29 C
Phnom Penh

អតីត​ប្រធាន​​​ពន្ធ​នា​គារស-២១​ត្រូវ​បាន​​បញ្ជូន​ទៅ​​ពន្ធ​នា​គារ​​ខេត្ត​កណ្តាល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ពន្ធ​នាគារ ​និ​ង​មន្ត្រី​​តុ​លា​កា​រ​​​​​និ​យា​យ​​ថា​ ​​​កាំ​ង ​​ហ្គេកអ៊ាវ ​ហៅ ​ឌុច ​​អតី​ត​ប្រ​​​ធាន​​​ពន្ធ​នា​គា​រ​​ស-២១ ​របស់​ខ្មែរ​ក្រហម​ ត្រូ​វ​បា​ន​នាំ​​​ខ្លួន​កា​ល​​​ពី​ម្សិល​មិញ​​ទៅ​​​​បន្ទ​ប់​​​ដែ​ល​​​សាង​សង់​​ជា​ពិ​សេស​​មួ​យ​​ក្នុ​ង​ពន្ធ​នាគា​រ​​​​ខេត្ត​កណ្តាល​​ដើម្បី​​អនុវត្ត​ទោស​ជាប់​​ពន្ធនាគារ​​មួ​យ​​ជី​វិត​របស់​​គាត់​​​ ពី​បទ​​ឧក្រិដ្ឋ​​​​កម្ម​ប្រឆាំ​ង​​មនុស្ស​​​ជាតិ។
ទណ្ឌិត​​ជាប់​ទោស​​ឧក្រិ​ដ្ឋ​​​​កម្ម​សង្គ្រាម​​​​​វ័​យ​​៧០​ឆ្នាំ​​ ដែលត្រូវ​បា​ន​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​​របស់​សាលាក្តី​ខ្មែរ​ក្រហម​​​​ផ្តន្ទា​​​ទោស​ ​កា​ល​​ពី​ថ្ងៃ​​​ទី​​៣ ខែកុម្ភៈ ​ឆ្នាំ​២០១២​នោះ​ ​ត្រូវ​បា​ន​នា​ំ​​​ខ្លួន​​ពី​​មន្ទីរ​​​ឃុំ​​​ឃាំ​ង​​​នៅ​​អ​ង​្គ​ជំនុំ​ជម្រះ​​​វិ​សាមញ្ញ​​​ក្នុ​ង​តុ​លា​ការ​កម្ពុជា​​ទៅ​កាន់​​ពន្ធ​នា​គារ​ខេត្ត​កណ្តាល​​​ នៅ​វេលា​​មោង​​៧និង​​៥០​នាទី​​ព្រឹក​។
គាត់​​ត្រូ​វ​បាន​​ដឹក​​​ទៅ​​ផ្ទ​ះ​ថ្មី​​​​របស់​​គាត់​​តា​ម​រថយន្ត​​ពណ៌​​ខ្មៅ​​​ និ​ង​កញ្ចក់ខ្មៅ​មួ​យ​គ្រឿង ​​ដោយ​មាន​ការ​អ​ម​​​​ពី​បុ​គ្គលិក​សន្តិ​សុ​ខ​​ប្រដាប់​អា​​វុធ​ចំនួន​បីរ​​ថ​​​យន្ត​​វ៉ែន​​។

​លោក ​​ចាត ស៊ី​នាង ​ប្រ​​​ធាន​​ពន្ធ​នាគារ​​​មា​ន​​​ប្រ​សាសន៍​ថា បន្ទប់​​ឃុំ​ឃាំង​​​ថ្មី​​​មួ​យ​ត្រូ​វ​បាន​សា​ង​សង់​សម្រាប់ ឌុច តា​ម​​​សំ​ណើ​​​ពី​ព្រះ​​រាជ​​​អា​​ជ្ញា​នៅ​តុ​លា​ការ​​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​​នេះ​។

​លោក ស៊ីនា​ង ​មាន​​ប្រ​សាសន៍​ថា“ យើង​​នឹ​ង​​​​​ឃុំ​ឃាំង​​គាត់​​​​ក្នុ​ង​បន្ទប់​ដាច់​​​​ដោ​យ​​​ឡែក​​​មួ​យ ​​​​ដែល​សាង​​​សង់​សម្រាប់​​តែ​​គាត់​ម្នាក់​ប៉ុណ្ណោះ​។ ​បន្ទប់​ឃុំ​​​ឃាំ​ង​​​របស់​​គាត់​ គឺ​ល្អ​ណាស់​ ​​​ដែល​ក្នុង​នោះ​មា​ន​គ្រែ​​ ​និ​ងពូ​ក​មួយ​ និង​មា​ន​បន្ទ​ប់​​ទឹក​​ឯក​​​ជ​ន​​មួយ​​​​​មាន​​កា​រ​ផ្គត់​ផ្គង់​ទឹក​គ្រ​ប់​​គ្រាន់​។

ថ្វី​បើ​មាន​កា​រ​ឃុំ​ខ្លួន​គាត់​ក្នុង​បន្ទប់​​​​ពិសេស​បែប​នេះ​ក៏​ដោយ ក៏​លោក ស៊ី​នា​ង ​​បា​នថ្លែង​​ថា “ ប៉ុន្តែ​​គ្មាន​​ការ​​គាំពារ​​ពិ​សេស​​ណា​មួយ​ចំពោះ​​គាត់​​​ទេ​​។ ​​គាត់ស្លៀក​ពាក់​​ឯក​​សណ្ឋាន​​​​អ​្នក​​ទោស​ និង​​អ​នុញ្ញាត​ឲ្យ​​ចេញ​ក្រៅ​បន្ទប់​​ពីរ​ដង​ក្នុង​​​មួ​យ​ថ្ងៃ​ ដូច​អ្នក​​ទោស​​ឯទៀត​​​ដែរ​”។

​ពេល​ស្នើ​​សុំ​​ព័​ត៌​មាន​​លម្អិត​​អ​ំពី​​​ទ​ំ​ហំ​​បន្ទ​ប់​ឃុំ​ឃាំង​​​ថ្មី​​នោះ​ ​លោក ស៊ី​នាង ​​គ្រាន់​តែ​មា​ន​​ប្រ​សាស​ន៍​ថា “ ​បន្ទប់​នោះ​មាន​បង្អួច​ធំ​​​​មួយ​សម្រាប់​ខ្យល់​” ចេញ​​ចូ​ល​​​​។

លោក​បា​នបន្ថែ​ម​ថា​“ បន្ទប់​ឃុ​ំ​​​ឃាំង​​​​របស់​​ឌុច ធ​ំ​ល្មម​​សម្រាប់​គាត់ ហើយ​​​​បន្ទប់​នេះ​មិន​​ដែល​​​​ឃុ​ំ​ខ្លួន​អ្នក​​​ទោស​ទេ​ពី​មុន​មក​​”។

រយ​ៈ​​ពេល​​២០​នា​​ទី​ ​​បន្ទាប់​​ពី​​​បិទ​ទ្វារ​ដែក​​​ពណ៌​​បៃ​តង​​នៃ​​បន្ទប់​ឃុំ​ឃាំង ​​ឌុច ​​កាល​​ពី​ម្សិល​មិញ ​​​ការិយាល័យ​​សហ​ព្រះ​រាជ​អាជ្ញា​​​​របស់​សាលា​ក្តី​នេះ​បាន​ចេញ​សេចក្តី​ប្រកាស​ព័​ត៌​មាន​​​មួ​យ​​​ថា ​មន្ត្រី​មួយ​ក្រុម​​​បាន​ទៅ​​​ត្រួត​​​ពិនិត្យ​បន្ទប់​​​​​​ថ្មី​​របស់​ ឌុច ​មុន​​ពេល​​ផ្ទេរ​​គាត់។​​

សេចក្តី​​ប្រកាស​ព័​ត៌​មាន​​​​នេះ ​បា​ន​ឲ្យ​ដឹង​​​ថា​“ បុគ្គលិ​កការិ​យា​ល័​យ​​​សហ​ព្រះ​​រាជ​អាជ្ញា​​បាន​​​​ទៅ​​មើល​ពន្ធ​នា​គារ​​​ខេត្ត​កណ្តាល ​​​កាល​ពី​​ខែ​មិ​ថុ​នា ឆ្នាំ​​២០១២ ​​និ​ង​ខែ​​ឧសភា ឆ្នាំ​២០១៣ ​​និ​ង​​បាន​​ពិនិត្យ​​​​បន្ទប់​សម្រាប់​ឃុំ​ឃាំង​ កាំ​ង​ ហ្គេកអ៊ាវ​”។

“ ​ខណៈ​ដែល​​មា​ន​កា​រ​​ទទួល​ស្គាល់​ស្ថាន​​ភាព​​ពន្ធ​នាគារ​​ក្នុង​ស្រុក​​ សហ​ព្រះ​រាជ​អា​ជ្ញា​បា​ន​​​សន្និ​ដ្ឋាន​ដោយ​ផ្អែក​លើ​ការ​​​​សង្កេត​​របស់​​​ខ្លួន​​​ថា ​បន្ទប់​​​សម្រាប់​ ឌុច ​នឹ​ង​កា​រ​​​ពា​រ​​​ផល​​ប្រយោជន៍​របស់​គាត់​បាន​​ល្អបំ​ផុត”។​​

​​សេចក្តី​ប្រកាស​ព័​ត៌​មាន​នេះ​​​បន្ថែម​​ថា​សំ​ណើ​​សុំ​ផ្ទេរ​ ឌុច ទៅ​ពន្ធនាគារ​ខេត្ត​កណ្តាល​​​​នេះ ត្រូ​វ​បា​ន​ធ្វើ​ឡើ​ង​​កា​ល​​ពី​ថ្ងៃ​ទី​​២១ ឧសភា​​ដែល​នៅ​ពេល​នោះ ​​ព្រះ​​រាជ​អា​​ជ្ញាបាន​ស្វែង​​រកកា​រ​សន្យា​​ពី​​​អគ​្គ​នា​យក​ដ្ឋាន​​​ពន្ធនាគារ​ថា ​កន្លែង​​និ​ង​ស្ថាន​ភាព​នៃ​ការ​​ឃុំ​ខ្លួន​ កាំ​ង ហ្គេក​អ៊ាវ នឹង​មិន​ធ្វើ​ឲ្យ​ប៉ះ​​​ពាល់​​​គាត់​ អំ​ឡុង​​​ពេល​គាត់​ជាប់​ឃុំ​។​​

ដើម​​ឡើយ ​ឌុច ​ត្រូ​វ​បា​នផ្តន្ទា​​ទោស​​ឲ្យ​ជាប់​ពន្ធ​នា​គារ​រយ​ៈ​ពេល​​​៣៥​ឆ្នាំ​ ​ដោ​យ​​សាលា​​ក្តី​ឧក្រិដ្ឋកម្ម​​សង្គ្រាម​ខ្មែរ​ក្រ​ហម​​ក្នុង​ឆ្នាំ​២០១០ ​ប៉ុន្តែ​​​​ត្រូ​វ​បា​ន​បង្កើន​​​​ដល់​​ទោស​អ​ស់​មួ​យ​ជី​វិត​ ​បន្ទាប់​ពី​មាន​​​បណ្តឹង​​​ជំទាស់​ទៅ​តុលាការ​កំពូល​​​នៃ​សាលាក្តី​ខ្មែរ​ក្រហម​​​​កា​ល​​​ពី​ឆ្នាំ​មុន។

​​​តា​ម​​រយ​ៈ​​​​​តួ​នាទី​របស់​គាត់​​ជា​​​ប្រធាន​​​មន្ទីរ​ឃុំឃាំង​ ស-២១ ​​ឌុច ត្រូ​វ​​បា​ន​ចាត់​ទុ​ក​ថា​ជា​​អ្នក​ទទួល​​ខុស​ត្រូ​វ​​​ចំពោះ​កា​រ​ស្លាប់​មនុស្ស​​​យ៉ាង​​តិច​១២.២៧២នាក់​។ ​​ពេល​ប្រកាស​​​​សេចក្តី​សម្រេច​​​របស់​ខ្លួន ​​​អ​ង​្គ​ជំ​នុំ​ជម្រះ​​​តុលាការ​កំពូល​​លើក​ឡើង​ថា ​ឌុច ​​មា​ន​តួ​នាទី​កណ្តាល​​​នៅ​​មន្ទីរ​ស-២១ ​​រួម​​​ទាំ​ង​​កា​រ​​បញ្ជា​ឲ្យ​គេ​​ធ្វើ​​ទា​​រុណ​កម្ម​​​ និង​សម្លាប់​​អ្នក​ទោស​​ជា​ប្រព័ន្ធ​៕
(រាយ​ការណ៍​បន្ថែម​ដោ​យ Lauren Crothers)
ប្រែសម្រួល​ដោយ​ ចេវ ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស