41.3 C
Phnom Penh

នគរបាល​​​អូស្ត្រាលីចាប់ខ្លួនស្ត្រី​​​រត់ពន្ធ​​​ថ្នាំ​​​ញៀនមេតំហ្វេតាមីន​​​៨,៥គីឡូក្រាម​​​ពីប្រទេស​​​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរអូស្ត្រាលីបានឲ្យដឹងកាល​​​ពីម្សិល​មិញថា ​​​ខ្លួន​​​ស្ទាក់ចាប់​​​បានថ្នាំញៀន​​​មេតំ​ហ្វេ​តា​មីន​​​៨,៥គីឡូក្រាម​​​ដែលដឹក​​​​​​តាម​​​ជើង​​​ហោះហើរមួយ​ចេញ​​​​ពី​​​ប្រទេស​​​កម្ពុជា​​​កាល​​​ពីសប្តាហ៍មុន​​​។

សេចក្តី​​​​ប្រកាស​ព័ត៌​មាន​រួម​​​មួយ​​​មក​​​ពី​​​នគរ​បាលសហព័ន្ធអូ​​​ស្ត្រាលី​​​ (AFP) និង​​​ទី​ភ្នាក់​ងារ​​ការពារ​​​ព្រំដែន​​​​​​​និង​គយ​អូ​​​​​​ស្ត្រាលី​​​​​​លើក​​​ឡើង​​​ថា​​​ ស្ត្រី​​​ជន​​​ជាតិ​​​នូវែលសេ​​​ឡង់​​​អាយុ​​​៤១​​​ឆ្នាំ​​​ម្នាក់​​​ត្រូវបាន​​​ចោទ​​ប្រកាន់​ពី​​​បទ​​​នាំ​​​គ្រឿង​ញៀន​ចូល​​​​ បន្ទាប់​​​ពី​​​គ្រឿង​​​ញៀន​​​ណាកូទិក​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​នៅក្នុង​​​វា​​​៉លិស​​​របស់​​​គាត់​​​។

នៅក្នុង​​​ករណី​​​ថ្មីនេះ​​​ដែល​​​​បង្ហាញ​​​​ពី​​​តួនាទី​​​របស់​​​ប្រទេស​​​កម្ពុជា​ថាជា​កន្លែង​​​ឆ្លង​កាត់និង​​​ពេល​​​ខ្លះ​​​ជា​​​កន្លែង​​​ផលិត​​​គ្រឿង​​​ញៀន​សម្រាប់​​​​អ្នក​​​រត់ពន្ធ​​​ថ្នាំញៀន​នោះ​​​​ សេចក្តី​​​​ប្រកាស​ព័ត៌​មាន​នេះ​​​បាន​​លើក​​​ឡើង​​​ថា​​​ថ្នាំ​​​មេតំហ្វេតាមីន៨,៥គីឡូ​​​ក្រាម​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​នៅ​​​ក្នុង​​​វា៉​​​លិសពីរ​​​ដែល​​​បាន​​មកដល់​​​អាកាស​​​យានដ្ឋានអន្តរជាតិ​​​ ដាវីន (Darwin)​​​ តាមជើងហោះហើរ មួយ​​​ពី​​​ប្រទេស​​​កម្ពុជា​​​កាត់​​​តាម​​​ប្រទេស​​​សិង្ហបុរី​​​កាល​​​ពី​​​ថ្ងៃសុក្រ​​​សប្តាហ៍មុន​​​។

សេចក្តី​​​​ប្រកាស​នេះ​​​​បាន​​​លើក​​​ឡើង​​​ថា​​​“ អំឡុង​​​ពេល​​​ធ្វើការត្រួត​​​ពិនិត្យ​​​វា៉លិស​ទាំង​​​​ពីរ​​​​​មន្ត្រី​គយ​​​និង​​​មន្ត្រី​​​ការ​​​ពារ​​​ព្រំ​​​ដែន​​​អូ​​​ស្ត្រាលី​បាន​​​ធ្វើ​​​ការ​​​វិ​​​ភាគ​​​ ដែល​​​ផ្តល់​​​លទ្ធផល​​​វិ​​​ជ្ជ​មាន​ថា ជា​​​​គ្រឿង​ញៀន​ណាកូទិក​​​ ពិតមែន”។

​នៅ​ក្នុង​វ៉ាលិសទាំងពីរ គេ​​​​បាន​​​រក​​​ឃើញ​​​មាន​​​កញ្ចប់​​​ទទេ​​​ប្រាំពីរ ជាមួយ​នឹង​​សារធាតុ​​ពណ៌​ស​ថ្លា​ព្រឿងៗ​ លាក់នៅក្នុង​​ទ្រនាប់​​​​ខាង​ក្រោយ​ ហើយ​ការធ្វើ​​​ពិសោធរកឃើញ​​​ថា​​​ វាជា​​​មេតំ​​​ហ្វេ​​​តាមីន​​​​​​។

បន្ទាប់​​​មក​​​នគរបាល​​​បាន​​​រក​​​ឃើញ​​ថា ​ស្ត្រី​ជនជាតិនូវែលសេឡង់​​​ម្នាក់​​​​ដែល​​​​មាន​​​ឈ្មោះ​​​នៅ​​​ក្នុង​​​សារព័ត៌មាន​​​ក្នុង​​​ស្រុក​​​ថា ប៊ែរណា​​​ឌីន ​ព្រីន (Bernadine Prince)ជា​​​ម្ចាស់​​​វ៉ាលិសទាំង​​​នេះនិង​​​បាន​​​មកដល់​​​តាម​​​ជើង​​​យន្តហោះ​​​មួយផ្សេង​​​
ទៀត​​​ពី​​​​​​កម្ពុជា​​​កាត់​​​តាម​​​ប្រ​​​ទេស​​​​សិង្ហ​​​បុរី​​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​មួយ​​​ថ្ងៃ​​​មុន​​​វ៉ា​​​លិស​ទាំង​​​នេះ​​​​។

សេចក្ដី​ប្រកាស​ព័ត៌​មាន​នេះ​បានឲ្យ​ដឹង​ថា “ មន្ត្រី​​​នគរ​​​បាលសហព័ន្ធ​​​អូ​ស្ត្រាលី​​​បាន​​​អនុវត្ត​​​ដី​​​កា​​ចាប​​​់​​​ខ្លួន​​​​​​នៅ​​​សណ្ឋាគារ​​​មួយ​​​កន្លែង​​​​នៅ​​​ទី​​​ក្រុង​​​ដាវីន​​ ក្រោយ​​​មក​​​ស្រ្តី​​​នេះ​​​ស្ថិត​​​នៅ​​​តំបន់ពាណិជ្ជកណ្ដាល​​​ទី​​​ក្រុង​​​ដា​​​វីន​​​”។ ​សេច​ក្ដី​​ប្រកាស​នេះ​បានឲ្យ​ដឹងទៀតថា ស្រី​​​្តនេះ​​​ត្រូវ​​​​បាន​​នគរបាល​​​សាក​​​សួរ​​​មុន​​​ពេល​​​​ចោទ​ប្រកាន់​។

​​​សេចក្តី​រាយ​ការណ៍​​​​មួយ​ដែល​​​ចេញ​​​ផ្សាយ​​​​នៅ​​​លើ​​​គេហ​​​ទំព័រ​​​​របស់​កាសែត ​ ឌឹ ហេរ័ល សាន់ (The Herald  Sun)ជា​កាសែត​​​​ប្រ​​​ចាំ​​ថ្ងៃ​​​ ដែល​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​ទី​​​ក្រុង​​​មែល​​​​​​ប៊ន ​​​បាន​​​​រាយ​ការណ៍​​​ថា​​​​​​ អ្នក​​​ស្រី​​​ ព្រីន​​​ នឹង​ចូល​​​​ខ្លួន​​​ទៅ
​តុ​​​លា​ការ​​​ម្តង​​​ទៀត​​​នៅ​​​ថ្ងៃ​​​ពុធ​​​​ ដើម្បី​ស្ដាប់​​​សវនា​ការ​សុំនៅ​​​ក្រៅ ឃំុ​​​ហើយ​​​រឿង​​​ក្តី​​​នេះ​​​នឹង​​​ត្រូវ​​​​ជំនុំ​ជម្រះ​នៅ​​​ខែ​​​សីហា​​​។
​​​ជន​​​សង្ស័យ​​​នេះ​​​​អាច​មាន​ទោស​ជាប់​​​ពន្ធនា​​​​គា​​​រយៈ​​​ពេល​​​១០​​​ឆ្នាំ​​​និង​​​ពិន័យ​​​ជា​​​ប្រាក់​​​ជាង​​​៣៤០​​​.០០០​​​ដុល្លារអូស្ត្រាលី​​​ឬ​​​ប្រ​​​ហែល​​​៣២៨.០០០​​​ដុល្លារ​​​សហរដ្ឋ​​​អាមេរិក។

​​​សេចក្តី​រាយ​ការ​​​ណ៍​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា​​“ រដ្ឋអាជ្ញាបាន​​​ប្រាប់តុលា​ការ​នេះ​ថា ​នគរ​បាល​​​​មក​ពី​​​ប្រ​​​ទេស​​​អូ​​​ស្ត្រាលី ​​​នូ​​​វែលសេ​​​េឡង់​កម្ពុជា និង​​​ ប្រទេស​​​កេនយ៉ា​​​ ​ជាប់​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​ការ​​​សើុប​​​អង្កេត​​​នេះ​​​”។

គេ​​​មិន​​​ទាន់​​​ដឹង​​​ច្បាស់​​​ថា​​​ តើ​​​គ្រឿង​​​ញៀន​​​នេះ​​​ត្រូវ​​​បាន​​​ផលិត​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ឬ​ក៏​​​មាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ជា​​​មួយ​​​នឹង​​​ប្រទេស​​​កេន​យ៉ា​​​នៅក្នុង​រឿង​នេះ​​​ឬយ៉ាង​​​ណា​​​នោះទេ​​​។

លោក អិុន សុង​​​ អនុ​​​ប្រ​​​ធាន​​​អង្គភាព​​​ប្រ​​​ឆាំង​​​​គ្រឿងញៀន​​​នៅ​​​នាយកដ្ឋាន​​​ប្រឆាំង​​​គ្រឿន​ញៀន​​​របស់​​​ក្រសួង​​​មហា​​​ផ្ទៃ​​​​​​មាន​​​ប្រសាសន៍​​​ថា​​​ ​លោក​​​មិន​​​បាន​​​ដឹង​​​អំ​​​ពីករណី​​​នេះ​​​ទេ​​​ ប៉ុន្តែ​​​​​​មាន​​​ប្រ​​​សាសន​​​៍​​​ថា នគរ​​​បាលកម្ពុជា​​​នឹង​​​ស្វែង​​​រក​​​ព័ត៌មាន​​​​​ពី​​​ប្រទេស​​​អូស្ត្រាលី​​​។

“ ប្រសិនបើ​​​នគរបាល​​​អូស្ត្រា​​​លី​​​សហ​ការ​ជាមួយ​​​នឹង​​​នគរបាល​​​ប្រឆាំង​​​គ្រឿនញឿន​​​របស់​​​យើង​​​នៅ​​​ទី​​​នេះ​​​ យើង​​​នឹងទទួល​​​បាន​​​ព័ត៌​​​មាន​​​ខ្លះ​​​ឬក៏​​​ការ​​​សារភាព​​​ពី​​​ជន​​​សង្ស័យ​​​នេះ ហើយ​​​​​យើង​​​នឹង​​​​​​ធ្វើ​​​ការ​​​សើុប​​​អង្កេត​​​”៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស