34 C
Phnom Penh

សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោស​​មនុស្ស​​​បួ​ន​នាក់​​ពី​បទ​​​ជួ​ញដូរ​​ថ្នាំ​ញៀន​មេត​ំ​ហ្វេ​តា​មី​ន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​កា​ល​ពី​ម្សិល​មិញ ​សាលា​​​ដំ​បូ​ង​រាជធា​​នី​ភ្នំ​​ពេញ​​បា​ន​បើក​សវ​នា​ការ​​​ជំ​នុំ​ជម្រះ​រឿង​ក្តី​​របស់​​​មនុស្ស​​​បួ​ន​នាក់​​​ដែល​​ជាប់​​ចោទ​​​ពី​បទ​ប្រើ​​ប្រាស់​គ្រឿង​ញៀន និង​​​លក់​​ថ្នាំ​ញៀន​មេតំហ្វេតា​មីន​​​ជា​ង​​១៥0.០០០​គ្រាប់​ ។

លោក​ចៅក្រម​ ឆាយ វី​រៈ ​​​មា​ន​​ប្រ​សាសន៍​ថា​ ឈ្មោះ ឡាប រស្មី ​​អា​យ​ុ​​៣៤​ឆ្នាំ ​ម៉េង រត​នា ​​អាយុ​​៣៦​ឆ្នា​ំ​ និង​ឈ្មោ​ះ​ ​​អួ​ន សាមៀន ​​អា​យុ​១៩​ឆ្នាំ​ ត្រូ​វ​បាន​​ចាប់​​ខ្លួន​​​ដោយ​ឡែ​ក​​ពី​គ្នា​កា​ល​​ពី​ខែ​​កញ្ញា​​​ឆ្នាំ​​​​​មុន​ និង​​ត្រូវបាន​​​ចោទប្រកាន់​​​​ពី​បទ​​​ប្រើ​ប្រាស់​ ​និង​​ជួ​ញ​ដូ​រ​ថ្នាំញៀនមេត​ំ​ហ្វេ​តា​មីន​។ លោក​បា​ន​បន្ថែ​ម​​​ថា ​ឈ្មោ​ះ​ ​តា​ំ​​ងហាក់លី ​​អា​យុ​​៣៤ឆ្នាំ ​ដែល​​​​ជា​ផ្នែ​ក​នៃ​​​បណ្តាញ​​​នេះដែរ​​​ ​​ត្រូ​វ​បា​ន​ចោទ​ប្រ​កាន់កំ​បាំ​ង​មុខ​។

​​ខណ​ៈ​​​ជនឈ្មោះ​​​ រស្មី ​​​​​​សារភា​ព​ថា​ ខ្លួន​​​ពិ​ត​ជា​បាន​យក​​​​​ថ្នាំ​ញៀន​មេតំ​ហ្វេ​​តា​មី​ន​​ចំ​នួន​​១៩០​គ្រាប់​ទៅឲ្យ​​​អ​្នក​​ទិ​ញ​ម្នាក់​​​នៅក្នុ​ង​​​ខណ្ឌ​៧មករាមែននោះ​​​ ​រូបគេ​​​និ​យាយ​​ថា ខ្លួន​​​គ្រាន់​តែ​​​ជា​​ឈ្មួ​ញ​​កណ្តាល​​ប៉ុណ្ណោះ​​​។

​​ជ​ន​នេះ​​និ​យាយ​​​ថា​ “ ខ្ញុំ​បានយក​ថ្នាំ​ញៀន​មេតំ​ហ្វេ​​តា​មីន​​ចំ​នួន​​១៩០​គ្រាប់​​ពី​ឈ្មោះ ភាព។ ខ្ញុំ​មិន​មែន​ជា​ឈ្មួញ​កណ្តា​ល​​​ទេ​ ប៉ុន្តែ​ឈ្មោះ ភាព បាន​​​ឲ្យ​​ប្រាក់​ខ្ញុំ​​៣០​ដុល្លារ​​​​​ឲ្យ​​​យក​​វា​​​​​ទៅ​ឲ្យ​​អ្នក​​​ប្រើ​គ្រឿង​ញៀន​​​​ម្នាក់​​​ ហើយ​វា​មិន​មែ​ន​​​​ជា​​​របស់​ខ្ញុំ​​ទេ​”។

ស្ត្រី​​​ជាប់ចោទ​​​ឈ្មោះ​​​ សាមៀន ​ដែល​​ត្រូ​វ​​បា​ន​ចាប់​​ខ្លួន​​ជាមួយ​​​ថ្នាំ​ញៀន​​១៥០.០០០​គ្រាប់​នោះ​​​ បា​ន​និ​យា​យ​ថា​ ​ខ្លួន​ក៏​​​គ្រាន់​តែ​​ជា​អ្នក​​​យក​​​​​គ្រឿង​ញៀន​​​​ឲ្យ​​​គេ​​​ដែរ​​​។ ស្ត្រីរូប​នេះ​​​​និយាយ​​​ថា “ ការងារ​​​ខ្ញុំ​​​​គឺ​​​ប្រមូ​ល​ប្រាក់​​ពី​អ្នក​ទិ​ញ​​​​​ ប្រ​ហែល​​៣០០​ដុល្លារ​”។ ​ចំ​ណែក​​​ឈ្មោះ​ រតនា ​វិញ​​​បា​ន​អះ​​អា​ង​​​ថា ​ខ្លួ​ន​​​មិនទាំង​​​​ដឹង​​ថា ​មា​ន​​ថ្នាំ​ញៀ​ន​នៅ​ជាប់​ខ្លួ​ន​​ផង​​​ទេ​ ​ពេល​​​​​ត្រូ​វ​បា​ន​​ចាប់​ខ្លួ​ន​។ លោក សុខ លួងមេ​​​ធាវី​​របស់​​​ជន​សង្ស័​យ​ បា​ន​​សុំឲ្យ​​តុ​លា​កា​រ​​សម្រាល​បទ​ចោទ​ប្រកាន់​​លើ​​​​កូ​ន​ក្តី​​របស់លោក​​​ព្រោះ​​​ពួ​ក​គេ​​​គ្រាន់​តែ​ជា​​​អ្នក​ប្រើប្រាស់​​គ្រឿ​ង​​ញៀន មិ​ន​មែនជា​​​អ្នក​​​ជួញដូរទេ​​​​​​​។សាលក្រម​នឹង​ប្រ​កាស​​​នៅ​ថ្ងៃ​​​ទ​ី​​៧ ខែ​​មិថុនា​​៕

ប្រែ​សម្រួល​ដោ​យ ចេវ ប៊ុននី​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស