38 C
Phnom Penh

បុគ្គលិក​​​ ណាហ្គា​វើល​នាំ​គ្នាតវ៉ា ឲ្យ​​យក​បុគ្គលិក​មក​ធ្វើ​ការ​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​ បុគ្គលិក​ប្រមាណ​ជា​៦០​នាក់​ ដែល​ធ្វើ​ការ​នៅ​កាស៊ីណូ​ ណា​ហ្គា​វើល​ (NagaWorld)​ បាន​នាំ​គ្នា​ធ្វើ​បាតុ​កម្ម​នៅ​ខាង​មុខ​កាស៊ីណូ​នេះ​ ដើម្បី​ទាម​ទារ​ឲ្យ​អ្នក​គ្រប់​គ្រង​អនុវត្ត​តាម​កិច្ច​ព្រម​ព្រៀង​របស់​ខ្លួន​ កាល​ពី​ខែ​កុម្ភៈ​ ដែល​បាន​យល់​ព្រម​ទទួល​យក​មនុស្ស​ចំនួន​បួន​នាក់​​ ដែល​ត្រូវ​បាន​បណ្តេញ​ កាល​ពី​ដើម​ខែ​នោះ​ ដោយ​សារ​មាន​ការចោទ​ប្រកាន់​ថា​ បាន​ផ្តល់​ទឹក​សុទ្ធ​ឲ្យ​អតិថិ​ជន​ដោយ​មិន​គិត​ប្រាក់​ ឲ្យ​ចូល​ធ្វើ​ការ​វិញ។

បន្ទាប់​ពី​មាន​ការ​តវ៉ា​អស់​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ​ ដែល​បាន​ទាក់​ទាញ​មនុស្ស​ឲ្យ​មក​ចូល​រួម​តវ៉ា​រហូត​ដល់​ចំនួន​១.០០០​នាក់​ជា​រៀង​រាល់​ថ្ងៃ​មក​ កាល​ពី​ខែ​កុម្ភៈ​ ក្រសួង​ការ​ងារ​បាន​ប្រកាស​ជូន​ដំណឹង​ថា​ កាស៊ីណូ​នេះ​បាន​យល់​ព្រម​ទទួល​យក​បុគ្គលិក​ ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ឲ្យ​ចូល​ធ្វើ​ការ​ងារ​នៅ​កន្លែង​ដើម​វិញ។ក៏​ប៉ុន្តែ​ សុខ​ ណារិទ្ធិ​ ជា​អ្នក​តវ៉ា​ម្នាក់
​ក្នុង​ចំណោម​អ្នក​តវ៉ា​ទាំង​អស់​បាន​និយាយ​ថា​ អ្នក​គ្រប់​គ្រង​មិន​បាន​ធ្វើ​តាម​កិច្ច​ព្រម​ព្រៀង​ទេ។​

ណា​រិទ្ធ​ បាន​ឲ្យ​ដឹង​ថា​ ក្រុម​ខ្លួន​ក៏​កំពុង​តែ​បន្ត​លើក​យក​ការ​ទាម​ទារ​របស់​ខ្លួន​កាល​ពី​ខែ​កុម្ភៈ​ផង​ដែរ​ ដែល​បាន​ទាម​ទារ​ឲ្យ​កាស៊ីណូ​នេះ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំ​ខែ​របស់​ខ្លួន​ពី​ចំនួន​៨០​ដុល្លារ​ឲ្យ​ដល់​ចំនួន​១៥០​ដុល្លារ​ក្នុង​មួយ​ខែ​ ហើយ​ទាម​ទារ​ឲ្យ​ដំឡើង​ប្រាក់​ខែ​របស់​ខ្លួន​ប្រចាំ​ឆ្នាំ​ ដើម្បី​ឲ្យ​ស្រប​តាម​អតិផរណា។

សុភ័គ្រ​ ហែម​ អ្នក​គ្រប់​គ្រង​ជាន់​ខ្ពស់​ទទួល​បន្ទុក​ទំនាក់​ទំនង​ព័ត៌​មាន​របស់​កាស៊ីណូ​ណា​ហ្គា​វើល​ បាន​ឲ្យ​ដឹង​ថា​ រូប​គាត់​មិន​បាន​ដឹង​អំពី​ការ​តវ៉ា​ កាល​ពី​ម្សិល​មិញ​នេះ​ ហើយ​មិន​បាន​ដឹង​ថា​ តើ​បុគ្គលិក​ទាំង​បួន​នាក់ ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​នោះ ត្រូវ​បាន​ឲ្យ​ចូល​ធ្វើ​ការ​វិញ​ហើយ​ ឬយ៉ាង​ណា​នោះ​ទេ​ ក៏ប៉ុន្តែ​ គាត់​បាន​បន្ថែម​ទៀត​ថា​ ក្រុម​ហ៊ុន​កំពុង​តែ​ពិចារណា​អំពី​ការ​ទាមទារ​កាល​ពី​ដំបូង​របស់​ក្រុម​អ្នក​តវ៉ា​នៅ​ឡើយ៕

ប្រែសម្រួល​ដោយ​ ហួង​ កុក​ទៀន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស