33 C
Phnom Penh

​កម្ពុជា​នៅ​តែ​មិន​ទាន់​អាច​សម្រេច​គោល​ដៅ​កម្មសិទ្ធិ​​បញ្ញា​តាម​វិធា​ន​អង្គការ​ពាណិ​ជ្ជកម្មពិភព​លោក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេស​កម្ពុជា ​នៅតែ​ស្ថិត​នៅ​លើ​ផ្លូវ​វែង​​ឆ្ងាយ​សម្រាប់​អនុ​វត្ត​វិធាន​ ស្តីពី​កម្ម​សិ​ទ្ធិ​​បញ្ញា ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​ (​W​orld Trade Organization, WTO​) ទោះ​បី​ជា​ពេល​វេលាផុត​កំណត់​ សម្រាប់​​សម្រេ​ច​​គោល​ដៅ​នេះ​ នៅ​សល់​​​ពេល​តែ​ជាង​មួយ​ខែ​ទៀត​ក៏​ដោយ​។​ នៅ​ដំណាច់​ខែ​មិថុ​នា​ ក្រុម​ប្រទេស​អភិ​វឌ្ឍ​ន៍​តិច​តួច​បំផុត​ទាំ​ង​៤៩​នៅ​លើ​ពិភព​លោក​ រួម​ទាំង​​ប្រទេស​កម្ពុជា​ផង​ដែរនោះអស់​រយៈពេ​ល​វេលា​សម្រា​ប់​ការ​លើក​លែង ​ដែលត្រូវបាន​ពន្យា​រពេលស្រា​ប់​ហើយ​។

មានន័យថា ​ប្រទេស​ទាំង​នេះ​​មិ​ន​ចាំបាច់​អនុវត្ត​កម្ម​សិទ្ធិ​បញ្ញា ​និង​ហាម​ឃា​ត់​ឈ្មួញ​កុំឲ្យ​លក់​ផលិត​ផល​លួច​ចម្លង​ស្នា​ដៃ​របស់​ម្ចាស់​ដើម ​ឬ​ក៏​ក្លែង​​បន្លំទេ​។​
​កាលពីខែ​មីនា ​សមាជិក​ក្រុម​ប្រឹក្សា​អ​ង្គ​ការ​ WTO ​ទទួល​បន្ទុក​ទិដ្ឋ​ភាព​កម្ម​សិទ្ធិ​​ប​ញ្ញា​ពាក់​ព័ន្ធ​នឹង​វិស័យ​ពាណិជ្ជកម្ម​ ​បាន​ឯក​ភាព​ជា​គោល​ការណ៍​ ចំពោះ​សំណើ​ពី​ប្រ​ទេ​ស​អភិ​វឌ្ឍន៍​តិច​តួច​បំផុត​ ​ឲ្យ​មា​នការ​លើ​ក​ពេល​​វេលាផុត​​កំណត់​នេះ ​ដោ​យ​​ទទួ​ល​ស្គាល់​ថា ​ប្រទេស​ក្រី​ក្រ​ទាំង​ឡាយ​ខ្វះ​ស​មត្ថ​ភាព​អ​នុ​វត្ត​វិធាន​ទាំង​នេះ​។ ​កិច្ច​ចរចា​អំពី​​​ការ​ព​ន្យារ​ពេល​បន្ថែម​ទៀត​ កំពុង​តែ​ដំ​ណើ​រ​កា​រ​នៅ​ឡើយ​។​

មានការ​លើក​ពេល​វេលា​កំណត់​ម្តង​រួ​ច​ហើយ​ ក៏​ប៉ុន្តែ ​តាំងពីឆ្នាំ​២០០៥​​រហូត​ដ​ល់​ឆ្នាំ​នេះ នៅប្រទេស​កម្ពុជា​ ​វត្ត​មាន​នៃ​ទំនិញ​នានា​នៅលើ​ទីផ្សា​ររបស់​ខ្លួន​ ដែល​ត្រូវ​បាន​ដាក់​លក់​ដោយ​ល្មើស​នឹង​វិធាន​ស្តី​​ពី​កម្ម​សិទ្ធិ​បញ្ញា​ ដូចជា ឱសថ​ក្លែង​ក្លាយ ស​​ម្លៀក​បំពាក់​ម៉ាក​ក្លែង​ក្លាយ ​សៀវ​ភៅ​ រឿង​ភាព​យន្ត​ តន្ត្រី ​និង​កម្ម​វិធី​​ម៉ាស៊ីន​កុំព្យូទ័រ​ថ​ត​ច​ម្លង​លួច​ស្នា​ដៃ​ ​នៅតែមិនមានការ​ធ្លាក់​ចុះ​ដដែល​។​​ ​ប្រសិន​បើ​​ពេល​វេលា​ផុត​កំ​ណត់​នេះ​មិន​ត្រូវ​បាន​លើក​​ទៀត​ទេ​ ប្រទេ​ស​​ក​ម្ពុជា​ប្រហែលជា​​ប្រឈម​មុខ​ នឹង​ទណ្ឌ​កម្ម​ពា​ណិជ្ជកម្ម ​ដែល​កំពុង​ត្រូវ​បាន​អនុវត្ត​ដោ​យ​អង្គការ​ WTO ប្រសិន​បើ​ប្រទេស​ជា​ស​មា​ជិ​ក​​ណាមួយ​ផ្សេង​ទៀត ​ដាក់​ពាក្យ​ប្តឹង​ប្រ​ទេស​កម្ពុជា​។

លោក វ៉ា រដ្ឋ​សាន​ ប្រធាន​នាយក​ដ្ឋា​ន​កម្មសិទ្ធិ​បញ្ញា​ នៃ​ក្រសួង​ពាណិជ្ជកម្ម​ ​បា​ន​មាន​ប្រសាសន៍ថា ​ប្រទេស​កម្ពុជា​នៅខ្វះ​ធ​ន​ធាន​ ក្នុងការ​អនុវត្ត​កម្ម​សិទ្ធិ​បញ្ញា​ ទើប​ច​ង​់​ឲ្យ​មាន​ការ​លើក​ពេល​វេលា​ផុត​កំណត់​​​។​ ​លោក​បាន​លើក​ឡើងថា “ រដ្ឋ​មិនមាន​ប្រាក់​គ្រប់​គ្រាន់​សម្រាប់​ជួល​មន្ត្រី​ជាច្រើន​ ​ដើ​ម្បី​ធ្វើការ​ងារ​នេះ​ទេ​ ​ហើយ​​វា​កំ​ពុង​កើន​ឡើង​​​រាល​់ថ្ងៃ​”។

​លោក​បាន​ពន្យល់ថា ​មន្ត្រី​ដែលមាន​ជំ​នាញ​ភាសា​អង់គ្លេស​ចាំបាច់​ សម្រាប់​អនុ​​វត្ត​កម្ម​សិទ​្ធិ​បញ្ញា​ ​មិន​ព្រម​ទទួល​យក​ប្រាក់​ខែ​មន្ត្រីរាជ​ការ​សម្រាប់​បំពេញ​ការងារ​បែ​ប​នេះ​​ទេ​។ ​លោក​ វ៉ា រដ្ឋ​ សាន ​​​មាន​ប្រ​សាសន៍​បន្ថែម​ទៀត​ថា ​យុទ្ធសាស្ត្រ​ជាតិ​ត្រូវ​បាន​បង្កើត​ឡើង ​ដើម្បីដោះស្រាយ​ប​ញ្ហា​នេះ ​ហើយ​ប្រហែល​ជា​នឹង​ត្រូវ​បា​ន​ដា​ក់​ឲ្យ​អនុវត្ត​ ​បន្ទាប់​ពី​ព្រឹត្តិ​ការណ៍​បោះឆ្នោ​ត​​ជាតិ​ក្នុងខែ​កក្កដា​កន្លង​ផុត​។

​លោក ពីលី​ វុង ​(Pily ​Wong​) ​ប្រធាន​តំណាងនិង​អ្នក​គ្រប់គ្រង​ក្រុម​ហ៊ុន ម៉ៃក្រូ​ស​ូ​ហ្វ ​(Microsoft​) ​ប្រចាំប្រ​ទេស​កម្ពុជា ​និង​ជា​ប្រធាន​សមាគម​អាជីវកម្ម​ អាយ​ស៊ីធី ​(I CT Bu​siness​ Asso​ciation​) ​​មាន​ប្រសា​សន៍ថា ៩៥​ភាគ​រយ​នៃ​កម្មវិធី​កុំព្យូទ័រ​ប្រើ​ប្រាស់​ នៅ​ក្នុង​ប្រទេស​កម្ពុ​ជា ​គឺជា​កម្មវិធី​ថត​ចម្លង​ ជា​ហេតុ​បណ្តាល​ឲ្យ​ក្រុម​ហ៊ុន​អន្តរ​ជាតិ​ និង​ចលនា​ចាប់​ផ្តើ​ម​អាជីវកម្ម​ក្នុង​ស្រុក​ មាន​ឧបសគ្គ​ក្នុងដំណើ​រ​ឆ្ពោះ​ទៅរក​ជោគ​ជ័យ។​

លោក​បាន​លើក​ឡើងថា ​រដ្ឋាភិបាល​បាន​បង្ហាញ​ឆន្ទៈ​ខ្លះ ​ក្នុងការ​អនុវត្ត​ ​ក៏ប៉ុន្តែ​វ​ឌ្ឍន​ភាព​ក្នុងការ​អនុវត​​្ត​ន៍មា​ន​ល្បឿន​យឺត​នៅ​ឡើយ​។ លោក​​​បាន​បន្ត​ថា “ ​រដ្ឋា​ភិបាល​កម្ពុជា​មាន​រចនា​សម្ព័ន្ធ​ល្អ ដោយ​សារតែ​​មាន​ស្ថាប័ន​អនុវត្ត​ច្បាប់​នៅ​ក្នុង​នោះ​។ ​ចំណុច​នេះ​ឆ្លុះ​បញ្ចាំង​អំពី​សុ​ច្ឆន្ទៈ​របស់​រដ្ឋា​ភិបាល”។ ​លោក​បា​ន​លើក​ឡើង​បន្ថែម​ថា ​​ចំ​ណាត់​ការ​ត្រូវ​បាន​ដាក់​ចេញ​ ដើម្បីប្រ​ឆាំង​នឹ​ង​សកម្មភាពរំ​លោភ​​កម្ម​​​សិទ្ធិ​បញ្ញា​ ​​​​​​តែ​នៅ​ពេល​មាន​ពា​ក្យ​បណ្តឹង​​​ប៉ុណ្ណោះ​។​

លោក វុង ​​​បាន​ថ្លែង​បន្ត​ទៀ​ត​ថា “ ​អ្នក​អនុវត្ត​ន៍ច្បាប់​កំពុង​តែ​ប្រាប់​ម្ចា​ស់​កម្ម​សិទ្ធិ​បញ្ញា​ថា ​ប្រសិន​បើ​ពួក​គេ​ចង់​ឲ្យ​​អ្នក​ទាំង​នោះ​​អនុវត្ត​ច្បាប់​ ​ពួក​គេ​គួ​រ​តែ​ដា​ក​់​​ពាក្យ​បណ្តឹង​”។ ​លោក​បាន​ពន្យល់​បន្ថែម​ទៀតថា ​មជ្ឈ​ដ្ឋាន​ក្នុង​សង្គម​ដឹង​ថា នគ​របា​ល​សេដ្ឋកិច្ច ​ឬក៏​មន្ត្រី​​រដ្ឋា​ភិ​បាល​ពាក់​ព័ន្ធ ​បា​ន​ទារ​ប្រាក់​​ ជាការ​ផ្លាស់​ប្តូរ​នឹងការ​អនុវត្ត​វិ​ធាន​ទាំង​នេះ​។​ ​លោក​បាន​មាន​ប្រសាសន៍​​បន្ត​ថា “ ​ខ្ញុំគិត​ថា ​អ្នក​រាល់​គ្នា​ដឹងថា ​នៅ​ប្រ​ទេស​កម្ពុជា ​ទំនាក់​ទំនង​នឹង​សម្ព័ន្ធភាព គឺ​ជា​កត្តា​សំខាន់​ខ្លាំង​​ណាស់​”​។​

លោក ម៉ៃ ​ហ្គាអឺន័រ ​(Mike Ga​ertner​)​ ​មន្ត្រី​ប្រតិ​បត្តិការ​​សា​ជីវកម្ម​ សប្បាយ​ ឌីជី​ថ​ល​ (Sa​bayD​igital ​Corpor​ation)​ ​ដែល​ជា​ក្រុម​ហ៊ុន​ប្រកប​របរ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សា​យ​ ដូចជា ​ហ្គេម​​តាម​ប្រព័ន្ធ​អុីន​ធើណិត​ នៅ​ប្រទេ​ស​កម្ពុជា​ ​បាន​លើក​ឡើងថា​​ ​វា​ជា​ជារឿង​ត្រឹម​ត្រូវ​ហើយដែល​រដ្ឋា​ភិបា​លមិន​ចាត់​ទុក​កម្ម​សិទ្ធ​ិ​បញ្ញាជា​អាទិភាព​ច​ម​្បង​របស់​ខ្លួន ​ក្នុងការ​កែ​លម្អ​បរិស្ថាន​អាជី​វ​កម្ម​​​។ ​លោក​បានថ្លែង​ថា“ ​ខ្ញុំ​គិ​ត​ថា ប្រជាជន​ជាច្រើន​នៅ​ប្រទេសកម្ពុជា​​​មិនកំពុង​ជួប​ការ​លំបាក​ ឬ​ក៏​ទទួល​បរាជ័យ​ផ្នែក​អាជីវកម្ម​ ដោយ​សារតែ​​​រឿង​នេះទេ​។​ ក៏ប៉ុន្តែ ​ក្រុម​ហ៊ុន​អន្តរ​ជាតិ​កំពុងតែ​ជំរុញ​​ឲ្យ​មានការការ​ពារ​កម្ម​សិទ្ធិ​បញ្ញានេះ​”។​​​

​លោក​ ​ប្រ៊ូក​ ​ប៊េក​ឃ័រ ​(B​r​ook B​aker)​​សាស្ត្រា​ចារ្យ​ផ្នែក​ច្បាប់​នៅ​សា​ក​ល​វិទ្យា​ល័​យ​ Nort​heas​tern Unive​rsity នៅ​រដ្ឋ​ម៉ាសា​ជូសេត ​សហរដ្ឋ​អាមេរិក​ ​ដែល​បាន​សរ​​សេរ​ញត្តិ​​អំពាវ​នាវ​ឲ្យ​សមាជិក​អង្គការ​ WTO ​លើក​ពេល​វេលា​ផុត​កំណត់​លើក​លែ​ង​នេះ ​បាន​លើក​ឡើ​ង​ក្នុង​អុីមេ៉ល​ថា ​សម្រា​ប់​ប្រទេស​ដូចជា​កម្ពុជា​ ​ក្នុងការ​អនុវត្ត​តាម​វិធាន​ការ​​ទាំង​នេះ​ ​គឺជាការទទួល​ខុស​ត្រូវ​ខ្ពស់​ខ្លាំង​ណាស់​។

​លោក​​​បានបន្ត​​​​ថា ​ការ​ទទួល​ខុស​ត្រូវ​ទាំង​នេះ​មានដូច​ជា​ ​ការ​បង្កើត​ការិយាល័យ​ប៉ាតង់​ ​និង​ពា​ណិ​ជ្ជ​សញ្ញា​ ដែល​បំពេញ​មុខ​ងារ​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ ​និងការ​បណ្តុះ​បណ្តាល​មន្ត្រី​រ​ដ្ឋាភិបាល​​ ​មេធាវី ​មន្ត្រី​តុលាការ​ ​ឲ្យ​ទទួល​ស្គាល់ ​និង​អនុវត្ត​កម្ម​សិទ្ធិ​បញ្ញា​ ហើយ​ប្រ​ទេស​ទាំង​ឡាយ​គួរទទួល​បាន​នូវការ​លើក​​​លែង​ រហូត​ដល់​ពេល​ប្រទេស​ទាំង​នេះ​លែ​ង​ជា​ប្រទេស​អភិ​វឌ្ឍន៍​តិចតួច​បំផុត​​ តា​ម​ការ​កំណត់​និយម​ន័យរបស់​អង្គការ​សហប្រជាជាតិ​៕​

ប្រែ​សម្រួល​ដោយ កង សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស