28 C
Phnom Penh

នគរ​បាល​ខេត្ត​ស្វាយ​រៀងចាប់ខ្លួនជនសង្ស័យពីរ​​​នាក់​​​ពី​​​បទធ្វើគតព្រះសង្ឃ និងសម្លាប់​​​គ្រូ​​​បង្រៀន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីនគរបាល បាន​​​ឲ្យ​​​ដឹង​​​កាលពី​​​ម្សិល មិញ​​​ថា នគរបាល​​​ខេត្តស្វាយរៀង បាន​​​ចាប់ ខ្លួន​​​ជន​​​សង្ស័យពីរនាក់​​​កាលពីថ្ងៃ​​​សៅរ៍ នៅ​​ក្នុងការពាក់ព័ន្ធ​​​នឹង​ការ​ធ្វើគតព្រះសង្ឃ​​​ព្រះជន្ម៧៨វស្សា​​​មួយ​​​អង្គ និងការសម្លាប់គ្រូបង្រៀន​​​អាយុ២៤​​​ឆ្នាំ​​​ម្នាក់​​​នៅក្រុង​​​បាវិត។

លោក កៅ ហន ​អធិការរង​​​នគរ​​​បាល​​​ក្រុង​​​​បាវិត ​​​មាន​​​ប្រសាសន៍​​​ថា សព​​​ព្រះ​​​តេជគុណ​​​កែវ ប៉ូ​ច ព្រះ​​​ចៅ​​​អធិការ​​​វត្ត​​​ថ្នាញ់​ នៅ​​​សង្កាត់​បាទី​​​ត្រូវ​​​បាន​​​ប្រទះ​​​ឃើញ​​​នៅ​​​លើ​​​គ្រែ​​​របស់​​​ព្រះ​​​អង្គ​​​ កាលពី​​​ថ្ងៃសុក្រ រីឯ​​​សពរបស់​​​ សំ ​វុទ្ធីត្រូវ​​​បាន​​គេ​​​យក​ទៅ​ទុក​​​ចោល​​​ក្នុង​​​​បឹង​មួយ​​​ចម្ងាយ​​​ប្រហែល​​​២គីឡូ​​​ម៉ែត្រ​​​ពី​​​វត្ត​​​នេះ។ លោក កែវ ហន​​​ បាន​មាន​​​ប្រសាសន៍​​​ថា“ ខ្ញុំ​​​មាន​​​ជំនឿថា គោល​​​បំណង​​​របស់​​​ជន​​​ល្មើស​​​​ទាំងនេះគឺ​​​​សម្លាប់​​​លោក​​​គ្រូ​​​ ដើម្បី​​​យក​​​កុំព្យូទ័រ​​​យួរដៃមួយ​គ្រឿង​ និង​​​ម៉ូតូ​មួយ​គ្រឿង​​​របស់​​​លោក​​​គ្រូ​​​តែប៉ុណ្ណោះ។​​​ខ្ញុំ​​​គិត​​​ថា ព្រះ​​​សង្ឃ​​​អង្គ​​​នេះ​​​ ដែល​​​ត្រូវ​​​បាន​​​គេ​​​ធ្វើគតដោយ​​​សារ​​​ព្រះ​​​អង្គ​​​បាន​​​ឃើញ​​​​ហេតុ​ការណ៍​សម្លាប់​លោក​​​គ្រូ​​​​នេះ​”។

ព្រះតេជគុណ កែវ ប៉ូច​​​​​ ត្រូវ​​​បាន​​​វាយ​​​នឹង​​​ដំបង​​​រហូត​​​ដល់សុគត ​​​រីឯ​​​សាកសព​​​​​លោក​គ្រូ​នេះ​​​ត្រូវ​​​បាន​​​គេ​​​ចង​​​នឹង​​​ដំថ្ម​​​ធំមួយ​​​ ហើយ​​​ទម្លាក់​​​ទៅ​​​ក្នុង​​​​បឹង​មួយ​​​​នៅ​​​ក្បែរ​នោះ​​​។
ពេល​​​នេះ​​​ករណីនេះ​​​ ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ការិយាល័យ​​​​​ព្រហ្ម​​​ទណ្ឌកម្រិត​​​ធ្ងន់​​​ខេត្ត​​​នេះ​រួចហើយ​​​។

លោក ហែម សាបាន ស្នង​​​ការ​​​នគរបាល​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍ថា ជន​​​សង្ស័យ​​​ទាំង​​​ពីរនាក់​​​នេះ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា​​​ ម្នាក់​​​ចាប់​​​បាន​​​នៅ​​​សង្កាត់​​​បាវិត និង​​​ម្នាក់​​​ទៀត​​​ចាប់​​​បាន​​​នៅ​​​ក្រុង​​​ស្វាយ​​​រៀង ទីដែល​​​អាជ្ញា​​​ធរ​​​បាន​រក​​​​ឃើញ​​​កុំ​​​ព្យូទ័រ​​​យួរ​​​ដៃ ដែល​​​​ប្លន់​បាន​នោះ​​​ដាក់​​​លក់​​​នៅ​​​ហាង​​​លក់​​​កំុព្យូទ័រ​​​មួយ​​​កន្លែង​​​។
មន្ត្រីនគរបាល​​​ទាំងពីររូប​​​បាន​​​បដិសេធ​​​មិន​​​ប្រាប់​​​ឈ្មោះ​​​ជន​​​សង្ស័យ​​​ទាំង​​​ពីរនាក់​​​ដែល​​​ចាប់​​​ខ្លួន​​​​​​​បាន​នេះ​​ទេ​​​៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស