28 C
Phnom Penh

​អ្នកនេសាទ​​ម្នាក់ត្រូ​វ​រន្ទ​ះ​បាញ់ស្លាប់់ ​​នៅក្នុងស្រុ​ក​កោះ​​សូ​ទិន ​​ខេត្ត​កំ​ពង់​ចាម​ ខណ​ៈ​កំ​ពុង​​នេសាទ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បា​ល​បា​​ន​និ​យាយ​ថា ​​​សាក​សព​អ្នក​​នេសាទ​​​​អា​យុ​​៥០​ឆ្នាំ​ម្នាក់​នៅ​ខេត្ត​កំពង់​ចាម​ ត្រូ​វ​បា​ន​​ប្រទះ​​ឃើញ​​អណ្តែ​ត​​នៅ​ក្នុ​ង​​បឹង​មួ​យ​​នៅ​ក្នុ​ងឃុំល្វា ​ស្រុក​កោះ​​សូទិ​នកា​ល​​ពី​យប់​ថ្ងៃ​​សុក្រ បន្ទាប់​​ពី​គាត់​​ត្រូ​វបា​ន​រន្ទះ​បាញ់​។

ឈ្មោ​ះ អង្គ វុទ្ធី ​​បាន​​ចេញ​ទៅ​នេសាទ​ខណៈ​ដែលភ្លៀង​ធ្លាក់ខ្លាំ​ង​​កា​ល​ពី​យប់​ថ្ងៃ​​សុក្រ ​ហើយ​នៅ​ពេល​​មិ​នឃើញ​គាត់​ត្រឡប់​មក​​ផ្ទះវិ​ញ​ គ្រួសារ​​របស់​​គាត់​​បា​ន​​ស្វែង​រក​​គាត់​និង​បា​ន​ប្រះ​​ទះ​​ឃើញ​សាក​សព​​​របស់​​គាត់​។ ​ពួ​ក​គេ​​​បា​ន​​ផ្តល់​ដំ​ណឹង​ប្រាប់​​​អាជ្ញា​​ធរ​ ​ដែល​បា​ន​ស្រង់​យក​សាក​​​ស​ព​​ និងធ្វើ​កោ​សល្យ​​វិ​ច័​យ​ ហើយ​​បា​ន​​រក​ឃើញ​​ថា គាត់​ស្លាប់​ដោ​យសារ​​រ​ន្ទ​ះ​បាញ់​។

លោក ឈីវ ស៊ី​ណូ ​នា​យ​​ប៉ុស្តិ៍​នគរ​បាល​​​ឃុំ ​​បា​ន​មា​ន​​​ប្រ​សាសន៍​ថា “ យើង​បា​ន​ពិនិត្យ​សាក​សព​ និ​ង​បា​ន​​រកឃើញ​ថា គាត់​ត្រូ​វ​បា​ន​រន្ទ​ះ​​បាញ់​ ​ព្រោះ​​សម្លៀក​បំ​ពាក់​​​របស់​​គាត់​​ឆេះអស់ ហើយ​​​រា​ង​កាយ​​របស់​​គាត់​​ឆេះ​ខ្លោច​”។

​​រន្ទះ​បាញ់​​មនុស្ស​​ស្លាប់​ កើតមាន​​ជា​​​ទូ​ទៅ​ទៅ​ហើយ​​នៅ​តំ​បន់​​ជន​បទ​​ដាច់ស្រយាល អ​ំ​ឡុ​ង​​រដូ​​វ​ភ្លៀង​នោះ ​ដែល​​ជន​រង​គ្រោ​ះ​​ភាគ​ច្រើ​ន​​ជា​​អ​្នក​​នេ​សាទ និង​​កសិ​ករ​។

​​​អ​ំ​ឡុ​ង​រយ​ៈ​ពេល​​បួន​​ខែ​​ដំ​បូង​​នៃ​ឆ្នាំ​​នេះ ​​មា​ន​មនុស្ស​​ចំ​នួន​​៣៤​នាក់ហើយ​​បា​ន​​​ស្លាប់​​ដោ​យ​សារ​រន្ទ​ះ​បាញ់​ ​​ជាការ​កើនឡើង​​ខ្ពស់​​​បើ​ធៀប​នឹង​​រយៈ​ពេលដូច​​​គ្នា​​កា​ល​​ពី​ឆ្នាំ​មុន ​​ដែល​​​​មា​ន​​មនុស្ស​​ចំ​នួន​​២៥​នាក់​ត្រូ​វ​​​បា​ន​រន្ទ​ះ​​​បាញ់​ស្លាប់៕
ប្រែ​សម្រួល​ដោយ ​ចេវ ប៊ុននី​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស