32 C
Phnom Penh

កម្មករ​រោងចក្រ​កាត់​ដេរ​ សាប្រ៊ី​ណា ​ទាម​​​ទា​រ​ឲ្យ​ដោះ​លែង​មនុស្ស​​ប្រាំ​បី​នាក់​ បន្ទាប់​​ពី​កា​រ​តវ៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​សហ​ជី​ព​ម្នាក់​​បា​ន​ឲ្យ​​​ដឹង​​​​​ថា ​កម្មករ​កាត់​​ដេរប្រ​ហែល​​១.០០០​​នាក់​​បា​ន​ធ្វើ​បាតុ​កម្ម​នៅ​​ក្រៅ​​សាលា​​ដំ​បូ​ង​ខេត្ត​​កំ​ពង់​​ស្ពឺ​ កា​ល​​​ពី​ម្សិល​មិញ ​​ដោ​យ​ពួកគេ​​​បាន​​​អ​ំ​ពាវ​នា​វ​ឲ្យ​មានការ​​​ដោះ​លែង​​មនុស្ស​​ចំ​នួន​​ប្រាំ​បី​នាក់​ ដែល​​ត្រូ​វ​​បា​ន​ចាប់​​​ខ្លួន​​​អ​ំ​ឡុ​ង​កា​រ​​​តវ៉ា​មួ​យ​​នៅ​សប្តា​ហ៍​នេះ​អំពី​​​កា​រ​​ដំ​ឡើង​ប្រាក់​ខែ​​នៅ​​​រោ​ង​ចក្រ​មួ​យ​កន្លែ​ង​ ដែល​ផ្គត់​ផ្គង់​​សម្លៀ​ក​បំ​ពាក់​ម៉ាក ​ណៃឃី របស់​​​អា​មេ​រិក​(Nike)។

លោក ពេជ្រ ពណ្ណ​រាយ ​​អ្នក​នាំ​​ពាក្យ​​របស់​​​សហ​ជីព​​សេរី​កម្មករ ​​បា​នឲ្យ​​​ដឹង​​​​​​ថា កម្មករ​បា​ន​ប្រមូ​ល​ផ្តុំ​គ្នានៅ​រោង​ចក្រ​នេះ​​កាលពី​​​វេលា​ម៉ោង​​៧​ព្រឹក​ និង​បាន​​ធ្វើ​ដំ​ណើរ​តា​ម​​រថ​យន្ត​វ៉ែន​ទៅ​ក្រុ​ង​ច្បារ​មន​ ​រួច​​​​បា​នធ្វើការ​​​​តវ៉ា​​​​នៅ​ក្រៅ​​​របង​​​តុលាការ​​​ទាមទារ​​​ឲ្យ​មា​ន​កា​រ​​ដោះ​លែង​​​​មនុស្ស​​​ទាំង​​​ប្រាំបី​​​នាក់​​​នោះ​​​។

​លោក ពណ្ណ​រាយ ​​បា​ន​មាន​​​ប្រសាសន៍​​​​ថា ​ “ ​កម្មករ​​ចង់​បង្ហាញ​​​ថា ​អ្នក​តំ​​ណា​ង​ទាំង​​​ប្រាំ​បី​រូប​នោះ​​​​មិន​បា​ន​ប្រើ​​អ​ំ​ពើ​ហិង្សា​​​ ឬ​បំ​ផ្លាញ​​ទ្រព្យ​​សម្បត្តិ​​​ទេ និង​ទាម​​ទារ​ឲ្យ​មានកា​រ​​ដោះ​លែង​​​ពួ​ក​​​គេ​”។ លោក​​បន្ថែម​​ថា កា​​រតវ៉ា​នេះ​​បា​ន​​បន្ត​​ដោ​យ​សន្តិ​វិធី​​​រហូត​ដល់​​ពេល​រសៀល​។

​​គួររំឭក​​​ថា​​​ តំ​ណាង​​សហជីព​​​​​​និង​កម្មករ​​ចំនួន​​ប្រាំ​នាក់ត្រូវ​បា​ន​នាំ​ទៅ​​​ឃុំខ្លួ​ន​​បន្ទាប់​​ពី​​​​​មាន​​​កា​រ​តវា៉​​​​ទាមទារ​​​​​ឲ្យ​​​មាន​​​ការ​​​​ដំ​ឡើង​ប្រាក់​ខែ​​​​​អស់​​​រយៈ​ពេល​​​​រាប់​​​សប្តាហ៍​​​នៅ​រោង​ចក្រ​​​កាត់ដេរ​​​តៃវ៉ាន់ សាប្រ៊ី​ណា (Sabrina Cambodia Garment MFG Corp.)​ ក្នុង​ស្រុ​ក​សំ​រោង​ទង។​​​ ការ​​​តវា៉​​​នេះ​​​​​​​បា​ន ឈានដល់​​​ការ​​​ប្រើ​​​អំពើ​​​​​​​ហិង្សា​កា​ល​​ពី​ថ្ងៃ​ច័ន្ទ​ ដោ​យ​កម្មករ​បា​ន​​ទម្លាយ​ទ្វារ​រោង​ចក្រ​ និង​បាន​​​ប៉ះ​ទង្គិច​​ជាមួ​យ​នគរបា​ល និង​​​សមា​ជិក​​​សហ​ជីព​ដែល​​ជា​គូ​​បដិ​បក្ខ​ ។

លោក គុច រដ្ឋា ​មេធាវី​របស់​​​សហ​​ជីព​​សេរី​កម្មករ ​​បា​ន​​ឲ្យ​​​ដឹង​​​​កា​ល​ពីម្សិល​មិញ​ថា មនុស្ស​​ទាំង​​​ប្រាំ​បី​នាក់​ ដែល​​​កន្លែង​ឃុំខ្លួន​​​​ និង​បទ​ល្មើស​​ជាក់​លាក់​​​របស់​​ខ្លួន​​​មិន​​​ធ្លាប់​​​ត្រូវបាន​​​​​​បញ្ជាក់​​​ច្បាស់​​​នោះ​​​ ត្រូ​វ​បា​ន​​នាំ​ខ្លួន​​ទៅ​​សាលា​​ដំ​បូង​​កា​ល​ពី​ថ្ងៃ​ច័ន្ទ​​​​ ដោយ​​​ត្រូវបាន​​​ចោទ​ប្រកាន់ពី​បទ​បង​្ក​​អ​ំ​​ពើ​ហិង្សា​​និង​បំ​ផ្លាញ​ទ្រព្យ​​សម្បត្តិ​​​ដោយ​​ចេត​​​នា​ ​​​។

​លោ​ក​បា​នឲ្យដឹង​ថា ក្រោយមក​​​ ពួ​កគេ​​ត្រូ​វ​​បាន​នាំ​ខ្លួ​ន​ទៅ​​ស្នង​ការ​​ដ្ឋាន​​​នគរបាល​​ជាតិ​​ក្នុង​​រាជ​ធា​នីភ្នំ​ពេញ​​ដើម្បី​ធ្វើការ​​​សាក​​សួរ​​មុន​ពេល​បញ្ជូ​ន​​ទៅ​​​ពន្ធនាគារ​​ខេត្ត​កំ​ពង់​ស្ពឺ​​ កា​ល​​ពី​ថ្ងៃ​អង្គារ។

លោក រដ្ឋា​ ​​មា​ន​ប្រ​សាសន៍​ថា “ ​ថ្ងៃ​ស្អែក​ខ្ញុំ​នឹង​​ស្នើ​ទៅ​​​តុ​លាការ​​​​​​ឲ្យ​​​ពួ​ក​​​គេ​បាន​​​នៅ​ក្រៅ​ឃុំ​​​​បណ្តោះ​អា​សន្ន​​”។​

លោក ឈឹម ឫទ្ធី ចៅ​ក្រម​​សាលា​ដំបូ​ង​​ខេត្ត​​បា​ន​បញ្ជាក់​​ថា កម្មករ​​​ទាំង​​​ប្រាំ​​នាក់​នេះ​ គឺជា​​សមា​​ជិក​​​​របស់​​​សហ​ជីព​សេរី​កម្មករ​​​។

​ចៅ​ក្រម ឫទ្ធី ​​មាន​​ប្រ​សាស​ន៍​​ថា​ “ យើង​មា​ន​ភ័ស្តុតា​ង​គ្រប់​​គ្រាន់​​ដើម្បី​​ដាក់បន្ទុក​​​លើ​​​ពួ​ក​គេ​ ព្រោះ​​អគារ​និង​​រថ​យន្ត​​របស់​​​រោង​ចក្រ​​​​នេះ​​​​បា​នរងការ​​​ខូចខាត​​​​”។

កា​រ​ប៉ះទង្គិច​​​​គ្នា​​រវា​ង​កម្មករ​​កា​ល​​ពី​ថ្ងៃ​ច័ន្ទ​​នេះ​​​ស្តែង​​​ឲ្យ​​​ឃើញ​​​ពី​​​ការ​​​បែកបាក់​​​​រវា​ង​​សហ​ជីព​សេរី​កម្មករ​ ​​ដែល​​​បាននិង​​​កំពុង​​​​​​ដឹកនាំការ​​​ធ្វើ​​​កូដកម្ម​​​អស់​​​រយ​ៈ​ពេល​​​បី​សប្តាហ៍​មក​ហើយ​នោះ​​​ និង​​គូ​បដិបក្ខ​​​របស់​​​ខ្លួន​​​ គឺ​​​សហព័ន្ធ​​​សហ​ជីព​ប្រជា​​ធិប​តេយ្យ​កម្មករ​កាត់​ដេរកម្ពុជា ​ដែល​​មាន​​​កម្មករ​​​​រោង​ចក្រ​​នេះ​​​ភាគច្រើន​​​ជា​​សមា​​ជិក​។ គួរ​​​បញ្ជាក់​​​ថា​​​ រោងចក្រ​​​នេះ​​​មាន​​​កម្មករ​​​​​​បម្រើការងារ​​​​​​ប្រហែល​​​៥.០០០​​​នាក់​​​។​​​​​​

​កា​ល​​ពី​ថ្ងៃ​អង្គារ​​​ លោក ជា មុនី ប្រ​ធាន​​​សហ​​​ជីព​​សេរី​កម្មករ បា​ន​ធ្វើ​សន្និសីទ​សារព័ត៌​មាន​​​​មួ​យ​​ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ​ ដោ​យ​បាន​​​ចោទ​សហព័ន្ធ​​​សហ​ជីព​ប្រជា​​ធិប​តេយ្យ​កម្មករ​កាត់​ដេរកម្ពុជា​ថា​ បា​ន​​បង្ក​អ​ំ​​ពើ​ហិង្សា​​​​​មុន​​​។ លោក​​អាត់ ធន់ ប្រធា​ន​សហព័ន្ធ​​​សហ​ជីព​ប្រជា​​ធិប​តេយ្យ​កម្មករ​កាត់​ដេរកម្ពុជា​​បា​ន​ប្រ​​កា​សធ្វើ​​​សន្និសីទ​សារព័ត៌មាន​​​មួ​យ​នៅ​ព្រឹក​នេះដើម្បី​ឆ្លើយ​តប​។

​លោក គង់ អា​ទិត្យ អនុប្រធា​ន​សហព័ន្ធ​​​សហ​ជីព​ប្រជា​​ធិប​តេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ​​បដិ​សេធ​​សេចក្តី​រាយ​ការណ៍​ព័ត៌​មាន​​​មុននេះ​​​ដែល​​​ថា មន្ត្រីសហព័ន្ធ​​​សហ​ជីព​ប្រជា​​​​ធិប​តេយ្យ​កម្មករ​កាត់​ដេរកម្ពុជា ស្ថិតនៅ​​​​ក្នុង​ចំ​ណោម​អ្នក​ដែល​ត្រូវ​បា​ន​​ចាប់​​ខ្លួន​​​ ហើយ​លោក​​​ឆ្លើយតប​វិញ​​​ថា ​គឺ​មន្ត្រី​​សហ​ជីព​​សេរី​កម្មករ​​ទេ​​​ដែលបាន​​​បង្ក​​​អំ​ពើ​ហិង្សា​មុន​​​​នោះ​​​។

​លោក អា​ទិត្យ ​​បា​ន​មានប្រសាសន៍​​​ថា “ ខ្ញុំ​មិន​ជឿ​​ទេ។ [ លោក​ មុនី ] កំ​ពុង​ព្យា​​យាម​ប្រឌិត​​​​​​​ព័ត៌មា​ន​​ទាំង​អស់​នេះ​”។ លោក​បា​ន​អះអាង​​ថា ​ចាប់​តាំ​ង​​ពី​​ថ្ងៃ​ច័ន្ទ​​​មក​​​  កម្មករ​​កាន់​តែ​ច្រើ​ន​ឡើង​​ៗ​​​បា​ន​វិល​ត្រឡប់​ទៅ​ធ្វើ​ការ​​វិញ​ហើយ​ ដោយ​កម្មករ​​ចំ​នួន​​៣.៨០០​នាក់​​បា​ន​​បង្ហាញ​​មុខ​នៅ​​រោង​​ចក្រ​សាប្រ៊ី​ណា នេះ​​​​កា​ល​ពី​ម្សិល​​មិញ​។លោក​​បា​នមាន​ប្រ​សាសន៍​​​​បន្ថែម​​​ថា ​​សហ​ជីព​​សេរី​កម្មករ​ បា​ន​សម្រេច​​​ចិត្ត​​​ធ្វើ​កូដ​កម្ម​និង​ប្រើ​អ​ំ​ពើ​ហិង្សា​ ទោះបី​​​ជា​​​នៅមាន​​​ឱកាស​​​​​​​​​​​​​​​​ចរចាជាមួ​យ​​ក្រុម​ហ៊ុន​ និង​ស្វែងរក​​​ការ​​​សម្រុ​ះ​សម្រួល​​​​ក៏​​​ដោយ​​​៕
ប្រែសម្រួល​ដោយ ចេវ ប៊ុននី​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស