កាលពីថ្ងៃសៅរ៍ សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់ចាងហ្វាងកាសែតក្នុងស្រុកចេញផ្សាយរាល់ថ្ងៃមួយពីបទរំលោភលើសេក្តីទុកចិត្ត និងក្លែងបន្លំឯកសារពាក់ព័ន្ធនឹងរថយន្តនាំចូល។
យោងតាមលោក ឧត្តមសេនីយ៍ត្រី ខេង ទីតូ ឲ្យដឹងថា ឈ្មោះ ហុង តារា អាយុ៤០ឆ្នាំត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ នៅក្នុងរាជធានីភ្នំពេញ និងត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន។
លោកឧត្តមសេនីយ៍ត្រី ទីតូ មានប្រសាសន៍កាលពីម្សិលមិញថា “ ដើមចោទម្នាក់ឈ្មោះ នួន សុន បានប្តឹងលោក តារា ដោយចោទលោកពីបទបោកប្រាស់គាត់យកប្រាក់ប្រហែល៣០០.០០០ដុល្លារ”។
លោកឧត្តមសេនីយ៍ត្រី បានពន្យល់ថា ម្ចាស់ហាងលក់រថយន្តជជុះមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ ដែលធ្លាប់ផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងកាសែតកម្ពុជា ធូដេ (Cambodia Today) របស់លោក តារា បានដាក់ពាក្យប្តឹងគាត់កាលពីឆ្នាំមុន ពីបទយកផលចំណេញ៥០ភាគរយក្នុងតួនាទីគាត់ជាអ្នកគួកជេរក្នុងរបរទិញលក់រថយន្ត។
លោក តារា ចចារតម្លៃដោយផ្ទាល់ជាមួយអ្នកទិញនិងសម្រេចប្រាក់កក់ដើម្បីទទួលរថយន្ត ដែលនាំមកកម្ពុជា ពីប្រទេសនានា ដូចជាប្រទេសជប៉ុនជាដើម។
ទោះជាយ៉ាងណា ដើមចោទក្នុងរឿងក្តីនេះអះអាងថា លោក តារា ទុកប្រាក់កក់យ៉ាងច្រើននៅនឹងខ្លួន៕
ប្រែសម្រួលដោយ ចេវ ប៊ុននី