40.6 C
Phnom Penh

​​ទាហា​ន​ថៃ​​បាញ់​អ​្នក​កាប់​ឈើ​​​ជា​ជន​ជាតិ​ខ្មែរ​ពីរ​នាក់​ស្លាប់​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​មន្ត្រី​យោ​ធា​​​កម្ពុជា​ម្នាក់​បា​ន​និ​យា​យ​កាល​​ពី​ម្សិល​មិញ​ថា ​​​កា​ល​ពី​សប្តាហ៍​មុន ទា​ហា​ន​ថៃ​​បា​ន​​បាញ់​​ទៅ​​លើ​​អ​្នក​កាប់​​​ឈើ​​​​​ខុ​ស​​ច្បាប់​ជា​ជន​ជាតិ​ខ្មែរ​ ដោ​យ​បណ្តាល​ឲ្យ​​ខ្មែរ​ពី​រ​នាក់​​ស្លាប់ និង​បួ​ន​នាក់​​ទៀត​​រង​របួស​។

​លោកឧត្ត​ម​​សេនីយ៍​​ត្រី លី ​ច័​ន្ទ​​តា​រា អនុ​ប្រ​ធាន​ការិ​យា​ល​័​យ​​​ការ​ពារ​ព្រំ​ដែន​នៃ​កង​​យោធ​​ភូម​ិ​ភាគ​​៤​​មា​ន​​​ប្រសាសន៍​ថា ​​ទាហាន​​ថៃ​បាន​បាញ់​ជន​ជាតិ​ខ្មែរ​ទាំង​នេះ​ បន្ទាប់​​ពី​​ពួ​ក​គេ​​ឆ្ល​ង​​ដែន​​ដោ​យ​ខុស​ច្បាប់​​កា​ល​ពី​ថ្ងៃ​​សៅរ៍​​នៅ​ម៉ោ​ង​​៨​យប់​ នៅ​ច្រ​ក​​របៀ​ងអា​ន​​សេះ​ ​ក្នុ​ង​ស្រុក​ជាំ​ក្សាន ​ខេត្ត​ព្រ​ះ​វិ​ហា​រ។

​លោក​ឧត្ត​ម​សេនី​យ៍ឯក​​ ច័ន្ទ​តា​​រា ​​បា​ន​មាន​ប្រ​សាសន៍​ថា “ ទា​​ហា​ន​​ថៃ​​បា​ន​បាញ់​​ស្លាប់​អ​្នក​កា​ប់​​ឈើ​​ជាខ្មែរ​​​ពី​រ​នាក់ ​​​បួ​ននាក់​​​រង​របួស​​ស្រាល និង​ប្រាំ​មួ​​យ​នាក់​​ទៀត​​​​ត្រូ​វ​​បា​ន​ចាប់​ខ​្លួន​​នៅ​ក្នុ​ង​ទឹក​ដី​ថៃ​”។​លោក​​មាន​ប្រ​សាសន៍​​​ថា មនុស្ស​​បួ​ន​​​​នាក់​​ ដែល​​បា​ន​​រត់​គេច​ខ្លួន​​រួ​ច​​​​ទាំង​​​​រង​​របួស​​ស្រាល​ ​​បា​ន​វិល​ត្រឡប់​​មក​​ដល់​កម្ពុជា​វិញ​​ហើយ​ និង​បា​ន​​រាយ​​ការណ៍​​អំ​ពី​កា​រ​បាញ់​ប្រ​​ហា​រ​​នេះ​​ប្រាប់​​អាជ្ញាធរ​។

​លោកឧត្តម​សេនីយ៍ត្រី ច័ន្ទ​​តា​រា ​បាន​ថ្លែង​​ថា ​អត្ត​សញ្ញាណ​​​​​របស់​​ជន​រងគ្រោ​ះ​​នៅ​មិន​ទាន់​​ស្គាល់​​នៅ​ឡើយ​ទេ​ ហើយ​​នៅ​​មិន​ទាន់​​ច្បាស់​​ថា​​​មនុស្ស​ប្រាំ​មួ​យ​​នា​ក់​​ដែល​ត្រូ​វ​បា​ន​ចាប់​​ខ្លួន​ បាន​រង​របួស​​ដែរ​ឬ​​អត់​នោះ​​​​ទេ​។
​លោកបា​ន​មា​ន​ប្រ​សាស​ន៍​ថា “ ​សាក​សព​អ្នក​ស្លាប់​ កំពុង​​រក្សា​​​ទុ​ក​នៅ​ក្នុ​ង​មន្ទ​ីរ​​​ពេទ្យ​​មួ​យ​នៅ​ក្នុង​​ខេត្ត​ស៊ី​សាកេត​។ យើង​កំ​ពុ​ង​​​ទាក់​​ទ​ង​​ជា​មួ​យ​ថៃ​​ដើម្បី​បញ្ជូន​សាក​​សពមក​វិញ​។

ផ្ទុយ​នឹង​​សេចក្តីរា​យ​ការណ៍​របស់​លោក​ឧត្តម​សេនីយ៍​ត្រី ច័ន្ទ​តា​រា ​លោក​ឧត្តម​សេនីយ៍​​ត្រី សំ បុប្ផា​រ័ត្ន មេបញ្ជាការ​កង​យោធ​​ពល​ខេម​រ​ភូមិន្ទ​​ប្រ​ចាំ​​ខេត្ត​ព្រះវិ​ហារ ​​​បដិ​សេធ​ថា ​គ្មាន​ហេតុ​ការណ៍​​​ណា​មួយ​បា​ន​កើតឡើង​ទេ​។

​ទោះ​ជា​យ៉ាង​ណា លោក ជុង ហួត មេឃុំ​ជាំ​​ក្សាន្ត ​បា​ន​មាន​ប្រ​សាសន៍​ថា លោកបា​ន​​​ដំ​ណឹង​​អំ​ពី​ករណី​នេះ​។
​លោក​បា​ន​បន្ត​ថា​ “ អាជ្ញា​​ធរ​​តែង​តែ​​​អ​ប់​រំ​ប្រ​ជា​​​ពល​រដ្ឋ​កុំ​ឲ្យ​​ប្រថុ​យ​នឹង​គ្រោះ​ថ្នាក់​ដោយ​​ការ​​​ឆ្លង​​​ដែ​នខុស​​ច្បាប់​​ទៅ​កាប់​ឈើ​ ប៉ុន្តែ​​​អ្នក​ខ្លះ​មិន​ស្តាប់​​ទេ​”។ លោក​បា​ន​បន្ថែម​ថា​ ​អ​្នក​កាប់​ឈើ​ភាគ​​ច្រើ​ន​​​​ជា​ជន​​​ចំ​ណាក​ស្រុក​​មក​ពី​​កន្លែ​ង​ផ្សេង​ៗទូ​ទាំ​ង​​ប្រ​ទេស​ ដើម្បី​​ស្វែ​ង​រក​​ឈើ​គ្រញូ​ង​​ដែល​មា​ន​​តម្លៃ។

​លោក​​បន្តថា “ ​​អាជ្ញា​​ធរ​​​របស់​យើង ​កំពុង​​ធ្វើ​​កា​រ​​យ៉ា​​ង​សកម្ម​​ដើម្បី​ទប់​ស្កាត់​​ពួ​ក​គេ​”។ ​ដោ​យ​សារ​តម្រូ​​វ​កា​រ​​ខ្ពស់​​​ក្នុង​ប្រទេស​​ចិន ​​សម្រាប់​​​ផលិត​គ្រឿ​ង​សង្ហា​​រិម​ ​ឈើ​​គ្រញូ​ងអាច​លក់បា​ន​​តម្លៃ​រា​ប់​​ពាន់​ដុល្លារ​​ក្នុ​ង​មួ​យ​ម៉ែត្រ​គូប​។

តា​ម​​សេចក្តី​រាយ​កា​រណ៍​ថា ​​​ទាហា​ន​ថៃ​បា​ន​បាញ់​​សម្លាប់​​អ​្នក​កាប់​​ឈើ​​ជា​ខ្មែរ​​​យ៉ាង​តិច​​ប្រាំ​មួ​យ​នា​ក់​ហើយ​​នៅ​ឆ្នាំ​នេះ​។ កា​ល​ពី​ដើ​ម​ខែ​នេះ ​មនុស្ស​​ចំ​នួន​បួ​ន​នាក់​​បាន​បា​ត់​​ខ្លួន​ ​នៅ​​​ពេល​​​ទាហា​ន​ថៃ​​បាញ់​ប្រហារ​​ទៅ​លើ​ក្រុ​ម
​អ​្នក​​កាប់​ឈើ​នៅ​តា​ម​ព្រំ​ដែន​ ជិត​ខេត្ត​ឧត្តរ​មា​ន​ជ័យ​។ ក្នុង​ឆ្នាំ​​២០១២ ​​​ខ្មែរ​​​ចំ​នួ​ន​​៤៥នាក់​​ត្រូ​វ​បា​នកង​កម្លាំ​ង​ព្រំ​​ដែន​​ថៃ​​បាញ់​សម្លាប់​ពេល​​​ស្វែ​ង​រកកាប់​​ឈើ​នៅ​តា​ម​ព្រំ​ដែន​៕

ប្រែ​សម្រួលដោយ​ ចេវ ប៊ុននី​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស