34 C
Phnom Penh

លោក សម រង្ស៊ី មាន​​​ប្រសាសន៍ថា បរិយាកាស​​នៅ​ប្រទេស​​​កម្ពុជា​អាច​ឈាន​​​​​ទៅ​រក​សង្គ្រាម​​​​​​​​ស៊ី​វិល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សម ​រង្ស៊ី មេដឹក​នា​ំ​​គ​ណ​បក្ស​ប្រ​ឆាំ​ង​​​ដែល​រស់​​នៅ​បែ​ប​និរទេស​ខ្លួ​ន​ឯង​​ បា​ន​មា​ន​​ប្រ​សាសន៍​​ថា ​សេចក្តី​សម្រេច​​​របស់​​រដ្ឋា​ភិ​បាល​​​​ក្នុង​ការ​​​​ដក​​​តំណែង​និង​​ប្រាក់​ខែ​​រដ្ឋសភា​របស់​សមាជិក​​សភា​​ចំ​នួន​​២៧​រូប​​​​​​មក​ពី​គណ​​​បក្ស​ ​សម រង្ស៊ី និ​ង​គណ​​​បក្ស​សិទ្ធិ​មនុស្ស​នោះ ​បា​ន​បង្កើត​​​លក្ខ​ខណ្ឌ​ចាំ​បាច់​​នៅ​ក្នុង​ប្រទេស​​​ដើម្បី​​បង្ក​ឲ្យ​មាន​​​សង្គ្រាម​​ស៊ីវិល​សា​​​​ជា​ថ្មី​។

មា​ន​ប្រ​តិកម្ម​​ចំពោះ​សេចក្តី​សម្រេច​​​របស់​​រដ្ឋសភា​​​​កា​ល​ពី​សប្តាហ៍​មុន ដែល​​​រារាំង​​​បេក្ខ​​ជន​​​របស់​​គ​ណ​បក្ស​​សង្គ្រោះ​​ជាតិ​ មិន​ឲ្យ​​ចូ​ល​​​រួម​ការ​​​ពិភាក្សា​​​ដេញ​​ដោល​​នៅ​ក្នុង​​​សភា និង​កាត់​ផ្តាច់​ប្រាក់​ខែ​​របស់​​​សមាជិក​​សភា​ទាំង​នោះ លោក សម រង្ស៊ី បា​ន​​អ​ំ​ពា​វ​នា​វ​​ឲ្យ​​​សហ​គមន៍​អន្តរជាតិ​​ថ្កោល​​ទោស​ “ ​​គំ​និត​ផ្តាច់​ការ” នៅ​ក្នុង​ប្រទេ​ស​​កម្ពុជា ដោ​យ​ការ​មិន​ទទួល​ស្គាល់​​រដ្ឋា​​ភិ​បាល​ណា​មួ​យ​​កើត​ចេញ​ពី​លទ្ធផល​​នៃ​ការ​​បោះ​ឆ្នោត​​នៅ​ថ្ងៃ​ទី​​២៨​ ខែ​កក្ក​ដា​។

​លោក​ សម រង្ស៊ី ​បា​ន​លើក​ឡើ​ងក្នុង​សុន្ទ​​​រក​ថា​​មួយ​ចេញ​កា​ល​​ពី​ថ្ងៃ​សៅរ៍​​ដោ​យ​មិន​និយា​យ​​ច្បាស់​ថានរណា​នឹ​ង​បង្ក​ឲ្យ​មាន​អ​ំ​ពើ​ហិង្សា​​នៅ​ក្នុ​ង​​ប្រទេស​នេះ​ថា “កា​រ​ដក​​​តំ​ណាង​រាស្ត្រ​​​គណ​បក្ស​ប្រឆាំង​ទាំ​ង​​​អស់​​ចេញ​ពី​​រដ្ឋ​សភា និង​កា​រ​ប្រ​កាស​​តាម​អំពើ​ចិត្ត​ និង​ដោយ​​​​​ខុស​ច្បាប់​ ​នូវ​ការ​​បញ្ចប់​​​អា​ណត្តិ​​​របស់​​ពួក​គេ​​​ដែល​ជាប់​ឆ្នោត​ជា​សាកល​នោះ​​  លោក​​​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែ​ន ​បា​ន​បង្កើត​លក្ខខណ្ឌ​​ជាមុ​ន​សម្រាប់​​​សង្គ្រាម​​ស៊ី​វិល​”។

“វិធី​ប្រើ​កម្លាំ​ង​​​របស់​លោក ហ៊ុន សែន ​មាន​ន័​យ​ថា ​កម្ពុជា​​ប្រឈម​នឹ​ង​​​សម័យ​កាល​​មិន​ច្បាស់លាស់ និ​ង​​​អស្ថិរភាព​ ដែល​​អាច​នាំ​ឲ្យ​មា​ន​សង្គ្រាម​​ស៊ី​វិល​ ហើយ​​​លោក​ ហ៊ុន សែន ​ខ្លួន​​ឯង​​​ផ្ទាល់​បា​ន​គំរា​ម​​ធ្វើ​សង្គ្រាម​សីុវិល​​”។

លោក​ សម រង្ស៊ី បា​ន​សំ​ដៅដល់​កិច្ច​ព្រម​ព្រៀង​ទី​ក្រុ​ង​ប៉ា​រីស​ ​ដែល​​បាន​ចុ​ះ​​​ហត្ថ​លេខា​ក្នុងឆ្នាំ​​១៩៩១ ​ដែល​លោក​បា​ន​លើក​ឡើង​ថា ​មា​ន​​កា​រ​​ធានា​ឲ្យ​មា​ន​​លទ្ធិប្រជា​​ធិប​តេយ្យ​​សេរី ពហុ​បក្ស និង​កា​រ​​បោះ​ឆ្នោត​​ដោយ​សេរី និង​យុត្តិធម៌​​នៅ​ក្នុង​ប្រទេ​ស​កម្ពុ​​ជា​។

​​សេចក្តី​ថ្លែ​ង​ការណ៍​នេះ​បា​នឲ្យ​ដឹង​ថា “ទោះ​ជា​​យ៉ាង​ណា នៅ​មិ​ន​ដល់​ពីរ​ខែ​ផង​ទេ​​មុន​ពេល​​បោះ​ឆ្នោត​​ជ្រើស​​រើស​​​​តំ​ណា​ង​រាស្ត្រ…លោក ហ៊ុន សែន ​​បា​ន​សម្រេច​​លប់​បំបាត់​​គណ​បក្ស​ប្រឆាំ​ង​​នៅ​ក្នុង​សភា និង​ធ្វើ​ឲ្យ​ខ្លួន​ឯង​ធូរ​ស្រាល​ពី​​បន្ទុ​ក​នៃ​ការ​យក​​​លទ្ធិ​ប្រជា​ធិប​តេយ្យ​​ធ្វើ​ជា​លេស។ ​នេះ​ហើយ​​​ជា​​របប​ផ្តាច់​ការ​ និង​ជា​​របប​មា​ន​បក្ស​​តែ​មួ​យ​ ដែល​​បំ​ពាន​ជា​ចំហ​លើ​កិច្ច​ព្រម​ព្រៀង​ទីក្រុ​ង​ប៉ា​រីស​”។

គណ​ៈកម្មការអចិន្ត្រៃយ៍​​​របស់​រដ្ឋ​សភាមា​ន​​សមាជិ​ក​​ចំ​នួ​ន​១២រូ​ប​ ​ដែលសុទ្ធ​តែ​ជា​​​សមាជ​ិ​ក​​សភា​​មក​ពី​គ​ណ​បក្ស​​ប្រជា​​ជ​ន​កម្ពុជា ​បា​ន​សម្រេច​​ដក​​សមាជិ​ក​សភា​​​គ​ណ​បក្ស​​ប្រ​ឆាំ​ង​​ចេញ​​ពី​​​តំណែង​ក្នុង​សភា​​​កា​ល​ពី​ថ្ងៃ​​ទី៦ ​ខែ​មិថុ​នា ដោ​យ​​​លើក​ឡើង​ថា ​ពួ​​ក​គេ​​រំ​លោភ​​​បទបញ្ជា​ផ្ទៃ​ក្នុង​របស់​សភា​​​ដោយ​​ការ​ធ្វើ​ជា​​សមាជិក​របស់​​​គណ​បក្ស​​ពីរ​នៅ​ពេល​​តែមួ​យ​​ ​ដោយ​​​​សមាជិក​ដែល​ត្រូ​វ​បា​ន​ដក​ចេញ​ពី​​​តួ​នាទី​ក្នុង​សភា​​​របស់​​ខ្លួន​ទាំង​នោះ​គឺ​​ជាបេក្ខជន​​ឈរ​ឈ្មោះ​បោះ​ឆ្នោត​របស់​គ​ណ​បក្ស​សង្គ្រោះជាតិ ​ដែល​ទើប​បង្កើត​ថ្មី​​ផង​និងជា​​សមាជិក​សភា​​តំ​ណាង​​ឲ្យ​​គ​ណ​បក្ស​​សិទ្ធិ​​​មនុស្ស​​ផង​ និង​​​គ​ណ​​បក្ស​ សម រង្ស៊ី​​ ផង​។

​​បើទោះ​​ជា​ច្បាប់​ចែ​ង​ថា ​តំណាង​រាស្ត្រ​អា​ច​​មាន​អ្នក​ជំ​​នួ​ស​បាន ប្រសិ​ន​បើ​​​ពួ​ក​គេ​​លា​ឈប់​​​ពី​តួ​នា​​ទី​ លើស​ពី​​ប្រាំ​មួយ​ខែ មុន​ការ​បោះ​ឆ្នោត​​ជាតិ​ក៏​ដោយ ក៏រដ្ឋ​ធម្ម​នុញ្ញ​​ចែ​ង​ថា ត្រូ​វ​​តែមាន​​សមា​​​ជិ​ក​​សភា​​យ៉ាង​តិច​​១២០រូ​ប​ទើប​​ត្រឹម​ត្រូ​វ​​តាម​រដ្ឋ​ធម្ម​នុញ្ញ​។ ដោយ​មា​ន​តែ​សមា​​ជិក​សភា​​​៩៣រូ​ប​មានវត្តមា​ន​ក្នុ​ង​កា​រ​​​ពិភាក្សា​​ដេញ​ដោល​កា​ល​ពី​ថ្ងៃ​សុក្រ​​អ​ំ​ពី​ច្បាប់​​​សម្រាប់​ដាក់​ទោស​​​​ព្រហ្ម​​ទណ្ឌ​​ចំ​ពោ​ះ​ការ​បដិ សេធ​​មិន​ទទួល​ស្គាល់​អ​ំ​ពើ​​​ឃោរ​ឃៅ​របស់​ខ្មែរក្រហម​នោះ​ ក្រុ​ម​​អ្នក​ជំ​នាញ​​​ច្បាប់​ ចាប់​តាំ​ង​ពី​ពេល​នោះ​មក​​បា​ន​​​​សួ​រ​​ថា​​តើ​ច្បាប់​ថ្មី​នេះ​ ពិត​​ជា​ស្រប​ច្បាប់​ឬ​អត់​។

​លោក សម រង្ស៊ី ក៏​បា​ន​លើក​ឡើង​ផង​ដែរ​​​ថា ការ​​ប៉ុន​ប៉ង​​​របស់រដ្ឋា​ភិ​បាល​​ដើម្បី​​រារាំងគ​ណ​បក្ស​​ប្រឆាំ​ង គឺកាន់តែ​ធ្ងន់ធ្ងរ​ ទៅ​ទៀត​បន្ទាប់​ពី​​មាន​ការ​​​ច្រាន​ចោល​ជាប់​ជា​និច្ច​ពី​លោក ហ៊ុន សែន ក្នុង​កា​រ​មិន​​អនុវត្តតា​ម​​​អនុ​​​សាសន៍​​របស់​​អង​្គការ​​សហ​ប្រជា​ជាតិ​​អំ​ពីកំ​ណែ​ទម្រង់​ចាំ​បាច់​​ដើម្បី​ធានា​​ឲ្យមា​ន​កា​រ​បោះ​ឆ្នោត“​សេរី​និង​យុត្តិធ​ម៌”។លោក​បា​ន​បន្ថែម​​​ថា លទ្ធផល​នៃ​ការបោះ​ឆ្នោត​​​ណា​មួ​យ​នឹង​ត្រូ​​វគណបក្ស​​សង្គ្រោះ​​ជាតិ​​​ច្រាន​​​ចោល។​​​​​​​​​​​

លោក សុរិយ៉ា ស៊ូបេឌី ប្រសិត​សិទ្ធិ​មនុស្ស​​​របស់​អង្គការ​សហប្រជា​​ជាតិប្រចាំ​នៅ​កម្ពុជា​ បា​ន​អំ​ពាវ​នា​វ​ឲ្យ​​ធ្វើកា​រ​​កែ​​ទម្រង់​​គ​ណៈ​កម្មា​​​ធិការ​​ជាតិរៀប​ចំ​កា​រ​បោះ​ឆ្នោត ដោ​យ​​សារ​​ខ្វះ​ឯក​រាជភាព​។

​ក្រុម​​អ្នក​សង្កេតការណ៍​ការ​បោះ​ឆ្នោត​លើក​ឡើង​ថា ​ក្នុង​​​ចំ​ណោម​មនុស្ស​១០នាក់​ ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត ​​មិន​មា​ន​​​ឈ្មោះ​​​ ក្នុង​បញ្ជី​បោះ​ឆ្នោត​ ហើយ​​ប្រាំ​បួ​នភាគរយនៃ​អ្នក​ទៅ​បោះ​ឆ្នោត​មុន​ៗត្រូ​វបា​ន​​គេ​លុប​ឈ្មោះ​​ចេញ​​ពី​បញ្ជី​​បោះ​ឆ្នោត​​ដោ​យ​មិន​ត្រឹម​ត្រូ​វ។

លោក សម រង្ស៊ី មិន​មែន​ជា​អ្នក​នយោ​​​បាយ​ទី១​ទេ ​​​ដែល​បាន​​លើក​ឡើង​​​ពី​ការ​ភ័យ​ខ្លាច​​ចំពោះ​​កា​រកើត​មា​ន​​សង្គ្រាម​​ស៊ី​វិល​​ជា​ថ្មី​ ដែល​លោក​​ ហ៊ុន សែ​ន ​បា​ន​​លើក​ឡើង​ជារឿយៗថា ប្រទេស​​នេះ​​​អាច​ធ្លាក់​ក្នុ​ង​ភាព​វឹកវរ ប្រសិ​ន​​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​​មិន​ឈ្នះ​ឆ្នោត​នៅ​​​ខែ​កក្កដា​។ លោក​ក៏​បា​ន​លើក​ឡើង​ផង​ដែរ​​ថា​ គម្រោង​​​​របស់​រដ្ឋា​ភិ​បាល​​ជា​ច្រើន​ រាប់​ទាំ​ង​កម្មវិធី​​ប្រគល់​​ប័ណ្ណកម្ម​សិទ្ធិដី​​​ទូ​ទាំ​ង​​ប្រទេ​ស នឹ​ង​​ឈប់ ប្រ​សិន​បើ​​គណ​បក្ស​​ប្រជា​​​ជ​ន​កម្ពុជា​ចាញ់​ឆ្នោត។

មា​ន​ប្រ​សាសន៍​ទៅ​កាន់​អ្នក​គាំ​​ទ្រ​​កា​ល​ពី​ថ្ងៃ​​សៅរ៍​នៅ​ឯ​​ពិ​ធី​​សម្ពោធ​សាលា​រៀន​ថ្មី​មួយ​​នៅ​ក្នុង​ស្រុ​ក​​ស្អាង ខេត្ត​កណ្តាល​ លោក ហ៊ុន សែ​ន ​បា​ន​ចេញ​ការ​ព្រមា​ន​​ផ្ទាល់​របស់​លោក​​​អ​ំពីភាព​​ចលាចលនៅ​​​ក្នុង​ប្រទេ​ស ​ប្រ​សិន​បើ​​
គ​ណ​បក្ស​​របស់លោក​​ចាញ់​ឆ្នោត។

​លោក​បា​ន​បន្ត​ថា​ “ ​​ខ្ញុំ​សូម​ឲ្យ​ប្រជា​​ពល​រដ្ឋ​​គិត​ឲ្យ​ច្បាស់​​ឡើង​វិញ​​។ កា​រ​ផ្លាស់​ប្តូរគណ​បក្ស​​​​​នយោបា​យ​ ឬ​នាយក​រដ្ឋ​មន្ត្រី​​ មិ​ន​មែ​ន​​ធម្មតា​នោះ​ទេ​។ ប្រ​សិ​ន​បើ​​បងប្អូ​ន​ខឹង​មេឃុំ​​ឬ​ជំទ​ប់​​​របស់​បង​ប្អូន​ ហើយ​មិន​បោះឆ្នោត​​ឲ្យ​ ហ៊ុ​ន សែន ​​សម្តេច​ ជា ស៊ីម ឬ សម្តេច ហេង សំ​រិន និង​គណបក្សប្រជា​ជនកម្ពុជានោះ ​វា​នឹង​កើត​មា​ន​ចលា​ចល​​នៅ​ទូ​ទាំង​ប្រទេ​ស​។ ប្រសិ​ន​បើ​​បង​ប្អូន​ជ្រើស​រើស​​សមា​​​ជិ​ក​សភា​ និង​នា​យក​រដ្ឋ​មន្ត្រី​ខុស ​វានឹ​ង​​​បណ្តាល​ឲ្យ​មា​ន​កា​រ​បំផ្លិចបំផ្លាញ​​ទូ​ទាំង​ប្រទេ​ស​​”។

មា​ន​ប្រតិ​កម្ម​​ចំពោះ​​ទស្សនៈ​​របស់​​លោក​ សម រង្ស៊ី ដែល​​ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​បង្កើត​​លក្ខ​​​ខណ្ឌ​​​សម្រាប់​​​សង្គ្រាម​​​ស៊ី​វិល​នៅ​ក្នុង​ប្រទេ​ស​ លោក ផៃ ស៊ី​ផាន ​អ្នក​នាំ​ពាក្យ​ទី​ស្តី​កា​រ​​​គ​ណ​ៈ​រដ្ឋ​មន្ត្រី​ មា​ន​ប្រ​សាសន៍​ថា  លោក សម រង្ស៊ី កំ​ពុង​​​តែញុះ​ញង់​ឲ្យ​​ប្រជា​​ពល​រដ្ឋ​ប្រើ​អ​ំពើ​ហិង្សា​។ លោក​បា​ន​បន្តថា “ សម រង្ស៊ី កំ​ពុង​បង្កើត​​សង្គ្រាម​ស៊ី​វិល​ ដោ​យ​​ការ​ញុះ​ញង់​ប្រ​ជា​ពល​រដ្ឋ​។គាត់​កំ​ពុ​ង​តែ​បង្កើត​​សង្គ្រាម​ចិត្ត​សាស្ត្រ​​រវា​ង​​ប្រជា​​ពល​រដ្ឋ​កម្ពុជា និង​កំ​ពុងតែ​​ធ្វើ​ឲ្យ​មាន​ការ​​បែកបាក់​​គ្នា​​​រវាង​​ប្រជា​ជន​ខ្មែរ​ និង​រដ្ឋា​ភិ​បាល​​”។

លោក​ក៏​បា​ន​​បន្ថែម​ដែរ​​ថា ​ការ​សម្រេច​​​ដកឋានៈ​​​សមា​​ជិ​ក​​សភា​​គណ​បក្ស​ប្រ​ឆាំ​ង​​​ គឺ​ធ្វើ​ទៅ​តា​​ម​​បទ​បញ្ជា​​ផ្ទៃ​ក្នុង​​របស់​រដ្ឋសភា ពី​ព្រោះ​​សមា​​ជិ​ក​សភា​​មិន​ត្រូ​វ​បា​ន​​អនុញ្ញាត​ឲ្យ​​​​ធ្វើ​ជា​​សមាជិក​​របស់​​គណ​បក្ស​​​ពី​រនៅ​​ពេល​តែមួ​យ​ទេ​៕
ប្រែសម្រួលដោយ ចេវ ប៊ុននី​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស