លោក ម៉ាក ហាមុ៉ន (Mark Harmon) សហ ចៅក្រមស៊ើបសួរអន្តរជាតិ បានយល់ព្រមឲ្យលោក ហ្គរ៉េន ស្លូតធើ (Goran Sluiter) ធ្វើជាសហមេធាវីរបស់លោកតា អាន អតីតមន្ត្រីខ្មែរក្រហមថ្នាក់កណ្តាល ដែលត្រូវបានចោទប្រកាន់ពីបទប្រល័យពូជសាសន៍ក្នុងរឿងក្តីថ្មីមួយដែលរដ្ឋាភិបាលមិនចង់ឲ្យស៊ើបអង្កេត នៅសាលាក្តីឧក្រិដ្ឋកម្មសង្គ្រាមខ្មែរក្រហម ។
ការសម្រេចទទួលយកមេធាវីហូឡង់ ដែលនឹងធ្វើការរួមគ្នាជាមួយមេធាវីកម្ពុជា គឺលោក មុំ លុច នេះ ស្តែងឲ្យឃើញថា លោកចៅក្រម ហាមុ៉ន កំពុងតែបន្តរឿងក្តីនេះទោះបីជាមានការជំទាស់ពីសំណាក់សមភាគីជាតិរបស់លោក គឺចៅក្រម យូ ប៊ុនឡេង ក្នុង ពេលកន្លងមកក៏ដោយ៕
ប្រែសម្រួលដោយ ហួង កុកទៀន