29 C
Phnom Penh

ឯកអគ្គរដ្ឋ​ទូត​រុស្ស៊ី​​ថ្លែង​ថា ​រុស្ស៊ី​មិន​មាន​ពាក់​ព័ន្ធ​ជាមួយ​នឹង​ការ​រត់​គេច​ខ្លួន​របស់​លោក ប៉ូលុនស្គី​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិលមិញ​ ឯកអគ្គរដ្ឋ​ទូត​រុស្ស៊ី​​បាន​បដិសេធ​​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​រុស្ស៊ី​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​របស់​អ្នក​ជំនួញ​​
ជន​ជាតិ​រុស្ស៊ី លោក សឺហ្គី ប៉ូលុន​ស្គី (Sergei Polonsky) ដែល​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​​ពេល​មាន​ការ​ចោទ​ប្រកាន់​​​ពី​បទ​បង្ក​របួស​ស្នាម​។

នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ដែល​​បាន​ចេញ​​កាល​ពី​ម្សិលមិញ​ លោក​ឯកអគ្គ​រដ្ឋ​ទូត​ អាឡិច​សាន់ឌឺ អុិកណាតូវ (Alexander Ignatov) បាន​លើក​ឡើង​ថា ការ​ចោទ​ប្រកាន់​ដែល​ត្រូវ​បាន​
​ផ្សព្វ​ផ្សាយ​ដំបូង​​ដោយ​កាសែត​ម៉េល (Mail) ដែល​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ទីក្រុងឡុង​ដ៍ កាល​ពី​ថ្ងៃ​អាទិត្យ​​​ដែល​ថា លោក ប៉ូលុនស្គី ត្រូវ​បាន​នាំ​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា​តាម​យន្ដ​ហោះ​ការទូត​នោះ​ គឺ​“ គ្មាន​មូល​ដ្ឋាន​ទាល់​តែ​សោះ​ ហើយ​មាន​គោល​បំណង​បង្ខូច​ដល់​បេសកកម្ម​ការទូត​របស់​ប្រទេស​នេះ​”។

ក្រោយ​​ពី​​បាន​ជាប់​ឃុំ​បណ្តោះ​អាសន្ន​រង់​ចាំ​ការ​កាត់​ទោស​អស់​រយៈ​ពេល​ជាង​បីខែ​ បន្ទាប់​ពី​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ចោទ​ប្រកាន់​បុរស​រូប​នេះ​​ថា​បាន​​យក​កាំបិត​មក​គំរាម​​បង្ខំ​​ឲ្យ​​​កម្មករ​ទូក​​​ចំនួន​ប្រាំ​មួយ​នាក់​​លោត​ចេញ​ពី​ទូក​នោះ​​ លោ​ក​ ប៉ូលុនស្គី ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​​កាល​ពី​​ខែ​មេសា​ ដោយ​ដាក់​លក្ខ​ខណ្ឌ​​ឲ្យ​គាត់​បន្ដ​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​រង់ចាំ​ការ​​បើក​សវនាការ​​។ ចាប់​តាំង​​ពី​ពេល​នោះ​​ លោក ប៉ូលុនស្គី បាន​ធ្វើ​ដំណើរ​ទៅ​អឺរ៉ុប​ ហើយ​កាសែត​ម៉េល​បាន​ចេញ​ផ្សាយកាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ​ថា លោក​ ប៉ូលុនស្គី ត្រូវ​បាន​គេ​ឃើញ​នៅ​ឯ​ប្រទេស​អុីស្រាអែល​។

លិខិត​របស់​លោក សាន់ឌី អ៊ិកណាតូវ បាន​ឲ្យ​ដឹង​ថា “ អាជ្ញាធរ​ក្នុង​ស្រុក​មិន​បាន​ជូន​ដំណឹង​ដល់​​ស្ថាន​ទូត​អំពី​ទី​កន្លែង​ស្នាក់​នៅ​របស់​លោក សឺហ្គី ប៉ូលុនស្គី​ ទេ បន្ទាប់​ពី​គាត់​ត្រូវ​បានដោះ​លែង​​ឲ្យ​នៅ​ក្រៅ​ឃុំពីពន្ធ​នាគារ​នៅ​ខេត្ត​ព្រះសីហនុ​​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មេសា ​ឆ្នាំ​២០១៣។ ទោះ​ក្នុង​ករណី​ណា​ក៏​ដោយ យើង​​សន្និដ្ឋាន​​ថា លោក​ សឺហ្គី ប៉ូ​លុន​ ​ស្គី ត្រូវ​​គោរព​​លក្ខខណ្ឌ​​នៃ​ការ​ដោះ​លែង​គាត់​ ហើយ​ស្ថាន​ទូត​ពិត​ជា​មិន​បាន​ជំរុញ​ឲ្យ​មាន​ការ​រំលោភ​ច្បាប់​របស់​ប្រទេស​សាមី​នោះ​ទេ​”៕
ប្រែសម្រួលដោយ ហួង កុកទៀន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស