26 C
Phnom Penh

និស្សិត​ពេទ្យ​ប្រាប់​តុ​លា​ការ​​ថា ​ភាព​តានតឹង​ដោយ​សារ​ការ​ប្រឹង​រៀន​ធ្វើ​ឲ្យ​នាង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​កា​ល​ពី​ម្សិល​មិញ សាលា​ដំ​បូ​ង​​​រាជ​ធានី​ភ្នំ​ពេញ​​បា​ន​​បើកសវ​នា​កា​រ​​ជំ​នុំ​ជម្រះ​រឿ​ង​​ក្តី​​​របស់​និស្សិត​​​សាកល​វិទ្យា​ល័យ​វិទ្យា​សាស្ត្រ​សុខា​ភិ​បាលអា​យុ​​២៣ឆ្នាំ​ម្នាក់​ ដែល​​ត្រូ​វ​​បា​ន​ចោទ​ប្រ​កាន់​​ពី​បទ​មនុស្ស​​​ឃាត​​​ដោ​យ​អ​​ចេត​នា​បន្ទាប់​​ពី​នា​ង​​បើក​​រថ​យន្ត​​ម៉ាក​ តូយ៉ូតា កាមរី បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​​​បណ្តាល​​​ឲ្យក្មេង​ចំ​នួន​​​បី​នាក់​ស្លាប់​​​ ពេល​​​ព្យាយាម​​​​​បើក​​​រត់ពី​កន្លែ​ង​ដែល​​​នាង​​​បង្ក​​​​​​​គ្រោះថ្នាក់​​​ចរាចរណ៍​​​ពីរ​ករណី​​​ទៀត​​​​ ​​កា​ល​ពី​ខែ​​មី​នា។

​គួររំឭក​​​ថា​​​ នៅថ្ងៃ​​​កើតហេតុ​​​ ឈ្មោះ គាម ​ពិ​សិដ្ឋ ណារីតា ​ជា​និស្សិត​​ឆ្នាំ​ទី​​៦​នៅ​សាក​ល​​វិទ្យា​ល័យវិទ្យា​សាស្ត្រ​សុ​ខា​​ភិ​បា​លក្នុង​​រាជ​​ធានី​​ភ្នំ​ពេញ​ និ​ង​ត្រូវ​​​ជា​កូ​ន​ស្រី​​របស់​មន្ត្រី​ខេត្ត​កណ្តាល​ម្នាក់​ បា​ន​បើក​រថ​យន្ត​បុក​​អ្នក​ជិះ​ម៉ូតូ​​​​​នៅ​​​ពីរ​កន្លែងផ្សេង​គ្នា​​ក្បែ​រ​វិ​មា​ន​ឯក​រាជ្យ​។

​ដោ​យសារ​​​តែ​ការ​​​បើក​រត់​​​​​ទាំង​​​ស្លន់ស្លោ​​​ ​ណារីតា​​​ បា​ន​​​ជ្រុល​​​ចង្កូត​​​បុករះ​​​រថយន្ត​​​និង​​​ម៉ូតូ​​​ដែល​​​ធ្វើ​​​ដំណើរ​​​បញ្ច្រាសទិសគ្នា​​​ រួច​​​ជ្រុល​ទៅ​​បុក​បង​ប្អូ​ន​ស្រីចំ​នួន​ពីរនាក់​ឈ្មោះ រិន បុប្ផា ​​អា​យ​ុ​​១២ឆ្នាំ និង​​​ឈ្មោះ ​រិន រចនា ​អា​យុ​​៨ឆ្នាំ ព្រមទាំង​​​ក្មេងស្រី​​​ម្នាក់​​​ទៀត​​​ឈ្មោះ ​ស្រុីម ​ប៊ុន​ហុង ​​អា​យុ​៨ឆ្នាំ​។

​ណារីតា និ​យាយ​ក្នុងតុ​លា​ការ​​ថា “ ​ខ្ញុំ​សោក​​ស្តាយខ្លាំងណាស់​​​​​ចំ​ពោះ​​​​​ការ​​​បង្ក​​​គ្រោ​ះ​​ថ្នាក់​នេះ និង​​សូម​ស្នើ​ឲ្យ​​ចៅ​ក្រមបន្ធូរ​​​​បន្ថយ​​​ទោស​​​ដើម្បី​ឲ្យ​ខ្ញុំ​​​បាន​​​វិល​ទៅ​​​បញ្ចប់​​​ការ​​​សិក្សា​​​វិញ​​​​​”។

នា​ង​បា​ន​និយា​យ​​ថា រាល់លើក​​​ គឺ​​​​​​ឪពុក​មា​​របស់​នា​ងជា​​​អ្នក​​​បើក​​​រថយន្ត​​​​​​​ជូ​ន​​​​នា​ង​​​ទៅ​​​រៀន​​​​​​​ ប៉ុន្តែ​​​ នៅថ្ងៃ​​​កើតហេតុ​​​ នាង​​​បាន​​​កាន់​​​ចង្កូត​​​​រថ​យន្ត​​​​ដោយ​​​ខ្លួន​ឯង​​ ដោយសារ​​​​​នា​ង​ប្រញាប់​ទៅ​​ប្រឡង​។

​​ដោ​យ​អះអាង​​​ថា​​​ ​​គ្រោះ​ថ្នាក់​​​នេះ​​​​​បង្ក​ឡើង​​​​ដោយសារ​​​នាង​​​មាន​​​​សតិ​អារម្មណ៍​មិន​​នឹង​ន​រ​បណ្តាល​​​មកពី​​​កា​រ​ប្រឹងប្រែង​​​រៀនសូត្រ​​​ដើម្បី​​​​ត្រៀម​ប្រ​ឡង​​​នោះ​​​​​ ណារីតា ​​បា​ន​ផ្តល់​លិខិត​ពេទ្យ​មួ​យ​ច្បាប់​​ដែល​បញ្ជាក់​​​ថា នា​ង​មា​នដុំ​សាច់​​​នៅក្នុង​​​ខួរ​ក្បាល​។

​ណារីតា និយា​យ​ថា “ ខ្ញុំ​នឿយ​ហត់​ណាស់​ហើយ​ពេល​ខ្លះ​ ខ្ញុំ​​មា​ន​​អា​​រម្មណ៍​​តានតឹង​​​​ពេល​​​ខ្ញុំ​​ខំ​រៀ​ន​​ដើម្បី​ត្រៀម​ខ្លួន​​​សម្រាប់​​​ការ​​​ប្រឡង​​រយៈ​ពេល​​ពីរ​ថ្ងៃ​”។

​លោក ស៊ុន ប៉ែត ក្រឡា​បញ្ជី​​សាលា​​ដំ​បូ​ង​​រាជ​ធានី​ភ្នំ​ពេញ​​ ក៏​បា​ន​​អា​​ន​លិខិត​​របស់​​​​ក្រុម​​គ្រួ​សារ​​​ជន​រង​គ្រោះ​​ដែល​​​មាន​​​ខ្លឹមសារ​​​ថា ​​ខ្លួន​​​​​​បាន​​ទទួល​សំ​ណង​​ជំ​ងឺ​ចិត្ត​ និ​ងបាន​​​​​ដក​ពាក្យ​​បណ្តឹង​​របស់​ខ្លួន​ហើយ​។ គ្រួសារ​​ទាំ​ង​​ពីរ​​នេះ​​​បា​ន​ទទួល​ប្រាក់​សង​ជំ​ងឺ​ចិត្ត​សរុប​ប្រហែល​២១.០០០​ដុល្លារ​។

លោក គង់ ទី​លីន មេធាវី​​របស់​ ណារីតា​ ​បា​ន​​មា​ន​ប្រ​សាសន៍​ថា “ ខ្ញុ​ំ​សូម​​​ស្នើ​ឲ្យ​​​ចៅ​ក្រម​​បន្ធូរ​​បន្ថយ​​ទោស​​របស់​​​​កូ​ន​ក្តី​​​​​ខ្ញុំ​ ​ពី​ព្រោះ​​គ្រួសារ​​​របស់​នាង​​បា​ន​ផ្តល់​សំ​ណង​​ឲ្យ​ជន​រង​គ្រោះ​​ ទាំ​ង​អស់​​​​ហើយ​​​”។

​យោង​តា​ម​​ក្រមព្រហ្មទណ្ឌ​​របស់​​​​កម្ពុជា ​បទល្មើស​​​បើក​រថ​យន្ត​បុក​គេ​​​ស្លាប់​​​ដោ​យ​អចេត​នា​​មា​ន​​ទោស​​​ជាប់​ពន្ធនា​គាររយ​ៈ​ពេល​​ពី​បី​ឆ្នាំ​ទៅ​ប្រាំ​ឆ្នាំ​​​។

​លោក កោ វណ្ឌី ប្រធា​ន​ក្រុម​ប្រឹក្សា​ជំនុ​ំ​ជម្រះ បា​ន​មា​ន​​ប្រ​សាសន៍​ថា តុ​លា​ការ​នឹង​​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃ​​ទី​​១២ ខែ​​កក្កដា​៕
ប្រែ​សម្រួល​ដោយ ចេវ ប៊ុននី​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស