27 C
Phnom Penh

តុលាការ​បើកសវនាការ​​ជំនុំ​ជម្រះ​ជនជាតិថៃពីរនាក់ពីបទ​​​រត់ពន្ធថ្នាំ​​​ញៀន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពីថ្ងៃ​អង្គារ សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​បើក​សវនាការ​​​ជំនុំ​ជម្រះ​រឿងក្តី​​​​​​ជន​​​ជាតិថៃពីរនាក់ ដែលត្រូវបាន​​​ចោទ​​​ប្រកាន់​​​ ពី​​​បទរត់​​​ពន្ធថ្នាំញៀន​​​កូកាអុីន​​​ចំនួន​​​៣,៧​គីឡូ​ក្រាម​​ពី​សហរដ្ឋ​អាមេរិក​ខាង​ត្បូង​ចូល​មក​ប្រទេស​​កម្ពុជា។

ស្ត្រីឈ្មោះ​​​ ធុមឌី​​​ វ៉ារាំងកាណា​​​ ​​​(Thumdee Varangkana)អាយុ​​​២៩ឆ្នាំ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​កាល​​​​​ពី​​​ខែ​​​សីហា​​​នៅ​​​អាកាស យានដ្ឋាន​​​អន្តរ​ជាតិ​​​ភ្នំពេញ​​​ពីបទ​​​ប៉ុន​​​ប៉ង​​​រត់ពន្ធ​​​ថ្នាំ​ញៀន​​​​​កូកាអុីន​​​ពី​​​ប្រទេស​​​អេក្វាឌ័រ ​​​ចូល​​​ប្រទេស​​​កម្ពុជា ។

នៅ​​​ថ្ងៃ​​​បន្ទាប់​​​ គូកន​​​របស់​​នាង​ម្នាក់​ទៀត​ឈ្មោះ​​​ តាំងប៊ុន​​​កេតកាន​​​ (Tangboon Ketkarn)​អាយុ​​​៣១ឆ្នាំ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​បន្ទាប់ពី​​​នាង​​​បាន ​​​មកដល់​​​សណ្ឋាគារ​​​ផ្លាសា​​​នៅ​​​ខណ្ឌទួល​គោក ​​​ទីដែល​​​ស្ត្រីនេះ​​​បាន​​​ណាត់​​​ជួប​នាង ធុមឌី​នៅ​មុនពេល​​ពួកគេ​ទាំងពីរ​យកថ្នាំញៀន​ កូកា​អុីន​​ ​​​ទៅប្រទេស​​​ថៃ កាត់តាម​​​ក្រុង​​​ប៉ោយ​​​ប៉ែត​នៅ​​​​​​ ខេត្ត​​​បន្ទាយ​​​មានជ័យ​​​​​​​​​​​​។

ប៉ុន្តែជន​សង្ស័យ​​​ទាំងពីរ​​​នាក់​​​នេះ​​​ បាន​​​បដិសេធកាល​​​ពី​​ថ្ងៃអង្គារ​ថា ខ្លួន​​​​មិនបាន​​​ដឹង​​​ថា មានអ្វីនៅក្នុងវ៉ាលីស​​​នេះទេ។

នាង ធុមឌី និយាយថា “ ខ្ញុំមិន​​​​​​បាន​​​ដឹង​ ថា មានថ្នាំញៀន​​​ក្នុងវ៉ាលីស​​​នោះ​​​ទាល់​​​តែ​សោះ​ខ្ញុំដឹង​​​ថា​​​មាន​​​ថ្នាំញៀន​​​ទើប​តែ​ពេល​​​​ នគរ​បាល​​​ចាប់​​​ខ្ញុំប៉ុណ្ណោះ​”។

នាង​បានបន្ថែមថា បុរស​​​ម្នាក់ ដែលនាង​ស្គាល់​​​គ្រាន់​ថា​ កេនឌី (Kendi)​​​ បាន​​​បញ្ជូន​នាង​ឲ្យ​ទៅ​ទទួល​​យក​ វ៉ាលីស​នៅ​ប្រទេស​​​​​​​អេក្វាឌ័រ​ជា​ថ្នូរនឹង​​​ប្រាក់​​​៣.០០០​​​ដុល្លារ ពេល​​​នាង​ទៅ​​​ដល់​​​ប្រទេស​​​​ ថៃវិញ។

លោក​ នាង ហៃ មេធាវី​​​ការពារ​​​ស្ត្រី​​​ទាំង​​​ពីរនាក់​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍ថា កូន​​​ក្តី​​ទាំង​​​ពីរ​​​របស់​​​លោកមិន​​​បាន​​​ដឹង​​​ថា មាន​​​អ្វី​​​នៅ​​​ក្នុង​​​វ៉ាលីស​​​នេះ​​​ទេ។លោកបាន​មាន​ប្រសាសន៍​​បន្ថែម​ថា “ កូន​​​ក្តី​​​របស់​​​ខ្ញុំ​​​ ត្រូវ​​​បាន​​​មនុស្សម្នាក់​​​ផ្សេង​​​ទៀត​​​បង្ខំ​​​ឲ្យ​​​ទទួល​​​យក​​​វ៉ាលីស​​​នេះ​​​ ហើយ​​​ពួកគេ​​​មិន​​​បាន​​​ដឹង​​​ថា ​មាន​​​ថ្នាំ​​​ញៀន​​​នៅ​​​ក្នុង​​​​​​នោះ​ទេ​​​”។

សាលក្រម​​​នេះ​​​នឹង​​​ត្រូវ​ប្រកាស​​​​នៅ ថ្ងៃទី​២១ ខែមិថុនា ខាង​​​មុខនេះ៕
ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស