38 C
Phnom Penh

អ្នកភូមិ​​​ចុះហត្ថលេខាលើញត្តិ​​​ជំទាស់​​​នឹង​​​គម្រោង​​​ដោះដូរ​​​អចលនទ្រព្យ​​​នៅទី​​​ឈាបនដ្ឋានក្នុងខណ្ឌឫស្សីកែវ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​ភូមិ​​​ជាងមួយ​​​ពាន់នាក់នៅក្នុង​​​​​​ខណ្ឌ​​​ឫស្សីកែវ​​​ រាជ​​​ធានី​​​ភ្នំ​​​ពេញ​​​ បាន​​​ចុះ​​​ហត្ថលេខា​​​លើញត្តិមួយ​​​ដើម្បី​​​សម្តែង​​​ការ​​​​​តវា៉​​​ចំពោះ​​​​​​​​​ការ​​​​​​រុះរើឈាបនដ្ឋាននៅ​​​លើ​​​ដី​​​មួយ​​​កន្លែង ដែល​​​ត្រូវបាន​​​បម្រុងទុក​​​​​​សម្រាប់​​​គម្រោង​​​អភិ​​​វឌ្ឍន៍​​​អចលនទ្រព្យ​​​ដ៏​​​ធំមួយ​​​។​​​

យោង​​​តាមលិខិត​​​ចុះ​​​ថ្ងៃទី​​​២៥ខែ​​​មេសា​​​ឆ្នាំ​​​២០១២ ​​​​​​ដែល​​​​​​ទីស្តីការ​​​គណៈរដ្ឋមន្ត្រី​​​​​​បាន​​​ផ្ញើ​​​ជូន​​​ក្រសួង​​​ធម្មការ​​​និង​​​សាសនា ​​​បាន​​​ឲ្យដឹង​​​ថា​​​ ទីតាំង​​​​​នេះ​​​ត្រូវ​​​បាន​​​ប្រគល់ឲ្យ​​​ក្រុមហ៊ុន​​​​​​​​​អភិវឌ្ឍន៍ អេង កាំង ​​​រួចហើយ​​​។ ប៉ុន្តែ អ្នក​​​ភូមិ​នៅ​​​ក្នុង​​​តំបន់​​​នេះ​​​បាន​​​ជំទាស់​​​នឹង​​​ការវាយ​​​កម្ទេចឈាបនដ្ឋាន​​​នេះ​​​អស់​​​រយៈពេលជិត​​​មួយ​​​ឆ្នាំ​​​មក​​​ហើយ ដោយ​​​បាន​​​លើក​ហេតុ​ផល​ថា ពួកគាត់​​​​​​ចង់រក្សាដី​​​នេះ​​​ទុក​​​សម្រាប់​​​ការ​​​សាង​​​សង់សាលា​​​រៀនថ្មី​​​មួយ​​​វិញ។

លោក សៅ សារឿន​​​ អាយុ​​​៥៥ឆ្នាំ​​​បាន​​​ឲ្យ​​​ដឹង​​​ថា​​​ ពេល​​​នេះមាន​​​អ្ន​​​កភូមិ​​​ចំនួន​​​​​​១.០០២​នាក់​​​ហើយ​​​ដែល​​​​​​បាន​​​ផ្តិតមេដៃលើ​ញត្តិ​ប្រឆាំង​​​​នឹង​​​គម្រោង​​​អភិ​​​វឌ្ឍ​​​​​​ន៍នេះ​​​។ លោក សៅ​​​ សារឿន ​​​បាន​​​មាន​​​ប្រសាសន៍​​​​​​ថា “ យើង​​​ទាំង​​​អស់​​​គ្នា​​​មិន​​​ជំទាស់​​​នឹង​​​​​​ការ​​​រុះ​​​រើនេះ​​​ទេ​​​ ប៉ុន្តែ​​​យើង​​​ចង់​​​​​​ទុក​​​ដីឲ្យវត្ត​​​នេះ​​​សាង
​សង់​​​សាលា​​​រៀន​​​មួយ​​​សម្រាប់​​​ក្មេង​ជំនាន់​ក្រោយ​​​”។ លោក​​​បាន​​​​​​បន្ថែម​​​ថា​​​ ញត្តិ​​​នេះ​​​មិន​​​ទាន់​​​បាន​​​ផ្ញើ​​​ជូន​​​ទីស្ដីការ​​​គណៈរដ្ឋ​មន្ត្រី ​និង​ក្រសួង​​​ធម្មការ​​​និងសាសនានៅ​​​ឡើយទេ​​​ ​​​ព្រោះ​​​អ្នក​​​ភូមិ​​​ចង់​​​ប្រមូល​​​ស្នាមមេដៃ​​​ឲ្យ​​​បាន​​​ច្រើន​​​ថែម​​​ទៀត​​​។

​​​ឈាបនដ្ឋាន​​​នេះ​​​ស្ថិត​​​នៅមុខ​​​​​វត្ត​​​ខ្ទរ​​​​​​តាម​​​បណ្តោយ​​​ផ្លូវ​​​ជាតិ​​​លេខ​​​៦អា​​​​​​នៅ​​​​​​លើ​​​ដី​​​​​​ដែល​មាន​​​ទំហំ​​​ប្រហែល​​​២៩,៤៤២ម៉ែត្រ​​​ក្រឡា​​​ក្នុង​​​​​​សង្កាត់​​​ព្រែកលៀប​​​ ហើយ​​​ត្រូវ​​​បាន​​​កសាង​​​​ឡើង​​​ក្នុង​​​ឆ្នាំ​​​១៩៩៩​​​។ យោង​​​តាម​​​លិខិត​​​​​​មួយ​ច្បាប់​​​​ដែលត្រូវបាន​​​​​​ចុះ​​​ហត្ថលេខា​​​ដោយ​​​​​​​​​លោក ​​​ប្រាក់ សុខុន​​​ រដ្ឋ​​​លេខាធិការ​​​ទី​​​ស្តី​​​ការ​​​គណៈរដ្ឋមន្ត្រី​​ បាន​​​ឲ្យ​​​ដឹងថា ឈាបនដ្ឋានថ្មី​​​នេះ​​​នឹងត្រូវសាងសង់​​​ឡើងវិញ​​​​​នៅ​​​ចម្ងាយ​​​ប្រហែល​​​៥គីឡូម៉ែត្រ​​​ពី​​​ទី​​​តាំងចាស់។

លិខិត​​​នេះ​​​មានខ្លឹមសារ​​​​​​ថា​​​ “ ក្រុមហ៊ុន​​​អភិវឌ្ឍន៍ អេង កាំង​​​ ត្រូវ​​​សាងសង់​​​ឈាបនដ្ឋាន​​​​មួយ​​​ ហើយ​​​បន្ទាប់​​​ពី​​​សាង​​​សង់​​​រួច​​​ ​​​យើង​​​នឹង​​​ប្រគល់​​​ទី​​​តាំង​​​ចាស់​​​​​​ឲ្យ​​​ក្រុមហ៊ុន​​​ ​​​អេង កាំង​​​ កាន់​កាប់ដើម្បី​​​ធ្វើការ​​​អភិវឌ្ឍ​​​”។ លិខិត​​​នេះ​​​មាន​​​ខ្លឹមសារ​​​បន្ថែម​​​​​​ថា ​​​ក្រុមហ៊ុន​​​អេង កាំង ​​​នឹង​​​ចំណាយ​​​ប្រាក់​​​ជាង​​​៥០០.០០០ដុល្លារ​​​ ដើម្បី​​​សាងសង់​​​ឈាបនដ្ឋាន​​​ថ្មីនេះ​​​។

គួររំឭក​​​ថា​​​ សាលារាជធានី​​​ភ្នំពេញ​​​បាន​​​ចេញ​បម្រាម​​​​​​មិន​​​ឲ្យ​​​មានការ​​​បូជាសព​​​នៅ​កណ្ដាល​​​រាជ​​​ធានី​​​ភ្នំពេញទេ​​​ ​​​ដោយសារ​​​ការព្រួយ​បារម្ភ​​​អំពី​​​បញ្ហា​​​សុខភាព ហើយ​​​កាលពី​​​ឆ្នាំ​​​២០១០​បាន​​​ចេញ​​​​​​បញ្ជា​​​ឲ្យ​​​មានការ​​​បិទ​​​ឈាបនដ្ឋាន​​​ចុង​​​ក្រោយ​​​ទាំង​​​បួន​​​កន្លែង​​​ក្នុងវត្ត​​​នៅ​​​កណ្ដាល​
​​​រាជធានី​​​នេះ។​​​

ក្រុម​​​ហ៊ុន​​​អភិវឌ្ឍន៍ ​​​អេង កាំង​​​ មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​អត្ថាធិប្បាយ​​​បាន​​​ទេ។ទោះជា​​​មាន​​​ការ​​​ជំទាស់​​​ពី​​​អ្នក​​​ភូមិ​យ៉ាង​ណា​​​ក៏ដោយ ក៏ការសាងសង់​​​​​​ឈាបនដ្ឋាន​​​ថ្មី​​​​​​នេះ​​​ហាក់ដូចជា​​​បាន​​​ដំណើរការ​​​​​​រួច​​​ទៅហើយ។ លោក ព្រាប មុន្នី​​​ ជា​​​ចៅសង្កាត់​​​ បាន​​​លើក​ឡើង​​​ថា ឈាបនដ្ឋាន​​​ថ្មី​​​​​​ដែល​​​មាន​​​ទីតាំង​​​​​​ស្ថិត​​​នៅ​​​​​​ខាង​​​លិច​​​វត្ត​​​បាក់​​​ខែង​​​ក្នុង​​​សង្កាត់​​​តែមួយ​​​នេះ​​​ ត្រូវ​​​បាន​​​សាងសង់​​​រួចរាល់​​​ប្រហែល​​​៧០​ភាគរយហើយ​​​។

លោក ព្រាប​​​ មុន្នី ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ នេះ​​​គឺ​​​ជា​​​សេចក្តី​​​សម្រេច​​​របស់​​​រដ្ឋា​​​ភិបាល​​​ ​​​ព្រោះ​​​ឈាបនដ្ឋាន​​​ចាស់នេះ​​​ស្ថិត​​​នៅ​​​កៀក​នឹង​​​​ផ្លូវ​​​ពេក ​​​ហើយ​​​រដ្ឋាភិបាល​​​បាន​​​ប្រគល់​​​ទី​​​តាំង​​​នៃ​​​ឈាបនដ្ឋាន​​​ចាស់​​​នេះ​​​ឲ្យក្រុមហ៊ុន​​​ធ្វើ​​​ការ​​​អភិវឌ្ឍ​​​”។

លោក ង៉ែត ចាន់បូ អនុ​​​ប្រធាន​​​នាយក​ដ្ឋាន​​​​ទទួល​​​​​​​​​និង​​​ដោះ​​​ស្រាយ​​​​​​ពាក្យ​​​បណ្តឹងនៃ​​​​​​ក្រសួង​ធម្មការ​​​និង​​​សាសនា​​​ បាន​​​លើកឡើង​​​ថា ​លោក​​​​
បាន​​​ទទួល​​​បទបញ្ជា​​​​​​ពី​​​ទីស្តីការ​​​គណៈរដ្ឋមន្ត្រី​​​ឲ្យ​​​បិទឈាបនដ្ឋាននេះ​​​ដោយសារ​​​បញ្ហា​​​​​​ផ្សែង​​​ពុលបណ្ដាលមកពី​​​ការ​​​បូជា​​​សព។ លោក​​​ ង៉ែត ចាន់បូ បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “ យើង​​​បាន​​​ទទួល​​​បទបញ្ជា​​​ពី​​​ទីស្ដីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​ឲ្យ​រុះរើ​​​ឈាបនដ្ឋាន​​​នេះ ព្រោះ​​​ឈាបនដ្ឋាន​នេះបង្ក​​​ផល​​​ប៉ះ​​​ពាល់​​​​​​
ដល់​​​បរិស្ថាន”៕

​​​​​​​​​​​​​ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស