29 C
Phnom Penh

ជន​សង្ស័​យ​ជួ​ញ​​ដូ​រគ្រឿង​ញៀ​ន​​​​ ដែល​កំពុង​ជាប់​ពន្ធ​​​នាគារ​​រង់​​ចាំ​កា​រ​កាត់​ទោស​នៅ​អូ​ស្ត្រាលី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​យោង​តា​ម​​សេចក្តី​​​រា​យ​ការណ៍​​​​​​ព័ត៌​​មា​ន​មួ​យ​បា​ន​ឲ្យ​ដឹ​ង​ថា​ ស្ត្រី​ជ​ន​​​ជាត​ិ​​​នូ​​​វែល​​សេ​ឡង់​ម្នាក់​​នៅក្នុ​ង​​​ប្រទេ​ស​អូស្ត្រាលី​បាន​បង្ហាញ​​​​​​ខ្លួន​​​​នៅតុ​លា​កា​រ​ កា​ល​​ពី​ថ្ងៃពុធ​ ហើយ​ពេល​នេះ​​កំ​ពុ​ង​​រង់​​ចាំ​​​​កា​រ​​កាត់​​ទោស​ ​ពី​​បទ​​ប៉ុន​ប៉ង​​​​ជ​ួ​ញ​​ដូ​រ​​គ្រឿង​​​ញៀន​មេតំ​ហ្វេ​តា​មី​ន​​ទម្ងន់​៨,៥​គី​ឡូក្រាម​​​ពី​ប្រទេស​កម្ពុជា​ចូ​ល​ក្នុ​ង​ប្រទេ​ស​​​អូស្ត្រាលី​​។

​នគរ​បា​ល​​សហ​ព័​ន្ធ​​​អ​ូស្ត្រា​​លី​ និង​​​គ​យ​ព្រម​ទាំង​អង្គភាព​កា​រ​ពារ​ព្រំ​​​ដែន​​​​អ​ូ​ស្ត្រាលី​​​​​បា​ន​ឲ្យ​ដឹង​​​​កា​ល​​ពី​ថ្ងៃ​​ច័ន្ទ​​ថា​ ​ស្ត្រី​ជ​ន​ជាតិនូ ​វែល​​សេឡង់ ​​អា​យ​ុ​​៤១​ឆ្នាំ​ម្នាក់​ ​ត្រូវ​បា​ន​ចាប់​​ខ្លួន ​បន្ទាប់​​ពី​​ធ្វើ​ដំ​ណើរ​​​តា​ម​​ជើង​យន្ត​ហោះ​​កា​ល​ពី​សប្តា​​​ហ៍​មុ​ន​​ឆ្ពោ​ះ​​ទៅ​​​ទ​ី​ក្រុ​ង​ ដវីន (Darwin)​ ព​ី​ប្រទេ​ស​​កម្ពុ​ជា​ ​​ដោយ​ឆ្លង​កា​ត់​តា​ម​​​​ប្រ​ទេស​​សង្ហ​​​បុ​រី​ ហើយ​វ៉ា​​លិស​​​​ចំ​នួន​​ពីរ​​​​​​របស់​​​ស្ត្រី​រូប​នេះ​ត្រូវ​បាន​បញ្ជូន​ទៅតាម​ក្រោយ​គាត់​តាម​ជើង​យន្ត​ហោះ​មួយ​នៅ​ថ្ងៃ​ប​ន្ទាប់​។
​វ៉ាលិស​​ទាំង​ពីរ​នោះ​​ត្រូ​វ​បា​ន​គេ​ឃើញ​​សំប៉ែត​​​​ទទេ​ ដែល​មា​ន​​ថ្នាំ​ញៀន​មេតំ​ហ្វេតា​មី​ន​​សរុ​ប​​៨,៥គី​ឡូ​ក្រាម​​លាក់​​ទុក​ក្នុង​ទ្រ​នា​ប់​​។

​សេចក្តី​​​រាយ​កា​រណ៍មួយ​​នៅ​លើ​គេហ​ទ​ំ​ព័​រ​​​​​​ព័ត៌​មា​ន​ អេប៊ីស៊ី (ABC)​ បា​ន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​​ឈ្មោះ ​​ប័រ​ណា​​​ឌីន ​ព្រីន (Bernadine Prince)​​ បា​ន​ឡើង​តុ​លា​កា​រ​ក្រុង ​ដវី​ន កា​ល​​ពី​ថ្ងៃ​ពុធ​។

​​​សេចក្តី​រា​យ​កា​រណ៍​នេះ​បា​នឲ្យ​ដឹង​ថា “ ស្ត្រី​រូប​នេះ​ត្រូ​វ​បា​ន​ឃុំ​ខ្លួន​។រឿង​ក្តី​នេះ​ត្រូ​វ​បា​ន​​​​​លើក​​​ពេល​ជំនុំជម្រះ​រហ​ូ​ត​​ដល់​ថ្ងៃ​​ទី​​៦ ខែមិថុ​នា”។ អ្នក​ស្រី​ ព្រីន ប្រឈម​​​នឹ​ង​កា​រ​ចោទ​ប្រ​កាន់​​​ទាក់​​​ទ​ង​​​នឹង​គ្រឿង​​​ញៀន​ចំ​នួ​នបួ​ន​ករណី​ ដោ​យ​អាច​​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​​១០​ឆ្នាំ​ និង​ពិ​ន័យ​ជា​ប្រាក់​ចំ​នួន​​៣៤០.០០០​ដុល្លារ​។

​លោក អុិន សុង ​​អ​នុ​ប្រធាន​​​អ​ង​្គ​ភាព​កែ​ច្នៃ​នៅ​នា​យ​ក​​ដ្ឋាន​​​ប្រ​ឆាំង​​គ្រឿង​​ញៀន​ក្រ​សួ​ង​មហាផ្ទៃ ​បា​ន​​​មា​ន​ប្រ​សាសន៍​ថា ​នគ​រ​​បា​ល​កម្ពុជា​មិ​ន​​​ទាន់​ទទួល​​បាន​ព័ត៌​មា​ន​​​អ​ំ​ពី​​ករណី​នេះ​នៅ​ឡើយ​ទេ​។

លោក អុិន​ សុង បា​ន​មា​ន​ប្រ​សាសន៍​ថា “ កន្លង​មក យើង​បា​ន​​សហ​កា​រ​​​ជាមួ​យ​​​ទី​ភ្នាក់​​ងារ​​ព័ត៌មា​ន​ ​អា​​អែហ្វ​ប៉េ ​នៅ​ពេល​​ពួ​ក​គេ​ស្នើ​សុំ​​ជំ​នួយ​​របស់​យើង​ជា​​សម្ងាត់​។ ​​ពួ​ក​គេ​មា​ន​ភ័ស្តុតា​ង​នៅ​ក្នុ​ង​ដៃ​​ពួក​គេ​ ដូច្នេះ​​ប្រ​សិន​បើ​ពួ​ក​គេត្រូ​វ​ការ​​យើង​​ជួ​យ​ ​ពួ​ក​គេ​​អា​ច​ត្រូ​វ​ការ​​​ពេល​វេ​លា​ដើម្បី​​ដំ​ណើរ​ការ​​​តា​ម​​រយ​ៈ​ស្ថាន​​ទូ​ត​​អូស្ត្រាលី​”៕

ប្រែ​សម្រួល​ដោ​យ ​ចេវ ប៊ុននី​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស