28 C
Phnom Penh

នាយក​​​មណ្ឌល​​​កុមារ​​​កំព្រានៅ​​​កាន់​​​មុខ​​​តំណែង​​​ដដែល បន្ទាប់​​​ពីជន​​​រង​​​គ្រោះលើក​​​លែង​​​ការ​​​ចោទ​​​ប្រកាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​បាន​​​ឲ្យ​​​ដឹង​​​កាលពី​​​ម្សិល​​​មិញ​​​ថា  នាយក​​​មណ្ឌល​​​កុមារ​​​​កំព្រា​​​នៅ​​​ខេត្ត​​​សៀម​​​រាម ដែល​​​ត្រូវ​​​ បាន​​​ចាប់​​​ខ្លួន​​​កាលពី​​​ខែ​​​មីនា ពី​​​បទ​​​ចោទ​​​ប្រកាន់​​​ថា បាន​ ​​រំលោភ​​​បំពាន​​​ក្មេង​​​ស្រី​​​ពីរនាក់​​​ដែល​​​ស្ថិត​​​នៅ​​​ក្រោម​​​​​ ការ​​​ថែ​​​ទាំ​របស់​​​​ខ្លួន​នោះ​​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​វិញ​ហើយ​ បន្ទាប់​​​ពី​​​ក្មេង​​​ស្រី​​​ម្នាក់​​​ក្នុង​​​ចំណោម​​​ក្មេង​​​ស្រី​​​ ទាំងពីរនាក់​​​នេះ​​​បាន​​​​ដក​ពាក្យ​សម្តី​របស់​នាង​វិញ​​​​។

លោក ម៉ន សាវុធ នាយក ​​​អង្គការ​​​អប់​​​រំ​​​ និង​​​​កុមារកំព្រា​​​អង្គរ​​​នៅ​​​ក្រុង​​​ សៀមរាប ត្រូវ​​​បាន​​​ដោះ​​​លែង​​​ពី​​​ពន្ធនាគារ​​​ខេត្ត​​​កាលពី​​​ ថ្ងៃសុក្រ​​​មុន និង​​​បាន​​​ត្រឡប់​​​ទៅ​​​កាន់​​​មុខ​​​តំណែង​​​ចាស់​​​ របស់​​​លោក​​​វិញ​​​ភ្លាម​​​ៗ នៅ​​​មណ្ឌល​​​​កុមារ​​​​កំព្រា​​​នេះ​​​ ដែល​ ​​នៅ​​​ទី​​​នោះ​​​មាន​​​កុមារ​​​​កំព្រា​ប្រហែល​​​​​២០នាក់​​​​មាន​​​អាយុ​ ​​ពី​​​៥ឆ្នាំ ដល់​​​១៨ឆ្នាំ ​​រួម​ទាំង​​​​​ក្មេង​​​​ស្រី​រង​​​គ្រោះ​​​ ម្នាក់​​​ ដែល​​​ស្ថិត​​​នៅ​​​ក្រោម​​​ការ​​​ថែទាំ​​​របស់​​​​គាត់​។

លោក កៃ សៅ ចៅក្រម ​​​សាលា​​​ដំបូង​​​ខេត្ត​​​​បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ម្សិលមិញ​​​  ដើម្បី​​​​ការ​​​ពារ​​​សេចក្តី​​​សម្រេច​​​របស់​​​លោក​​​ក្នុង​​​ការ​​​ដោះ​ ​​លែង​​​នាយក​​​មណ្ឌល​​​កុមារ​​កំព្រា​​​នេះថា “ យើង​​​មិន​​​បាន​​​រក​​​ ឃើញ​​​ភ័ស្តុតាង​​​ណាមួយ​​​ បញ្ជាក់​​​ [​ពី​បទ​​​ល្មើស​​​ផ្លូវ​​​​ភេទ​​​]​ នោះទេ​ ហើយ​​​ក្មេង ស្រី​​​ម្នាក់​​​ក្នុង​​​ចំណោម​​​ក្មេង​​​ស្រី​​​ទាំងនេះ​​​ ក៏​​​បាន​​​​​ ដក​​​ពាក្យ​​សម្តី​របស់​​​​​ខ្លួន ​ដែល​​​កាលពី​​​ខែ​​​មីនា បាន​និយាយ​​​​​ចោទ​​​ប្រកាន់​​​ជន​​​សង្ស័យ​​​​ រូប​នេះ​វិញ​ដែរ​​​​”។

នគរបាល​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​ ​មនុស្ស​​​បាន​​​ចាប់​​​ខ្លួន​​​លោក ម៉ន សាវុធ កាលពី​​​ខែមីនា ​បន្ទាប់​​​ ពី​​​ក្មេង​​​ស្រី​​​ទាំងពីរនាក់នេះ​​​ដែល​​​មាន​​​អាយុ​​​ ១១ និង​​​ ១២ឆ្នាំ បាន​​​និយាយថា គាត់​បាន​​​នាំ​​​ពួកនាងទៅ​​​បន្ទប់​​​ដេក​របស​់​ គាត់​ជា​​​​​​ច្រើន​​​លើក​​​ ​ដែលនៅទី​​​នោះ​​​គាត់​​​​បាន​​​បង្គាប់​​​ឲ្យ ​​​ក្មេង​​​ស្រី​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​ដោះ​​​សម្លៀក​​​បំពាក់​​​ ប៉ះ ​ពាល់​​​​ពួកនាង​ដោយ​មិន​ត្រឹម​ត្រូវ​ហើយ​​​​​​បាន​រំលោភក្មេង​​​ស្រី​​​ អាយុ១២ឆ្នាំ​​​។

កាលពី​​​ដំបូង​​​ សាលាដំបូង​​​ខេត្ត​​​សៀមរាប​​​ បាន​​​ចោទ​​​ប្រកាន់​​​លោក ម៉ន សាវុធ ពី​​​បទ​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ ភេទ នៅ​​​ក្នុង​​​រឿង​ក្តី​​​​របស់​​​ក្មេង​​​ស្រី​​​អាយុ​​​១២ឆ្នាំ​​​នេះ។

លោកចៅក្រម កៃ សៅ  ​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា ពេល​​​លោក​​​សាក​​​សួរ​​​ជន​​​រង​​​គ្រោះ​ ​​ កាលពី​​​ខែមុន ក្មេង​​​ស្រី​​​អាយុ​​​១២ឆ្នាំនេះ​​​បា​​ន​​និយាយ​​​ ប្រាប់​​​លោក​​​ថា បុរស​​​មិន​​​ស្គាល់​​​​ឈ្មោះ​​​​​​ម្នាក់​​​ ដែល​​​ធ្វើ ​​​ការ​​​នៅ​​​មណ្ឌល​​​កុមារ​​​កំព្រា​​​​នេះ​បាន​​​បង្ខំ​​​នាង​​​ឲ្យ​​​ និយាយ​​​កុហក​​​អំពី​​​ការ​​​ចាប់​​​រំលោភនេះ។

អង្គការ​​​សិទ្ធិ​ ​​មនុស្សក្នុង​​​ស្រុក​​​លីកាដូ ដែល​​​បាន​​​ប្ដឹងទៅ​​​​​​នគរបាល​​​កាលពី​​ ​ដំបូង​​​អំពី​​​ការ​​​រំលោភ​​​បំពាននេះ ​​​បាន​​​សម្តែងការ​​​ព្រួយ​​​ បារម្ភ​​​អំពី​​​ករណីនេះ ដោយ​​​និយាយ​​​ថា មិន​​​ទាន់​​​​​​មាន​​​ភាព​​​​ ច្បាស់​​​លាស់​​​ថា តើ​​​លោក​​​ ម៉ន ​​​សាវុធ គ្មាន​​​ទោស​​​ឬ​អត់​នោះទេ​​​។

លោកស្រី នូ ពុទ្ធិ អ្នក ​សើុប​​អង្កេត​នៅ​អង្គ​ការ​​​​សិទ្ធិ​​​មនុស្ស​​លីកាដូ ​​​ក៏​​​បាន​​​មាន​​ ​ប្រសាស​​​ន៍​​​ផងដែរថា​​​ លោក​​​ ម៉ន សាវុធ ស្ថិត​​​នៅ​​​ក្នុង​​​មុខ​​​ តំណែង​​​ដ៏​​​មាន​​​អំណាច​​​មួយ​​​នៅ​​​មណ្ឌល​​​កុមារ​​​កំព្រានេះ ទោះ​​​បី ​​​ជា​​គាត់​​​​ស្ថិត​​​នៅ​​​ក្នុង​​​ពន្ធនា​គារ​​​​ក៏​​​ដោយ ក៏​​​​​​អាច​​ ​គាប​​​សង្កត់​​​ឲ្យ​​​ក្មេ​​​ង​​​ស្រី​​​ទាំងពីរនាក់​​​នេះ​ដក​ពាក្យ​​ចោទ​ ប្រកាន់​របស់​​​នាង​​បាន​ដែរ​​​។

លោកស្រី នូ ពុទ្ធិ បាន​​​​មាន​​​ប្រសាសន៍​​​ថា​“ យើង​​​នឹង​​​បន្ត​​​សុើប​​​អង្កេត​​​អំពី​​​ករណី​នេះ​”។

បន្ទាប់ ​​​ពីការ​​​ចាប់​​​ខ្លួន​​​លោក ម៉ន សាវុធ​​​ក្មេង​​​ស្រី​​​ទាំងពីរនាក់​​​ នេះ​​​ស្ថិត​​​នៅ​​​ក្រោម​​​ការ​ថែទាំ​​​​​របស់​អង្គការ​ អាហ្វេសីុប​ (Afesip)​​​។

លោក ឈឿត សៅ នាយក​​​ប្រតិបត្តិ​​​របស់​​​​អង្គការ​​​  អាហ្វេសីុប បាន​​​មាន​​​ប្រសាសន៍​​​ថា ​ក្មេង​​​ស្រី​​​អាយុ​​​១២​​​ឆ្នាំ​​​​េនះ​បាន​​ ​ចាក​​​ចេញ​​​ពី​​​អង្គការ​​​នេះ ត្រឡប់​​​ទៅ​​​មណ្ឌល​​​កុមារ​​​កំព្រា​នេះ ​វិញ​ហើយ​ រីឯ​​​ក្មេងស្រី​​​អាយុ​​​១១ឆ្នាំ​​​ស្ថិត​​​នៅ​​​ក្នុង​​​ អង្គការ​​​នេះ​​។

លោកបាន​​​មាន​​​ប្រសាស​​​ន៍ថា “ ក្មេង​​​ស្រី​​ ​ម្នាក់​​​​ស្ថិត​​​នៅ​​​ក្រោម​​​ការ​​​ថែទាំ​​​របស់​​​យើង​​​ហើយ​​​ក្មេង​​ ​ស្រី​​​ម្នាក់​​​ទៀត​​​ បាន​​​សម្រេច​​​ចិត្ត​​​ចាក​​​ចេញ​ទៅ​វិញ​ហើយ​”។  លោកបាន​​​មាន​​​ប្រសាសន៍ថា លោក​​​​មិន​​​ដឹងច្បាស់​​ទេ​ថា ​ហេតុ​​​អ្វី​​​​ បាន​ជា​ក្មេង​​​ស្រី​​អាយុ​​​១២ឆ្នាំនេះ​ចាក​​​​ចេញ​​​ពី​​​អង្គការ​​​នេះ។

លោក ណាប់ ផន ប្រធាន ​ផ្នែក​​​​សុខភាព​​​កុមារ​​​នៅ​​​មន្ទីរ​​​សង្គម​​​កិច្ច​​​ខេត្ត​​​មាន​​​ ប្រសាសន៍​ថា ដោយសារតែ ​​​លោក ម៉ន សាវុធ មិន​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​ ​​ពីបទ​​​ល្មើស​​​នោះ ទើប​​​លោក​​​នៅ​​​តែ​​​ជា​​​នាយក​​​មណ្ឌល​​​​​​នេះ​​​ ដដែល​​​៕
ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស