31 C
Phnom Penh

ការ​​​ដាច់ភ្លើងយូរ​បណ្ដាល​​​មកពី​​​រថយន្តស្ទូចធ្វើឲ្យឈើ​​​មួយ​​​ដើម​​​​​ធ្លាក់​លើ​​​​​​ខ្សែ​ភ្លើងធំ​នៅវៀតណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមហ៊ុន​​​ផ្គត់​​​ផ្គង់​​​អគ្គិសនី​​​​របស់​វៀត​ណាម​ដែល​គ្រប់​គ្រង​ដោយ​​​​រដ្ឋ​​​​បាន​​​ឲ្យ​​​ដឹង​​​កាលពី​​​ថ្ងៃ​​
ព្រហស្បតិ៍ថា ការ​​​ដាច់​​​ចរន្ត​​​អគ្គិសនី​​​​​រយៈ​ពេល​​យូរ​​​​ ដែល​​​បណ្តាល​​​ឲ្យ​​​តំបន់​​​ធំៗ​​​ជាច្រើន​​​នៅ​​​រាជធានី​​​ភ្នំពេញ​​​គ្មាន​​​អគ្គិសនី​​​ និង​​​ទឹក​​​ប្រើ​​​ប្រាស់​​​និង​​​ធ្វើ​​​ឲ្យ​​​ភាគ​​​ខាង​​​ត្បូង​​​ប្រទេស​​​វៀតណាម​​​ស្ថិត​​​ក្នុង​​​ភាព​​​ងងឹត​​​ កាលពី​​​ថ្ងៃពុធ​នោះ​ គឺ​​​បណ្តាល​មក​​​ពី​​​រថយន្ដ​​​ស្ទួច​​មួយ​គ្រឿង​ស្ទូច​ដើមឈើ​​​​មួយ​​​ដើម​​ឲ្យ​រលំ​លើ​ខ្សែភ្លើង​ធំ​មួយ​ខ្សែ​​​​​​​​​។

ការ​​​ដាច់​​​ភ្លើង​​​ ដែល​​​បណ្តាល​​​ឲ្យ​​​រាជធានី​​​ភ្នំពេញ​​​ គ្មាន​​​ភ្លើង​​​ប្រើប្រាស់​​​រយៈពេល​​​ជាង​​​៦ម៉ោង​នេះ​​​​ត្រូវ​​​បាន​​​សារ​​​ព័ត៌មាន​​​វៀតណាម​​​​​ចាត់​ទុក​​​​ថា ជាការ​​​ដាច់​​​ភ្លើង​​​​ធំ​​​បំផុត​​​នៅ​​​ក្នុង​​​ប្រវត្តិ​​​សាស្រ្ត​​​របស់​​​ប្រទេស​​​នេះ​​​។

ក្រុម​ហ៊ុន​សាជីវកម្ម​ថាម​ពល​ភាគ​ខាង​ត្បូង​ដែល​កាន់​កាប់​ក្រុម​ហ៊ុន​អគ្គិសនី​វៀត​ណាម​ទាំង​មូល​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​​​ថ្លែង​ការណ៍មួយ​​​ថា “ រថយន្ដ​​​ស្ទូច​មួយ​គ្រឿង​ពាក់​ស្លាកលេខ61P-3745​ បាន​​ធ្វើឲ្យ​ដាច់​ប្រព័ន្ធ​​​គ្រប់គ្រង​​​សុវត្ថិភាព​​​ ដែល​​​បណ្តាល​​​ឲ្យ​​មាន​​​ការ​​​ដាច់​​​ភ្លើង​ជា​ច្រើន​កន្លែង​នៅ​​​តំបន់​​​ភាគ​​​ខាង​​​ត្បូង​​​របស់​​​ប្រទេស​​​វៀតណាម​​​។

សេចក្តី​​​ថ្លែងការណ៍នេះ​​​បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា ឧបទ្ទវហេតុ​​​នេះ​​​ “ បាន​​​បណ្តាល​​​ឲ្យ​​​ចរាចរ​​​ណ៍​មាន​​​ភាព​​ច្របូកច្របល់​​​ និង​​​ធ្វើ​​​ឲ្យ​​​ប៉ះ​​​ពាល់​​​ដល់​​​​​​ប្រតិបត្តិ​ការ​ផលិត​ទំនិញ​​​​ និងការធ្វើ​​​ជំនួញ​​​នៅ​​​ក្នុង​​​ខេត្ត​​​ទាំង​​​អស់​​​នៅ​​​តំបន់​​​នេះ”។

កាសែត​​​ ថាញ់​នៀន​ របស់​​​រដ្ឋ​​​បាន​​​រាយ​​​ការណ៍ឲ្យ​​​ដឹង​​​ថា ឧបទ្ទវហេតុ​​​នេះ​​​បាន​​​ធ្វើ​​​ឲ្យ​​​សាជីវកម្ម​​​ថាមពល​​​ភាគខាង​​​ត្បូង​​​នេះ​​​ ខាត​​​បង់​​​​ប្រាក់​​​ចំណូល​​​ប្រហែល ៧០០.០០០ដុល្លារ។

យោង​​​តាម​​​សេចក្តី​​​ថ្លែងការណ៍នេះ​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា បុរសម្នាក់​​​ជាអ្នកទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ឧបទ្ទវហេតុ​​​នេះ​​ ​​​​ឈ្មោះ ត្រាន វ៉ាន់​​ណាត​ អាយុ​​​៥៦ឆ្នាំ​​​ ដែល​​​ធ្វើការ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​រក​​​ស៊ី​​​លក់​​ឈើ​​​មួយ​​​ និង​​​បាន​​​ដឹក​​​ឈើ​​​មួយ​​​ដើម​​​ប្រវែង​​​១៧ម៉ែត្រ​ធ្វើ​ឲ្យ​​​​ធ្លាក់​​​លើ​​​ខ្សែ​​​​​ភ្លើងបញ្ជូន​ចរន្តអគ្គិសនី​កម្លាំង​​​​៥០០​គីឡូវ៉ូល។

សេចក្តី​​​ថ្លែង​​​ការណ៍នេះ​​​បាន​​​ឲ្យ​​​ដឹង​​ថា ​នរគបាល​​​ “ នៅ​​​មិន​​​ទាន់​​​សម្រេច​អំពី​​​លទ្ធភាព​នៃការ​​​ដាក់​​​ទោស​​​បន្ទាប់​​​ពី​​​ការ​​​សុើប​​​អង្កេត​​​ចំពោះ​​​អាកប្បកិរិយា​​​របស់​​​បុគ្គល​​​ ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ដោយ​សារ​​​​ហេតុ​​​ការណ៍​នេះ​មាន​ផល​ប៉ះ​ពាល់​ខ្លាំង​មក​​​​លើ​​​សង្គម​​​”។

មន្ត្រី​​​ម្នាក់​​​នៅ​​​ក្រុម​​​ហ៊ុន​​​អគ្គិសនី​​​កម្ពុជា​​​របស់​​​រដ្ឋ​​​ ដែល​​​មិន​​​បាន​​​ប្រាប់​​​ឈ្មោះ​​​ពីព្រោះ​​​គាត់​​​មិនត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​និយាយ​​​​ជា​មួយ​​​​អ្នក​​​សារព័ត៌មាន​​​នោះ​​​ ​មាន​​​ប្រសាសន៍​ថា ​មិនទាន់មាន​​​នរណា​​​ម្នាក់​​​​​​វាយ​​​តម្លៃថា ក្រុម​​​ហ៊ុន​​​អគ្គិសនី​​​កម្ពុជា​​​​​​ខាត​​​បង់​ប៉ុន្មាន​​​​នោះ​ទេ។

ប៉ុន្តែ​​​ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា ការ​​​ដាច់​​​ភ្លើង​​​នេះ​​​បាន​​​ធ្វើ​​​ឲ្យ​​​ប្រទេស​​​កម្ពុជា​​​​បាត់​បង់​​​ថាមព​​​អគ្គិសនី​​​របស់​​​ខ្លួន​​​៤០ភាគរយ​​​អំឡុង​​​ពេល​​​គ្មាន​​​អគ្គិសនី​​​ជាច្រើន​​​ម៉ោង​​​នោះ។ លោក​​​បា​​​ន​​​មាន​​​ប្រសាសន៍ថា “ វា​​​ដូច​​​ជា​​​រទេះគោ​​​មួយ​​ ដែល​​​អូស​​​ដោយ​​​គោ​​​​ពីរក្បាល​អ៊ីចឹង។ ប្រសិន​​​បើ​​​គោ​​​ណាមួយ​​​ក្នុង​​​ចំណោម​
​​​គោ​​​ទាំងពីរនេះ​​​​មិន​ដើរ​ គោ​​​មួយ​​​ទៀត​​​មិន​​​អាច​​​អូស​​​រទេះ​​​ទៅមុខ​​​បាន​​​ទេ​​​”។

ការ​​​ដាច់​​​ភ្លើង​​​នេះ​​​បាន​​​​ធ្វើ​ឲ្យ​ប៉ះ​​​ពាល់​​​ដល់​​​តំបន់​​​ទេសចរណ៍នៅ​​​តាម​​​មាត់​​​ទន្លេ​​​ និង​​​បណ្តាល
​​​ឲ្យ​​​សណ្ឋាគារ​​​ ភោជនី​​​យដ្ឋាន​​​ និង​​​ការិយា​ល័យ​​​នៅ​​​ទូទាំង​​​រាជធានី​​ ​ស្ថិត​​​ក្នុង​​​ភាព​​​ងងឹត​​​។​ភ្ញៀវ​ទេស​​​ចរ​​​ និង​​​ម្ចាស់​​​ជំនួញ​​​បាន​​​ឲ្យ​​​ដឹង​​កាលពីថ្ងៃ​ព្រហស្បតិ៍ថា ខ្លួន​​​មិនបាន​ចាប់​​​អារម្មណ៍​​​​ច្រើន​លើ​​​​​ការ​​​ដាច់​​​ភ្លើង​​​រយៈពេលដ៏យូរ​​​នេះទេ​​​។

អ្នកស្រី ចេននី ហ្វៀលត្រេល(Jenny Fewtrell) ដែល​​​អង្គុយ​​​ជាមួយនឹង​​​ប្តី​​​របស់​​​គាត់​ឈ្មោះ ចន (John) ​​​ក្នុង​​​ក្លឹប​អ្នក​ឆ្លង​ឆ្លើយ​បរទេស​​​​​​​​​​គយ​​​គន់​មាត់​​​ទន្លេ​​​ក្នុង​​​ភាព​​​ងងឹត​តាម​​​រយៈ​​​ពន្លឺភ្លើង​​​ទៀន បាន​មាន​​​ប្រសាសន៍ថា “ ​យើង​​​ទើប​តែ​​​មក​​​ពី​​​ប្រទេស​​​តង់ហ្សានី ​ហើយ​នៅទី​នោះ​​ការ​ដាច់​​​​ភ្លើង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​ការ​រស់​នៅ​។

“ មាត់​ទន្លេ​នេះ​​​​ហាក់​​​ដូច​​​ជា​​ល្អ​​ច្រើន​ជាង​នៅ​ពេល​ភ្លើង​ដាច់​​​”។ ហើយ​​​លោក ភៀដា គីអាល់លី​​​(Peadar​Queally) ជនជាតិអៀរឡង់​​​ ជាម្ចាស់​បារ​​​​ Queally’sIrish នៅ​​​ផ្លូវលេខ​​​​១៧២ មាន​​​ប្រសាសន៍​ថា ​ក្រៅ​ពី​ក្តៅ​​ខ្លាំង​​​ ​ការ​ដាច់​ភ្លើង​​នេះ​​​​​ពិត​ជា​ធ្វើ​​​ឲ្យការ​​​រក​​​ស៊ី​​​មាន​​​ផលចំណេញច្រើន​​​​មែន​។

លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “ តាម​​​ពិត​​​យើង​​​មាន​​​ភ្ញៀវ​​​ច្រើន​​​ជាង​​​ពេល​​​ធម្មតា​​​ ព្រោះ​​ការិយាល័យ​​​បាន​​​បិទ​​​ទ្វា​​​រ​ហើយ​​អ្នក​​​ធ្វើការ​​​​ត្រូវ​បាន​​​អនុញ្ញាត​​​ឲ្យ​​​​​​ចេញ​​មុន​ម៉ោង​​”៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស