40.6 C
Phnom Penh

សហជីព​ជំទាស់​វាយបក​សហជីព​សេរីក​ម្មករ​រឿង​កូដកម្មហិ​ង្សា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហជីពកម្មករ​នៅខាង​ជំទាស់​ចំនួនពី​រ​បានបន្ត​សកម្មភាពដៀម​ដាម​ដាក់​គ្នា​ទៅ​វិ​ញ​ទៅ​មក​ កាលពីម្សិលមិញ​​។ ​ភាគី​នីមួយៗ​ បាន​ស្តី​បន្ទោសភាគី​ម្ខាងទៀត​ រឿង​ករណី​ប៉ះ​ទង្គិច​​គ្នា​ដោយ​អំពើហិង្សា​ រវាង​កម្មករ​រោង​ចក្រ​ដែល​ធ្វើកូដកម្ម​ និងក្រុមនគរបា​ល នៅ​ឯ​រោង​ចក្រកាត់ដេរមួយ​ក្នុង​ខេត្ត​កំ​ពង់ស្ពឺ​កាលពីថ្ងៃ​ច័ន្ទ​ ជាហេតុ​នាំ​ឲ្យមនុស្ស​​ប្រាំបី​នាក់​​​ត្រូវ​បាន​ចាប់ខ្លួន។

សហជីពសេរីកម្មករ​ ដែលហៅកាត់ថា​ FTU បានដឹកនាំ​កូដ​កម្ម​ទាម​ទារ​ប្រាក់​ឈ្នួល​ខ្ពស់ជាងមុន​ នៅ​រោងចក្រ​កាត់ដេរ​ សាប្រ៊ីណា​ (ខេមបូឌា) ហ្គាមែន​ អិម​អេហ្វ​ជី​ ខប​ [Sabrina (Ca​m​b​o​dia) Garment MFG Corp.] ដែលជារោង​ចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ សម្រាប់ផ្គត់ផ្គ​ង់​ឲ្យក្រុមហ៊ុន សម្លៀក​បំពាក់​កីឡា​ដ៏ធំមួយ​នៅ​សហរដ្ឋអាមេរិក​ គឺ​ក្រុមហ៊ុន​ ណៃ​​។ សកម្ម​​ភាព​ដឹកនាំ​កូដកម្ម​នេះ​ បានប្រព្រឹត្ត​ទៅ​នៅ​​ស្រុក​សំរោ​ង​ទង តាំង​​ពីថ្ងៃ​ទី​២១​ខែ​ឧសភា។ កាល​ពីថ្ងៃច័ន្ទ​ មនុស្ស​ប្រាំបីនា​ក់​ដែលពាក់ព័ន្ធ​និង​សហជីព​សេរី​កម្មករ​ ត្រូ​វ​បានចាប់ខ្លួន​ និង​ចោទ​ប្រកាន់​បន្ទាប់​ពី​ក​ម្មករ​​​ជាច្រើននាក់​បាន​នាំគ្នា​ សម្រុកចូល​បរិ​វេណរោងចក្រ​កាត់ដេរ​​នេះ​។

សម្ព័ន្ធសហជីពប្រជាថិបតេយ្យ​ កម្មក​រ​​កាត់ដេរ​កម្ពុជា​ ដែ​ល​ហៅកាត់ថា​​ CCAWDU ហើយសមាជិក​ភាគ​ច្រើ​ន ​ជា​កម្មករ​​កាត់ដេរ​នៅរោងចក្រ​ សាប្រ៊ីណា ក៏ប៉ុន្តែ​មិន​បាន​គាំទ្រ​​ កូដកម្ម​នេះ​ទេ​នោះ​ បាន​សន្និសីទ​សារព័ត៌​មាន​មួយ​កា​ល​ពីម្សិលមិញ ដើម្បី​ជំទាស់​ទៅនឹង​សេចក្តី​អះអាង​​របស់​សហ​ជីព​សេរីកម្មករ​ ដែលបា​នលើក​ឡើងថា​ ខ្លួន​បាន​ញុះញង់​ឲ្យ​មានអំ​ពើ​ហិ​ង្សា​កើត​ឡើង​។

លោក គង់ អាទិត្យ​ អនុ​ប្រធានសម្ព័ន្ធ​សហ​​​ជីព​ CCAWDU ​បាន​មាន​ប្រសាសន៍​ថា​ “ [កាល​ពីថ្ងៃ​ច័ន្ទ]​ [សមាជិក​] ​សម្ព័ន្ធសហ​ជី​ព​សេរីកម្ម​ករ​ប្រហែល​១០០​នាក់​ ​បាន​ផ្លោះ​របង ​នៅផ្នែក​ខាង​ស្តាំង​នៃ​រោង​ចក្រ​ ​ហើយ​បាន​បើក​ទ្វា​រខាង​។ បន្ទាប់​មក​ ​ពួក​គេ​បាន​បើក​ទ្វារ​ខាងមុខ​ និង​ប្រើ​ប្រាស់​ដំបូង​ ​និ​ងចំពាម ​ដើម្បី​វាយ​ប្រហារ​មក​លើ​យើង​”​។​ ​លោក​បាន​លើក​ឡើង​បន្ថែម​ថា ​​នៅ​ក្នុង​​ហេតុ​កា​រណ៍​តវ៉ា​ដោយ​​ឡែក​មួយ​ កាល​ពី​ថ្ងៃ​ទី​២​៧​ខែ​ឧសភា​ ​សហ​ជីព​សេរីកម្ម​ករ​បា​ន​បង្ខំ​កម្មករ​៣.០០០​នាក់​ ​ឲ្យ​ចេញ​ពី​រោ​ង​ចក្រ​ ដើម្បី​នាំគ្នា​តវ៉ា​។​

​លោក​បាន​ថ្លែង​បន្ត​ថា​ “ ​យើង​ប្រហែ​ល​ជា​ដាក់​ពាក្យ​ប្តឹង​ពួក​គេ​ [សហ​ជីព​សេរី​ក​ម្មករ] ​ប្រសិន​បើ​ពួកគេ​នៅតែ​ផ្សព្វ​ផ្សាយ​ព័ត៌មា​ន​ដែល​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះរោង​ចក្រ​”។​ ​សម្ព័ន្ធ​សហ​ជីព​ CCAWDU ​ក៏​បាន​ផ្តល់​ខ្សែ​អាត់​វី​ដេ​អូ​ខ្លី​មួយ​ ​ដែល​បង្ហាញ​សកម្មភាព​កម្ម​ករ​រត់​ចូល​ក្នុង​រោង​ចក្រ​ ដោយ​មាន​ដំបូង​ ​និង​ចំពាម​ដោយ​​បាន​អះ​អាង​ថា ​ពួក​គេ​គឺជា​តំ​ណា​ង​សហ​ជីព​សេរី​កម្ម​ករ​។​

​សហ​ជីព​សេរី​កម្ម​ករ​ ជា​ថ្មី​ម្តង​ទៀត​បា​ន​បដិ​សេធ​ថា ខ្លួន​មិន​បាន​ពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា​​កាលពីម្សិល​មិញ​នេះ​ទេ​ ​ហើយ​បា​ន​ចោទ​ប្រកាន់​គូ​បដិបក្ខ​របស់​ខ្លួន​ថា ​បាន​កែ​ច្នៃ​ខ្សែ​អាត់​វីដេ​អូ​នេះ​។ ​លោក ពេជ្រ​ ព​ណ្ណរាយ​ អ្នក​​​នាំពាក្យ​សហ​ជីព​សេរី​កម្មករ​​ បាន​ថ្លែង​ថា       “ វីដេ​​អូនេះ​ត្រូវ​បា​ន​កែ​ច្នៃ​ដោ​យ​ CCAWDU”។ ​រោង​ចក្រ​ សា​ប្រ៊ីណា​ និង​សមាគ​ម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​​ហៅ​កាត់​ថា GMAC បាន​ចេញ​សេច​ក្តី​ថ្លែង​ការ​ណ៍​ ដែលមាន​ខ្លឹម​សារ​ហាក់​ដូច​ជា​ដាក់​ការ​ស្តីបន្ទោស​ ទៅ​លើ​​សហ​ជីព​សេ​រី​កម្ម​ករ​។​ ​សេចក្តី​ថ្លែង​ការ​ណ៍​ចុះ​ហត្ថលេ​ខា​ដោយ​លោក ​ស៊ូសាន​ ចេន ​(Sus​an Ch​en) ប្រ​ធា​ន​រោង​​ចក្រ​​ សាប្រ៊ីណា ​មាន​ខ្លឹម​សារ​ថា ​កូ​ដ​កម្មនេះ​​ “ ​មិន​ស្រប​តាម​នីតិវិធី​ច្បាប់​ទេ​”​។ សេចក្តីថ្លែងការណ៍​នេះ​មាន​ខ្លឹម​​សារ​បន្ត​ទៀត​ថា “ កាលពីថ្ងៃទី​២៧ ខែ​ឧសភា និង​ម្តង​ទៀត​ នៅ​ថ្ងៃទី​៣ ខែមិថុនា ខាង​​តវ៉ា​ [សហជីព​សេរីកម្មករ​] បាន​ចូល​ទៅ​​ក្នុង​រោង​ចក្រ​ ដោយ​មាន​ដំបង​ដែក​ និង​ចំពាម​ឈើ​ ហើយ​បាន​គំរាម​បុគ្គលិក​ដែល​កំពុង​ធ្វើ​ការ​ បន្ទាប់​មក​បាន​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​រោងចក្រ​”។ សេចក្តី​ថ្លែងការណ៍​របស់​ GMAC “ កូដកម្ម​ត្រូវ​បាន​រៀប​ចំ​ដោយ​​សហជីព​មួយ​ចំនួន​តូច ជាពិសេស​នៅ​កន្លែង​ដែល​ [កិច្ច​ព្រម​ព្រៀង​ចរចាសមូហភាព​] ចូល​ជា​ធរមាន”​៕
ប្រែ​សម្រួល​ដោយ ​កង សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស