33 C
Phnom Penh

សាលា​​ដំ​បូង​រាជ​ធា​​នី​​​ភ្នំពេញ​​​ផ្តន្ទា​​​ទោស​​អតី​ត​​ក្រ​ឡា​​បញ្ជី​​រឿងបាត់​​​ប្រាក់​​​​​២៥០.០០០​ដុល្លារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កា​​​ល​​ពីម្សិល​មិញ ​សាលា​​ដំ​បូ​ង​រាជ​​ធានី​ភ្នំ​​​​ពេញ​​បា​ន​ផ្តន្ទាទោស​​​អ​តី​ត​ក្រឡា​​បញ្ជី​​របស់​​ខ្លួ​ន​ម្នាក់​ដាក់​​​​ពន្ធនា​គារ​​រយៈ​​ពេល​បួ​ន​ឆ្នាំ​កន្លះ​ ​ពី​បទ​​រំ​លោភ​លើ​​​សេចក្តី​​ទ​ុ​ក​​ចិត្ត​ និ​ង​​​ក្លែងបន្លំឯក​សារ បន្ទាប់​​ពី​​រូបគាត់​​​​ត្រូ​វ​បា​ន​​រក​ឃើញ​ពិរុទ្ធភាព​​​ជុំវិញ​​​ការ​​​​ទទួល​​ប្រាក់ចំនួ​ន​​២៥០.០០០​ដុល្លារ​​ពី​អ​្នក​​​ជំ​នួញ​ម្នាក់​​​​​ជាថ្នូរ​​​នឹង​​​​កា​រ​ពន្លឿន​​​​​និង​បញ្ចប់​​​សវនាការ​​​​​​​​​មួយ​​​ដោយ​​​ជោគជ័យ​​​​​​។

លោក គ្រួ​ច បូ​​រ៉ាត់ ​​អា​​យុ​​៤០​ឆ្នាំ​ ត្រូវ​​បា​ន​ចាប់​​ខ្លួន​​កា​ល​ពី​​ខែ​​តុ​លា​ ​និង​ត្រូ​វ​បា​ន​ចោទប្រ​កាន់​ពី​បទ​​ទទួល​​ប្រាក់​​​នោះ​​​ពី​ឈ្មោះ សួ​ន លី ​ដើម្បីព​ន្លឿន​រឿង​ក្តី​​​មួយ​​​​​ ពាក់ព័ន្ធ​​​នឹង​​​ជម្លោះ​ក្នុង​កា​រ​រក​​ស៊ី​​​​​​របស់​​​គាត់​​​​​​។ នៅ​​ពេល​ជម្លោះ​​​​នេ​ះ​​ត្រូ​វ​បា​ន​​ដោ​ះ​ស្រាយ​​​រួច​​​ក្រៅ​​ប្រព័ន្ធ​​​​​​តុ​លា​ការ​​ ​លោក លី ចង់​បា​ន​​​ប្រាក់​​របស់​​ខ្លួន​​​ពី​ក្រឡាបញ្ជី​​នោះ​វិញ ​ប៉ុន្តែ​មិន​បា​​ន​​ទទួល​ឡើយ ​​ជាហេតុ​​​ធ្វើ​​​ឲ្យ​លោក​​​​ដាក់ពាក្យ​​បណ្តឹង​ ដែល​​​បាន​​​ឈានដល់​​​​ការ​​ចាប់​​ខ្លួនក្រឡាបញ្ជី​​​ឈ្មោះ​​​បូ​រា៉ត់​​​ នេះ​​​។

​លោក ស៊ិន វិ​សាល ប្រធា​ន​ក្រុម​ប្រឹក្សា​ជំនុ​ំជម្រះ បា​ន​មា​ន​ប្រ​សាស​ន៍​ថា​ “តុ​លា​កា​រ​​​​​​សម្រេច​​​ផ្តន្ទា​​ទោស​​​ឈ្មោះ​​​ គ្រួច ​បូ​រ៉ាត់ ដាក់​​​ពន្ធ​នាគា​រ​​រយ​ៈ​ពេល​​បួ​ន​ឆ្នាំ​កន្លះ និ​ង​បង្គាប់​​ឲ្យ​​​ជននេះ​​​​​ប្រ​គល់​ប្រាក់​ឲ្យ​ជ​ន​​រង​គ្រោ​ះ​វិញ​”។

គួរ​​​រំឭកថា​​​ ​​លោក បូ​រ៉ាត់ ​ធ្លាប់​ធ្វើ​ការ​​ក្រោ​ម​​​ឱវាទ​​​របស់​​​ចៅ​ក្រម​ កែ សាខន នៅ​ពេល​​លោក​​ទទួ​ល​ប្រាក់​សគុណ​​​ដ៏ច្រើន​នោះ​​​ ហើយ​អ​ំ​ឡុ​ង​​​​​សវ​នា​ការជំនុំជម្រះកា​ល​​ពី​ថ្ងៃ​​​ទី​​៩ ខែ​​មេសា  ​អតី​ត​ក្រ​ឡា​​បញ្ជី​​រូ​ប​នេះ​​​អះអាង​​​ថា ថ្វីដ្បិត​​​តែ​​​ខ្លួន​​​បា​ន​​ទទួល​​​យក​ប្រាក់​​២៥០​.០០០​​​ដុល្លារ​​​​នោះ​​​ក៏​ពិតមែន​​​​ ប៉ុន្តែ​​​លោក​​ត្រូវ​បាន​​បង្គាប់​ឲ្យ​ធ្វើ​ដូ​ច្នេះ​​​​ដោ​យ​ចៅ​ក្រម​ សា​ខន ​​ដែល​​បា​ន​ចុ​ះ​ហត្ថ​លេ​ខា​លើ​ឯក​​សារទាំង​អស់ពាក់ព័ន្ធ​​​នឹង​​​ការ​បង់​ប្រាក់​នេះ​។

លោក បូរ៉ាត់ បា​ន​ផ្តល់​​​សក្ខីកម្ម​​​ថា​​​ នៅ​ពេល​ដែល​​​លោក លី ​​ទារ​ប្រាក់​របស់​​​ខ្លួន​​​វិញ​លោកចៅក្រម សាខន ​​បា​ន​និយា​យ​ថា លោក​​​នឹង​សង​ប្រាក់​ឲ្យ​​អ្នក​ជំ​នួញ​​រូប​នោះ​វិញ​។

​លោកចៅ​ក្រម សា​ខន ដែល​ត្រ​ូវ​បា​ន​ផ្ទេរ​​​ទៅ​​​សាលា​​ដំ​បូ​ង​​ខេត្ត​តា​​កែ​វ កា​ល​​ពី​ដើម​ឆ្នាំ​នេះ​ បា​នឆ្លើយតប​​​​ថា ​លោក​មិន​ស្គាល់​លោក លី ទេ​​​ ហើយ​​​មិន​បា​ន​ចុះ​​ហត្ថលេខា​លើ​ឯក​សា​រ​ទាក់​​ទ​ង​នឹងប្រាក់​​នោះ​​​ឡើយ​​​។ ​អំឡុ​ង​​​សវ​នា​ការ​ជ​ំនុំ​ជម្រះ​​​ ចៅ​ក្រម សាខន អះ​​អាងថា លោក​​បា​ន​បង្គាប់​ឲ្យ​ក្រឡា​​បញ្ជី​​របស់​លោក​​បញ្ចូ​ល​ប្រាក់​​​​របស់​លោក​ លី​​​ ទៅ​ក្នុ​ង​​គណ​នី​​​ធ​នាគារ​របស់​​​សាលា​​ដំ​បូ​ង​​​រាជ​ធា​នី​ ប៉ុន្តែ​ លោក បូ​រ៉ាត់ មិន​បា​ន​ធ្វើ​ដូច្នេះ​​ទេ ​ហើយ​​​​​​ក្រោយមក​​​បែរជា​​​​​​​​​​ចោទ​លោកថា​​​ ​​មិ​ន​បា​ន​​​ប្រគល់​ប្រាក់​នោះ​​​ទៅវិញ​​​​។

លោក​បា​ន​​មា​ន​​ប្រ​​សាសន៍​​​កា​ល​ពី​ម្សិល​មិញ​ថា  “សាល​​ក្រម​នេះ​​​ផ្តល់​​​​​​យុត្តិ​ធម៌​ដល់​​​រូបខ្ញុំ​ហើយ​​​ ​ព្រោះ​​លោក បូ​​រ៉ាត់ បា​ន​យក​ប្រាក់​នោះ​ រួច​​​បានចោទ​ប្រ​កាន់​ខ្ញុំ​​​​​ខុសពី​​​ការពិត​​​​​​​​​​”។

លោក ម៉េ​ ​វណ្ណា​​​ឌី មេធា​វី​ចុង​ចោទ​មិន​បា​ន​​​ឡើងសវនាការ​​​​​​​​​​​ដើម្បី​ស្តាប់​កា​រ​​​ប្រកាស​​​​សាលក្រម​​​កាល​​ពី​ម្សិល​មិញ​​​​​​ទេ ​ប៉ុន្តែ​នៅពេល​​​ទាក់​​​ទ​ង​​​បា​ន​តា​ម​​ទូ​រ​ស័ព្ទ លោក​​បា​ន​និ​យា​យ​​ថា លោក​មិន​ដឹង​ថា តើ​​​កូ​នក្តី​​​របស់​លោក​​​នឹង​ប្តឹង​ឧទ្ធរ​ណ៍​ជំទាស់​​​នឹង​​​សាល​ក្រម​នេះ​ឬ​យ៉ាង​ណា​​​​​​ឡើយ​​​។

លោក ម៉េ​ វណ្ណា​​​ឌី បា​ន​មាន​ប្រសាសន៍​ថា  “​ពេល​​​នេះ​ គាត់​កំ​ពុង​​​​ស្ថិត​នៅក្នុ​ង​ពន្ធ​នា​គារ​​​ព្រៃ​ស ​​ហើយ​រឿង​​​​​ប្តឹង​​ឧទ្ធរណ៍​​ឬ​​អត់​នោះ ​គឺ​​​ស្រេច​​​តែ​​​​គាត់​​ទេ​​។ ប៉ុន្តែ​​សាល​ក្រមនេះ មិន​យុត្តិ​ធម៌​​​ឡើយ​​​ ព្រោះ​​តុលា​ការ​បា​ន​ផ្តន្ទា​​ទោស​​គាត់​ ដោ​យ​​​គ្មានការ​​​​សើ​ុប​អង្កេតឲ្យ​បា​ន​​គ្រប់​​គ្រាន់​​​សោះ​​​​”៕

ប្រែ​សម្រួ​ល​​ដោ​យ ​ចេវ ប៊ុននី​​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស