29 C
Phnom Penh

អ្នកទោសដែល​​​ត្រូវ​​​បាន​​បើក​សវនាការ​នៅ​សាលាឧទ្ធរណ៍ ​​​មិន​​​បាន​​​ត្រឡប់​​​ទៅ​​​ពន្ធនាគារ​​​ដើម​​​វិញទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​ទិន្នន័យ​​​ដែល​​​ត្រូវបាន​​​បង្ហោះ​​​លើ​​​​​​គេហ​​​ទំព័រ​​​របស់​​​អគ្គ​​​នាយក​​​ដ្ឋាន​​​ពន្ធនា​គារ ​បាន​​​ឲ្យ​​​ដឹង​​​ថា អ្នក​​​ទោស​​​សរុប​​​៤៨៥នាក់ម​​​ក​​​ពី​​​ពន្ធនាគារ​​​នៅ​​​តាម​​​បណ្ដា​​​ខេត្ត​​​នានា​​​ត្រូវ​​​បាន​​​​ដឹក​​​ជញ្ជូន​​​ម​​​ក​​​រាជ​​​ធានី​​​ភ្នំពេញ ដើម្បី​​​ឡើង​សវនាការ​​​​​​នៅ​​​សាលា​​​ឧទ្ធរណ៍​​​ក្នុង​​​រយៈ​​​ពេល​​​ប្រាំខែ​​​ដំបូង​​​នៃ​​​ឆ្នាំ​​​នេះ ហើយ​​​អ្នក​​​ទោស​​​ជា​​​ច្រើន​​​នាក់​​​នៅ​​​មិនទាន់ត្រូវ​​​បាន​​​បញ្ជូន​​​ត្រឡប់​​​ទៅ​​​ពន្ធនាគារ​​​ដើម​​​របស់​​​ខ្លួន​​​វិញ​​​ទេ​​​។

គេ​​​ហទំព័រនេះ​​​​​​មានការបញ្ជាក់​​​​​​ថា“ បន្ទាប់​​​ពី​​​ត្រូវបាន​​​ជំនុំជម្រះ​​​ទោស​​​រួច​​​រាល់​​​ ទណ្ឌិត​​​ទាំង​​​នោះ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​មណ្ឌ​​ល​​​កែប្រែ​​​៣ ​ដើម្បី​​​ជៀស​​​វាង​​​​បញ្ហា​​​​​ផ្ទុក​​​អ្នក​​​ទោស​​​លើស​ចំណុះ​​នៅ​​​តាម​​​ពន្ធនាគារ​​​នានា​​​។ ចំណែក​​​អ្នកទោស ​​​ដែល​​​កំពុង​​​រង់ចាំ​​​សាលដីកា​​​ពី​សាលា​​​ឧទ្ធរណ៍​​​នៅឡើយ​​​នោះ​​​នៅ​​​មិនទាន់​​​​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​ដើម​​​វិញ​​​ឡើយ​​​”។

កាលពី​​​សប្តាហ៍​​​មុន​​​ ​​​អង្គការ​​​សិទ្ធិមនុស្ស​​​លីកាដូ បាន​​​ឲ្យ​​​ដឹង​​​តាមរយៈ​​​របាយការណ៍​​​មួយ​​​ថា នាយកដ្ឋាន​​​ពន្ធនាគារ​​​បញ្ជូន​​​អ្នក​​​ទោស​​​ ​​​ដែល​​​មាន​​​ឱកាស​​​បាន​​​ឡើង​​​សវនាការ​​​នៅ​​​សាលាឧទ្ទរណ្ធ៍​​​​រួចហើយ​​​នោះ​​​ ទៅ​​​​​​ពន្ធនា​​​គារ​​​​​​ដើម​​​របស់​​​ខ្លួន​​​​​​នៅ​​​តាម​​​បណ្តា​​​​ខេត្ត​​​វិញ​​​ មាន​​​ន័យ​​​ថា ពួកគេ​​​ត្រូវ​​​ស្ថិត​នៅ​​​​​​​កាន់តែ​​​ឆ្ងាយ​​​ពី​​​ក្រុមគ្រួសារ​​​របស់ខ្លួន​​​។

លោក គុយ ប៊ុនសន អគ្គនាយក​​​​នៃ​​​​​​អគ្គ​​​នាយក​ដ្ឋានពន្ធនាគារ ​​​​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថា​​​ធិ​​​ប្បាយ​​​អំពី​​​ចំនួន​​​​​​អ្នក​​​ទោស​​ ដែលត្រូវបាន​​បញ្ជូនទៅ​​​ពន្ធនាគារ​​​ដើម​​​របស់​​​ខ្លួន​​​​​​វិញ បន្ទាប់​​​ពី​​​បាន​ឡើង​​​សវនាការ​​​នៅ​​​សាលា​​​ឧទ្ធរណ៍​​​ហើយ​​​ទេ​​​។

ប៉ុន្តែ លោ​​​ក​​​បាន​​​ទទួល​​​ស្គាល់​​​ថា ចំនួន​​​​អ្នក​ទោសលើសចំណុះ​​​ក្នុងពេល​​​បច្ចុប្បន្ន​​​នេះ​​​ គឺ​​​ជា​​​បញ្ហា​​​ដ៏​​​ធំ​​​មួយ​​​នៅ​​​មណ្ឌល​​​កែប្រែ១ ក្នុង​​​រាជធានី​​​ភ្នំពេញ​​​  ហើយ​​​ថា អ្នក​​​ទោស​​​១០០​នាក់​​​​
នឹង​​​ត្រូវ​​​បាន​​​ផ្ទេរ​​​ទៅមណ្ឌល​​​​​​កែប្រែ​​​ ៣ នៅ​​​ខេត្ត​​​កំពង់​​​ចាម​​​វិញ នា​​​សប្តាហ៍​​​ក្រោយ​​​​​​នេះ​​​។

​អង្គការ​​សិទ្ធិមនុស្ស​​​លីកាដូ​​​បាន​​​ឲ្យ​​​ដឹង​​​ថា​មណ្ឌល​​​​​​កែប្រែ​​​ ៣​​​ ដែល​​​ត្រូវ​​​បាន​​​ចាត់​​​ទុក​​​ថា ​ជា​​​ពន្ធនាគារ​​​មានការ​​​ការពារ​​​សន្តិសុខ​​​ខ្ពស់​​​បំផុត​​​ និង​​​តឹងរុឹង​​​បំផុត​​​នោះ​​​ កំពុង​​​ផ្ទុក​​​អ្នក​ទោស​​​​​​​លើសចំណុះ​​​ដល់ទៅ១៩១ភាគរយ​​​ស្រាប់​ទៅហើយ​​​៕
ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស