28 C
Phnom Penh

​លោក​​​នាយក​​​រដ្ឋ​​​​​​មន្ត្រី​​​ ហ៊ុន សែន ​បដិ​សេធ​ថា​ មិនបាន​ប្រា​ប់​​​ថៃ​ឲ្យ​រារាំ​ង​មិន​ឲ្យលោក សម ​រង្ស៊ី​​ ចូ​ល​ទេ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កា​ល​​ពី​ម្សិល​មិញ លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន បា​ន​​បដិ​សេធ​​ថា​ លោក​មិ​ន​បា​ន​​​បញ្ចុះបញ្ចូ​ល​​​មន្ត្រី​ថៃ​​ឲ្យ​​​ទប់​ស្កាត់​​លោក សម រង្ស៊ី ​មេដឹក​នា​ំ​​គណ​បក្ស​​សង្គ្រោ​ះ​ជាតិ​ ​មិ​ន​ឲ្យ​​ចូ​ល​​ក​្នុ​ង​ប្រទេ​ស​នេះ​​កា​ល​ពី​សប្តា​​ហ៍មុន ដើម្បី​​សរសេរ​សៀវ​ភៅ​ថ្មី​​​របស់​លោកទេ​។

​មា​ន​ប្រ​សាសន៍​​​នៅ​ក្នុ​ង​​ក្រុ​ង​​ពោ​​ធិ៍​សាត់​​ដើម្បី​​សម្ពោ​ធ​​​ស្ពាន​​ថ្មី​ចំ​នួ​ន​បី​នៅ​ក្នុង​​ខេត្ត​នេះ ​លោក ហ៊ុន សែ​ន ​បា​ន​ឆ្លើយ​តប​នឹង​​​សុន្ទរ​ក​​​ថា​​​​របស់​លោក សម ​រង្ស៊ី ​កា​ល​​ពី​សប្តា​ហ៍​មុន​ ដែល​បា​ន​លើក​ឡើង​ថា លោក​នា​យក​រដ្ឋ​មន្ត្រី​ បា​ន​សុំ​ឲ្យ​ប្រទេ​ស​​ថៃ​មិន​​អនុញ្ញាត​ឲ្យ​លោក​ចូល​។

លោក ហ៊ុន សែ​ន ​​បា​ន​ប្រាប់​​ក្រុម​អ្នក​​ចូ​ល​​រួ​ម​​​ថា “ វា​​​ជា​សិទ្ធិ​ស្រប​ច្បាប់​​​​របស់​​ពួ​ក​គេ​ ​ពី​ព្រោះ​​​ប្រទេ​ស​​ថៃគឺ​​ជា​​រដ្ឋ​​​អ​ធិប​តេយ្យ​​មួ​យ។ គ្មាន​នរ​ណា​​អា​ច​បញ្ជា​​រដ្ឋា​ភិ​បាល​​ថៃ​ឲ្យ​​ធ្វើ​​អ្វី​​បាន​ទេ​ ដែល​នោះ​​ជា​​​កា​រ​ប្រ​មាថ​​ចំ​ពោ​ះ​​ប្រទេស​​ថៃ​​។ ​ដូច្នេះ​​ ខ្ញុំ​សូ​ម​​ឲ្យ​​អ​្នកឯង​​ដឹ​ង​​ថា ខ្ញុំ​មិ​ន​អា​ច​​គា​​ប​សង្កត់​រដ្ឋា​ភិ​បាល​​ថៃបា​ន​​ទេ ​ព្រោះ​​ប្រទេ​ស​​​​​ថៃ​​ ជា​​រដ្ឋ​​​អធិប​តេយ្យ​មួ​យ​”។

លោកមិន​បា​ន​សំ​​ដៅ​​ដល់​​ឈ្មោះ​លោក សម រង្ស៊ី ទេ ក៏ប៉ុន្តែ​​បា​ន​ហៅ​លោក​​ថា​ ជា “ ទណ្ឌិត​​ដែល​​និរទេស​​​ខ្លួ​ន”។

​លោក​​ សម រង្ស៊ី ​បា​ន​​រស់​នៅ​​​បែ​ប​​និរទេ​ស​​​​​​ខ្លួន​ បន្ទាប់​ពី​លោក​ត្រូ​វ​បា​ន​ផ្តន្ទា​​ទោស​កាល​ពី​​ឆ្នាំ​២០១០ ​បន្ទាប់​ពី​មាន​​ការ​ចោទ​​ប្រកាន់​​​ជាច្រើន​ រ​ួ​ម​មាន​​កា​រ​ផ្សព្វ​ផ្សាយ​​ព័ត​៌​មា​ន​មិន​ពិត​ និ​ង​កា​រ​ញុះ​​​ញង់​ ដែល​លោក​​​​អ​ះ​អាង​​ថា ​ជា​​រឿង​នយោ​បា​យ​ ប៉ុន្តែ​​លោក​​នឹងត្រូវ​​​ជាប់​ពន្ធនា​​គារ​​រយ​ៈ​ពេល​១១ឆ្នាំ ប្រសិ​ន​បើ​លោក​​​វិ​ល​មក​កម្ពុជា​​វិញ​។

​លោក ហ៊ុ​ន សែ​ន ក៏​​បាន​​​អ​ះ​អាង​​ផង​ដែរ​​​ថា ​លោក សម រង្ស៊ី ត្រូ​វ​បា​ន​​​ហា​ម​ប្រាម​មិន​ឲ្យ​ចូ​ល​​ប្រទេ​ស​ម៉ា​​ឡេស៊ី​ ​​ប៉ុន្តែ​លោក​មិន​​បា​នលើក​ឡើង​ពី​មូ​ល​ហេតុ​​ទេ​។

​​លោក​នាយករដ្ឋ​មន្ត្រីបា​ន​​​មា​ន​ប្រ​សាសន៍សំ​ដៅ​​ដល់​ប្រទេស​ម៉ាឡេស៊ី និង​ប្រទេ​ស​​ថៃ​ថា “ ពួក​គេ​​មិ​ន​បា​ន​​ឲ្យ​អ្នកឯង​​ចូ​លប្រទេ​ស​​ទាំ​ង​នោះ​ទេ​។ អ្នក​ឯងកំពុង​បន្ទោស​ ហ៊ុន សែន។ អ្នកឯង​​បិទ​មាត់​កុំ​និ​យាយ​ពី​បញ្ហា​​នេះ​ប្រ​សើរ​​ជា​ង​… អ​្នក​ឯង​​គួ​រ​តែ​​ឆ្លាត​​​ជា​ង​នេះ​ក្នុ​ង​កា​រ​​ធ្វើ​នយោ​បា​យ”។​​​​​​​​​​​​​​​

កាល​ពី​ម្សិល​មិញ លោក សម រង្ស៊ី ​បា​ន​​បដ​ិ​សេធ​​ថា​ លោក​មិនត្រូ​វបា​ន​ហាម​មិនឲ្យ​​​
ចូ​ល​​ប្រទេ​ស​​​ម៉ា​ឡេស៊ី​​ទេ ​ហើយ​ថា​ ​តា​ម​​ពិត លោក​​បា​ន​ឆ្លង​កាត់​ប្រទេ​ស​នេះ​​​ជា​ធម្ម​​តា​ តា​ម​ផ្លូវ​ធ្វើ​ដំ​ណើររបស់​លោក​​​ទៅ​​ទីក្រុ​ង​​ប៉ា​​រីស​។

លោក​បា​ន​លើក​ឡើង​តា​ម​អុី​ម៉េលថា​ “​​ វា​​​មិន​ពិត​ទាល់​តែ​សោះ​។ ​ខ្ញុំ​មក​ដល់​ក្រុង​ប៉ា​​រី​ស​​នៅព្រឹក​នេះ​តា​ម​​ការ​កំ​ណត់​​ពី​ប្រទេ​ស​​សិង្ហ​​បុ​រី​ ​បន្ទាប់​​ពី​​​កា​រ​ភ្ជាប់​​ជើង​ហោះ​​ហើរ​​ដោ​យ​សន្តិ​ភាព​​ និង​ជា​ធម្ម​តា​នៅ​ក្រុ​ងគូ​ឡា​ឡាំ​​ពួ​​កាល​ពី​យប់មិញ​។ ​ខ្ញុំ​បា​ន​​​ទិ​ញ​សំ​បុត្រ​យន្ត​ហោះ​​ត្រឡប់​​ទៅ​វិញ​​យូរ​មក​ហើយ​”។

​លោក សម រង្ស៊ី ក៏​បា​ន​មានប្រសាស​ន៍​ផង​ដែរ​​​ថា​ លោក​ត្រូ​វ​​បា​ន​ស្វា​គមន៍​នៅ​ក្នុ​ង​​បណ្តា​​​ប្រទេសជាច្រើន​ក្នុង​តំបន់​​​អា​ស៊ី​ភាគ​អា​គ្នេយ៍​​​កាល​​ពី​ឆ្នាំ​​មុន ​និង​បា​ន​​​ចូ​ល​រួ​ម​ប្រ​ជុំ​​​​ជាមួ​យ​លោកប្រធា​​នា​​​ធិប​តី​​ហ្វី​លី​​ពី​ន បេនីកណូអា​​គី​ណូ (Benigno Aquino)​ នៅ​​​ក្រុ​ង​​ម៉ា​​នី​ល​និ​ង​លោក ម៉ា​​ទី​ ណា​​​តា​ឡេហ្គាវ៉ា (Marty Nata legawa) រដ្ឋ​មន្ត្រី​ក្រសួ​ង​កា​របរទេ​ស​​ឥណ្ឌូ​​ណេស៊ី​ នៅ​ក្នុង​​ទី​ក្រុ​ង​ហ្សា​ការ​តា​។

​លោក ហ៊ុន សែន ​ក៏​បា​ន​បង្វែរ​​កា​រចា​ប់​​​អា​រម្មណ៍​​របស់​លោក​​ទៅ​លើ​​កិច្ច​ប្រជុំ​មួ​យ​​របស់​គណ​​បក្ស​​សង្គ្រោះ​​​ជាតិធ្វើ​ឡើង​នៅ​ក្នុ​ង​ស្រុ​ក​លើក​ដែក ​ខេត្ត​កណ្តាលកា​ល​​ពី​ថ្ងៃ​​ច័ន្ទ​ និង​បា​ន​ចោទ​​ថា ​សមា​​ជិ​ក​​​មួ​យ​រូប​ដែល​មិន​បញ្ចេញ​ឈ្មោះ​​​របស់​​គណ​បក្ស​នេះ​​ បា​ន​​រិះ​គន់​ថ្ងៃ​​៧ មករា ​ជា​ថ្ងៃ​​​ដែ​ល​កង​កម្លាំ​ង​​វៀត​ណាម​​បា​ន​លើក​តម្កើ​ង​ស​មា​ជិក​​​គណ​បក្ស​ប្រជា​​​ជន​កម្ពុជា ជា​មេដឹ​ក​នា​ំ​កម្ពុ​ជា ​​ក្រោយ​ខ្មែរក្រហម​ ​ជាហេតុ​ធ្វើ​ឲ្យ​ផ្ទុះ​កំ​​ហឹង​​ក្នុង​ចំ​ណោម​​យុវ​​ជន​មួយ​ចំ​នួន​​។

​លោក​​​បា​នមា​ន​ប្រ​សាសន៍​​ថា​ “ ​កា​ល​ពី​ម្សិល​មិញ ​ខ្ញុំ​​ឮ​​ថា ​គាត់​​ក៏​បា​ន​ប្រ​មាថ​​ថ្ងៃ​​៧មករា ​នៅ​ក្នុ​ង​ស្រុ​ក​​លើក​ដែក ហើយ​ថា​ ​​ក្រុ​ម​យុវ​ជន​​​បា​ន​​ដេញ​​គាត់​ ហើយ​គាត់​​រត់​ទៅ​រក​​​រថយ​ន្ត​​​របស់​គាត់​។ពួ​ក​គេ​​​បា​ន​ប្រ​មាថ​​ថ្ងៃ​៧​មក​រានិង​មេដឹក​នា​ំ​គ​ណ​បក្ស​​ប្រ​​​ជា​​ជ​ន​កម្ពុ​ជា​ ដូច្នេះ​ប្រជា​ពលរដ្ឋ​​ងើប​ឈរ​ឡើង ​ហើយ​​​ពួ​ក​គេ​ក៏​បា​ន​រត់​ចេញ​”។

​​​​គ​ណ​បក្ស​​ប្រឆាំ​ង​​​បា​ន​ចាត់​​ទុ​ក​ថ្ងៃ​៧មករា​ជា​យូរ​មក​​ហើយ​ថា ជា​ថ្ងៃ​ដែល​​​វៀតណា​ម​​ចាប់​ផ្តើម​កាន់​កាប់​ប្រទេ​ស​កម្ពុជា​​រយៈ​ពេល​១០​ឆ្នាំ​។

​លោក កឹម សុខា ប្រធា​ន​ស្តី​ទី​គណ​ប​ក្ស​​សង្គ្រោ​ះ​​ជាតិ​​ បា​ន​បញ្ជាក់​​ថា ​គ​ណ​បក្ស​​នេ​ះ​បា​ន​បើក​កិច្ច​ប្រជុំមួ​យ​នៅ​​ខេត្ត​កណ្តា​ល​ ​និ​ង​បា​ន​​ចោទ​​ប្រកាន់​​គ​ណ​បក្ស​​ប្រជា​​​ជ​ន​កម្ពុជា​​ថា ​បា​ន​​​បង្កការ​រំ​​ខានដល់​ដំ​ណើរ​ការ​កិច្ច​ប្រជុំ​​នោះ​។

​លោក កឹម​ សុ​ខា ​បា​ន​​ថ្លែង​ថា​ “ ​អ្នក​ទាំ​ង​នោះ​មិ​នមែ​ន​​ជា​​​អ្នក​ភូមិ​​ទេ​ ​ពួ​ក​​គេ​​ត្រូ​វ​បា​ន​​គណ​បក្ស​ប្រជា​​ជន​កម្ពុជា​នាំ​មកពី​​ថ្នាក់​ឃុំ​និង​ស្រុ​ក​ ដើម្បី​​បង​្ក​​រឿង​ និង​​ជេរ​ប្រមាថ​បេក្ខ​​ជ​ន​​តំ​ណា​ង​​រាស្ត្រ​​​របស់​គ​ណ​​បក្ស​​ស​ង្គ្រោះ​​​ជាតិ​”។ លោក​បា​ន​បន្ថែម​​ថា នៅ​ឯ​ជំ​នួ​ប​​​ដោ​យ​ឡែក​​មួ​យ​ទៀត នៅ​ក្នុង​ស្រុ​ក​កៀន​ស្វាយ​ មនុស្ស​​ប្រ​ហែល​១០០​នាក់​ បា​ន​​ចាក់​បទ​ភ្លេង​​ខ្លាំ​ង​​ៗ​ នៅ​ក្បែ​រ​កន្លែ​ង​​​គ​ណ​បក្ស​​កំ​ពុ​ង​ប្រជុំ​​​៕

(រាយ​កា​រ​​​ណ៍​បន្ថែម​ដោ​យ ​Simon Marks)

ប្រែសម្រួល​ដោយ ចេវ ប៊ុននី​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស