29 C
Phnom Penh

ជន​ល្មើស​ជះ​ទឹក​អា​​ស៊ីតមិ​ន​បា​ន​ទទួល​ដីកា​កោះពីសាលាឧទ្ធរណ៍​ក្នុង​រាជធានីភ្នំពេញទេ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​កា​ល​ពី​ម្សិល​មិញ សាលា​​ឧទ្ធរណ៍​​ក្នុងរាជ​ធា​​នីភ្នំ​ពេញបា​ន​​ពន្យារ​​ពេលការ​​​​​​បើក​សវ​នា​ការ​​ជំ​នុំ​​ជម្រះ​​ក្តី​​​បុ​រសម្នាក់​ ដែល​ត្រូ​វបា​ន​​ផ្តន្ទា​​ទោស​​ពី​​បទ​​ធ្វើ​​ឃាត​ស្ត្រី​ម្នាក់​និង​កូន​ ក្នុ​ង​កា​រ​​ជះ​ទឹក​​​អា​ស៊ីតដ៏​​​​គួរ​ឲ្យរន្ធត់​មួ​យ​​​​នៅ​ក្នុង​ខេត្ត​​កំ​ពត​​​កាលពី​​​​ឆ្នាំ​​២០០៨ ដោ​យ​សារ​​​អវត្ត​មា​ន​​របស់​​ជន​ល្មើស​​​មិន​បា​ន​ទៅ​បង្ហាញខ្លួន​​​នៅ​​​​​តុ​លាកា​រ​។

​ឈ្មោះ​ មុំ ​តុន ​ត្រូវបា​ន​សាលា​​ដំ​បូ​ង​​ខេត្ត​​កំ​ពតផ្តន្ទា​​ទោស​ឲ្យ​ជាប់​​ក្នុ​ង​​​ពន្ធ​នា​គារ​​រយៈ​ពេល​​១៦​ឆ្នាំ​​កាលពី​​​ឆ្នាំ​២០០៩ ​ប៉ុន្តែ​មិន​ត្រូ​វ​បា​ន​នាំ​​ខ្លួ​​ន​មក​​ចូ​ល​​រួ​ម​​សវ​នា​ការ​​ជំ​នុំ​ជម្រះ​នៅ​សាលា​ឧទ្ធរណ៍​កា​ល​​ពី​ម្សិល​មិញ​​ទេ ​​ព្រោះ​​ដី​កា​កោះ​ឲ្យ​​ចូ​ល​ខ្លួន​​របស់​ជន​នេះ​ មិ​ន​ត្រូវ​បា​ន​បញ្ជូន​ដល់​ដៃ​ជននេះ​​ទាន់​​ពេល​​​ឡើយ។

​លោក ហ៊ាន រិទ្ធ ​​ព្រះ​រាជ​អាជ្ញា​​សាលា​​ឧទ្ធរណ៍​​មាន​ប្រ​សាសន៍​ថា“ ជន​សង្ស័​យ​មិន​បា​ន​ទទួល​​ដី​កាកោះ​ទេ​”។ លោក​បន្ថែម​ថា ​លោក​មិន​ដឹង​​​ថា​ ហេតុ​អ្វី​​បានជា​​​ដី​កាកោះ​នេះ​​មិនបាន​​​ទៅ​ដល់ដៃ​​​ជន​​​សង្ស័យ​នោះទេ​​​​​​​​។

​​កាល​​ពី​ខែ​មុន ​​អ​ង្គការ​​សិទ្ធិ​មនុស្ស​លី​កា​​ដូ​​បា​ន​ចេញ​របា​យ​កា​រណ៍​មួ​យ​ ដោ​យ​លើក​ឡើង​​​ថា ដំណើរ​កា​រ​នៅសាលា​​​​ឧទ្ធរណ៍​ ត្រូវបាន​​​រារា​​ំង​​​ដោយ​​​​​​​បញ្ហា​​​ដូចជា​​​​​កា​រ​​ដឹក​អ្នក​ទោស​​ពី​ពន្ធ​នា​គារ​ខេត្ត​​មក​​រាជ​ធា​នី​ភ្នំ​ពេញ​ជាដើម​​​។

​​​អ្នក​ទោស​​​ជា​ច្រើន​​ដែល​ត្រូ​វ​បា​ន​​ដឹក​​ទៅ​ចូ​ល​​រួ​ម​​​សវនា​ការ​​ឧទ្ធរណ៍​​​របស់​ខ្លួន​ត្រូវ​បា​ន​រក្សា​​ទុ​ក​ក្នុង​​ពន្ធ​នា​គារ​​រាជ​ធានី​ដែល​មា​ន​អ្នក​ទោស​ច្រើន​ហួស​ ​ដោ​យ​មិ​ន​បញ្ជូ​ន​ត្រឡប់​​ទៅកាន់​ពន្ធនាគារ​​ដើ​ម​​​របស់​​ខ្លួន​វិញ​ឡើយ​។

​​អង​្គការ​លី​កា​ដូ​ក៏​បា​ន​​បញ្ជាក់​ពី​បញ្ហា​ពាក់​ព័ន្ធ​​​​​នឹង​​​ដីកា​កោះ​​​ពី​សាលា​ឧទ្ធរណ៍​និង​តុ​លា​ការ​​កំ​ពូល​​ដែលមក​​ដល់​យឺត​​​ផង​​​ដែរ​​​​​​ បន្ទាប់​ពី​កាល​បរិច្ឆេទ​បើក​សវនាការ​​ជំនុំ​ជម្រះ​ត្រូ​វ​បា​ន​​កំ​ណត់​រួចហើយនោះ​​​។

​​ជនរងគ្រោះ សាត គន្ធា ​អាយុ​​៣១ឆ្នាំ ដែល​​រួច​ផុត​ពី​​កា​រ​​វាយ​ប្រ​ហា​រ​​ដោយ​ទឹក​អា​ស៊ីត​ ដែល​បា​ន​សម្លាប់​​ម្តាយ​​អា​យុ​​៤៦​ឆ្នាំ​ម្នាក់​ និ​ង​កូ​ន​អា​យុ​​៣ឆ្នាំ​ម្នាក់របស់ខ្លួន​​​​ ​​និ​យា​យ​ថា​ ​គាត់​​ខក​ចិត្ត​​ចំពោះ​កា​រ​​ពន្យា​​រ​ពេល​​នេះ​ ​ព្រោះ​គាត់​​ចង់​​ឲ្យ​មានការ​​​ផ្តន្ទា​ទោស​​ មុំ តុន ឲ្យ​បា​ន​ធ្ងន់​។

​លោក គន្ធា បា​ន​និយាយ​​​បន្ត​ថា “ ​ខ្ញុំ​សូម​ស្នើ​ឲ្យ​​សាលា​ឧទ្ធរ​​ណ៍​​កំណត់​កាល​បរិច្ឆេទ​មួ​យ​​ទៀត​​សម្រាប់​កា​រ​​បើក​សវនាការ​ជំនុំ​ជម្រះ​នេះ​​​ឲ្យបាន​​​​​ឆាប់​”៕
ប្រែសម្រួល​ដោ​យ ​ចេវ ប៊ុននី

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស