34 C
Phnom Penh

ប្រជាពលរដ្ឋ ដែលមានកំហឹង ​​​ដេញវាយ​​​ចោរ​ឆក់កាបូបពីរ​​​នាក់​​​នៅ​​​​​​មុខ​​​អាកាសយានដ្ឋាន​​​អន្តរជាតិភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីនគរបាល បាន​​​ឲ្យ​​​ដឹង​​​កាល​​ពី​ថ្ងៃអាទិត្យ​ថា ប្រជាពលរដ្ឋ ដែលមានកំហឹង បានដេញវាយចោរ​​​​​​ពីរ​​​នាក់​​​ ដែល​​​បាន​ឆក់កាបូប ​និង​ទូរ​ស័ព្ទដៃ​​​របស់ជនរង​​​គ្រោះ​​​ម្នាក់​​​នៅ​​​មុខ​​​អាកាស​យានដ្ឋាន​​​អន្តរជាតិភ្នំពេញកាលពី​​​ថ្ងៃ​​​សៅរ៍។

លោក ចាប ចន្ថា អធិការរង​​​នគរបា​​​ល​​​ខណ្ឌ បានថ្លែងថា ហេង ចាន់ពេជ្រ អាយុ៣០​​​​ឆ្នាំ ​និង​​​ឡាត បូ អាយុ ២៧​​​ឆ្នាំ ត្រូវ​​​បាន​​ចាប់ខ្លួន​នៅសង្កាត់កន្ទោក ក្នុងខណ្ឌ ពោធិ៍សែន​ជ័យកាលពីព្រឹកថ្ងៃសៅរ៍ បន្ទាប់ពី​​ក្រ​ុម​មនុស្ស ដែល​​​មាន​​​
កំហឹង បាន​​ដេញចាប់​​​ពួក​​​គេកុំឲ្យ​​រត់គេច​​​ខ្លួន។

លោក ចាប ចន្ថា បាន​​​មានប្រសាសន៍​​​ថា “ ប្រជាពលរដ្ឋជា​​​ច្រើននាក់ បានវាយ​​​ជន​​​សង្ស័យ​​​ទាំងពីរនាក់​​​នេះឲ្យ​​​រង​​​របួស ពីព្រោះ​​​ពួកគាត់​​​មានកំហឹងជាមួយ​​​នឹង​​​ជន​សង្ស័យ​​​ទាំង​​​នេះណាស់”។ “ នៅពេលនេះ ជនសង្ស័យ​​​ទាំងពីរ​​​នាក់​​​នេះ កំពុងត្រូវ​ឃាត់​ខ្លួននៅ​អធិការដ្ឋាន​​​នគរ​បាល​​​ខណ្ឌ ហើយ​​​យើង​​​នឹង​​​បញ្ជូន​​​ពួកគេ​​​ទៅ​​​តុលាការ​​​នៅថ្ងៃស្អែក”។

យោងតាម​​​មន្ត្រី​​​នគរបាល​​​សង្កាត់​​ម្នាក់ ​ដែល​​​បដិសេធមិន​​​ប្រាប់ឈ្មោះ ពីព្រោះ​​​គាត់​​​មិន​​​ត្រូវ​​​​​​បានអនុញ្ញាត​​​ឲ្យ​​និយាយ​​​ទៅកាន់​​បណ្តាញផ្សព្វផ្សាយ​​ព័ត៌មាន បាន​​​ឲ្យ​ដឹងថា ​ជនសង្ស័យ​​​ទាំង​​​ពីរ​​​នាក់​​​នេះ បាន​​​ឆក់កាបូប​​​មួយ ដែល​​​មាន​​​ទូរស័ព្ទ​​​ដៃ​​​មួយ​​​គ្រឿង​បំពាក់​ដោយ​​​ប្រព័ន្ធ​​​ជីភីអេស ។

ជនរង​​​គ្រោះ​​​នេះ បានដេញតាម​​​ជន​​​​​​សង្ស័យ​​​​​​ទាំងពីរ​​​នេះ ដែលបានគេច​​​ខ្លួន​​​តាម​ម៉ូតូ​​​មួយ​​​​​​គ្រឿង​​​ ហើយ​​​ប្រជាពល​​​រដ្ឋ​​​ជាង​​​២០​នាក់ បានដេញតាមជនសង្ស័យ​​​ទាំងពីរ​​​នេះ​​​ពី​​​ក្រោយដែរ។ មន្ត្រីនគរបាលរូបនេះ ​​​​​​​​​ថ្លែងថា “ ប្រជាពល
រដ្ឋទាំង​​នេះ បាន​​​វាយ​ជន​សង្ស័យ​ទាំងពីរនេះ​ឡើងហើម​​មុខ​​​ និងទ្រម​​ខ្លួន នៅ​ពេល​​​ពួក​គាត់​​វាយ និង​​​ចោល​​​ដុំថ្ម​​​ទៅ​​​លើ​ពួក​​​គេ”៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស