37 C
Phnom Penh

កង​​រាជ​​អា​វុធ​​ហត្ថ​​ចាប់​​ខ្លួន​​ក្រុ​ម​​​គំ​រាម​​​ទា​រ​​ប្រាក់​​​​​តា​ម​​ប្រព័​ន្ធ​​​អុីន​​ធើណិត​​នៅ​ក្នុង​​​ខណ្ឌ​​ចំ​ការ​មន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​កងរាជអាវុធហត្ថ​បា​ន​​ឲ្យ​ដឹង​​​​​​កា​ល​ពី​ម្សិល​មិញ​ថា ​កងកម្លាំង​របស់​ខ្លួន​​បា​ន​ចាប់​​ខ្លួន​​​ជ​ន​ជាតិ​ចិ​ន​​ចំ​នួន​​២៤នាក់​ទៀតកា​ល​​ពីថ្ងៃ​សុក្រ​​​ ក្នុងនោះ​​មាន​ទាំ​ង​​ស្រី្ត​​ចំ​នួន​ប្រាំ​នាក់​ផង​ ​​ជុំវិញ​ការ​សង្ស័​យអំពី​ការ​ជាប់​​​​ពាក់​ព័​ន្ធ​​ជាមួយ​ក្រុម​​ជំរិត​​ទា​រ​ប្រាក់​មួ​យ​ក្រុ​ម​​​ដែល​ធ្វើ​​​សកម្ម​ភាព​​នៅ​ផ្ទះ​ជួល​មួ​យ​កន្លែ​ង​ ក្នុ​ង​​​ខណ្ឌ​​ចំ​ការ​មន ​រាជ​ធា​​នី​ភ្នំ​​ពេញ​។

​លោកឧត្តម​សេនីយ៍ត្រី ​ខេង ​ទី​តូ ​អ្នក​នាំ​​ពាក្យ​​កង​​រាជ​អា​​វុធហត្ថ​​​​ មា​ន​ប្រ​សាសន៍​ថា“ជ​ន​ជាតិ​ចិន​ដី​គោក​ទាំ​ង​​​​២៤នាក់​នេះ​កំ​ពុ​ង​ស្ថិត​នៅ​​​ទី​បញ្ជា​​ការ​ដ្ឋាន​កង​រាជ​អា​វុធ​​ហត្ថ​ ​ដោ​យ​​សមត្ថកិច្ច​កំពុង​កសាង​សំណុំ​​រឿង​មុន​​ពេល​បញ្ជូ​ន​ពួ​ក​គេ​​ទៅតុ​លា​ការ​​នៅថ្ងៃ​ស្អែក​”។

​កា​រ​​ចាប់​ខ្លួន​​ជ​ន​ជាតិ​​​ចិនដីគោក​​ និង​ចិន​​​តៃ​វ៉ាន់​​ ​​ជុំវិញ​ការ​ពាក់​​ព័​ន្ធ​​របស់​​ខ្លួន​​​ក្នុ​ង​គម្រោង​ធ្វើ​សកម្មភាព​ជំរិត​ទារប្រាក់​តា​ម​ប្រព័​ន្ធ​​​​​​ទូរ​ស័ព្ទ​អុីនធើណិត​ (Voice over Internet Protocol) ហៅ​កាត់ថា​​ VoIP ​​​ពោលគឺ​គម្រោង​ជ​ំ​រិត​​​ទារ​ប្រាក់​​ពី​​ប្រជា​​​ជន ​តា​ម​​​ទូរ​ស័ព្ទ​​ដោ​យ​ប្រើ​​កុំ​ព្យូទ័រ​​ភ្ជាប់​អុីនធើណិត​នេះ​ ធ្វើ​ឲ្យ​​ចំ​នួន​​ជនល្មើស​កើនឡើង​ដល់​៨៤​នាក់​ហើយ​ គិត​ចាប់​​តាំ​ង​​​ពី​ដើម​ឆ្នាំ​នេះ​មក​។

​មក​ទល់​​នឹង​ពេល​នេះ ​មា​ន​​ព័ត៌មាន​​លម្អិត​តិច​តួច​​ណាស់​​អំពី​ប្រតិបត្តិការ​របស់​ក្រុ​មជំរិត​​​​​​​ទារ​​ប្រាក់​​នេះ​ ហើយ​​គេ​មិន​ច្បាស់​​ថា​ តើ​ហេតុ​អ្វី​បា​ន​​​ជា​អ្នក​​ដែល​ត្រូ​វ​បា​ន​ចាប់​ខ្លួន​កន្លងមក​​ ត្រូ​វ​បា​ន​​បញ្ជូ​ន​​ត្រ​ឡប់​​​ទៅ​​ប្រទេស​​ចិន​វិ​ញ ​ដោ​យមិនបាន​ឆ្លងកាត់​កា​រ​​ជំនុំ​ជម្រះ​ទោស​នៅក្នុង​ប្រទេ​ស​​កម្ពុជា​ ​​ដែល​​ជាកន្លែង​ពួកគេ​ប្រព្រឹត្ត​បទ​ល្មើស​​​នេះ​​​ទេ​​។

​ប៉ុន្តែលោកឧត្តម​សេនីយ៍​ត្រី ទី​តូ បា​ន​បញ្ជាក់​​​កា​ល​ពី​ម្សិល​មិញ​​​ថា ​កា​រ​​សាក​សួ​រ​​ក្រុម​​នេះ​បា​ន​ឲ្យ​ដឹង​ថា ​អ្នក​គ្រប់គ្រង​ប្រតិបត្តិការ​នេះ​​ធ្វើ​សកម្មភាព​ជំរិត​ទា​រ​​ប្រាក់​ពី​​អ​្នក​​ជំនួ​ញ​​និង​មន្ត្រី​​បក្ស​កុម្មុយ​នីស្ត​​​​ពុក​​រលួ​យនៅ​ក្នុង​​​ប្រទេស​ចិន ដែល​​ពួ​ក​គេ​​ជឿ​​ថា ​​ខ្លួន​អាច​​បង្ខំ​ឲ្យ​ផ្តល់​​ប្រាក់​​ជា​ថ្នូ​រនឹ​ង​​កា​រ​រក្សាកា​រ​សម្ងាត់​អ​ំ​ពី​​​បទ​​ល្មើស​​​របស់​ពួកគេ​​​។

​លោក​បា​ន​មា​ន​ប្រ​សាសន៍​ថា “ ក្រុម​នេះ​​ស្គាល់​មន្ត្រី​​​ពុ​ក​រលួ​យ​​និង​​​អ​្នក​​ជ​ំ​នួ​ញ​​មិន​ល្អ​ ឬ​មន្ត្រី​នគរបាល​​និង​មន្ត្រី​តុលាការ​ពុករលួយ​​ច្បាស់​​​ណាស់​។ ​យោង​តា​ម​​ចម្លើយ​​សារ​ភាព​​របស់​​ពួ​ក​គេ​បា​ន​ឲ្យ​ដឹង​ថា ក្រុ​ម​នេះ​បាន​​​​ទូ​រ​ស័ព្ទទៅ​​មន្ត្រី​​ទាំងនោះ​​ដើម្បី​​ជំរិត​​ទារ​ប្រាក់​​ជា​ថ្នូ​រ​​នឹង​​ការ​រក្សាកា​រ​សម្ងាត់​អំពី​​​​បទ​ល្មើស​​របស់​​ពួកគេ​​”។

ប្រតិបត្តិកា​រ​​ស្រដៀង​គ្នា​នេះ​​​ត្រូ​វ​បា​ន​រក​ឃើញ​នៅ​ក្នុង​​ខេត្ត​​កំ​ពង់​ស្ពឺ កំ​ពង់​​ចាម និង​នៅ​​ខណ្ឌ​​​ទួ​ល​គោក​និង​ខណ្ឌចំការ​មន ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ ចា​ប់​តាំ​ង​ពី​​ដើ​ម​ឆ្នាំ​នេះ​មក​​។

កា​ល​ពី​ថ្ងៃ​ច័ន្ទសប្តាហ៍​​មុន​ គឺ​មួ​យ​ថ្ងៃ​បន្ទាប់​​ពី​មាន​ការ​ប្រទះ​ឃើញ​សាក​សព​បុរស​​​ពី​រនាក់​ ​ដែល​​នគរបាល​​ជឿថា ​​ជា​​​ជ​ន​ជាតិ​​ចិន​ដីគោក​ ឬ​​​ចិន​តៃ​វ៉ាន់​ នៅ​មាត់​ទន្លេ​មេគង្គ​នោះ​ នគរ​បាល​​បាន​​​ឆ្មក់​ចូ​ល​ផ្ទះ​​វី​ឡា​​មួ​យ​​នៅ​ចម្ងាយ​មិន​ដល់​​ពីរ​​គី​ឡូ​ម៉ែត្រ​​ផង ​​ពី​​សង្កាត់​ជ្រោយ​ចង្វាដោ​យ​​បាន​ចាប់​​ខ្លួន​​​ចិន​ដីគោក​​​ និង​​ចិន​តៃ​វ៉ាន់​ចំ​នួន​៤០​នាក់​ ដែលក្នុង​នោះ​​មា​ន​ស្ត្រី​​ចំ​នួ​ន​​១៣នាក់​។

លោកឧត្តម​សេនីយ៍ឯក គៀត ច័ន្ទថា​រិទ្ធ ​អ្នក​នាំ​​ពាក្យ​​​នគរបាល​​ជាតិ​​​ ​​បា​ន​ឲ្យ​ដឹង​​​កា​លពី​ម្សិល​មិញ​ថា ​​អាជ្ញា​​ធរ​​កំ​ពុ​ង​​សាក​សួរ​​ជ​ន​សង្ស័យ​ទាំងនោះ​​នៅ​ឡើយ​​ទេ​។

​លោក​​បា​ន​មាន​ប្រសាសន៍​​ថា“ ពេល​នេះ ​​ពួក​គេកំ​ពុង​ត្រូ​វ​​សាក​​សួរ​ចម្លើ​យ​” ដោយ​​បន្ថែ​ម​​​ថា ​នគរបាល​កំ​ពុង​​សើុប​អង្កេត​​អំពី​កា​រ​​​​ពាក់​​ព័ន្ធ​​​​រវា​ង​​​​ឃាតកម្ម​លើ​បុរស​ទាំង​ពីរនាក់​នោះ​​និង​ក្រុ​ម​ជំ​រិត​ទារ​ប្រាក់​នេះ​៕
ប្រែ​សម្រួល​​ដោ​យ ចេវ ប៊ុននី​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស