31 C
Phnom Penh

គណ​បក្ស​ នយោបា​យ​មា​ន​​​​រយៈ​ពេល​​១៥​នាទី​ ក្នុ​ង​កា​រ​ផ្សព្វ​ផ្សាយអំពី​គោលនយោ​បា​យ​គណ​បក្ស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​កាល​​ពី​ម្សិ ល​មិញ ​គ​ណ​ៈ​កម្មា​​ធិ​កា​រ​​ជាតិ​​រៀប​ចំ​កា​​រ​បោះ​ឆ្នោ​ត​​(គ.ជ.ប.)បា​ន​ប្រ​កាស​​​ថា​​ ទ​ូ​​រ​ទស្ស​​ ន៍​​​​ជាតិ​កម្ពុជា​​​នឹ​ង​ផ្សព្វ​​ផ្សាយ​​​​ការ​​​ឃោស​នា​​ពី​គោល​នយោបាយ​បក្ស​ ដែល​បាន​ថត​ទុក​ជាមុន​សម្រាប់​គ​ណ​​បក្ស​​ នយោ​បា​យ​​ចំ​នួ​ន​​ប្រា​​ំ​​បី​ ដែល​​ចូ​ល​​រួ​ម​​ប្រ​កួ​ត​ប្រ​ជែ​ង​ក្នុ​ង​កា​រ​​បោ​ះ​​ឆ្នោត​ជាតិ​នា​​ថ្ងៃ​​​ទី​២៨ ​​ខែ​កក្កដា ប៉ុន្តែ​ សំ​​ណួរ​​​ត្រូ​វ​បា​នចោទ​​សួរ​អ​ំ​ពី​​ការ​ចាក់​ផ្សាយ​ ដែល​នឹ​ង​​ហា​ម​​មិន​ឲ្យ​​​​​​គ​ណ​បក្ស ​ទាំង​អស់​សួរ​​ដេញ​​ដោល​គ្នា​នោះ​។

គ​ណ​បក្ស​​​ ប្រាំ​បី​​​នឹង​​ត្រូ​វ​ផ្តល់​​រយ​ៈ​ពេល​​​ពីរ​​ម៉ោង​ ​​ដោយ​គ​ណ​​បក្ស ​នី​មួយ​ៗ​​មា​ន​​​ពេល​​១៥​នា​​​ទី​ ​ដើម្បី ​ផ្ស ព្វ​ផ្សាយគោល​​នយោបា​យ​​​បក្ស​ របស់​​ខ្លួន​​នៅ​ពេល​​ព្រឹក​ និង​​​ពេល​​រសៀល​​​ តាម​​​​ស្ថា​នីយទ​ូ​រទស្ស​​ ន៍​ជាតិ​ និ​ង​​វិទ្យុ ជាតិ​​ FM96 Mhz​​​ ព្រ​ម​​ទាំង​ស្ថានីយវិទ្យុ​​វត្ត​ភ្នំ​ FM ១០៧.៥ ​​ចា​ប​់​​ពីថ្ងៃ​​ទី​​២៧​ ខែ​មិថុ​នា​​ដល់​ថ្ងៃ​​​ទី​​២៦​ ខែ​កក្ក​ដា​។

​គ​ណ​​​បក្ស​​នីមួយៗ​អា​ច​​ប្រើ​កា​រ​​ឃោស​​នា​​​របស់​​ខ្លួ​ន​រយ​ៈ​ពេល​​១៥​នាទី​ ដើម្បី​​ផ្សព្វ​ផ្សាយ​​​សារ​ផ្ទាល់ខ្លួន ឬ​​ក៏​ពួ​ក​គេ​​​អាច​ចូលរួមដោយ​បង្កើត​ជា​​ក្រុម​មួ​យ​ ដែល​​ត​ំ​ណាង​មក​ពី​គណ​បក្ស ​នីមួយ​ៗ​​មា​ន​​​​ពេល​​១៥​នាទី​​ ដើម្បី​ អា​ន​​​គោល​នយោ​បា​​យ​បក្សដែល​មានការ​រៀប​ចំ​ទុកជាមុន​​​របស់​​ខ្លួន​។

​លោក ​យឹម សុ​វណ្ណ ​អ្ន​ក​នាំ​​​ពាក្យ​​​របស់​គណ​​បក្សសង្គ្រោ​​ះ​ជាតិ​  ដែល​​ឈរ​ឈ្មោះ​ជា​បេក្ខ​​ជន​​តំណាង​រាស្ត្រ​ផង​ដែរ​ បា​ន​ថ្លែ​ង​ថា​ បើ​​គ្មាន​​កា​រ​ជ​ជែ​ក​​ដេញ​ដោលទេ​​ សេរី​ភា​ព​​​ និ​ង​​សមត្ថ​ភាព​ក្នុង​កា​រ​ប្រកួត​ប្រជែង​គ្នា​នៅ​ក្នុង​ឃោសនា​តា​ម​​​ទូរ​​ទស្ស​ន៍ អាច​មា​ន​​បញ្ហា។

​លោក​បន្ត​ថា​ “ គ្មាន​កា​រ​​សួរ​​ដេញ​​ដោល​​បន្តផ្ទាល់ដូច​ប្រទេស​ប្រជា​​ធិប​តេយ្យផ្សេង​ទេ​ ពី​ព្រោះការ​ឃោស​នា​​​​​ទាំ​ង​អស់​​នេះ សុទ្ធ​តែត្រូវបាន​ថត​ទុក​ជាមុន​”។

លោក​មាន​​ប្រ​សាស​ន៍​ថា “ ​​កា​រ​​​ឃោស​នា​​​ជា​ក្រុម​នេះ​ក៏​គ្មាន​​កា​រ​​សួរ​ដេញ​ដោល​​ដែរ​ ​ពី​ព្រោះ​​យើង​គ្រាន់​​​​តែ​អ​ង​្គុយ​​​ និង​អាន​គោល​នយោបា​យ​​​របស់​​គ​ណ​​បក្ស​​ប៉ុណ្ណោះ​”។ លោក​​បា​ន​បន្ថែម​​ថា ​កា​រ​​​ឃោសនា​​​ខ្លះ​​ត្រូ​វ​បា​ន​ថត​រួ​ច​ហើយ​។

កា​រ​បោះ​ឆ្នោតជាតិ​​​​ពេល​ខាង​មុខ​នេះ នឹ​ង​​​​កំ​ណត់​​​គ​ណ​បក្ស​​​ ណា​ដែ​លនឹង​​ទទួល​​បាន​​អា​សន​​ៈ​​​​នៅក្នុ​ង​រដ្ឋសភា​មា​ន​​១២៣​​អាស​នៈ​ ដែល​​​គ​ណ​បក្ស ​​ប្រជា​ជន​កម្ពុជា​​​ទទួ​ល​​​​បា​ន​អា​​សន​​ៈ​លើស​លប់​ ចាប់​​តាំ​ង​​ពី​ឆ្នាំ​​១៩៩៨​មក។ ប្រជា​​​​ពល​រដ្ឋ​ក​ម្ពុជា​​​​ជាង​៩,៦​លាន​នាក់​​បា​ន​​ទៅ​ចុះ​ឈ្មោះ​​បោះ​ឆ្នោត​  ដែល​ក្្នុ​ង​នោះ​​​​​ចំ​នួនគ​ណ​បក្ស​​ដែល​​ចូល​រួ​ម​ប្រកួ​ត​ប្រជែ​​ង​​ធ្លាក់​​ចុ​ះ​​​ពី​២៣​គ​ណ​បក្ស​​ក្នុង​ឆ្នាំ​​២០០៣ ​មក​នៅ​ត្រឹម​​ប្រាំ​បី​គ​ណ​​​បក្ស​​ប៉ុណ្ណោះ។

លោក ច័ន្ទ យ៉េត អ​នុប្រ​​​ធា​ន​គណ​បក្ស​​សាធា​​រណ​​រដ្ឋ​​ប្រ​ជា​ធិ​ប​តេយ្យ ដែល​​គេ  មិន​​​សូវ​ស្គាល់ បា​ន​​មា​ន​​ប្រ​សាស​ន៍​ថា លោក​​សោក​ស្តាយ​​​ដែល​ការផ្សាយ​តាម​ទូរ​​ទស្ស​​ ន៍​នេះ​​មិន​​​អ​នុ​ញ្ញាត​ឲ្យ​​​ គ​ណ​​បក្សនីមួយៗ​​​សួរ​​ដេញ​​ដោល​​​អ​ំ​ពី​​គោលនយោ​បា​យបក្សនោះ​​។

​លោក​បា​ន​​បន្ត​ថា​ “ ​​​​គោល​នយោ​បា​យ​​គណ​​បក្ស​​​​ របស់​យើង​ ​គឺ​ដើ​ម្បី​ ស្វែ​ង​រក​យុត្តិ​ធម៌​ និង​បម្រើ​​ប្រជា​​​ពល​រដ្ឋ​ខ្មែរ​ “ ដែល​រងផល​​ប៉ះ​​​ពាល់​ដោ​យ​សារ​​ជម្លោះ​ដី​ធ្លី​ និ​ង​ភាព​​អយុត្តិ​ធម៌​​ក្នុង​សង​្គម​”។

លោកស្រី​ ឡូរ៉ា ថ​ន​តុន (Laura Thornton) នា​​យិកាប្រចំាប្រទេស​របស់​​វិទ្យា​​ស្ថាន​​​​ជាតិ​ប្រជា​​​ធិប​តេយ្យ​ដែលមាន​មូលដ្ឋាន​នៅ​ក្រុ​ង​​វ៉ាស៊ីន​តោន​ បា​ន​មា​ន​​ប្រ​សាស​ន៍​ថា ​​អ​ង​្គការ​​​របស់​លោក​ស្រី កំ​ពុង​​​មា​ន​​ផែន​កា​រ​បង្កើត​កា​រ​​​​ដេញ​​ដោល​​​តា​ម​​វិទ្យុ និ​ង​ទូរ​ទស្សន៍​​សម្រាប់​​បេក្ខ​ជន​ឈរ​ឈ្មោះ​ជាតំណាងរាស្ត្រ​​​ ដូច​ដែល​​ពួ​ក​គេ​ធ្លាប់​​​បា​ន​ធ្វើ​​​ក្នុ​ងកា​រ​​បោះ​ឆ្នោត​មុនៗ ប៉ុន្តែ​​កំ​ពុ​ង​​ប្រឈម​នឹង​ឧបសគ្គ​​​ពី​​គ​ណ​បក្ស​​ប្រជាជន​កម្ពុជា​​​​ដែល​គ្រ​ប់​គ្រង​​​​ដោយ​លោក​នា​​យក​​រដ្ឋ​មន្ត្រី ហ៊ុន សែន​។

​លោកស្រីបានមាន​ប្រសាសន៍បន្ថែម​ទៀត​ថា ​បើ​ទោះ​​​ជា​​គ​ណ​បក្ស​ ប្រជាជន​កម្ពុជា​ធ្លាប់​បា​នចូ​ល​​រួ​ម​ក្នុង​​​​កា​រជជែក​​​ដេញ​ដោល​បែ​ប​​នេះ​​ពី​មុន​មក ​ដែល​​​ត្រូ​វ​បា​ន​​​គណ​ៈ​កម្មាធិ​កា​រ​​ជាតិ​​រៀប​ចំ​កា​រ​​​បោះ​ឆ្នោតសម្រេច​យល់​ព្រម​សម្រាប់​ឆ្នាំ​​២០១៣​ក៏​ដោយ ​ក៏​​​គ​ណ​បក្ស​​ ប្រជា​​​ជន​​បា​ន​លើកសំណួរ​​​​អ​ំ​ពី​ភាព​ស្រ​បច្បា  ប់​ក្នុង​ការ​​បង្កើត​​កា​រ​​ជជែក​ដេញ​ដោល​នេះ ដោយ​យោង​ដល់​​​មាត្រា​៥​នៃ​(ច្បាប់​ស្តី​​ពី​កា​រ​​បោះ​ឆ្នោត​) ហើយ​​យើង​កំ​ពុ​ង​​ព្យា​យា​ម​ដោះ​ស្រាយ​​​រឿង​នេះ​”។

​គេ​នៅ​មិន​ទាន់​ច្បា  ស់​​ថា​​តើ​​ហេតុ​អ្វី​​​បាន​​ជា​គណ​បក្ស​ ប្រជាជន​កម្ពុជាលើកឡើងពី​​មាត្រា​​នេះ​ ​ដែល​​ចែ​ង​ថា ​ការ​បោះ​ឆ្នោត​ត្រូ​វ​​​តែ​​យុត្តិធម៌​ ហើយប្រព័ន្ធ​បោះ​ឆ្នោត​សមា​មាត្រ​ ដោយមាន​​​តំណាង​ខេត្ត​ និង​ក្រុង​។​

​លោកស្រី ​ថន​ថុ​ន ​​បា​ន​​ថ្លែ​ង​ថា​ “ ខ្ញុំ​គិត​ថា ​គ្មាន​អ្វី​នៅ​ក្នុង​ច្បាប់​​​ដែល​ហា​ម​ប្រាម​[ការ​ផ្សាយ​តាម​ទ​ូរ​​ទស្ស ន៍​] មិន​ឲ្យ​ មា​ន​​​ភា​ព​ច្នៃ​ប្រឌិត​ ដើម្បីទទួលបានការ​ចាប់​អារម្មណ៍​នោះ​​​ទេ​”។

​លោក ទេព នីថា ​​អគ​្គ​លេខាធិ​ការ​​​របស់​​គណ​ៈ​កម្មាធិ​ការ​​ជាតិ​រៀប​ចំ​កា​រ​បោះ​ឆ្នោត​​ ​បា​នលើក​ឡើង​ថា គណ​បក្ស​ នយោបា​យ​​ទាំ​ង​អស់​​ត្រូ​វ​​ទទួល​​ខុស​​ត្រូវ​​ចំ​ពោះ​ការ​​ផ្សា  យ​ពី​គោលការណ៍បក្ស​ របស់​​ខ្លួន​។

លោក​បា​ន​​បន្ត​ថា​​ “ ពួ​ក​គេត្រូ​វ​ទទួល​​ខុស​​ត្រូ​វ​​ចំ​ពោះ​កា​រ​​ចំ​ណា​យ​ និ​ង​អាច​​ថត​​ឃ្លីប​នេះបាន​នៅចំណុច​​ដែល​ពួ​ក​គេ​ចង់​បា​ន”៕​

(រាយ​កា​រ​​ណ៍​បន្ថែម​​​ដោ​យ ​Lauren Crothers)

ប្រែសម្រួល​ដោយ ចេវ ប៊ុននី​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស