30 C
Phnom Penh

លោក ហ៊ុន សែ​ន៖ គ​ណ​បក្ស​ប្រជា​​ជន​កម្ពុជា​ជាអ្នក​​​ស្តារ​​ព្រះ​​ពុទ្ធ​សាសនា​​​​ក្នុង​ប្រទេ​ស​កម្ពុជា​​​ឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​កា​ល​​ពី​ម្សិល​មិញ លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន បា​ន​ប្រគល់​វិញ្ញាបន​បត្រ​​ដល់​​អា​ចារ្យ និ​ង​​អា​​ចារិនី​ចំ​នួ​ន​​៣.៧០០​​នាក់​ ហើយ​បន្ទាប់​​មក​​​​បា​ន​អ​ំ​ពាវ​នាវ​​​​​ឲ្យ​​ប្រជា​​​ពល​រដ្ឋ​កម្ពុជា​​​ទាំ​ងអស់​​​​​ទៅបោះ​​ឆ្នោត​​ក្នុង​កា​រ​បោះ​ឆ្នោត​ជ្រើស​តាំ​ង​តំ​ណា​ង​រាស្ត្រ​​នៅ​ថ្ងៃ​ទី​​២៨ ខែ​កក្កដា​ខាង​មុខនេះ​​​។

ថ្លែង​​​​អំឡុង​​​ពិធីមួយ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្នុង​​​រាជ​​​ធា​នីភ្នំពេញ​ លោក ហ៊ុន សែ​ន ​​ក៏​បា​ន​សន្មត​​​ថា​​​ កា​រស្តារ​​ជ​ំ​នឿ​លើ​​​ព្រះ​​​ពុ​ទ្ធ​សាសនា​​​ឡើងវិញ​​​ ក្រោយ​​សម័យ​​​​​​ខ្មែរ​ក្រហម​ជា​​​ស្នាដៃ​​​​​របស់​​​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​របស់​លោក​​​​ផងដែរ​​​។

​លោកបា​នមាន​​​ប្រសាសន៍​​​ថា “ ដើម្បី​​ឲ្យ​កា​រ​​បោះ​ឆ្នោត​​មាន​​​លក្ខណៈ​​​សេរី​ និង​យុត្តិ​ធម៌​យើង​ត្រូ​វ​រក្សា​​បរិយាកាសដែល​​​​​​ពោរពេញ​​​​​​ដោយ​​​​​សុខ​​​សន្តិ​ភាព​និង​​​​ស្ថិរភាព​​​សង្គម និង​នយោបា​យ​​​​ នៅមុន​និង​ក្រោ​យ​កា​រ​​បោះ​ឆ្នោត។ខ្ញុំ​​សូ​ម​​​អ​ំ​ពាវ​​នា​វ​ដល់​​ជ​ន​រួ​ម​​​ជាតិ​ គ្រូ​បង្រៀន​ សិស្ស​ និស្សិត​ ជា​​​ពិ​សេស​​គឺ​​​អា​​ចារ្យ និង​អាចារិនី​​​​ឲ្យ​​​ទៅ​​​​ចូលរួម​​​ក្នុងការ​​​បោះ​ឆ្នោត​​ទាំ​ង​អស់​គ្នា​”។

លោក​ ហ៊ុន សែន ​​បា​ន​បន្តថា នៅ​ពេល​​គ​ណ​បក្ស​ប្រជា​​​ជន​កម្ពុជា​របស់​លោក​​បា​ន​ចូ​ល​កាន់​​អ​ំ​ណាច ដោយ​​​​មា​ន​ការ​​​ចូលរួម​​​ពី​​​អ្នក​​ផ្តាច់​ខ្លួន​​ពី​ខ្មែរ​ក្រហម​ ដែល​​​ក្រោយ​មក​បាន​​​វិល​​ទៅ​ផ្តួល​រំ​លំ​​​ពួ​ក​គេវិញ​​​​ក្នុង​ឆ្នាំ​​១៩៧៩​​​នោះ​​​ ប្រទេ​ស​​​កម្ពុជាមា​ន​ព្រះ​សង្ឃ​​តែ​ប្រាំ​​ពីរ​​អ​ង​្គ​ប៉ុណ្ណោះ​​​​​​។

លោក​​​​​​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​​​​បន្ថែម​ទៀត​ថា “ ប៉ុន្តែ​​​នៅ​​​ពេល​នេះ កម្ពុជា​មា​ន​​ព្រះ​សង្ឃ​​សរុ​ប​​ទាំ​ង​អស់​៥៣.២៥៧​អង្គ​ ​
និ​ង​វត្ត​​អារាម​​​ចំនួន​​៤.៥៥៣។ ដោយ​ឡែក​​​ក្នុង​សុន្ទរកថា​​​​កាលពី​​​ពេលថ្មីៗ​នេះ លោក ហ៊ុន​សែន បា​នលើក​ឡើង​ថា កា​រ​ផ្តល់​មូល​និធិ​​សម្រាប់​​​ការ​សាង​សង់​​វត្ត​ថ្មី​ៗ​​​ នឹ​ង​បញ្ចប់​​​នៅ​ពេល​លោក​ចាញ់​ឆ្នោត។ លោក​ក៏​បា​ន​ព្រ​មា​ន​​អំ​ពី​ភា​ព​​វឹកវរ​ជា​ទូទៅ​ក្នុង​​​​សង្គម​ផងដែរ​​​ ប្រសិន​បើ​​គណ​បក្ស​​របស់​លោក​​ចាញ់​​​​ឆ្នោត​​​។

វិញ្ញា​បន​បត្រ​​ដែល​ត្រូវបាន​​​ចែក​​​​​​ក្នុង​​​ពិធី​​​កាល​ពី​ម្សិល​មិញ​នេះ​​​ ​គឺ​​​ជាវិញ្ញា​បន​បត្រ​​ទទួល​​ស្គាល់​​អា​ចារ្យ និង​អាចារិនី ​ដែល​​បា​ន​បញ្ចប់​វគ្គ​បណ្តុះ​​បណ្តាល​អំពី​​​ការ​​​រៀបចំ​​​ពិធី​បុណ្យ​​​ប្រពៃ​ណី​ផ្សេងៗ​​​៕

ប្រែ​សម្រួល​ដោ​យ ​ចេវ ប៊ុននី​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស