27 C
Phnom Penh

លោក​​​ ស្កែន​​​បឺក សួរ​ពី​ហេតុ​ផល​របស់​​​​ខ្មែរ​​​ក្រហម​ក្នុង​​​ការ​​​ជម្លៀស​​​ប្រជាពល​​​រដ្ឋ​​​ចេញ​​​ពី​​​ភ្នំពេញ​​​ក្នុង​​​ឆ្នាំ១៩៧៥

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​​​សាកសួរលោក សុីដ​​​នី ស្កែនបឺក ​(Sydney Schanberg) អ្នក​​​កាសែត​​​ដែល​​​ទទួល​​​បាន​​​ពាន​​​រង្វាន់​​​ពូលី​​​ហ្សើ (Pulitzer Prize) ដែល​មាន​រយៈ​ពេល​បី​ថ្ងៃ​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​សុក្រ ហើយ​​​​ការ​ផ្ដល់​​​​សក្ខីកម្ម​​​របស់លោក​​​​​​​នៅ​​​ឯ​​​សាលាក្ដី​​​ឧក្រិដ្ឋ​​​កម្ម​​​សង្គ្រាម​​​ខ្មែរ​​​ក្រហម​​​​​​បាន​​​​រៀប​រាប់​អំពី​​​​​ភាព​​​តាន​​​តឹង​និង​ភាព​ឯកោ​​របស់​ក្រុង​​​​ភ្នំពេញ​​​ដែល​គ្មាន​​​មនុស្ស​​​រស់​​​នៅ​​​ និង​​​កាត់​​​ផ្ដាច់​​​ទំនាក់​​​ទំនង​​​ពី​​​ពិភព​​​ខាង​​​កៅ​​​ ក្នុង​​​ខែ​​​មេសា​​​ ឆ្នាំ​​​១៩៧៥។

ខណៈ​​​ជាប់​​​​​​ឃុំ​​​​​​នៅ​​​ខាង​​​ក្នុង​​​បរិវេណ​​​ស្ថាន​​​ទូត​​​បារំាង​​នៅ​​​​ភាគ​​​ខាងជើង​​​​​​រាជធានី​​​ភ្នំពេញ​​​ លោក​​​ ស្កែនបឺក បាន​​​សង្កេត​​​មើល​​​រាជធានី​​​នេះ និង​​​បាន​​​គិត​​​ថា លោក​​​នឹង​​​បន្ត​​​​​​ស្នាក់​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃឲ្យ​បាន​យូរ​ដើម្បី​​​សរសេរ​​​កំណត់​​​ហេតុ​​​​​​។ ប៉ុន្តែ​​​ លោក​​​អាច​​​​ចាក​​​ចេញ​​​ពី​​​ស្ថានទូត​​​នេះ​​​នៅ​​​ពេល​​​ដែល​​​​​​បាន​​​ជួប​​​ជាមួយ​​​នឹង​​​កម្មាភិ​​​បាល​​​ខ្មែរ​​​ក្រហម​​​មួយ​​​ក្រុម​​​។

លោក​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ ពួក​​​យើង​​​ពីរ​​​បី​​​នាក់​​​បាន​​​ទៅ​​​មុជ​​​ទឹក​​​ជម្រះ​​​កាយ​​​។ យើង​​​បាន​​​ជួប​​​ទាហាន​​​ខ្មែរ​​​ក្រហម​​​​​​ ហើយ​​​ពួក​​​គេ​​​ក៏​​​បាន​​​សាកសួរ​​​យើង​​​។ ពួក​​​គេ​​​មិន​​​មែន​​​ជា​​​សត្រូវ​​​​របស់​​​យើង​​​ ហើយ​​​ក៏​​​មិនបាន​​​​គំរាម​​​កំហែង​​​យើង​​​ដែរ​​​។ រឿង​​​ដែល​​​និយាយ​ផ្ទុយ​​​គ្នា​​​​​​នោះ​​​គឺ​​​​​ពេល​​​ដែល​​​ម្នាក់​ក្នុង​ចំណោម​ពួក​​​គេ​​​បាន​​​និយាយ​​​ថា ខ្ញុំ​​​គួ​រ​តែ​​​​កាត់​​​សក់​​​ចេញ​​​ហើយ”។

ប៉ុន្តែ​​​ការ​​​ផ្លាស់​​​ប្ដូរ​​​យោបល់​​​នោះ​​​នៅ​​​តែ​​​ធ្វើ​​​ឲ្យ​​​លោក​​​ ស្ដែនបឺក មាន​​​ការ​​​ប្រុង​​​ប្រយ័ត្ន​​​​​​ដដែល​​​។ លោក​​​​​​បន្ត​​​ថា “ ពួក​​​គេ​​​ធ្វើ​​​ឲ្យ​​​យើង​​​ភិត​​ភ័យ​ស្ទើរឆ្កួត​​​​​​ ពួក​​​គេ​​​ស្ពាយ​​​អាវុធ​​​ធុន​​​ធ្ងន់​​​ នៅ​​​​ពេល​​​ដែល​​​ខ្ញុំ​​​​​​ចាកចេញ​​​ពី​​​ស្ថានទូត​​​បារំាង​​​”។

កាលពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ អតីត​​​មេដឹកនាំ​​​​​​ខ្មែរ​ក្រហម​ នួន ជា ​​​លើក​​​ឡើង​​​ថា មូលហេតុ​​​ដែល​​​​នាំ​​​ឲ្យ​​​មាន​​​​​​ការ​​​ជម្លៀស​​​​​​ប្រជាពល​​​រដ្ឋ​​​ចេញ​​​ពី​​​​ក្រុង​ភ្នំពេញ​​​ គឺ​​​ដោយ​​​សារ​​​តែ​​​ក្ដី​​​អាណិត​​​អាសូរ​និង​​​មួយ​​​ផ្នែក​​ទៀត​​​ គឺ​​​ដោយ​​​សារ​​​តែ​​​ខ្លាច​​​ទា​ហាន​​​​អាមេរិក​​​​​​ទម្លាក់​​​គ្រាប់​​​បែក​​​កម្ទេច​ទី​ក្រុង ​ហើយ​​ខ្លាច​​​​​វៀត​​​ណាម​​​ ឈ្លាន​​​ពាន​​​។ លោក​​​បាន​​​​​​បន្ត​​​ថា ខ្មែរ​​​ក្រហម​​​បាន​​​បង្ខំ​​​ប្រជាពល​​​រដ្ឋ​​​ឲ្យ​​​ធ្វើ​​​ស្រែ​​​ និង​​​ដំា​​​ដំណាំ​​​ផ្សេងៗ​​​ទៀត​​​នៅ​​​ជន​​​បទ​​​។

ក្រោម​ការ​​​សួរ​ដេញ​ដោល​​ពី​​លោក​​​ វីច​ទ័រ ​កូប៉េ (Victor Koppe) មេធាវី​ការពារ ​​​នូន ជា ​​​លោក​​​ ស្កែន​​​បឺក បាន​​​សួរ​​​អំពី​​​គោល​​​បំណង​​​នៃ​​​ការ​​​ជម្លៀស​​​ប្រជាពល​​​រដ្ឋ​​​ចេញ​​​ពី​​​​ទីក្រុង​​​​ហើយ​​​លោក​​​បាន​​​ប្រាប់​​​តុលាការ​​​​​តាម​រយៈ​វីដេអូ​ខុនហ្វឺរិន​ ពី​​​សហរដ្ឋ​​​អាមេរិក​​​ថា ​អ​្វី​ដែល​ខ្មែរ​​​ក្រហម​​​​​​ត្រូវ​​​​ធ្វើ​ដើម្បី​ផ្ដល់ស្បៀង​អាហារ​​​​ឲ្យ​បាន​គ្រប់​គ្រាន់​ដល់​​​​ប្រជាពល​​​រដ្ឋ​​​​នោះ​គឺ​​ត្រូវ​​បញ្ចប់​ការ​បិទ​ផ្លូវ​តាម​​​​​​​​ទន្លេ​​​មេគង្គ​​​​​ព្រោះ​ការ​បិទ​នេះ​បាន​រារាំង​មិន​ឲ្យ​មានការ​​ដឹក​​​​ជំនួយ​​​ឧបត្ថម្ភ​​​មក​​​​​​រាជធានី​​​ភ្នំពេញ​ដែល​ត្រូវ​បាន​ឡោម​ព័ទ្ធ​នេះ​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ ប្រសិន​​​បើ​​​ខ្មែរ​​​ក្រហម​​​ចង់​​​​​​ផ្ដល់ស្បៀង​​​អាហារ​​​ដល់​​​ប្រជា​ពល​​​រដ្ឋ​​​​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​នា​​​ពេល​​​​​​នោះ​​​មែន​​​ ពួក​​​គេ​​​គួរ​​​តែ​​​បើក​​​ទន្លេ​​​មេគង្គ​​​​​​ដែល​​​គេ​​​​បិទ​នោះ”។

លោក​​​បន្ត​​​ថា “ ខ្ញុំ​​​គិត​​​ថា [ការ​​​និយាយ​​​ថា ​ពួក​​​គេ​​​ជម្លៀស​​​ប្រជាពល​​​រដ្ឋ​​​ឲ្យ​​​ចេញ​​​អស់​ពី​​​ក្រុងដើម្បី​​​ផ្ដល់ស្បៀង​​​អាហារ​​​​​​ដល់​​​ពួក​​​គេ​​​ឲ្យ​​​​​​​​​គ្រប់​​​គ្រាន់​​​នោះ​] គឺ​​​ជា​​​ការ​​​បក​​​ស្រាយ​​​ក្លែង​​​​​​បន្លំ​​​ទេ។ ពួក​​​គេ​​​គ្រប់​​​គ្រង​​​ទន្លេ​​​មេគង្គ​​​ ដែល​​​ជា​​​កន្លែង​​​ផ្គត់​​​ផ្គង​​​ជំនួយ​​​យ៉ាង​​​សំខាន់​​​ ពោល​​​គឺ​​​កន្លែង​​​​​​ដែល​​​ពួក​​​គេ​​​ទទួល​​​បាន​​​ស្បៀង​​​ និង​​​ថ្នាំ​​​សង្កូវ​​​។ ការ​​​បក​​​ស្រាយ​​​បែប​​​នេះ​​​គឺ​​​​​​មិន​​​សម​​​ទាល់​​​តែ​​​សោះ​​​។ អ្វី​​​ដែល​​​ពួក​​​គេ​​​ត្រូវ​​​ធ្វើ​​​គឺ​​​ ត្រូវ​​បើក​​​ទន្លេ​​​មេគង្គ​​​ឡើង​​​វិញ ព្រោះ​​​​​​នេះ​​​ជា​​​​ផ្លូវ​សម្រាប់​​​​​កប៉ាល់​​​​​ដឹក​ស្បៀង​​​​​​”។

ជន​​​បរទេស​​​ដែល​​​ត្រូវ​​​បាន​​​សាក​​​សួរ​​​នៅ​​​ឯ​​​ស្ថានទូត​​​បារាំង​​​កាលពី​​​ខែ​​​មេសា ឆ្នាំ​​​១៩៧៥​ត្រូវ​​​បាន​​​គេ​​​នាំ​​​ខ្លួន​​​ទៅ​​​កាន់​​​ព្រំដែន​​​ថៃ​​​ ពី​​​របី​​​សប្ដាហ៍​​​ក្រោយ​​​មក​​​។​​​ ​លោក​​​ ស្កែនបឺក បាន​​​មាន​​​ប្រសាសន៍​​​អំពី ពេល​វេលា​ពីរ​​​បី​​​ថ្ងៃ​​​នោះ​​​​ថា ទី​​​ជន​​​បទ​​​ដែល​​​លោក​​​បាន​​​ធ្វើ​​​ដំណើរ​​​ឆ្លង​​​កាត់​​​​​​ទៅ​​​កាន់​​​ព្រំដែន​​​ថៃ​​​នោះ​​​ គឺ​​​ស្ងាត់​​​ជ្រងំ​​​​​​គួរ​​​ឲ្យ​​​ខ្លាច​ លើក​លែង​​​​តែ​​​​សត្វ​គោ​​​មួយៗ​​​​​​នៅ​​​ក្នុង​​​វាល​​​ស្រែ​​​ប៉ុណ្ណោះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ នៅ​ពេល​យើង​ធ្វើ​ដំណើរ​​តាម​ក្បួន​រថយន្ត​​ចាក​​ចេញ​​​ពី​​​ប្រទេស​​​​េនះ​​​​ យើង​​​​​​បាន​​​ធ្វើ​​​ដំណើរ​​​តាម​​​ផ្លូវ​​​ដែល​​​មិន​​​ធ្លាប់​​​​​​ធ្វើ​​​ដំណើរ​​​ពី​​​មុន​​​មក​​​។យើង​​​បាន​​​មក​​​ដល់​​​​ទីក្រុង​នេះ​ ដែល​​​មាន​​​សាក​​​សព​​​​នៅ​រាយ​​​ប៉ាយដែល​គេមិន​​​ទាន់​​​​បាន​ប្រមូល​ទុក​​​ ​​​គឺ​​សុទ្ធ​តែ​​​សាកសព​​​។ ខ្ញុំ​​​ពិត​​​ជា​​​ពិបាក​​​និយាយ​​​​ណាស់​​​ថា តើ​​​សាកសព​​​ទាំង​​​នោះ​​​ជា​​​ទាហាន​ឬ​​​ជា​​​ជន​​​សីុវិល​​​។ លោក​​​បាន​​​បន្ថែម​​​ថា ​សាក​សព​​​​ដែល​​​ខ្ញុំ​​​បាន​​​ឃើញ​​​នោះ​​​​​​មាន​​​ចំនួន​​​ប្រហែល​​​ជាង​​​១០​​​នាក់​​​​​​​​​”។

កាល​​​ពី​​រសៀល​​​ថ្ងៃ​​​សុក្រ ​​​សាក្សី​​​ដ៏​​​សំខាន់​​​ម្នាក់​​​ត្រូវ​​​បាន​​​​មេធាវី​​​​ការពារ​​​ ខៀវ​​​ សំផន​​​ ​​​ហៅ​​​​​​មក​។ សុក រឿ អាយុ​​​៥២​​​ឆ្នាំ​​​ជា​​​កសិករ​​​ជនជាតិ​​​ភាគ​​​តិច​​​ទំពួន​​​ គឺ​​​​នៅ​ជា​​​​កុមារ​ពេល​ដែល​​​គាត់​​​បាន​​​​​​ចូល​​​ធ្វើ​​​ជា​​​ទាហាន​​​ខ្មែរ​​​ក្រហម​​​ ហើយ​​​ទី​បំផុត​បាន​​​មក​​​ដល់​​​​ក្រុង​​​​ភ្នំពេញ​​​ ដែល​​​នៅ​​​ទីនោះ​​​លោក​​​បាន​​​ដាំ​​​បន្លែ​​​នៅ​សហរកណ៍ ក-3​ ​ក-1 និង​​​ក-8  និង​​​ធ្វើ​​​ជា​​​ឈ្លប​ម្ដង​​​ម្កាល​​​។​​​

ទោះជា​​​យ៉ាង​​​ណា​​​ មិន​​​ដល់​​​​​​ឆ្នាំ​​​១៩៨៩​​​ផង​​​គាត់​​​​ក៏​​​បាន​​​ស្គាល់​​​​​​គាត់​​​​​​ ខៀវ សំផន​​​ យ៉ាង​​​ច្បាស់។

លោក​​​ សុខ​​​ រឿ បាន​​​មាន​​​ប្រសាសន៍​​​ថា “ ខ្ញុំ​​​​ធ្វើការ​​​ជាមួយ​​​គាត់ ​​​ពី​​​ឆ្នាំ​​​១៩៨៩​​​ដល់​​​ឆ្នាំ​​​១៩៩៥។ ខ្ញុំ​​​គឺ​​​ជា​​​អង្គរក្ស​​​របស់​​​គាត់​​​។ ខ្ញុំ​​​គ្រាន់​​​តែ​​​​សង្កេត​ឃើញ​​​​ថា គាត់​​​ខំប្រឹង​​​ធ្វើ​ការ​​​ខ្លាំង​​​ណាស់​គាត់​​​គឺជា​​​មនុស្ស​​​ហ្មត់ចត់​​​។​គាត់​​​មាន​​​ការងារ​​​របស់​​​គាត់​​​ ហើយ​​​ខ្ញុំ​​​គិត​​​ពី​​​ការ​​​ងារ​​​របស់​​​ខ្ញុំ”។

លោក​​​បាន​​​បន្តថា “ ចរិតលក្ខណៈ​​​របស់​​​គាត់​​​ល្អ​​​ គាត់​​​គឺ​​​ជា​​​មនុស្ស​​​មឺុង​​​ម៉ាត់​​​ មិន​​​ឆេវ​ឆាវ​ហើយ​​​​ហ្មត់​​​ចត់​​​ទៀត​​​ផង​​​។ គាត់​​​គឺ​​​ជា​​​មនុស្ស​​​​ហ្មត់​ចត់​ និង​​​មាន​​​ហេតុផល​​​ច្បាស់​​​លាស់​​​។ ជា​​​ទូទៅ​​​ គាត់​​​អប់​​​រំ​​​អ្នក​​​ដែល​​​នៅ​​​ក្រោម​​​បង្គាប់​​​គាត់​​​ ដូច​​​ជា​​​រូប​​​ខ្ញុំ​​​ជា​​​ដើម​​​ នឹង​​​បាន​​​ទូន្មាន​​​​អំពី​​​ការ​​​ងារ​​​របស់​​​ខ្ញុំ​​​ទៀត​​​ផង​​​”។

ពេល​​​​ព្រះរាជ​​​អាជ្ញា​​​​សួរ គាត់​​​​​​មាន​​​ប្រសាសន៍​​​​ថា គាត់​​​មិន​​​បាន​​​ដឹង​​​ថា តើ​​​ ខៀវ សំផន​​​ ស្មោះ​ស្ម័គ្រចំពោះ​​​​មេដឹកនាំ​​​ខ្មែរ​​​ក្រហម​​​ ប៉ុល ​​​ពត​​​ ប៉ុណ្ណា​​​នោះ​​​ទេ​​​។

សវនាការ​​​នឹង​​​បន្ត​​​នៅ​​​ថ្ងៃ​​​ច័ន្ទ​​​ទៀត​៕
​ប្រែ​សម្រួល​ដោយ ហម សុផាណ្ណា

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស