26 C
Phnom Penh

គ្រួសារ​​​​​ដែល​រង​​​ការ​​​​បណ្តេញ​ចេញ​នៅ​​ខេត្ត​ក្រចេះ ​ដាក់​​​​​ញត្តិ​​ទៅលោក​ ​ហ៊ុ​ន សែន ដើម្បីឲ្យ​ជួយ​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​អ្នក​ភូមិ​​​ចំ​នួន​​១៥នាក់​​ តំ​ណាង​ឲ្យ​​ប្រជា​​​ពល​រដ្ឋ​​ចំ​នួន​​១៨​គ្រួ​សារ​​មក​ពី​​ខេត្ត​ក្រ​ចេះ​​ ដែល​​​​ពាក់​​ព័​ន្ធ​​ក្នុ​ង​​​ជម្លោះ​​ដី​ធ្លី​​​កំ​ពុ​ង​បន្ត​ ជាមួ​យ​​ក្រុម​​ហ៊ុន​ចម្ការ​កៅ​ស៊ូ​ ​សុ​វណ្ណ វុទ្ធី ​កា​ល​​ពី​ម្សិល​មិញ​ បា​ន​​ដាក់​​​​ញត្តិ​មួ​យ​​ទៅ​​ក្រ​សួ​ង​រៀប​ចំ​ដែនដី ​​​នគរ​ូប​នីយ​​កម្ម និង​សំ​​ណង់​ ដោ​យ​អ​ំ​ពា​វ​​នាវ​​ឲ្យ​​​មា​ន​កា​រ​​ធ្វើ​​អន្តរា​គមន៍​ បន្ទាប់​​ពី​​​ក្រុ​ម​ហ៊ុន​​នេះ​​រាន​ដី​​ស្រែ​​ចម្ការ​​​របស់​​ពួ​ក​គាត់​។

​​​អ​្នក​ភូមិ​មក​​ពី​​ឃុំឃ្សីម ស្រុក​ស្នួល ​​ដែល​​ខ្លះ​​កាន់​​រូ​ប​ថត​​លោក​នា​​យក​រដ្ឋ​មន្ត្រី ហ៊ុន សែ​ន​ ​​ជា​ដំ​បូ​ង​បាន​​ប៉ុន​ប៉ង​​ផ្ញើ​ញត្តិទៅ​​ខុទ្ទកា​ល័យ​​របស់​លោក​នា​​យក​រដ្ឋ​មន្ត្រី​ ប៉ុន្តែ​​ត្រូ​វ​​​គេ​ប្រាប់​ថា ឲ្យដាក់ញ្ញតិនេះ​​​​ទៅ​ក្រសួ​ង​​នគរូប​នីយ​កម្ម​ និង​សំ​ណង់​វិញ​។

​​គ្រួសារ​​ទាំ​ង​នោះ​​​បា​ន​និ​យា​យ​ថា​ ​ពួ​ក​គាត់​​រស់​នៅ​​លើ​​ដីនេះ​​ តា​ំ​ង​ពី​ឆ្នាំ​​២០០៧​មក​ម្លេ៉ះ​ ​ហើយ​ក្រុ​ម​​ហ៊ុន​​​ទើប​​​តែ​​​​​ធ្វើ​ការ​​អះ​​អា​ង​ក្នុង​ឆ្នាំ​២០០៨​​ប៉ុណ្ណោះ​។ ​ប្រជា​ពល​រដ្ឋ​​ទាំ​ង​អស់​១៨​គ្រួសារ​​​និយាយ​ថា​ ​ពួ​ក​គេ​​ត្រូ​វ​បា​ន​បណ្តេញ​ចេញ​​ពី​​ផ្ទះ​​​​របស់​ខ្លួន​​កាល​ពី​ខែ​មុន​ ហើយ​វាល​ស្រែ​​​​របស់​ខ្លួន​​ត្រូវ​បា​ន​​ឈូស​​ឆាយ​ដោយ​កម្មករ​​ក្រុ​មហ៊ុន​។

​​តំ​ណាង​ម្នាក់​ក្នុង​ចំណោ​ម​​តំ​​ណាង​​ទាំង​នោះ ឈ្មោះ ​អែម ឆាយ​លាប ​អា​យុ​​៤៨​ឆ្នាំ​ ​បា​ន​​និ​យា​យ​ថា​ ​អ្នក​ត្រូ​វ​បណ្តេញ​ចេញ​​បា​ន​ទទួល​​ប័ណ្ណ​កម្មសិទ្ធិ​​រួ​ចហើយ​​កា​ល​ពី​ខែ​​សី​ហា ​បន្ទាប់​​ពី​​ក្រុ​ម​និស្សិត​ស័្មគ្រ​ចិត្ត​​បា​ន​ចុះ​ទៅ​វាស់​ដី​​​ឲ្យពួ​ក​គាត់​។    ​

អ្នក​ស្រី ​អែ​ម ​ឆាយ​លាប ​បា​ន​មាន​ប្រ​សាសន៍បន្តទៀតថា “ វា​អយុត្តិធម៌​​​​ចំ​ពោះ​​​ពួ​ក​យើង​​ទាំ​ង​អស់​​គ្នា​​”។

បើ​​ទោ​ះ​​​ជា​​យ៉ាង​ណា ​លោក សម ណាល់​​​​ អភិ​​​​បាល​រង​ស្រុក​ ​មាន​ប្រ​សាស​ន៍​ថា ​គ្រួ​សារ​ទាំង​នោះ​​ទើប​​​តែ​ដាំ​ដំ​ឡូង​មី​​កា​ល​ពី​ក្នុង​ខែ​មករា​​ប៉ុណ្ណោះ​ រី​ឯ​​ក្រុម​ហ៊ុន សុ​វណ្ណ​ វុទ្ធី ជា ម្ចាស់​ដី​​នេះ​​តាំ​ង​ពី​ឆ្នាំ​​២០០៨មក​​​៕
ប្រែសម្រួល​​ដោ​យ ​ចេវ ប៊ុននី​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស