34 C
Phnom Penh

អាមេរិក​រិះ​គន់​រដ្ឋាភិបាល​ចំពោះ​ការដក​សមាជិក​សភា​បក្ស​ប្រឆាំង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ក្នុង​េសចក្ដី​ថ្លែង​ការ​ណ៍​មួយ​​ប្រើ​ពាក្យ​ធ្ងន់ៗ​ដែល​ចេញ​កាល​ពី​ថ្ងៃ​សៅរ៍​ ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​លើក​ឡើង​ថា “ ខ្លួន​​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេច​​កាល​ពី​សប្ដាហ៍​​មុន​របស់​រដ្ឋ​សភា ក្នុង​ការ​ដក​សមាជិក​សភា​មក​ពី​គណបក្ស​ប្រឆាំង​ចំនួន​២៧​រូប​​ចេញ​ពី​​ស្ថាប័ន​ច្បាប់​កំពូល​​នេះ​។

លោក ចេន ផ្សាគី (Jen Psaki) អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នេះ​ថា “ ​ការ​សម្រេច​បែប​នេះ​ គឺ​​ផ្ទុយ​ទាំង​ស្រុង​​ពី​​ស្មារតី​នៃ​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​ដ៏​ល្អ​ប្រសើរ​”។

សេចក្ដី​ថ្លែងការណ៍​នេះ​បាន​លើក​ឡើង​ថា “​ យើង​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​ដំណើរ​ការ​នយោបាយ​ដែល​មាន​ការ​ចូល​រួម​ពេញ​លេញ​ពី​គណបក្ស​នយោបាយ​ទាំង​អស់នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​លើ​ឆាក​នយោបាយ​។ ការ​ដក​ហូត​ប្រាក់​ខែ​​ និង​តំណែង​​ក្នុង​រដ្ឋ​សភា​របស់​សមាជិក​សភា​មក​ពី​គណបក្ស​ប្រឆាំង​ ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បញ្ចេញ​មតិ​របស់​ប្រជា​​​​ពល​រដ្ឋ​ខ្មែរ​ ក៏ដូច​ជា​ដំណើរ​ការ​ប្រជា​​​ធិប​​​តេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​”។

សេចក្ដីថ្លែង​ការ​ណ៍​នេះ​បានលើក​​​ឡើង​​​​បន្ដ​ថា “ យើង​​សូម​ជំរុញ​​ឲ្យប្រធាន​​រដ្ឋ​សភា​​អនុញ្ញាត​ឲ្យ​សមា​​​ជិក​​សភា​ជាប់​​ឆ្នោត​​ទាំង​អស់​​​មាន​ឱកាស​បំពេញ​​​​ការ​​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ ដើម្បី​បម្រើ​ប្រជា​ពល​រដ្ឋ​ខ្មែរ”។

សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍​ចំនួន​១២​រូប​របស់​រដ្ឋ​សភា​ បាន​ប្រកាស​កាល​ពី​ថ្ងៃ​ពុធថា គណៈកម្មការ​នេះ​បាន​សម្រេច​ដក​ហូត​​​​ប្រាក់​ខែ​ពី​សមាជិក​សភា​មក​ពី​គណបក្ស​ប្រឆាំង​ និង​តំណែង​​ក្នុង​រដ្ឋ​សភា​របស់​ពួក​គេ​​ចំពោះ​ការ​បំពាន​​បទ​បញ្ជា​​ផ្ទៃ​ក្នុង​ ដែល​ហាម​ឃាត់​មិន​ឲ្យ​សមាជិក​សភា​​ធ្វើ​ជា​​សមាជិក​​គណ​​​បក្ស​នយោបាយ​​​ពីរ​ក្នុង​ពេល​តែ​មួយ​។​

ទោះ​ជា​យ៉ាង​ណា​សមាជិក​សភា​របស់​គណ​​​បក្ស​សិទ្ធិ​មនុស្ស​ និង​គណបក្ស​ សម រង្ស៊ី បាន​លើក​ឡើង​ថា ទោះ​បី​ជា​ពួក​គាត់​​បាន​ឈរ​ឈ្មោះ​​​​​ជា​បេក្ខជន​តំណាង​រាស្ត្រ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ទើប​បង្កើត​ថ្មី​ក៏ដោយ​ ក៏​​ពួក​គាត់​​មិន​ទាន់​បាន​លាលែង​​​ពី​គណបក្ស​ដែល​​ខ្លួន​​តំណាង​នៅ​ក្នុង​រដ្ឋ​សភា​ដែរ​​ ហេតុដូច្នេះ​ហើយ​ពួក​គាត់​​គួរ​តែ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​​រក្សា​​​​អាសនៈ​​ក្នុង​​​សភា​របស់​ខ្លួន​។

លោក សុរិយា សូ៊បេឌី (Surya Subedi) ប្រេសិត​ពិសេស​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ក៏​បាន​លើក​ឡើង​កាល​ពី​ម្សិលមិញ​ដែរ​ថា ការ​សម្រេច​បែប​នេះ​របស់​សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​ឲ្យ​គោល​ការ​ណ៍​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ធ្លាក់​ចុះ​ និង​ដោយសារ​តែ​ការ​សម្រេច​បែប​នេះ​ធ្វើ​ឲ្យ​​ប៉ះពាល់ជា​អវិជ្ជមាន​​ដល់​ការ​​ទទួល​ស្គាល់​​​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ទាំង​នៅ​ក្រៅ​ស្រុក​ និង​នៅ​​ក្នុង​ស្រុក​។

លោក សុរិយា ស៊ូបេឌី បាន​លើក​ឡើង​ថា “ទង្វើ​ដែល​កើត​ឡើង​នៅ​ជិត​ដល់​ពេល​​បោះ​ឆ្នោត​បែប​នេះ​ មើល​ទៅ​មិន​សូវ​ជា​ល្អ​ឡើយ”។

លោក​បាន​បន្ថែម​ថា “ បើ​គ្មាន​​គណបក្ស​​​ប្រឆាំង​​​​មាន​ប្រសិទ្ធភាព​​នៅ​ក្នុង​រដ្ឋ​សភា​ ប្រជា​​​​ធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជានឹង​ធ្លាក់​ចុះ​។ គណបក្ស​នយោបាយ​ទាំង​អស់​គួរ​តែគិត​អំពី​​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​តម្លៃ​នៃ​ប្រជា​ធិប​​​តេយ្យ​​​​​និង​សេរី​​ពហុបក្ស​”។

ទោះ​បី​ជា​សមាជិក​រដ្ឋ​សភា​ត្រូវ​តម្រូវ​ឲ្យ​បោះ​បង់​ចោល​អាសនៈ​របស់​ខ្លួន​សម្រាប់​សមាជិក​សភា​បម្រុង​ ប្រសិន​បើ​ពួក​គេ​ចាក​ចេញ​ពី​គណបក្ស​របស់​ខ្លួន​ជាង​ប្រាំមួយ​ខែ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ក៏​ដោយ​​ ក៏​អ្នក​ជំនាញ​ច្បាប់​បាន​លើក​ឡើង​ថា ភាព​ស្រប​ច្បាប់​នៃ​ការ​សម្រេច​របស់​គណៈកម្មការ​អចិន្ត្រៃយ៍​​នេះ​ គឺ​ពឹង​ផ្អែក​ច្រើន​ទៅលើ​​ការ​បក​ស្រាយ​រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​ស្ដី​ពី​ការ​​បោះ​ឆ្នោត​ជ្រើស​​​​​​​រើស​​តំណាង​រាស្ត្រ​។

ឧទាហរណ៍​ ច្បាប់​​នេះ​មិន​បាន​ចែង​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​សមាជិក​សភា​ដែល​ចាក​ចេញ​ពី​គណបក្ស​របស់​ខ្លួន​ក្នុង​រយៈ​ពេល​ប្រាំមួយ​ខែ​មុន​ការ​បោះ​ឆ្នោត​ឡើយ។ គណបក្ស​សង្គ្រោះ​ជាតិ​គ្រាន់​តែ​ប្រកាស កាល​ពី​ខែ​មុន​​អំពី​បេក្ខជន​ឈរ​ឈ្មោះ​ជា​តំណាង​រាស្ត្រ​​របស់​ខ្លួន​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​តែ​ប៉ុណ្ណោះ​។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​បាន​មានប្រសាសន៍​ថា ទោះ​បីជា​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​មាន​​សិទ្ធិ​លើក​ឡើង​​ក៏​ដោយ​​ ក៏​​ការ​រិះ​គន់​របស់​​​​ខ្លួន​ចំពោះ​ការ​សម្រេច​ដក​តំណែង​សមាជិក​សភា​មក​ពី​គណបក្ស​ប្រឆាំង​​ ​គ្មាន​មូល​ដ្ឋាន​ច្បាស់​លាស់​ឡើយ។

លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា “យើង​ធ្វើ​ដូច្នេះ​ដើម្បី​ពង្រឹង​​​នី​តិរដ្ឋ​​ គណបក្ស​ប្រឆាំង​មិន​អាច​ធ្វើ​អ្វី​តាម​តែ​ចិត្ត​ចង់​ដោយ​មិន​​គោរព​ច្បាប់​នោះ​ឡើយ​”។

លោក​បាន​មានប្រសាសន៍​ថា “ ប្រសិន​បើ​​​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ ចង់​ពង្រឹង​​នីតិរដ្ឋ​​ ពួក​គេ​គួរ​តែ​យល់​ថា ប្រទេស​កម្ពុជា​បាន​អនុវត្ត​​បទ​បញ្ជា​ផ្ទៃ​ក្នុង​នេះ​​​ឲ្យ​ស្រប​តាម​ច្បាប់​ដែល​ផ្អែក​លើ​ឆន្ទៈ​របស់​ប្រជា​ពល​រដ្ឋ​”។

ប៉ុន្ដែ បើ​យោង​តាម​លោក​ កាលីលេ ថា​យឺ (Carlyle Thayer) អ្នក​ជំនាញ​​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ មក​ពី​បណ្ឌិត​សភា​កង​ទ័ព​ការ​ពារ​ជាតិ​អូស្ត្រាលី​​បាន​ឲ្យ​ដឹង​ថា ការ​សម្រេច​​​នេះ ដែល​​​មិន​មាន​ការ​​ពេញ​និយម​​​ពី​ប្រទេស​ប្រជា​ធិប​តេយ្យ​នៅ​លោក​ខាង​លិច​នោះ គ្រាន់​តែ​ជា​គំរូ​​មួយ​ទៀត​​នៃ​ឥ​រិយាបថ​​​នយោបាយ​​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ខណៈ​ការ​បោះ​ឆ្នោត​ជាតិ​នា​ខែ​កក្កដា​កាន់​តែ​ខិត​ជិត​មក​ដល់​នោះ។

លោក ថាយឺ បាន​លើក​ឡើង​ថា លោក ហ៊ុន សែន ចូល​ចិត្ត​ធ្វើ​បាប​គណបក្ស​ប្រឆាំង​ដោយ​ធ្វើ​ឲ្យ​ពួក​គេ​អាម៉ាស់ និង​គ្រប់​គ្រង​​ពួក​​​គេ​ ហេតុ​ដូច្នេះ​ហើយ​នេះ​គ្រាន់​តែ​ជា​ឆាក​​នយោ​បាយ​​មួយ​ផ្សេង​ទៀត​ដែល​បង្ហាញ​​ថា លោកគឺ​ជា​បុរស​ខ្លាំង​ៗ”។

លោក​បាន​លើ​ក​ឡើង​អំពី​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​អង្គការ​សហប្រជា​ជាតិ​ចាប់​តាំង​ពី​ដើម​ទសវត្សរ៍​៩០​ ដើម្បី​លើក​កម្ពស់ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ថា “ [ការ​ដក​សមាជិក​សភា​មក​ពី​គណបក្ស​ប្រឆាំង​ចេញ​ពី​តំណែង​] មិន​បាន​ធ្វើ​ឲ្យ​សហ​រដ្ឋ​អាមេរិក​ សហភាព​អឺរ៉ុប​ និង​ប្រទេស​ប្រជា​ធិបតេយ្យ​ផ្សេង​ៗ​ទៀត​ ជា​ពិសេស​ប្រទេស​ដែល​ចំណាយ​លុយ​យ៉ាង​ច្រើន​ ដើម្បី​គាំ​ទ្រ​អង្គការ​​​សហប្រជា​ជាតិ​សប្បាយ​ចិត្ត​នោះ​ទេ។

សេចក្ដី​ថ្លែងការ​ណ៍​​របស់​សហ​រដ្ឋ​អា​មេរិក​​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​​​ដោយ​សារ​​​មាន​​អនុ​សាសន៍​​មួយ​ចំនួន​របស់​សហ​រដ្ឋ​អាមេរិក ​​សហភាព​អឺរ៉ុប​ អង្គការ​សហប្រជាជាតិ និង​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ឯករាជ្យ​ក្នុង​ស្រុក
ដែល​លើក​ឡើង​ថា ​កំណែ​ទម្រង់​យ៉ាង​ច្រើន​​ក្នុង​​ដំណើរ​ការ​បោះ​ឆ្នោត​ និង​ស្ថាប័ន​ប្រជា​ធិបតេយ្យ​របស់​ប្រទេស​កម្ពុជា​ មាន​សារៈ​​សំខាន់​ណាស់​​ ដើម្បី​ធានា​ឲ្យ​​មាន​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះ​ឆ្នោត​។

​ក្នុង​ចំណោម​កង្វល់​សំខាន់ៗ​ ដែល​ក្រុម​ទាំង​នេះ​បាន​លើក​ឡើង​ គឺ​​ការ​មិន​ផ្ដល់​ឲ្យ​គណបក្ស​ប្រឆាំង​មាន​ឱកាស​ផ្សព្វ​ផ្សាយ​​ពី​គណបក្ស​​របស់​ខ្លួន​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ជាពិសេស​តាម​​ស្ថានីយ៍​ទូរទស្សន៍​ កង្វះ​ឯក​រាជ​ភាព​នៅ​ក្នុង​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.)​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​ការ​បដិសេធ​របស់​គ.ជ.ប. ​​មិ​ន​ព្រម​​កែ​ប្រែ​​បញ្ជី​ឈ្មោះ​​បោះ​​ឆ្នោត ​ព្រោះ​​អ្នក​​មាន​សិទ្ធិ​បោះ​ឆ្នោត​​រាប់​ពាន់​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស