31 C
Phnom Penh

នៅ​ទិវា​បរិស្ថាន​ពិភពលោក ក្រុម​​​អ្នក​តវ៉ា​បាន​អំពាវនាវ​ឲ្យ​ជួយ​ថែ​រក្សា​ព្រៃ​​​ឈើ​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជាពរដ្ឋ​​​ប្រហែល​​​២០០នាក់​​​ដែល​​​​ចូល រួម​ប្រារព្ធ​​​ទិវារ​​​បរិស្ថាន​​​ពិភព​​​លោក​​​បាន​​​ប្រមូល​​​ផ្តុំគ្នា​​​កាល​​​ពីម្សិលមិញ​​​នៅ​​​មុខ​​​រដ្ឋសភា​​​ដើម្បី​​​ប្រគល់ញត្តិមួយ​​​​​​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​​​បញ្ឈប់​​​ការកាប់​​​បំផ្លាញព្រៃ​​​ឈើ​របស់​​​ប្រទេស​​​កម្ពុជា​​​។

ដោយពាក់របាំងមុខ​​​រូបគោ​​​ ឆ្មាព្រៃ ​និង​​សត្វទីទុយ ​​​សមាជិក​​​សហគមន៍​​​ព្រៃឈើ​​​ ​មួយ​ក្រុម​ និងអ្នក​​​ការពារ​​​បរិស្ថាន​​​ជាច្រើន​​​នាក់​បាន​​​​​​ចោទ​​​​រដ្ឋាភិបាល​ថា មិនយក​​​ចិត្ត​​​ទុក​​​ដាក់​​​ចំពោះព្រៃឈើ​​​ ដោយ​​​​ការផ្តល់​​​ដីសម្បទាន​​​សេដ្ឋកិច្ច​​​ទៅឲ្យ​​​ក្រុមហ៊ុន​​​​ដែល​ពាក់ព័ន្ធ​​​ទៅ​​​នឹង​​​ការ​​​កាប់​​​ឈើ​​​​ខុស​​​ច្បាប់។

លោក ថេង សាវឿន​​​ អ្នក​សម្រប​​​សម្រួល​​​របស់​​​សហគមន៍​​​កសិករ​​​កម្ពុជា​​​ ​​​មាន​ប្រសាសន៍​​​ដល់​ឧកញ៉ា​ថា“ កាលពី​​​ពេល​​​មុន​​​ប្រជា​ពល​រដ្ឋ​​​​ចូល​​​ទៅក្នុង​​​ព្រៃ​​​​​​ខ្លាច​​​សត្វ​ខ្លា​​​ ប៉ុន្តែ​​​នៅ​​​ពេល​​​នេះ​​​ពួកគាត់​​​ចូល​​​ព្រៃ​​​​​​ខ្លាច​​​​​​ឧកញ៉ា​ទៅ​វិញ​ និង​ខ្លាច​​ក្រុម​ហ៊ុន​​​របស់​​​ពួកគេ​​​​វាយ​​​ធ្វើបាប​​​ពួកគាត់​​​”។

របាយការណ៍​​​មួយ ដែល​​​ចេញ​​​ផ្សាយ​​​ដោយ​​​​អង្គការ​​​ស្បៀងអាហារពិភព​​​លោក បាន​​​ឲ្យ​​​ដឹងថា ប្រទេសកម្ពុជា បាន​​​បាត់​​​បង់ព្រៃ​​​ឈើ​របស់ខ្លួន​​​ប្រហែល​​​មួយ​​​ភាគ​​​បួន នៅ​​​ក្នុង​​​រយៈ​ពេល​​​៤០​​​ឆ្នាំ​​​មក​​​នេះ បណ្ដាល​​​មក​​​ពីការ​​​អភិ​វឌ្ឍ​ដ៏ឆាប់រហ័ស និង​​​តម្រូវ​​​ការឈើ​​​នៅ​​​​ប្រទេស​​​ចិន។

​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​​​ក៏​​​បាន​​​រាយការណ៍​​​​ឲ្យ​​​ដឹង​​​ផង​​​ដែរ​​​ថា លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន ​សែន បានមានប្រសាសន៍ថា គម្រប​ព្រៃ​​​ទំហំ ​១,៥​​​​​​លានហិកតា ត្រូវបាន​​​​​ប្រើ​​​សម្រាប់​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច ហើយ​នៅ​មាន​គម្រប​ព្រៃ​៩,៥លានហិកតា ​នៅ​សល់​ក្នុង​​​​ប្រទេស​​​​នេះ។ ប៉ុន្តែ ​ដោយ​សារ​​​​ដី​សម្បទាន​​​សេដ្ឋកិច្ច ​ទំហំ១,២លានហិកតា ត្រូវបាន​​​ប្រគល់​​​ទៅ​ឲ្យ​​​​​ក្រុមហ៊ុន​​​ចម្ការកៅ​ស៊ូ​នោះ លោក​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា តាម​​​​​​ពិត​​​ការ​​​ផ្ដល់​​​ដី​​​ទាំង​​​​នេះ គឺជា​​​គម្រប​ព្រៃ​ទេ​​​​។

លោក ថេង សាវឿន ​​​បាន​​​មាន​​​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​​​បាន​​​ប្រមូល​​​ផ្តុំគ្នា​​​ម្តងទៀត​​​នៅឆ្នាំ​​​នេះ ព្រោះ​ញត្តិ​​​​​មួយ​​ស្រដៀង​គ្នា​នេះ​ដែលបាន​​​ប្រគល់​​​ជូន​​​រដ្ឋសភា​​​កាល​​​ពីឆ្នាំ​​​២០១២​​​នោះ មិន​បាន​ទទួល​ការ​ឆ្លើយបត​ទេ។ពេល​​​ឈរ​​​នៅ​ក្បែរ​​​ក្រុមអ្នកតវ៉ា​​​​ដែលកាន់បដា​​​មាន​​​​ខ្លឹមសារ​​​ថា “ រស់នៅ​​​ក្នុងពណ៌​​​បៃតង​​​ រស់នៅ​​​ក្នុងភាព​​​សប្បាយ​​​រីករាយ” ​​​និង​​ “ ​បញ្ឈប់ការ​​​កាប់​​​បំផ្លាញ​​​ព្រៃ​​​ឈើ​​​” នោះ​​​លោកបាន​​​មាន​​​ប្រសាស​​​ន៍ថា “ រដ្ឋសភា​​​មិន​​​បាន​​​បំពេញ​​​កាតព្វ​កិច្ច​​​របស់ខ្លួន​​​ដើម្បី​​​បញ្ឈប់​​​ការកាប់​​​បំផ្លាញ​​​ព្រៃឈើទេ​​​”។

​​​លោក ថេង សាវឿន​​​ បាន​​​មាន​​​ប្រសាសន៍​ថា​​​ “ យើងបាន​​​សង្កេត​​​ឃើញថា ក្រុមហ៊ុន​​​ដែលទទួលបាន​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​​កំពុង​​​បង្ក​​​ឲ្យ​​​មាន​​​ការ​​​បំផ្លិច​​​បំផ្លាញ​​​​​​ព្រៃ​​​ឈើ​​​​យ៉ាង​ខ្លាំង​ដែល​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​បរិស្ថាន​​​​​​”។

លោក វ៉ន ប៉ាវ​​​ ដែលបាន​​​ចូលរួម​​​នៅ​​​ក្នុង​​​ការធ្វើ​​​បាតុកម្ម​​​នេះ ​បាន​​​​និយាយ​ថា គន្លឹះ​​​​ក្នុង​ការ​បញ្ឈ​​​ប់ការ​​​កាប់​​​បំផ្លាញ​​​ព្រៃ​​​ឈើ​​​ គឺ​​​ត្រូវ​​​ធ្វើ​តាមច្បាប់ស្ដីពីការ​​​វាយ​​​តម្លៃ​​​លើ​​​ផល​​​ប៉ះ​ពាល់​ដល់​​​បរិស្ថាន​​​​ឲ្យ​បាន​ត្រឹម​ត្រូវ​ នៅ​​​មុន​អនុញ្ញាត​​ឲ្យ​មាន​​​​គម្រោង​​​កសិកម្ម​​​​​​ ​​​ទ្រង់​​​ទ្រាយ​​​ធំ​​​។

​​​លោក វ៉ន ប៉ាវ​ និយាយ​ថា “ យើង​​ជំរុញ​ឲ្យ​រដ្ឋាភិបាល​​​ត្រួតពិនិត្យ​​​​​​ការ​​​វាយ​​​តម្លៃ​ពី​ផល​​​ប៉ះ​​​ពាល់​​​ដល់បរិស្ថាន​​​ ​មុន​​​ពេល​​​ផ្តល់​​​ដី​​​សម្ប​ទាន​​​​​​​​ទៅ​​​ឲ្យ​​​ក្រុមហ៊ុន​​​​​ដែល​រក​សីុកាប់​​​ឈើ​​​”៕
(រាយ​​​ការ​​​ណ៍​​​បន្ថែមដោយ​​​ Denise Hruby)​​​​​​​​​
ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស