28.4 C
Phnom Penh

អ្នក​តវ៉ា​ប្រគល់​ញត្តិ និង​ដាក់​មន្ដ​អាគម​ដើម្បី​ ទាមទារ​រក​យុត្តិធម៌ និង​ទាមទារ​យក​ដី​មកវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​​​ស្លៀកក្បិន​និងជួត​​​កន្សែង​​​ពណ៌​​​ក្រហម​​​នៅ​​​លើ​​​ក្បាលជាមួយ​​​នឹង​​សម្ភារ​​​សម្រាប់​​​ធ្វើ​​​មន្ត​​​អាគម​​​ អ្នក​​​តវ៉ា​​​​​រាប់រយ​​​នាក់ ដែល​​​តំណាង​​​ឲ្យ​​​ សហគមន៍​​​ ​​​ទទួល​​​រង​​​គ្រោះ​​​នៅ​​​ទូទាំង​​​ប្រទេស​​​ បាន​​នាំគ្នា​​​​តវ៉ា​​​យ៉ាង​​​​​​ខ្លាំង​​​ក្លា​​​ នៅ​​​​​​ក្រៅ​​​ការិយាល័យ​​​រដ្ឋាភិបាល​​​មួយ​​​ចំនួន កាលពី​​​ម្សិល​​​មិញ ដែល​​​ពួកគាត់​ បាន​​​ដាក់​​​​​​បណ្ដាសា​​​ដល់​ក្រុម​មន្ត្រី​​​ពុក​​​រលួយ​​​ និង​​​បាន​​​​​​ដាក់​ញត្តិ​​​ទាមទារ​​​​យុត្តិធម៌។

មិនដូច​ជា​ការ​​​តវ៉ាលើក​​​មុនៗ ដែល​​​ត្រូវ​បាន​​​បំបែក​ដោយ​កាណុង​បាញ់ទឹក ​និង​មន្ត្រី​​​នគរ​​​បាលប្រដាប់ដោយ​​​ដំបង​​​ឆក់ និងខែល ​​នោះ​​​ការធ្វើបាតុកម្ម កាលពី​​​ម្សិ ល​​​មិញ បាន​​​ប្រព្រឹត្ត​​​ទៅ​​​ដោយ​​គ្មាន​ការ​រំខាន​ ខណៈពេល​​​មនុស្ស​​​ រាប់រយ​​​នាក់ដំបូង​ឡើយ​ បាន​​​បិទ​​​ផ្លូវ​​​ចូល​​​ក្រសួង​​​យុត្តិធម៌ នៅ​​​មុន​​​ពេល​​​ធ្វើដំណើរ​​​ទៅ​​ក្បែ រ​​​តុលាការ​​​កំពូល ហើយ​​​បន្ទាប់​​​ម​​​ក ​បាន​នាំ​គ្នា​តវ៉ា​ទ្រង់ទ្រាយ​​​ធំ​នៅ​​​មាត់​​​ទ្វារ​​​ចូល​​​រដ្ឋសភា ​​​។

ការ​​​តវ៉ាដែល​​​មាន​​​វិធី​​​ចាស់​​​ថ្មី​​​លាយ​​​ឡំគ្នា​​​នោះ ក្រុមបាតុករទាំង​​​នេះ បាន​​​ប្រើ​​​ស្នែង​​​គោ ​​​ដើម្បី​​​ផ្សព្វផ្សាយ​​​សារ​​​ ដោយរិះគន់​​​​មន្ត្រី​​​តុលា​​​ការដែល​​បាន​​ឃុបឃិតជា​​​​​​​​​មួយ​​​នឹង​​​មន្ត្រី​​​រដ្ឋា​​​ភិបាល​ និង​​​អ្នកមាន​​​ទ្រពសម្បតិ្ត​ស្តុកស្តម្ភ​ព្រម​​​ទាំង​​​អ្នកមាន​​​អំណាច ដើម្បី​​​ដណ្ដើម​​​យក​​​ដីពី​​​អ្នកក្រ។

ហើយ​​​ក្រុម​​​អ្នកតវ៉ា​ បានបង្ហាញគ្រឿង​​​ដាក់បណ្ដាសា​​​របស់ពួកគាត់មាន​​​ដូច​​​ជាមាន់​​​ស្អុយ​​​រលួយពីរ​​​ក្បាល អំបិលនិង​​​ម្ទេស​​​១០​​​ល្អីនិង​​​រូប​​​ទីមោង​​​ចំនួនបី​តំណាង​​​ឲ្យ​​​ មន្ត្រី​​​តុលាការរួមមាន ចៅក្រម ព្រះរាជអាជ្ញា និង​​​​​​មេធាវី ជា​​​ដើម ដែល​​​ហោប៉ៅ​​​របស់​​​ពួក​​​គេ​​​ពោ​​​រពេញ​​​ទៅ​​​ដោយ​​​លុយ​​​ដុល្លារ​​​ខ្មោច​​​នោះ​​។​​​

អ្នកស្រី កែន បុប្ផា អាយុ៥៣​​​ឆ្នាំ​​​មក​​​ពី​​​ខណ្ឌ​​​ប្ញស្សី កែវ​​​ក្នុងរាជធានី​​​ភ្នំពេញ បាន​​​និយាយ​​​ថា “ខ្ញុំ​​​ចង់ឲ្យរដ្ឋាភិបាល និង​​​ស្ថាប័ន​​​ពាក់ព័ន្ធ​​​នា​​​នា ​​​​ជួយ​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ដីធ្លីនិង​ផ្ទះ​​​សំបែង​​​របស់​ប្រជាពលរដ្ឋក្រីក្រ​​​ទាំង​​​នេះ”។

លោក សេង សុខហេង អាយុ៣៣​​​ឆ្នាំបាន​​​និយាយថា គាត់​​​បាន​​​ធ្វើ​​​ដំណើរ​​​ពី​​​ខេត្ត​​​ឧត្ដ​​​រ​​​មាន​​​​​​ជ័យ ដើម្បី​​​ចូលរួម​​​ការ​​​តវ៉ា​​​នេះ ដោយ​​​សារ​​​​ការ​​​ចាប់​​​ខ្លួន​​​សកម្មជន​ការពារ​​​​សិទ្ធិមនុស្ស និង​​​អ្នកភូមិ ដែល​​​បាន​​​ព្យាយាម​​​ការពារដី​​​របស់​​​ពួក​​​គាត់ ពីការ​​​លួចប្លន់នោះ​ ។

លោក សេង សុខហេង បាន​​និយាយ​​​ថា “​​​យើង​​​បាន​​​​​​តវ៉ា និងបាន​​ដាក់​​​​ញតិ្ត​​នេះ​ ពី​​​ព្រោះ​​​​​​យើង​​​ចង់​​​ឲ្យ​​​ក្រសួង​​​យុត្តិធម៌ និងក្រសួង​​​ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ទាំងអស់​ជួយ​​​ធ្វើ​​​អន្តរា​​​គមន៍ ​​​និងលើកលែង​​​ការ​​​ចោទ​​​ប្រកាន់​​​លើ​​​សកម្ម​​​ជន ការពារ​​​ដីធ្លី ព្រៃឈើ ធនធាន​​​ធម្មជាតិ ​​​និង​​​ផ្ទះ​​​សំបែង”។

ក្រុមអ្នកតវ៉ា​​​ទាំង​​​នេះ បាន​​​ដាក់​​ញតិ្ត​​​ទៅ​​​ក្រសួង​​​​​​យុត្តិធម៌ រដ្ឋសភា ក្រសួង​​​ការ​​​បរទេស ​​​និងឧត្ដម​​​ក្រុម​​​ប្រឹក្សា​​​​​នៃអង្គចៅក្រម​។

លោក ចាន់ សុវ៉េត អនុប្រធាន​​​ផ្នែក​ឃ្លាំ​​​មើល​​​របស់អង្គការ​​​សិទ្ធិមនុស្ស​​ អាដហុក​​​ និង ​​​ដែលមាន​​​វត្តមាននៅ​​​ពេល​​​​​តវ៉ានេះ​​​ បាន​​​មាន​​​ប្រសាសន៍ថា លោក​​​មាន​​​ការ​​​ភ្ញាក់​​​ផ្អើល​​​ចំពោះ​​​​​​ការ​​​យល់​​​ដឹង​​​​​​ខ្ពស់​​​ក្នុង​​​ចំណោម​​​អ្នក​​​តវ៉ា​​​ទាំង​​​នេះ​​​អំពី​​​សិទ្ធិ​​​ស្រប​​​ច្បាប់​​​របស់​​​ពួកគាត់​​​ ដែល​​​ពាក់​​​ព័ន្ធទៅនឹង​​​ការ​​រឹប​​​អូស​​​យក​​​ដីធ្លី​​​ និងការ​​​ការពារ​​​បរិស្ថាន​​​។

លោក​​​ ចាន់ សុវ៉េត​​​ បាន​​​មាន​​​ប្រសាស​​​ន៍​​​ថា “បាតុករ​​​ទាំងនេះ​​​កំពុង​​​តវ៉ា​ដើម្បី​​ទាមទារ​​​សិទ្ធិរបស់​​​ពួកគាត់​​​។ ហើយ​​​ពួកគាត់​​​ចង់​​​ឲ្យ​​​រដ្ឋាភិបាល​​​ជួយ​​​”៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស