33 C
Phnom Penh

ចាប់ខ្លួន​​​ជន​បរទេស​​​​​​នៅ​​​អា​កាស​យាន​ដ្ឋាន​​អន្តរជាតិ​ភ្នំ​ពេញ ជាមួយ​​​​​​ម៉ាទឹកក​​ក​​​​​ ២,៧គីឡូក្រាម​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​​​​និ​យា​យ​​​​ថា ​​បុរស​​​ជន​​ជាតិ​​នី​ហ្សេរី​​​​អា​យុ​​៣៨​ឆ្នាំ​​​ម្នាក់​ត្រូ​វ​​​បា​ន​​ចាប់​​ខ្លួន​​​កា​ល​​​ពី​យប់​​ថ្ងៃ​​សៅរ៍​​នៅ​អាកា​ស​​យាន​ដ្ឋាន​​អន្តរ​ជាតិ​​ភ្នំ​ពេញ​​បន្ទាប់​​ពី​ជ​ន​េនះ​​​ត្រូវ​បា​ន​​ប្រទះ​ឃើញ​​នា​ំ​​ថ្នាំ​មេតំ​​​ហ្វេតាមីន​​​ ឬម៉ា​​ទឹក​កក ជិ​ត​​​បី​​គី​ឡូ​​ក្រាម។

យោង​តា​ម​លោក អុិន សុង ​អ​នុប្រ​ធាន​អង្គភាព​​មួយ​​​ នៅ​​នា​យក​ដ្ឋាន​ប្រ​ឆាំង​គ្រឿង​ញៀន ​​​​របស់​ក្រសួ​ងមហា​ផ្ទៃ​ ​បា​ន​ឲ្យ​ដឹង​ថា ជ​នសង្ស័​យ​​ឈ្មោះ ​ចន ​​អ៊ូកា​​ឈី ​​អូនយីនយេ​(John Ukachi Onyinye) ត្រូ​វ​​​បា​ន​​ឃាត់​​ខ្លួន​ បន្ទាប់​​​ពី​​​កា​រ​​ឆែក​ឆេរ​មួ​យ​​ដោ​យ​​នគរបាល​ច្រក​​​អា​​កាស​​យាន​ដ្ឋាន​​និ​ង​​នគរបាល​​ប្រឆាំ​ង​​​​កា​រ​​​ជួ​ញ​​ដូរ​គ្រឿង​ញៀន​​បា​ន​​រក​ឃើញ​​ថ្នាំ​ញៀ​ន​ប្រហែល​​​២,៧​គី​ឡូក្រាម​ លាក់​​ក្នុ​ងថត​​មួ​យ​ក្នុង​​វ៉ា​លិស ​និ​ង​​​ក្នុ​ងទ្រ​នាប់​​ជើង​​​របស់​ជនសង្ស័យ​រូប​នេះ។

លោក  អិុន សុ​ង បា​ន​បន្តថា​ “ ជនសង្ស័យ​​​ជា​​អតី​​ត​​​អ្នក​​​​ធ្លាប់​​​រស់​​​នៅក្នុង​​​រាជ​​​ធានី​​​ភ្នំ​​ពេញ​ ​ដែល​​បា​ន​ចាក​​ចេញ​​ជាង​មួ​យ​ឆ្នាំ​មក​ហើយ​ ដូច្នេះ​​គាត់​​​អា​​ច​មា​ន​​ដៃ​​គូ​​នៅ​ក្នុង​​រាជ​ធា​នី​”។

​លោក ឈួ គឹម​​នី ប្រធា​ន​​នគរបាល​ច្រក​​​ព្រំ​​​ដែន​​​អា​កាស​​យាន​​ដ្ឋាន​​​ថ្លែង​​​ថា​ ​នេះ​​ជា​​គោល​​កា​រណ៍​​ឆែក​​ឆេរ​​អី​វ៉ាន់​​​​អ្នក​ដំ​ណើរ ដែល​មក​​ដល់​​​អា​កាស​យាន​​ដ្ឋាន​​ពីតំបន់​អាហ្វ្រិក​។

​លោក គឹមនី ​​មាន​​ប្រ​សាសន៍​ថា “ ​យើង​សង្ស័​យ​​ជននេះ​​​​ នៅ​ពេលជើង​ហោះ​​ហើរ​​​របស់​​អា​កាស​​ចរណ៍​ ក្វាតា QR-602 ​បា​ន​មក​ដល់​ កាត់​តាមក្រុ​ង​ ដូហា​ ​នៅ​វេលា​ម៉ោ​ង​​១០​និង​៣០​នាទី​​យប់​ ដូច្នេះ​យើង​​​ឆែក​​ឆេរ​​ជន​នេះ​​​​​ហើយ​​​​បា​ន​​រក​ឃើញ​​ថ្នាំ​ញៀន​មេតំ​ហ្វេតា​មីន​ឬម៉ាទឹកកក​​​​នេះតែម្តង​​​​​”៕
ប្រែសម្រួល​​ដោ​យ ចេវ ប៊ុននី​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស