29.3 C
Phnom Penh

ប្រជាពលរដ្ឋ​​​នៅ​​​តាម​​​មូលដ្ឋាន​​​រាប់រយ​​​នាក់​​​នាំគ្នា​តវ៉ា​​​ចំពោះ​​​ការ​​​បាត់បង់​​​ដីព្រៃ​​​ដោយ​​​សារ​​​ក្រុមហ៊ុនឯកជន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកភូមិជាង​​​៧០០នាក់​​​មកពី​​​ខេត្ត​​​ចំនួន​​​៥ ​​​កាល​​​ពីម្សិ ល​​​មិញ​​​ បាននាំគ្នា​​​​តវ៉ានៅមុខ​​សាលា​ខេត្ត​​កំពង់ឆ្នាំង​ដើម្បី​ប្តឹង​អំពី​ការ​​​បាត់បង់ដី​​​​ព្រៃ​សហគមន៍​​​ របស់ខ្លួនដោយ​​​សារ​​​ក្រុមហ៊ុន​​​កសិឧស្សា ហកម្មធំៗ​​​។

ដោយ​​​​រៀបចំឲ្យ​​​ មាន​​​ការ​ជួបជុំ​របស់​​​ប្រជា​​​ពលរដ្ឋខ្មែរ​​​ថ្នាក់​​​មូលដ្ឋាន​​​ ​​​ជា​បណ្តាញ​​​សហ​​​គម​​​ន៍មួយ​ ​​ដែលរួមមាន​​​សកម្មជន​​​ការ​​​ពារ​​​ព្រៃ​​​ឈើ​​​និង​​​ដី​​​ធ្លី​​​ ក៏​​​ដូចជា​​​អ្នកនេសាទ​​​ ប្រជា​​​ពល​​​រដ្ឋ​​​មកពី​​​ខេត្ត​​​កំពង់ឆ្នាំង​​​ ពោធិ៍សាត់​​​ បាត់​​​ដំបង​​​​​​បន្ទាយ​​​មានជ័យ​​​និង​​​ខេត្តប៉ៃលិន បាន​​​ស្តាប់​​​សេចក្តី​​​ថ្លែងការណ៍របស់​​​មេដឹកនាំ​​​សហគម​​​ន៍​​​អំពី​​​ការគំរាម ដែល​​​​ប្រជាពលរដ្ឋ​​​នៅ​​​ទូទាំង​​​ប្រទេស​​​ ​ត្រូវ​​ប្រឈម​​​​ចំពោះ​​​ការ​​​បណ្ដេញ​​​ចេញពី​​​ដី​​​ធ្លី​​​។

អ្នកស្រី យិន ពេជ្រ​​​ សមាជិក​​​របស់​​​បណ្តាញ​​​​​​ភ្នំកុក​​​នៅ​​​ខេត្ត​​​កំពង់ឆ្នាំង​​​ដែល​​​បាន​​​តស៊ូមតិ​​​សម្រាប់​​អ្នក​​​ភូមិ​​​ ទទួលរងផល​​​​​ប៉ះ​ពាល់​​​​ដោយ​​​សារ​​​ការ​​​ផ្តល់ដី​​​សម្ប ទាន​​​សេដ្ឋកិច្ច​​​ និង​​​ការ​​​បណ្តាញ​​​ចេញ​​​ បានលើកឡើង​ថា សហគមន៍​​​របស់​​​អ្នកស្រី​​​កំពុង​​​​​​តស៊ូ​​​មតិ​​​ដើម្បី ​​​ឲ្យ មានការ​លុប​​​ចោល​​​ដីសម្ប ទាន​​​សេដ្ឋកិច្ច ទំហំជាង​​​១​​​.៨០០​​​ហិកតា​​​​​​នៃ​​​ដី​​​ព្រៃ​នៅក្នុង​ស្រុក​បរិបូរ​ ដែល​គ្រប់គ្រង​ដោយ​​​​ក្រុមហ៊ុន​​​ភាពីមិុច ​​​ដែល​​​មាន​​​​ខ្នងក្រាស់។

​​​អ្នកស្រី​​​ យិន ពេជ្រ​​​ បាន​​​មាន​​​ប្រសាស​​​ន៍​​​ថា  “ប៉ុន្តែ​​​សំណើរ​​​បស់យើង​​​មិនដែល​​​ត្រូវបាន​​​ទទួលយក​​​ទាល់តែសោះ​​​ ពីព្រោះ [​​​អាជ្ញាធរ]​​​បាន​​​អះអាង​​​ថា តំបន់​​​ដែល​ យើង​​​បានស្នើឲ្យ ដាក់ចូលជា​​​ព្រៃ​ការពារ​ ​​គឺ​​​ស្ថិត​​​នៅ​​​​​​ក្នុង​​​តំបន់ដី​​​​សម្ប ទាន​​​​​​​ដែល​​​ជា​​​របស់​​​ក្រុមហ៊ុន​​​ភាពីមិុច​​​”។ អ្នកស្រី​​​បន្ថែម​​​ថា ​​​ក្រុមនិស្សិត​​​ស្ម័គ្រ​​​ចិត្ត​​​បាន​​​វាស់​​​វែង​​​ដី​​​ទំហំ​​​១.៤០០ហិកតា​​​នៃដី​នេះ​ដើម្បី​​​ ផ្តល់​ទៅ​​​ឲ្យ​​​អ្នកភូមិ​​​ ។

អ្នកស្រី​​​បាន​​​មាន​​​ប្រសាសន៍ថា  “​​​យើង​​​កំពុង​​​ស្នើសុំការ​​​ការពារ​​​ដី​​​ទំហំ​​​៤០០ហិកតា​​​ដែល​​​នៅ​​​សល់​​​នេះ ដោយ​​​សារ​​​ប្រជា​​​​​​ពលរដ្ឋ​​​យើង​​​អាស្រ័យទៅ​​​លើព្រៃនេះ​​​ដើម្បី​​​​​​ប្រមូល​​​ផល​​​ និង​​​អនុផល​​​ព្រៃឈើ​សម្រាប់​ការ​​​​ចិញ្ចឹម​​​ជីវិតប្រចាំថ្ងៃ”។

អ្នកស្រីបន្ថែមថា អនុ​ផល​​​ព្រៃឈើ​​​ បាន​​​ផ្ដល់ការផ្គត់ផ្គង់​​​​មួយ​​​ផ្នែក​​​ធំ​​​ដល់​​​ការ​​​ចិញ្ជឹម​​​ជីវិត​​​ប្រចាំ​ថ្ងៃ​របស់​​​សហគមន៍​​​។ អ្នកស្រី លី ពិសី តំណាង​​​របស់​​​អង្គការ​​​សកម្មភាព​​​សង្គម​​​សម្រាប់​ការ​​​ផ្លាស់​​​ប្តូរ​​​ ដែល​ជា​​​អង្គការមួយ គ្រប់គ្រង​​ដោយ​សេវាកម្ម​ពិភពលោក​ អាមេរិកាំង​ ជ្វីហ្វ​ ​មាន​​​ប្រសាសន៍​​​ថា សមាជិក​​​របស់​​​គណបក្ស​​​ ប្រជា​​​ជន​​​កម្ពុជា ​​​​គណបក្ស​​​ សង្គ្រោះជាតិ​​​ និង​​​គណបក្ស ​​​ហ៊្វុន ​​​សុិន​​​បុិច​​​ សុទ្ធតែ​ត្រូវ​​​​បាន​​​អញ្ជើញឲ្យ​​​ចូលរួម​​​ប៉ុន្តែ ​​​មាន​​​តែ​​​តំណាង​​​របស់​​​គណបក្ស​​​ សង្គ្រោះ​​​ជាតិ​​​ម្នាក់​​​ប៉ុណ្ណោះ​​​បានចូលរួម​​​។

អ្នក​​​ស្រី លី ពិសី​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​សមាជិកសភា​​​ត្រូវ​​​បាន​​​ជ្រើសរើសដោយ​ប្រជាពលរដ្ឋ​​​​ ហេតុ​ដូច្នេះ​ហើយ​សមាជិក​​​សភា​​​ត្រូវ​​​តែ​​​ទទួល​​​ខុសត្រូវ​​​ចំពោះ​​​បញ្ហា​​​​​​របស់​​​​​​ប្រជា​​​ពលរដ្ឋ​​​។​​​ សមាជិកសភា ​​​គឺ​​​ជា​​​មេ​ដឹកនាំ​​​ស្រប​​​ច្បា  ប់​​​ ហើយ​​​សមាជិក​​​សភា​​​នឹង​​​បាត់​​​បង់​​​ភាព​​​ស្របច្បា  ប់​​​របស់​​​ខ្លួន​​​ប្រសិន​​​បើ​​​សមាជិកសភា​​​មិនចូលរួម​​​ និង​​​​​​មិនដោះ​​​ស្រាយ​​​បញ្ហា​​​របស់​​​យើង​​​ទេនោះ​​​”។

លោក យឹម សុវណ្ណ អ្នកនាំពាក្យ ​​​គណបក្ស​​​ សង្គ្រោះជាតិ​​​ បាន​​​បញ្ជាក់ថា លោក ​​​គី ​​​វណ្ណ​​​ដារ៉ា​​​​​​ ប្រធាន​​​ក្រុមការ​​​ងារ​​​របស់​​​គណបក្ស នេះ​​​ប្រចាំ​​​​ខេត្តកំពង់ឆ្នាំង​​​ ត្រូវបាន​​​ចាត់​​​តាំង​​​ឲ្យ​​​មកចូលរួមនៅ​​​ក្នុង​​​ព្រឹត្តិការណ៍​​​នេះ​​​ ។

លោក យឹម សុវណ្ណ បាន​​​មាន​​​ប្រសាស​​​ន៍​​​បន្ត​ថា “បញ្ហារបស់​​​ប្រជាពលរដ្ឋខ្មែរគឺជា​​​បញ្ហា​​​របស់​​​យើង​​​ យើងជា​​​សមាជិក​​​សភា​​​យើងត្រូវជួយ​​​ប្រជា​​​ពលរដ្ឋ​​​ខ្មែរ​​​៕​​​

  ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស