28 C
Phnom Penh

ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​បរិមាណ​អង្ករ​នាំចេ​ញទៅ​ទីផ្សារ​ក្រៅប្រទេស​​កើនឡើង​ច្រើន​ជាង​ទ្វេ​ដង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​តួលេខ​ថ្មីបំផុត​ របស់​រាជ​រ​ដ្ឋា​ភិបាល​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ បាន​បង្ហាញ​ថា ​ប្រទេស​នេះ​បាន​នាំចេញ​អង្ករ​ច្រើន​ជា​ង​មុន​លើស​ពីពីរ​ដង​ ​ក្នុង​រយៈ​ពេ​ល​ប្រាំ​ឆ្នាំ​ដំបូង​នៃឆ្នាំ​នេះ​ ​បើ​ធៀប​នឹង​បរិ​មា​​ណអង្ករ​នាំ​ចេញ​កាលពីឆ្នាំ​២០១២​។​

តួលេខ​ចេញពី​ក្រុម​ការងារផ្នែករដ្ឋា​ភិ​បាល​ និងឯក​ជន​ នៅ​ក្នុងប្រទេស​កម្ពុជា​​បា​ន​បង្ហាញ​ថា ​ប្រទេស​នេះ​បាន​នាំចេញ​អង្ក​រ​ជិត​១៤៧.០០០​តោន​ ក្នុងរយៈ​ពេល​ពីខែ​មករា​ ដល់​ខែ​ឧសភា ពោលគឺ​បរិមាណនាំ​ចេ​ញ​បាន​កើនឡើង​​ពី​៦៤.៦០០០​តោន​ ​ក្នុង​​រយៈ​ពេល​ប្រាំខែ​ដំបូង​នៃ​ឆ្នាំ​២០១២​។​

​បារាំង​គឺជាប្រទេស​ដែល​នាំមុខ​គេ​ ក្នុ​ង​ការ​នាំចូល​អង្ករ​ពីប្រទេស​កម្ពុជា​ ពោល​គឺ​បាន​នាំ​ចូល​២៣.០០០​តោន​ ​បន្ទាប់​មក​មា​ន​ប្រទេស​ប៉ូឡូញ​ ​ថៃ ​ម៉ាឡេស៊ី ​និង​ប្រ​ទេស​ចិន​។ ​ប្រទេស​​​​ហ្គាបុង ​ហូឡង់ ​អាល្លឺ​ម៉ង់ ​អេស្ប៉ាញ​ ​និង​ចក្រ​ភព​អង់គ្លេស ​ស្ថិត​ក្នុងចំណោម​ប្រទេស​ទាំង​១០ដែល​បាន​នាំ​ចូល​អង្ក​រ​ពីប្រទេស​កម្ពុជា​ច្រើន​ជាង​គេ​។​

​បណ្តា​ប្រទេស​នៅ​ក្នុងតំបន់​អឺរ៉ុប​ ​ឈ​រ​លើ​តារាង​បញ្ជី​នៃ​ប្រទេស​នាំចូល​អង្ក​រ​ ពី​ប្រទេស​កម្ពុជា ដោយ​សារតែ​មាន​គោ​ល​ការ​ណ៍​ របស​់​សហ​ភាព​អឺរ៉ុប ​(European Union​) ​“ អ្វី​គ្រប់​យ៉ាង​​លើក​លែងតែ​អាវុធ​” បាន​អនុញ្ញាត​​ឲ្យ​ប្រ​ទេស​កម្ពុជា​នាំចេញ​អ្វី​គ្រប់​យ៉ាង​ លើក​លែ​ង​តែ​អាវុធ​ ទៅ​លក់​នៅ​លើ​ទីផ្សារ​នៅ​ក្នុង​ប​ណ្តា​​ប្រទេស​ជា​សមាជិក​របស់​ខ្លួន​ ដោ​យ​មិន​មាន​កាតព្វ​កិច្ច​​ពន្ធ ​និង​មិន​មាន​កូតា​។​

លោក គឹម​ សាវុធ ​ប្រធាន​សហ​ព័ន្ធ​អ​្នក​នាំ​ចេញ​អង្ករកម្ពុជា​ (Fede​ration​ of Ca​mbod​ian Rice​) បាន​មានប្រសាសន៍​ទាក់ទ​ង​ទៅ​នឹង​គុណ​ភាព​ផលិត​ផល​អង្ករ​ ដែល​ប្រ​ទេស​កម្ពុជា​បាន​នាំ​ចេញ​។ ​លោក​បា​ន​លើកឡើងថា “ ​បរិមាណ​​​​អង្ករ​នាំចេញ​បា​ន​កើន​ឡើង​១២៧​ភាគរយ​​ពីព្រោះ​អង្ករ​រប​ស់​យើង​មានគុណភាព​ល្អ​”​។​

​លោក ធុន វីរៈ ​អគ្គនាយក​គ្រប់ហ៊ុន ហ្គ្រីន​ ត្រេដ (Green ​Trade​)​ ដែល​ជា​ក្រុ​ម​ហ៊ុន​នាំ​ចេញ​អង្ករ ស្ថិត​ក្រោម​កម្មសិទិ្ធ​រប​ស់រដ្ឋ​ ​បាន​ឲ្យ​តម្លៃ​ខ្ពស់ ចំពោះ​គុណភាព​​ផលិត​ផល​អង្ករ ​ហើយ​បាន​លើក​ឡើងថា​ បរិមាណ​ត​ម្រូវការ​កើនឡើង​ ទើប​ជំរុញ​ឲ្យ​បរិមាណនាំចេញ​កើនឡើង​បែបនេះ​។​

លោក ធុន វីរៈ​ បាន​មាន​ប្រសាសន៍​ថា​ “ បរិមាណ​នាំចេញអង្ក​រ​កើនឡើង ​ដោ​យ​សារតែ​បរិមាណ​តម្រូវការ​នៅ​លើ​ទីផ្សា​រ​កើន​ឡើង​ច្រើន​ជាង​មុន ​ហើយ​អ្នកប្រើ​ប្រាស់​ទទួល​​ស្គា​ល់​គុណភាព ​នៃ​ផលិត​ផល​អង្ករ​របស់​ប្រទេស​យើង​”។

​ហើយ​ទោះ​បីជា​មាន​មន្ទិល​​​មួ​យ​ចំនួន​លើក​ឡើង​​ កាលពីឆ្នាំ​មុន ដោយ​ធ​នា​គារ​ពិភព​​​លោក ​(World ​Bank​) ​ក៏​ដោយ ​លោក ​ហ៊ាន ​វ៉ាន​់ហន​ អគ្គ​នាយក​​​រងនៃអគ្គ​​នាយក​ដ្ឋាន​កសិកម្ម​ នៃក្រសួ​ង​ក​សិ​កម្ម រុក្ខា​ប្រមាញ់ និង​នេ​សាទ ​នៃ​ព្រះ​រា​ជា​ណាចក្រ​កម្ពុជា ​​​មាន​ប្រសា​ស​ន៍ថា​​ “ ​អត្រា​កំណើន​​នេះ​គឺជាសញ្ញា​ដ៏ល្អ​មួយ​ ដែ​ល​បង្ហាញថា ​ប្រទេស​កម្ពុជា​ប្រ​ហែល​ជា​សម្រេច​បាន នូវ​គោល​ដៅនាំ​ចេ​ញ​អង្ករ​ដ៏​សំខាន់​មួយ​របស់​ខ្លួន”​។

លោកអគ្គ​នាយករង​​​​នៃអគ្គនាយក​រដ្ឋាន​កស​ិ​កម្ម​រូបនេះ​ ​​មាន​ប្រសាសន៍​បន្ថែម​ទៀ​ត​ថា “ មានសក្តា​នុព​ល​យ៉ាងច្រើន​ សម្រា​ប់​ ជំរុញ​កំណើន​នៃ​សកម្មភាព​នាំ​ចេញ​អង្ករ​រ​បស់​ប្រទេស​​​​​​ កម្ពុជា​។ ​ខ្ញុំ​ជឿជាក់ថា ​ក្នុ​ង​ឆ្នាំ​២០១៥​ ​ព្រះរាជា​ណាចក្រ​កម្ពុជា​នឹង​នាំចេញ​​អង្ករ​បាន​មួយ​លាន​តោន​ ពីព្រោះ​រាជ​រដ្ឋាភិបា​ល​កម្ពុជា​​​ កំពុង​​តែ​អនុវត្ត​យុទ្ធ​ទាំង​បួន​របស់​ខ្លួន​”។ ​ធាត​ុ​ទាំង​បួន​នេះ​រួម​មា​ន​ ​ការ​បង្កើន​ប​រ​ិ​មាណ​ផលិត​​​កម្ម​ស្រូវ​ ​កិ​នស្រូវ​បន្ថែម​ទៀ​ត​ ​ជំរុញ​ការ​នាំ​ចេញ​ ​និង​ការ​ស្វែង​រក​ទីផ្សា​រ​ថ្មីៗ​បន្ថែម​ទៀត​ ​នៅ​លើ​ពិភព​លោក​៕
ប្រែ​សម្រួល​ដោយ​ កង សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស