29 C
Phnom Penh

បក្ស​​​​​​​​​​ប្រឆាំង​បដិសេធ​ថា គ្មានការ​​​​វាយ​ស្ត្រីពីរនាក់​ម្ដាយ​និង​កូ​ន​ទេ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​​​ម្សិ លមិញ​ មន្ត្រី​គណបក្ស ​សង្គ្រោះ​ជាតិ ​ច្រានចោល​​​​ការ​អះអាង​ដែល​ថា អង្គរក្ស​​​ របស់​ខ្លួន​បាន​វាយ​​ម្ដាយ​​​​​របស់​​​ស្ត្រី​ម្នាក់​ ដែល​​​អះអាង​​​​ថា ជា​​​​​​អតីត​​​ស្រីកំណាន់​​​របស់​​​​​លោក​ កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​នេះ​ ។

អ្នកស្រី​​​ កែវ​​​ សុផាណ្ណារី​​​  អាយុ​៤១​ឆ្នាំ ដំបូង​​​​ឡើយ បាន​​​ចេញមុខ​​​អះអាង​​​អំពី​​​ទំនាក់ទំនង​​​ស្នេហា​​​លួចលាក់​​​​​​យូរឆ្នាំ ប៉ុន្តែ​​​បាន​​​បញ្ចប់​​​ទៅ​​​ហើយ​​​នេះ​​​ តាមរយៈ​​​កិច្ច​​​សម្ភាសមួយ​​​ជាមួយ​​​​ស្ថានីយ​​​ទូរទស្ស ន៍​​​អប្ស រា​​​​​​របស់​​​​​​គណបក្ស​ ប្រជា​ជន​កម្ពុជា​ កាលពី​ដើមខែ​នេះ។

អ្នកស្រី​​​ សុផាណ្ណារី​​​ បាន​ធ្វើដំណើរ​​​ទៅ​កាន់​​ទីស្នាក់ការ​​គណបក្ស​ សង្គ្រោះ​ជាតិ កាលពី​​​ថ្ងៃពុធ​​​ ដោយបាន​​​​ប្រាប់​​​​ក្រុម​​​អ្នក​យក​ព័ត៌មាន​នៅ​ទីនោះ​ថា ខ្លួន​​​នឹង​ប្ដឹង​លោក​ កឹម សុខា ទាមទារ​ប្រាក់​ចំនួន​១០.០០០​ដុល្លារ​​​ សម្រាប់​​ផ្គត់ផ្គង់​ជីវភាព​​​របស់​​​ខ្លួន​​​​ និង​កូន​ពីរ​​​នាក់​​​​ដែលអ្នក​​​ទាំង​ពីរ​បាន​សុំ​​​យកមក​​​ចិញ្ចឹម​ពេល​មិន​ទាន់​បែក​បាក់​​គ្នា។

ចាប់​តាំង​ពី​ពេល​នោះ​មក លោក កឹម សុខា​បាន​បដិសេធ​ថា ខ្លួន​​​​មិនដែល​ស្គាល់​ស្ត្រី​រូប​នេះ​ទេ ហើយ​​​​បាន​ចោទ​ប្រកាន់​គណបក្ស​កាន់​អំណាច​ថា​​​ បាន​​​ជួល​ស្ត្រី​រូប​នោះ​​​ឲ្យ​​​ប្រឌិត​​​​​​​រឿង​​​នេះ​​​។

ជាការ​​​ចាក់សាំង​​​​​​បន្ថែម​​​លើ​​​ភ្លើង​​​​​​​ដែល​​​កំពុង​​​តែ​​​ឆេះស្រាប់​​​ អ្នក​ស្រី សុផាណ្ណារី​ បាន​ចោទ​ប្រកាន់​អង្គរក្ស​ របស់​លោក កឹម សុខា កាលពី​ម្សិ លមិញ​ថា បាន​វាយ​ទាំង​​​រូបគាត់​ផ្ទាល់​​​ និង​ម្ដាយ​អាយុ​៦២​ឆ្នាំ​របស់​ខ្លួន​​​​ឈ្មោះ​ សំ ផល្លា ​ខណៈ​ស្ត្រី​​​ជាម្តាយ​​​រូបនេះ​​​ព្យា  យាម​​ចាប់​ទាញ​​​ដៃ​លោក កឹម សុខា អំឡុង​​​យុទ្ធ​នា​ការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​ សង្គ្រោះ​ជាតិ នៅ​ក្នុង​ខេត្ត​ព្រៃវែង។

ស្ត្រី​ទាំង​ពីរ​នាក់​នេះ​ត្រូវ​បាន​បញ្ជូន​តាម​រថយន្ត​សង្គ្រោះ​បន្ទាន់​​​​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់​​​ពី​ខេត្ត​ព្រៃវែង​ ​មក​កាន់​មន្ទីរ​ពេទ្យ​កាល់ម៉ែត ក្នុង​រាជធានី​ភ្នំពេញ​។​​​ នៅ​ទីនោះ​​​ គ្រូពេទ្យ​បាន​​លើក​​អ្នកស្រី​​​ សំ ផល្លា​​​ ដាក់​​លើ​គ្រែ​រុញ​​​ដែល​​​មាន​​​​ភ្ជាប់​​​បន្តោក​​​សេរ៉ូម​​​​​​​ និង​អុកស៊ីសែន​មុនពេល​​​​​​​បញ្ជូន​​​​គាត់​​​ចូល​ក្នុង​បន្ទប់​សង្គ្រោះ​​​បន្ទាន់​។

អ្នកស្រី សុផាណ្ណារី បាន​ប្រាប់​​​​អ្នក​យក​ព័ត៌មាន​នៅ​មន្ទីរពេទ្យ ​កាល់ម៉ែត​​​ថា“ អង្គរក្ស​ របស់​លោក​ កឹម សុខា និង​ស្ត្រី​ម្នាក់​បាន​វាយ​ទាត់​ធាក់​ម្ដាយ​ខ្ញុំ​ឲ្យ ​របួស​ធ្ងន់។ ម្ដាយ​ខ្ញុំ​ត្រូវ​គេ​វាយ​ចំ​ទ្រូង​និង​ពោះ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា ​​​គាត់​​​ត្រូវ​គេ​វាយ​ប៉ុន្មាន​លើក​​​ទេ”។​​​​​​​​​

​​​អ្នកស្រី សុផាណ្ណារី អះអាង​​​ថា ខ្លួន​​​​ក៏​ត្រូវ​គេ​វាយ​ចំ​ដៃ​ដែរ​ ខណៈ​ពេល​ព្យា  យាម​ការ​ពារ​​ម្ដាយ​របស់​អ្នកស្រី​​​។ អ្នកស្រី​​​​​​បន្ត​ថា​​​ ខ្លួន​​​បាន​ដាក់​ពាក្យ​បណ្ដឹង​ព្រហ្មទណ្ឌ​ប្តឹង​​​​លោក កឹម សុខា រួច​​​ហើយ​ បន្ទាប់​ពី​នគរ​បាល​មូលដ្ឋាន​បាន​​​ចុះទៅ​​​​ដល់​​​​កន្លែង​​​កើតហេតុ​​​ រួច​​​បាន​នាំ​ពួកគេ​ទៅកាន់​ស្នងការដ្ឋាន​​នគរ​បាល​ខេត្ត​ មុន​ពេល​ទូរស័ព្ទ​​​ហៅ​រថយន្ត​សង្គ្រោះ​​​​បន្ទាន់​​​។

គ្រូពេទ្យ​នៅ​មន្ទីរ​ពេទ្យ​ កាល់​មែ៉ត បាន​បដិសេធ​មិន​និយាយ​​​​អំពី​ស្ថាន​ភាព​របស់​អ្នកស្រី សំ ផល្លា ទេ។ អ្នកស្រី​​​ សុផាណ្ណារី បាន​​​​ឲ្យ​​​ដឹង​​​​​​​​​ថា​​​ គិតត្រឹម​​​​​​ល្ងាច​ថ្ងៃ​​​ម្សិលមិញ​នេះ​​​  អ្នក​​​ទាំង​​​ពីរ​​​​ស្ថិត​នៅ​ក្នុង​មន្ទីរ​ពេទ្យ​នៅឡើយ​ទេ​​​ ហើយ​​​បាន​អះអាង​ថា គ្រូពេទ្យ​​​​ក៏​​​មិន​បាន​​​​​​ប្រាប់​​​​អ្នកស្រី​​​អំពី​​​ស្ថាន​ភាព​របស់​​​ម្ដាយ​អ្នកស្រី​​​ដែរ​​​។

លោក វ៉ាន់ សារឿន ស្នងការ​នគរ​បាល​ខេត្ត​ព្រៃវែង​ ​បាន​បញ្ជាក់​ថា​​​ ​ពិតជា​​​មាន​​​ការ​​​ដាក់​​ពាក្យ​បណ្ដឹង​​​​​​នេះ​​​មែន​​​ និង​​​ថា មន្ត្រី​របស់​លោក​​​កំពុង​ស៊ើប​អង្កេត​​​។

លោក​​មាន​ប្រសាសន៍​ថា “ មាន​​​​​អង្គរក្ស​ របស់​លោក​ កឹម សុខា ប្រហែល​​​ពីរ​នាក់ និង​ស្ត្រី​ម្នាក់​​​​ដែល​​​ជាប់​​​ពាក់​ព័ន្ធ​ និង​ដែល​​​បាន​វាយ​​​​និង​​​រុញ​ច្រាន​ជន​រងគ្រោះ​ទាំង​ពីរ​​នាក់​​​នោះ​​​។ ​ឥឡូវ​​​​យើង​កំពុង​ស៊ើប​អង្កេត​រឿង​នេះ ហើយ​យើង​នឹង​កសាង​​​សំណុំ​​​រឿង​​​បញ្ជូន​​​​ទៅ​​​តុលាការ​​​​​​​។

លោក សូ សាវឿន មេបញ្ជាការ​រង​កង​រាជ​​អាវុធ​ហត្ថ​ខេត្ត​ព្រៃវែង បាន​ឲ្យដឹង​​​ថា មន្ត្រី​របស់​លោក​កំពុង​ជួយ​ស៊ើប​អង្កេត​រឿង​នេះ ហើយ​ក៏​មាន​វីដេអូ​ដែល​ជា​ភ័ស្តុតាង​បញ្ជាក់​​​ពី​​​ការ​បង្ក​​​របួស​​​ស្នាម​​​​នេះ​ដែរ។

លោក កឹម សុខា មិន​អាច​ទាក់ទង​សុំ​ការ​​​អត្ថា​ធិប្បា  យ​បាន​ទេ កាល​ពីរសៀល​ថ្ងៃម្សិល​មិញ។   ទោះ​ជា​យ៉ាង​ណា អ្នកស្រី ម៉ូណូ វីធីយា៉​​​ កូនស្រី​របស់​លោក កឹម សុខា និង​​ជា​​​អនុ​ប្រធាន​​ផ្នែក​កិច្ច​ការ​សាធារណៈ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​បាន​លើក​​​​ទូរស័ព្ទ​របស់​លោក​​​ កឹម​​​ សុខា​​​ បាន​បដិសេធ​​ការ​អះ​អាង​អំពី​ការ​បង្ក​​​របួស​​​ស្នាម​​​​នេះ។

អ្នកស្រី វីធីយា៉​​​ ​មាន​ប្រសាសន៍​ថា “ វា​​​​មិន​ពិត​​សោះឡើយ​​​​​​។ គ្មាន​​​ការ​​​ប៉ះទង្គិច​​​​គ្នា​​ជា​មួយ​​​ស្ត្រី​ណា​ម្នាក់​ទាល់​តែ​សោះ ។ ពួកគេ​​​ [អង្គរក្ស]​​​ ​មិន​​​បាន​​​ប្រឈម​​​មុខ​​​ជាមួយ​​​អ្នកណា​​​ទេ​​​”។​​​

ពាក់​ព័ន្ធ​នឹង​ការ​អះអាង​អំពី​ទំនាក់ទំនង​​​ស្នេហា​​​លួចលាក់​​​របស់​​​លោក​​​ កឹម​​​ សុខា​​​ អ្នក​ស្រី​វីធីយា៉​​​ បាន​ចោទ​គណបក្ស ​ប្រជា​ជន​​​​កម្ពុជា​​​ថា បាន​ប្រឌិត​​​​រឿង​​​នេះ​ឡើង។

អ្នកស្រី​បាន​មាន​ប្រសាសន៍​​​​បន្ត​​​​​​ថា “ ដូច​ដែល​លោកស្រី ម៉ាហ្គាេរ៉ត ថាច់ឈើ​ (Margaret Thatcher) បាន​​​មាន​ប្រសាសន៍​អ៊ីចឹង​ថា គេ​វាយ​ប្រហារ​អ្នក​រឿង​​​បុគ្គល​​​​ដោយសារ​​​តែ​​​គេ​មិន​អាច​វាយ​ប្រហារ​អ្នក​រឿង​​​​​នយោ​បាយ។​ វា​​​ស​​​បញ្ជាក់​​​ឲ្យ​​​ឃើញ​​​​ថា ​​​តើ​​​ពួកគេ​​​ស្លន់ស្លោ​​​ប៉ុណ្ណា​​​”។

អម​​​ដោយ​កូន​ប្រុសអាយុ​៦​ឆ្នាំ និង​កូន​ស្រី​​អាយុ​៨ឆ្នាំ​ នៅ​​​​មន្ទីរ​ពេទ្យ​ កាលម៉ែត​ អ្នកស្រី​ សុផាណ្ណារី ​អះអាង​ថា លោក កឹម សុខា បាន​ផ្តល់​​​ប្រាក់​​​ឲ្យ ​​​​ខ្លួន​​​​ចំនួន​​​៣០០​ដុល្លារ​ក្នុង​មួយ​ខែ​​​​អស់​​​រយៈ​ពេល​១០​ឆ្នាំ​​ មុន​ពេល​ផ្តាច់​​​​ទំនាក់​ទំនង​សេ្នហា​​​លួចលាក់​​​នេះ​​​។

អ្នកស្រី​បន្ត​ថា ខ្លួន​​​បាន​ភ្ជាប់​​​ទំនាក់​ទំនងសេ្នហា​​​​​ជាមួយ​​​លោក​​​កឹម​​​ សុខា​​​ ទាំង​​​ដឹង​ថា លោក​​​មាន​​​ភរិយា​​​ស្រប​ច្បា  ប់​​​​រួច​​​ទៅហើយ​​ “ ដោយសារ​​​​ខ្ញុំ​ស្រឡាញ់​គាត់ ហើយ​គាត់​ក៏​ស្រឡាញ់​ខ្ញុំ​​​​​​”។

អ្នកស្រី​បាន​ច្រានចោល​​​​ការ​អះអាង​របស់​​គណបក្ស​សង្គ្រោះ​ជាតិ​​​ដែល​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​ បាន​ជួលខ្លួន​​​​ឲ្យ​​ធ្វើ​បែប​នេះ ហើយ​បាន​បញ្ជាក់​ថា មូលហេតុ​​​ដែល​​​អ្នកស្រី​​​​​​​ចេញ​មុខ​​​​មក​​​ទម្លាយ​​​រឿងនេះ​​​​​​ពេល​​​នៅ​សល់​​​តែ​ប៉ុន្មាន​សប្ដាហ៍​​​​ទៀត​​​ដល់​​​ថ្ងៃ​​​បោះ​ឆ្នោត​ជាតិ​​​​ គឺ​​​ដោយសារ​​​តែ​​​គ្រួសារ​របស់​ខ្លួន​​​​អស់​​ប្រាក់​ផ្គត់ផ្គង់​​​ជីវភាព​​​​​​ទៅ​​​ហើយ​។

អ្នកស្រី​បាន​និយាយ​​​ថា“ប្រសិន​បើ​លោក​ កឹម សុខា មិន​ទទួល​ស្គាល់​ខ្ញុំ​ជា​ភរិយា​​​​ទេ ខ្ញុំ​នឹង​ព្យា យាម​តាមជួប​គាត់​រហូត​”។
អ្នកស្រី​​​ សុផាណ្ណារី ក៏​បាន​និយាយ​​​បញ្ច្រាស់​​​​គ្នា​​​ពាក់ព័ន្ធ​​​នឹង​​​រយៈពេល​​​នៃ​​​ទំនាក់ទំនង​​​​​​ស្នេហា​​​​លួចលាក់​​​របស់​​​អ្នកទាំងពីរ​​​ផង​ដែរ​។

អ្នកស្រី​​​និយាយ​​​​ថា វា​បាន​ចាប់​ផ្ដើម​ឡើង​នៅ​​​ក្នុង​​ឆ្នាំ​១៩៩៨ ឬ​១៩៩៩​។ ប៉ុន្តែ​​​ អ្នកស្រី​​​ក៏​​​ធ្លាប់​​​បាន​​​និយាយ​​​ផងដែរ​​​ថា​​​ ទំនាក់ទំនង​​​នេះ​​​បាន​​​​​​​ចាប់ផ្ដើម​ពេលរូបគាត់​​​​​មាន​​​អាយុ​២១​ឆ្នាំ​ ដែល​​​​​​បើ​​​គិតទៅ​​​ គឺ​​​កាលពី​​​​​​​​២០ឆ្នាំ​មុន​​​។

សមាជិក​គណបក្ស​ប្រឆាំង​បីនាក់​ ដែល​បានអះ​អាង​​ថា ខ្លួន​​​​​ស្ថិត​​​នៅ​ជាមួយ​លោក កឹម សុខា រហូតដល់​​​​ចប់​យុទ្ធនាការ​ឺឃោសនា​​​បោះឆ្នោត​​​នៅ​ក្នុង​ខេត្ត​ព្រៃ​វែង​កាលពី​ម្សិល​មិញ​នោះ បាន​អះអាង​​​​​ថា អ្នកស្រី​ សុផាណ្ណារី និង​ម្ដាយ​របស់​ខ្លួន​​​​បាន​ធ្វើ​​​ដំណើរ​​​មក​កាន់​កន្លែង​ធ្វើ​​​យុទ្ធនា​ការ​នោះមែន​ ប៉ុន្តែ​មិន​បាន​ចូល​មក​ជិត​លោក កឹម សុខា ទេ ព្រោះ​អ្នក​ចូល​​រួម​​​​ក្នុង​​​យុទ្ធនាការ​​​​នេះ​​​បាន​​​រាំងផ្លូវ​ពួកគេ​។

លោក ឈិត សុផល សមាជិក​​ក្រុម​ប្រឹក្សា  ​​​​គណបក្ស​ សម រង្ស៊ី មកពីស្រុក​កញ្ជ្រៀច ខេត្ត​ព្រៃវែង បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​មិន​បាន​ឃើញ​អង្គរក្ស ​របស់​លោក កឹម សុខា ឬ​អ្នក​ចូល​រួម​ដទៃ​ទៀត​វាយ​ស្ត្រី​ទាំង​ពីរ​នាក់​នេះ​ទេ​ពួកគេ​គ្រាន់​តែ​ច្រាន​ចេញ​ប៉ុណ្ណោះ។ ស្ត្រី​ទាំង​ពីរ​នេះ​មិន​ត្រូវ​បាន​គេ​វាយ​ ហើយ​ក៏​មិន​បាន​រង​​របួសអ្វី​​​​ដែរ៕

ប្រែសម្រួលដោយ ហម សុផាណ្ណា​​​​​
​​​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស