30 C
Phnom Penh

ក្រុមហ៊ុន ឌ​ីអិម ​​គ្រុប ​ចាប់ផ្ដើម​​រាន​​ដី​មា​ន​​ជម្លោះ​​ម្ដង​​ទៀត នៅ​ក្នុង​ស្រុក​អណ្ដូងមាស ខេត្ត​​រតនគិរី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុ​​មហ៊ុន​ ឌី​អិម គ្រុ​ប​ ​​ដែល​មា​ន​​ខ្នង​ក្រាស់​ បាន​ចាប់​ផ្តើម​​រាន​ដី​​​​​នៅ​ក្នុ​ង​​ខេត្ត​​​រតនគិ​រី ដែល​​មាន​ជម្លោះ​ជា​មួយ​​កសិ​ករ​​ម្នាក់​​ជា​ថ្មី​ម្តង​ទៀត​ហើយ​កូ​ន​ៗ​​​របស់​​​កសិករ​រូប​នេះ​​​ត្រូ​វ​​​បា​ន​កម្មករ​​​ក្រុ​ម​ហ៊​ុ​ននេះ​វា​យ​​ដំ​​កា​ល​​ពី​ខែ​មុន​ ​បន្ទាប់​​ពី​ពួ​ក​គេ​​​ព្យា​​​យា​ម​​បញ្ឈ​ប់​​គ្រឿង​ចក្រ​​របស់​​ក្រុ​ម​​ហ៊ុន​នេះ​​​មិនឲ្យ​​​រុល​​ទៅ​មុ​ខ។

​​​ជន​​រង​គ្រោះ​​រង​​របួស​​ចំ​នួន​​​បួ​ន​​នាក់​ ​​មា​ន​​ឈ្មោះ ​រី សុខលីម ​​​អា​យុ​​១៤​ឆ្នាំ រី​ ស្រី​ពេជ្រ ​អា​យុ​​១២​ឆ្នាំ​ ត្រូ​វ​​ជា​​ប្អូន ​និ​ង​បង​ប្រុសឈ្មោះ ​រី សុ​ខ​លាប ​​អា​យុ​​២១ឆ្នាំ ​ព្រម​ទាំង​​​អ​្នក​​ជិត​​ខាង​​​​​​​​​អា​យុ​​២១ឆ្នាំ​ម្នាក់​។

​​រី សុ​ខ​លីម ​​​ដែល​​​ពេល​នេះ​​បា​ន​ធូរ​​ស្រាល​​ឡើង​វិញ​​នោះ ​​មាន​​ឈាម​កក​នៅ​​ក្នុ​ង​​​​ខួ​រ​ក្បាល​​​​​និ​ង​​​​ត្រូវ​ទៅ​ព្យា​​​បា​ល​ជា​បន្ទាន់​​​​ក្នុង​ប្រទេ​ស​​វៀត​ណាម​។​ លោក ​រី សារ៉ុន​ អាយុ​៥២​ឆ្នាំ ​ដែល​ប៉ុនប៉ង​​​ប្តឹង​ក្រុ​ម​​ហ៊ុន​ ឌី​អិម ​គ្រុប ​ទារ​​​សំណង​​ជំ​ងឺ​ចិត្ត​​ចំ​នួន​​៤០.​០០០​​ដុល្លារ​​​ចំពោះ​កា​រ​​​វា​យ​​ដំ​​កា​ល​​ពី​ថ្ងៃ​​​ទី​​៥ ខែ ​ឧសភា ​​បាន​មាន​​ប្រ​សាសន៍​ថា ​កម្មករ​​បា​ន​​រា​ន​ដី​​​​របស់​​គាត់​​​ នៅ​ក្នុ​ង​ស្រុក​​​អ​ណ្តូង​មាសម្តង​ទៀត ​ដោ​យ​ប្រើ​​គ្រឿង​ចក្រ​​​​​​ឈូស​ឆាយ​កា​ល​ពី​​ថ្ងៃ​​ច័ន្ទ​។

​​លោក សារ៉ុន បា​ន​មាន​​ប្រ​សាសន៍​ថា “ ខ្ញុំ​មិន​ហ៊ាន​​​​​​ឃាត់​​ពួ​ក​គេ​​មិ​ន​​​ឲ្យ​​​​រាន​ដី​​​​នេះ​ទេ​ ​ព្រោ​ះ​​​ខ្ញុំ​ខ្លា​ច​​​​ពួ​ក​គេ​​​វា​យ​​ខ្ញុំ​​ទៀត​​”។

​​លោក សារ៉ុ​ន ​មាន​ប្រ​សាស​ន៍​ថា ​សកម្ម​ភា​ព​​​របស់​ក្រុ​ម​ហ៊ុន​ គឺ​​​ខុស​​ច្បាប់​ ព្រោះ​​​គាត់​​​បាន​ទទួល​ប័​ណ្ណ​កម្ម​​សិទ្ធិ​ដី​​​​របស់​គាត់​​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​​មីនា​។

​លោក​បាន​មាន​ប្រសាសន៍​​​សំ​ដៅ​​ដល់​​និស្សិត ​​​ដែល​​ទៅ​វាស់​វែង​​ដី​​ឲ្យ​​​អ្នក​ភូមិ​​​នៅ​ទូ​ទាំ​ង​​ប្រទេ​ស​​តា​ម​បញ្ជា​​​​របស់​លោក​នាយក​​រដ្ឋ​មន្ត្រី ហ៊ុន សែន ថា “ ក្រុ​ម​​និស្សិតស្ម័គ្រ​ចិត្ត​​បា​ន​និ​យា​យ​ថា ​ដី​នេះ​​ជា​​​ដី​របស់​ខ្ញុំ ពី​ព្រោ​ះ​​ខ្ញុំ​​មា​ន​​ប័ណ្ណ​កម្មសិទ្ធ​ិ​​​”។

​លោក លិន តាំ​ង​លី ​​ប្រធា​ន​ក្រុ​ម​​និស្សិត​​ស្ម័​គ្រ​​ចិត្ត ​​បា​នមា​ន​ប្រ​សាសន៍​​បញ្ជាក់​ថា ​ដី​នេះ​​​ជា​ដី​​របស់​លោក​សារ៉ុន ប៉ុន្តែ​មិន​បា​ន​​បរិយាយ​​ល្អិត​ល្អន់​​​ទេ​​៕
ប្រែសម្រួល​ដោ​យ ​ចេវ ប៊ុននី​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស