29.3 C
Phnom Penh

ក្រុម​​​ហ៊ុន​​​ចម្ការ​​​អំពៅថៃទី២ ត្រូវអង្គការ​​​សិទ្ធិ​​​មនុស្សប្តឹងទៅ​​​គណៈកម្មការសិទ្ធិ​​​មនុស្ស​របស់​​​​​​​​ថៃ​​​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បណ្តាអង្គការ​​​សិទ្ធិមនុស្ស​​​​​​ក្នុងប្រទេស​​​កម្ពុជា បាន​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​ក្នុង​​​ទីក្រុង​​​បាងកក​​​ប្រទេស​​​ថៃ ប្តឹង​​​ក្រុមហ៊ុន​​​ចម្ការ​​​អំពៅ​​​ថៃទី​​​២​ដែល​​​មាន​​​ទំនាក់​​​ទំនងរក​​​ស៊ី​​​​​​​​​ជាមួយ​​​​​ឧកញ៉ា​​​ពាណិជ្ជកម្ម​​​ លី យុ៉ងផាត់ ដែល​​​រង​​​ការ​​​ចោទ​​​ប្រកាន់​​​ថាបានដណ្តើម​​​ផ្ទះ​​​សំបែង និង​​​ដីធ្លី​​​ពី​​​កសិករ​​​ក្រីក្ររាប់​​​រយ​​​គ្រួសារ​​​។

អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ និង​​​អង្គការ​​​សមធម៌​​​កម្ពុជា​​​បាន​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​ទៅ​​​គណៈ​​​​កម្មការជាតិ​ទទួល​​​បន្ទុក​​​សិទ្ធិមនុស្ស​​​​​របស់​​​រដ្ឋាភិបាល​​​ថៃ​​​ កាលពី​​​ថ្ងៃ​​​ទី​​​២៧ ខែឧសភាប្ដឹង​​​ក្រុមហ៊ុន មីត​​​ផូល (Mitr Pohl)ជួស​​​មុខ​​​ឲ្យ​​​ប្រជា​ពលរដ្ឋ​​​ចំនួន​​​៦០២​​​គ្រួសារ​​​ក្នុង​​​ខេត្ត​​​ឧត្តរ​​​មានជ័យ​​​ ដែល​​​និយាយ​ថា ចម្ការ​​​​​ចំនួន​​​​បី​របស់​​​ក្រុមហ៊ុន​​​នេះ​​​បាន​​​បណ្ដេញ​​​ពួក​​​គាត់​ចេញ​​​ពី​​​លំនៅ​​​ដ្ឋាន​​​និង​​​ដីធ្លី​​​របស់​​​ពួកគាត់។

ការ​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​នេះ​​​កើត​​​មាន​​​ឡើង​​​បន្ទាប់​​​ពី​​​​​​មជ្ឈមណ្ឌល​​​អប់​​​រំ​​​ច្បាប់​​​សម្រាប់​​​សហគមន៍ ជា​​​អង្គការ​​​ជំនួយ​​ផ្នែក​​​​​​ច្បាប់ក្នុង​​​ស្រុក ​​​បាន​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​ស្រដៀង​គ្នា​ទៅ​​​គណៈ​​​កម្មការ​​​សិទ្ធិមនុស្ស​​​​​​ថៃ​​​ ​​​ក្នុង​​​ឆ្នាំ​​​២០១០​​​ប្តឹង​​​​​​ក្រុមហ៊ុន​​​ស្ករ​​​ស​​​ ខុន​​​គែន (Khon Kaen)​របស់​​​ថៃ ដែល​​​ក៏ធ្លាប់​​​មាន​​​​​​ទំនាក់​​​ទំនង​​​ជាមួយ​​​នឹង​​​លោក​​​ លី យុ៉ង​​​ផាត​​​ ដែរ ថា​​​បាន​​​បណ្ដេញ​​​ប្រជាពល​​​រដ្ឋ​​​រាប់​​​រយ​​​គ្រួសារ​​​ចេញ​​​ពី​​​ដី​​​ធ្លី​​​របស់​​​ពួកគាត់​​​នៅ​​​ក្នុង​​​ខេត្ត​​​កោះកុង។នៅ​​​ក្នុង​​​របាយ​​​ការណ៍​​​បឋម​​​មួយ​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ គណៈ​​​កម្មការ​​​​​​សិទ្ធិមនុស្សថៃ​​​ បាន​​​លើក​​​ឡើង​​​​​​ថា ក្រុម​​​ហ៊ុន​​​​​​នេះ​​​បាន​​​រំលោភ​​​បំពានសិទ្ធិ​​​របស់​​​គ្រួសារ​​​ទាំង​​​នេះ។ គ្រួសារ​​​ទាំង​​​នេះ​​​ក៏​​កំពុង​​​តែ​​​​​​ប្ដឹង​​​ក្រុម​ហ៊ុន​​​ចម្ការ​​​អំពៅ​​​ដ៏​​​ធំ​​ ថេត អ៊ែន លីល (Tate & Lyle)របស់​​​ចក្រភព​​​អង់គ្លេស​​​​​​មាន​​​មូលដ្ឋាន​​​នៅ​​​ក្នុង​​​ទីក្រុង​​​ឡុងដ៍ផង​ដែរ​ ចំពោះ​​​​​​ការ​​​ទិញ​​​ស្ករស​​​ដែល​​​​​​ក្រុមហ៊ុន​​​ខុនគែន បាន​​​ដាំ​​​នៅ​​​ក្នុង​​​ចម្ការ​​​ទាំង​​​នោះ។

អង្គការ​​​សិទ្ធិមនុស្ស​​​នានា​​​បាន​​​ចោទ​​​ប្រកាន់​​​​ក្រុមហ៊ុន​​​មីតផូល ថា បាន​​​ទន្ទ្រាន​​​យក​​​ដី​​​ធ្លី​​​របស់​​​ប្រជាពល​​​រដ្ឋ​​​ជាង​​​២.០០០​​​គ្រួសារ​​​ ចាប់​​​​​​តាំង​​​ពី​​​រដ្ឋាភិបាល​​​​​​បាន​​​សម្បទាន​​​ចម្ការ​​​ចំនួន​​​បី​​​ដែល​​​មាន​​​ផ្ទៃ​​​ដី​​​សរុប​​​ប្រហែល​​​២០​​​.០០០​ហិកតា ក្នុង​​​ក្រុង​​​សំរោង​ និង​​​ស្រុក​ចុង​កាល​​​កាលពី​​​ឆ្នាំ​​​២០០៧ដល់​​​ក្រុម​​​ហ៊ុន​​​នេះ​​​មក។

លោក​​​ អ៊ាង វុទ្ធី នាយក​​​ប្រតិបត្តិ​​​​​អង្គការ​​​សមធម៌​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​ កាលពី​​​ម្សិលមិញ​​​ថា ប្រជាពល​​​រដ្ឋ​​​ជា​​​​​​ច្រើន​​​ បាន​​​រើ​​​លំនៅ​​​ដ្ឋាន​​​ចេញ​​​ពី​​​ទីនោះ​​​ហើយ​​​ចាប់​​​តាំង​​​ពី​​​ពួក​​​គាត់​​​បាត់​​​បង់​​​ដី​​​ធ្លី​​​របស់​​​ខ្លួន​​​មក​​​។

លោក អ៊ាង វុទ្ធី បាន​​​មាន​​​ប្រសាសន៍​​​ថា ​ក្នុង​​​ចំណោម​​​ប្រជាពល​​​រដ្ឋ​​​ចំនួន​​​៦០២​​​គ្រួសារ​​​ ដែល​​​បាន​​​ចូល​​​រួម​​​ដាក់ពាក្យ​​​បណ្ដឹង​​​មានជាង​​​២០០​​​គ្រួសារហើយ​​​ដែល​​​​​​​​​បាន​​​បាត់​​​បង់​​​លំនៅ​​​​ដ្ឋាន​​​របស់​​​ខ្លួន​​​​​​ ដោយ​​​​​​​លំនៅ​​​ដ្ឋាន​​​មួយ​​​ចំនួន​​​ត្រូវ​​​បានបុគ្គលិក​​​ក្រុម​​​ហ៊ុន​​​ចម្ការ​​​អំពៅ​​​ និង​​​កង​​​កម្លាំង​​​សន្ដិសុខ​​​រដ្ឋ​​​​ដុត​បំផ្លាញ ឬ​​​ប្រើ​​​គ្រឿង​​​ចក្រ​​​ឈូស​​​កម្ទេច​​​ចោល​​​។

លោក អ៊ាង វុទ្ធី​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ​“ ប្រជាពល​​​រដ្ឋផ្សេងៗទៀត​​​បាន​​​បាត់​​​បង់​​​ដី​​​ចម្ការ​​​ឬ​​​ព្រៃ​​​សហគមន៍​​​របស់​​​ខ្លួន​​​ ដូច្នេះ​​​ពួក​​​គាត់​​​ចង់​​​បាន​​​ដី​​​របស់​​​ពួកគាត់​​​​​​ត្រឡប់​​​មក​​​វិញ​​​ ឬ​​​​​​ប្រាក់​​​​សំណង់​​​ពី​​​ក្រុមហ៊ុន​​​នេះ”។

លោក​​​បាន​​​មាន​​​ប្រសាសន៍ថា ប្រជា​​​ពល​​​រដ្ឋ​​​តិច​​​តួច​​​គ្រួសារ​​​ណាស់ ដែល​​​ទទួល​​​បាន​​​ប្រាក់​​​សំណង​​​ពីរបី​​​រយ​​​ដុល្លារ​​​ ដែល​​​​ពួក​​​គាត់​​​មិន​​​នឹក​​​ស្មាន​​​ដល់​​​ថា​​​ទទួល​​​បាន​​​តែ​​​ប៉ុណ្ណឹង។
អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ក៏​​​បាន​​​ចោទ​​​ប្រកាន់​​​ក្រុមហ៊ុន​​​ចម្ការ​​​អំពៅ​​​ទំាង​​​នេះ​​​ថា បាន​​​សម្លាប់​​​សត្វ​​​ពាហនៈ​​​ និង​​​លួច​​​​​​ផល​​​ដំណាំ​​​របស់​​​ពួក​​គាត់​​ផង​​​ដែរ។ នគរបាល​​​ និង​​​កង​​​រាជ​​​អាវុធ​ហត្ថ​​​​បាន​​​រង​​​ការ​​​​​​ចោទ​​​ប្រកាន់​​​ថា បាន​​​វាយ​​​ដំ​​​កសិករ​​​និង​​​គំរាម​​​កំហែង​​​ប្រើ​​អំពើ​​​ហិង្សា​​​ឬ​​​ចាប់​​​ខ្លួន​​​ពួក​​​គាត់។ អ្នក​​​ភូមិ​​​ពីរ​​​នាក់​​​​​​បាន​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​ពីរ​​​ឆ្នាំ​​​រួច​​​ទៅ​​​ហើយ​​​ ក្រោម​​​បទ​​​ចោទ​​​​ប្រកាន់​​​ថា បាន​​​កាប់​​ឆ្ការព្រៃ​​​រដ្ឋ​​​។ អ្នក​​​ខ្លះទៀត​បាន​​​រត់​​​គេច​​​ខ្លួន​​​​​​ដោយ​​​សារ​​​ការ​​​ភ័យ​​​ខ្លាច​​​​​​គេ​​​ចាប់​​​ខ្លួន​​​ ​​​ហើយ​​​មិន​​​ដែល​​​ត្រឡប់​​​មក​​​វិញ​​​ឡើយ​​​។

​​លោក ថុន ណុល អភិបាល​​​ក្រុង​​​សំរោង​​​​​​បាន​​​អះអាង​​​ថា លោក លី យ៉ុងផាត់​​​ គឺ​​​ជា​​​ប្រធាន​​​ក្រុម​​​ហ៊ុន​​​បុត្រ​​​សម្ព័ន្ធ​​​​​​ មីតផូល​​​ ទាំង​​​បី​​​ដែល​​​ធ្វើ​​​ប្រតិបត្តិការ​​​ចម្ការ​​​អំពៅ​​​ទាំង​នេះ ​ប៉ុន្តែ​​​បាន​​​បដិសេធ​​​មិន​​​លើក​​​ឡើង​​​ថា តើ​​​គាត់​​​មាន​​​ភាគ​​​ហុ៊ន​​​ប៉ុន្មាន​​​នៅ​​​ក្នុង​​​ក្រុម​​​ហ៊ុន​​​ចម្ការ​​​អំពៅ​​​នោះ​​​ទេ។ លោក​​​​​​បាន​​​បង្វែរ​​​សំនួរ​​​ទាក់​​​ទិន​​​នឹង​​​ការ​​​បណ្ដេញ​​​ប្រជាពល​​​រដ្ឋ​​ចេញ​​​​​​​​​ទៅ​លោក​​​ វ៉ាត ថារិន  ប្រធានគណៈកម្មាធិការ​​​​​​ដោះ​​​ស្រាយ​​​វិវាទ​​​ប្រចាំ​​​ខេត្ត​​​ដែល​​​សុំ​​​មិន​​​បំភ្លឺ​​​។

ចំណែក​​​​​​តំណាង​​​​​​ក្រុមហ៊ុន​​​មីត ផូល និង​​​លោក​​​ លី យ៉ុង​​​ផាត់​​​ វិញមិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ទេ៕
ប្រែ​សម្រួល​ដោយ ហម សុផាណ្ណា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស