30.7 C
Phnom Penh

លោក​ សុខ អាន ៖ កិច្ច​ប្រជុំ​របស់​គណៈ​កម្មាធិការ​បេតិកភណ្ឌ​​​ពិ​​ភ​ព​លោក ជា​ឱ​កា​ស​​សម្រាប់​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈ​ប្រតិភូ​​ជា​ង​​១.៣០០នាក់​​​មកពី​​១២៥ប្រទេ​ស​ ​​គ្រោង​នឹង​​​ជួ​ប​​ជុំ​គ្នា​​នៅក្នុង​​រាជ​ធា​នី​ភ្នំ​​ពេញ​ នៅ​​ប៉ុន្មាន​​ថ្ងៃ​​ទៀត​នេះ​ ដើ​ម្បី​​​​​ចូ​ល​រួ​ម​​ក្នុង​​​កិច្ច​​​ប្រ​ជុំ​​​លើក​ទី​៣៧​របស់​​​​គ​ណៈ​កម្មា​​ធិ​កា​រ​​​បេតិ​ក​​ភណ្ឌ​​​ពិ​ភពលោក​ដែល​​នឹង​​ចាប់​ផ្តើម​​នៅ​ថ្ងៃ​​​​អា​​ទិត្យ​ នេះ​។

មុន​​​កិច្ច​ប្រជុំ​ ដែល​នឹ​ង​​​​​មានការ​​​ពិ​ភាក្សា​​​​​​​  អំពី​ការ​​​បញ្ចូល​​​ឬ​​​មិន​​​បញ្ចូល​​​បេតិកភណ្ឌ​​​​ប្រវត្ត​​ិ​សាស្ត្រ​និ​ង​​​បេតិកភណ្ឌ​​​​​ធម្ម​​ជាតិ​ ទៅ​​​ក្នុង​បញ្ជី​​បេតិ​កភណ្ឌ​​​ពិ​ភ​ព​លោ​ក​​​របស់​​អ​ង្គកា​រ​​យូ​ណេ​ស្កូ​នេះ​​​ លោក​ឧប​នា​​យក​រដ្ឋ​មន្ត្រី សុខ ​​អាន ​​​បា​ន​ធ្វើ​សន្និ​សីទ​​កា​សែត​មួ​យ​​​កា​ល​​ពី​ម្សិ ល​មិញ​​​​​ដើម្បី ​​​ជូ​ន​ដំ​ណឹ​ង​​ប្រាប់​បណ្តាញ​​​ព័ត៌​មា​ន​​​អំ​ពី​​កិច្ច​ប្រជុំ​នៅ​ពេល​ខាង​មុ​ខនេះ​ និង​ឱ​កាស​​សម្រាប់​​​កម្ពុជា​ក្នុងការ​​​ដើរតួនាទី​​​សំខាន់​​​លើ​ឆាក​​អន្ត​រជាតិ​។

​ប៉ុន្តែ​​ មុន​ពេល​ឆ្លើយ​តប​នឹ​ង​​​​សំណួរ​​​របស់​​​ក្រុម​អ្នក​​យក​ព័ត៌មា​ន​​ខ្មែរ​​​ មួ​យ​​ផ្នែក​ធំ​​​នៃ​សន្និ​​​សីទ​​​​​​កាសែត​​​ជា​​​ភាសា​​អង់​គ្លេស​​​​ ដែលបាន​​​ធ្វើ​ឡើង​​នៅ​ក្នុង​​ទី​ស្តី​កា​រ​​គ​ណ​ៈ​​រដ្ឋ​មន្ត្រី​​​​នេះ​​​ ​​បានផ្តោត​​​យា៉ង​​​ចម្លែក​​​លើ​​​​​​​សំ​ណួរ​​​ចំនួន​​​​បី​​​​​​​របស់​​​អ្នក​យកព័ត៌មាន​​​បរទេស​ម្នាក់​មកពី​​​កា​សែត​​​ចេញផ្សា  យ​​​ជា​​​​ភាសា​​អ​ង​់​គ្លេស​​​មួយ​​​ក្នុ​ង​​​រាជ​ធានី​ភ្នំ​​ពេញ​។

លោក សុខ ​អាន ​បា​ន​ឆ្លើយ​ត​ប​នឹង​​សំ​ណួរ​​​​​​​ថា​​ តើ​​​​លោក​​ចង់​ផ្ញើ​​​សារ​អ្វី​​​​​​ដល់​​​គ​​​ណៈ​ប្រតិ​ភូ​​​មក​ចូល​រួ​ម​​ក្នុង​​​កិច្ច​ប្រ​ជុំ​នេះ​​​ថា  “កន្លងមក​​​ យើង​ធ្លាប់​បាន​​​និយា​យ​​​រួចហើយ​​​ថា ​ប្រទេស​​​កម្ពុជា​​​​​​ហាក់ដូចជា​​​មានពីរ​​​ មួយ​​​គឺ​​​ប្រទេស​​​កម្ពុជា​​​ពិត​ប្រាកដ​​​ ហើយ​​​មួយទៀត​​​គឺ​​​ប្រទេស​​​​កម្ពុជា​ក្នុង​​​ខ្សែ ភ្នែក​​​​​ប្រព័ន្ធ​​​ផ្ស ព្វផ្សា  យ​​​ ​ដែល​ខុស​​គ្នា​​​ពី​​ប្រទេស​​​កម្ពុជា​​ពិត​ប្រាកដ​។

ប៉ុន្តែ​​នៅ​​​ពេល​​​នេះ ​គ​ណ​ៈ​ប្រតិ​ភូ​​ទាំង​​១.៤០០​​នាក់​ និង​អ្នក​​យក​​​ព័ត៌មាន​​​​​ពី​​បី​​ទៅ​​បួ​នរយ​នាក់​​​​​កំពុង​​​មក​​​មើល​​​ឲ្យ​​​ ឃើញផ្ទាល់ភ្នែក​​​ និង​ឆ្លៀតឱ​កាស​​​ទស្ស​នា​​​ប្រទេ​ស​កម្ពុជា​ និង​ស្វែងយល់​​ពី​វប្ប ធម៌​​របស់​យើង​ និង​តម្លៃ​​នៃ​បេតិកភណ្ឌ​​​របស់​យើ​ង​”។

នៅចុង​​​​​​បញ្ចប់​​​​​នៃ​​​សន្និសីទសារព័ត៌មាន​​​​​​ ​អ្នក​យក​ព័ត៌​មា​ន​​រូ​ប​នេះ​បា​ន​បន្ស ល់​​ទុ​ក​​ក្រដាស​​​​​មួ​យ​សន្លឹក​​​ដែល​មា​ន​សំ​​ណួរ​បោះពុម្ព​​​នៅ​លើ​​នោះ​​​​​ថា​​ “លោក ស្ទូ​អាត អា​ឡាន បេក​​​ឃ័រ (Stuart Alan Becker) បា​ន​​ប្រាប់​ខ្ញុំ​​ថា ​គាត់​​នឹ​ង​កត់​​​ត្រាទុក​​​រាល់​​​អ្វី​​​ដែល​​​ឯក​ឧត្តម​ឧប​នាយករដ្ឋ​មន្ត្រី​ សុខ អាន ថ្លែង​​​​ស្វាគមន៍​​​​​ពេល​​​បើក​​​កិច្ច​ប្រជុំ​​​គណ​ៈ​កម្មាធិការ​​បេតិ​កភណ្ឌ​​​
ពិ​ភ​ព​លោក​ និ​ងគូស​​បញ្ជាក់​ពី​សារៈ​សំ​ខាន់​​ក្នុង​កា​រ​​​ទទួល​រៀប​​ចំ​កិច្ច​ប្រជុំ​នេះ​”។

​លោក ឯក ថា អ្នក​​នាំ​ពាក្យ ​​​របស់​អ​ង​្គ​​ភា​ព​​​ព័ត៌មា​ន​ និ​ង​ប្រតិ​កម្ម​រហ័ស នៃ​​​​ទី​ស្តី​កា​រ​​គណ​​ៈ​រដ្ឋ​មន្ត្រី​ បា​ន​ឲ្យដឹង​​​ថា​ លោក​​​​បានរួមចំណែក​​​សរសេរ​សំ​ណួ​​រ​​​ទាំ​ង​​បី​​​​ដែល​អ្នក​យ​ក​ព័ត៌មា​ន​រូ​ប​នោះ​​​បា​ន​សួរ​​។

​លោក​បា​ន​មានប្រសាសន៍​​​​ថា  “ ខ្ញុំ​មិន​បាន​សរសេរ​​​ឲ្យ​​​ គាត់​​ទេ​ ប៉ុន្តែ​​គាត់​បាន​ទូ​រស័ព្ទ​មក​ខ្ញុំ​​​កា​ល​ពី​យ​ប់​មិញ ​[ថ្ងៃ​​ពុធ]។​​​ ​គាត់​​ជិះ​មូ៉តូ​មួយ​គ្រឿង និង​គ្មាន​​ពេល​​ត្រៀម​សំ​ណួរ​ទេ ដូច្នេះ​​ខ្ញុំ​ក៏​ជួ​យ​គាត់​​​ទៅ​​​​”។

​សំ​ណួរ​​ទាំងពីរ​ទៀត​​គឺ​​​​ ​​​ហេតុ​​អ្វី​​បានជា​​​កិច្ច​ប្រជុំ​នេះ​មា​ន​សារ​ៈសំខាន់​​សម្រាប់​កម្ពុជា​ និង​​​​អំពី​​​​សារៈសំ​ខាន់​​នៃ​ “បេតិ​កភ​ណ្ឌ​​រូ​បិយ​ និ​ង​អ​រូ​បិយ​”៕

ប្រែសម្រួល​ដោយ ចេវ ប៊ុននី​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស