32 C
Phnom Penh

នគរបាល​​​ចាប់​​​ខ្លួន​​​ជ​​​ន​​​ជាតិថៃ​​​ចំនួន​បីនាក់​​​ពី​​​បទនាំ​​​លុយដុល្លារ​​​​ក្លែង​​​ក្លាយ​​​ចូល​​​ក្រុង​​​ប៉ោយប៉ែត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​​​ ហែម មុត មេបញ្ជាការ​​​កង​​​រាជ​​​អាវុធ​​​​ហត្ថ​​​ក្រុង​​​ប៉ោយប៉ែត​​​ បាន​​​លើក​​​ឡើង​​​កាល​​​ពី​ម្សិលមិញ​​​ថា នគរបាល​​​បាន​​​ចាប់​​​ខ្លួន​​​ជន​​​ជាតិ​​​ថៃ​​​ចំនួន​​​បីនាក់​​​នៅ​​​ក្នុង​​​ខេត្ត​​​បន្ទាយមាន​​​ជ័យ​​​ ពីបទ​​​សង្ស័យ​​​ថា បាន​​​នាំ​​​លុយ​​​ក្រដាស​​​១០០​​​ដុល្លារ​​​ក្លែង​​​ក្លាយ​​​ចូល​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។

ជន​​​សង្ស័យ​​​ គង់ចាយពីវ៉ាត់ ​ប៉ាត់ប៉ាពុន ​(Kongjaipiwat Patpapon) អាយុ​​​៤៣ឆ្នាំ​​​ មួង​វង្ស​​ប៉ាសាកុន (Muangwong Parsakon) អាយុ​​​៤៨​​​ឆ្នាំ ​និង​​​ជន​​​សង្ស័យ​​​ គង់​​​ចាំណុង ​ប្រាវុធ ​(Kongchamnong ​prawut) អាយុ​​​៤៣ឆ្នាំ សុទ្ធ​​​តែ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​រសៀលថ្ងៃ​​​ពុធ​​​ ក្នុង​​​ផ្ទះ​​​សំណាក់​​​មួយ​​​ក្នុង​​​សង្កាត់​​​ប៉ោយប៉ែត​​​។លោក​​​ ហែម មុត បាន​​​មាន​​​ប្រសាសន៍​​​ថា “ បុរស​​​ជន​​​ជាតិ​​​ថៃ​​​ទាំង​​​នេះ​​​ ត្រូវ​​​មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​ ដែល​​​មាន​​​ការ​​​សហការ​​​ជាមួយ​​​ព្រះរាជ​​​អាជ្ញារង​​​អម​​​សាលាដំបូង​​​ខេត្ត​​​ និង​​​មន្ត្រី​​​ធនាគារ​​​បាន​​​​​ចាប់​​​ខ្លួន​​​ ហើយ​​​យើង​​​រឹប​​​អូស​​​បាន​​​ក្រដាស​​​ប្រាក់​​​១០០​​​ដុល្លារ​​ចំនួន​​​៤២៣​​​សន្លឹក​​​”។

លោក​​​ ហែម មុត ​បាន​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​ថា​វា​​​មិន​​​ទាន់​​​ច្បាស់​​​ទេ​​​ថា តើ​​​បុរស​​​ទាំងបីនាក់​​​​នេះ​​​មាន​​​បំណង​​​ប្រើ​​​ប្រាស់​​​ក្រដាសប្រាក់​​​ក្លែង​​​ក្លាយ​​​ទាំង​​​​នេះ​​​បាន​​​ដោយ​​​របៀបណា​​​នោះ​​​។

លោក ផាន់ ភារម្យ ព្រះរាជ​អាជ្ញារង​​​អម​​​សាលាដំបូង​​​ខេត្ត​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​សាក​​​សួរ​​​កំពុង​​​បន្ដ ហើយ​​​ជន​​​ជាតិ​​​ថៃ​​​ទាំង​​​បី​រូប​​​នេះ ឥឡូវ​​​កំពុង​​​ឃុំ​​ខ្លួន​​​នៅក្នុង​​​ស្នង​​​ការ​​ដ្ឋាន​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​​​៕
ប្រែសម្រួល​​​ដោយ ស៊ា ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស