នគរបាល និងអង្គការ ហាឡូ ត្រាស់ (Halo Trust) បានឲ្យ ដឹងកាលពីម្សិ លមិញថា អ្នកជំនាញដោះមីនម្នាក់បានស្លាប់ ហើយពីរនាក់ទៀតរងរបួសធ្ងន់នៅក្នុងហេតុការណ៍ផ្ទុះយុទ្ធភណ្ឌមិនទាន់ផ្ទុះមួយគ្រាប់នៅឃ្លាំងស្តុកទុកគ្រាប់មីនមួយកន្លែងក្នុងខេត្តកោះកុង ដែលអង្គការដោះមីននេះ យកធ្វើជាកន្លែងសម្រាប់ដាក់គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។
លោក រៀល ចាន់ដារ៉ា អធិការនគរបាលស្រុកមណ្ឌលសីមា បានមានប្រសាសន៍ថា “ បុរសម្នាក់បានស្លាប់នៅនឹងកន្លែង។ ជើង និងករបស់គាត់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយមនុស្សពីរនាក់ទៀតបានរងធ្ងន់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដើម្បីជួយសង្គ្រោះបន្ទាន់”។
លោក រៀល ចាន់ដារ៉ា បានមានប្រសាសន៍ថា ហេតុការណ៍ផ្ទុះនេះបានកើតឡើងកាលពីរសៀលថ្ងៃពុធ។ លោកមានប្រសាសន៍បន្ថែមថា បុរសទាំងបីនាក់ ដែលជាអ្នកជំនាញផ្នែកយុទ្ធភណ្ឌមិនទាន់ផ្ទុះ កំពុងតែព្យា យាមរើយុទ្ធភណ្ឌមិនទាន់ផ្ទុះមួយគ្រាប់ ដែលនៅសល់ពីសម័យសង្គ្រាម នៅពេលនោះវាបានផ្ទុះឡើងតែម្តង។
លោក រៀល ចាន់ដារ៉ា បានមានប្រសាសន៍ថា “ អ្នកទាំងនោះមានកំហុសបច្ចេកទេស នៅពេលរើយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅឯឃ្លាំងដាក់គ្រាប់របស់ពួកគាត់”។ លោក បានបន្ថែមទៀតថា លោកមិនដឹងច្បា ស់ថា តើហេតុអ្វីបានជាការផ្ទុះនេះកើតមានឡើងនោះទេ។
អង្គការ ហាឡូ ត្រាស់ បានប្រកាសឲ្យ ដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីម្សិ លមិញថា បុគ្គលិកដែលស្លាប់នោះ មានឈ្មោះ មុល ពិសិដ្ឋ ដែលបានធ្វើការជាមួយនឹងអង្គការនេះចាប់តាំងពីឆ្នាំ២០០៤មកម៉្លេះ។
អង្គការនេះបានឲ្យដឹងថា “ លោក មុល ពិសិដ្ឋ គឺជាបុគ្គលិកឧស្សា ហ៍ព្យា យាម និងមានប្រជាប្រិយភាពម្នាក់”។
លោកវេជ្ជបណ្ឌិត សួន សាមិត អនុប្រធានមន្ទីរពេទ្យ បង្អែកនេះបានមានប្រសាសន៍ថា អំបែងគ្រាប់ ក៏បានធ្វើឲ្យ បុគ្គលិករបស់អង្គការ ហាឡូ ត្រាស់ អាយុ៤៣ឆ្នាំ ឈ្មោះ គង់ វិបុលរងរបួសចំក្បា លនិងទ្រូង រីឯអ្នកធ្វើការងារជាមួយគាត់ម្នាក់ទៀត ឈ្មោះ យុទ្ធ ខួយ អាយុ៣៨ឆ្នាំរងរបួសចំជើងឆ្វេង និងក្បា លផងដែរ។
លោក គង់ វិបុល និង លោក យុទ្ធ ខួយ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បង្អែកខេត្តភ្លាមៗ ហើយត្រូវបានវះកាត់យកអំបែងគ្រាប់ចេញពីមុខរបួសរបស់ពួកគាត់នៅក្នុងការវះកាត់ជួយសង្គ្រោះបន្ទាន់។
លោកមានប្រសាសន៍បន្ថែមថា “ យើងបានបញ្ជូនបុរសទាំងពីរនាក់នេះទៅកាន់មន្ទីរពេទ្យ កាល់ម៉ែត [នៅរាជធានីភ្នំពេញ] ដើម្បី ព្យា បាលបន្ថែមទៀត ហើយអ្នកទាំងពីរបានទៅដល់ទីនោះនៅម៉ោងប្រហែល១ទៀបភ្លឺកាលពីម្សិ លមិញ។
សមាជិករបស់ក្រុមការងាររបស់អង្គការ ហាឡូ ត្រាស់ ដោះបានគ្រាប់ប្រហែល៤០០គ្រាប់ពីភូមិចាំយាមនៅខេត្តកោះកុង ខណៈដែលអង្គការមានមូលដ្ឋាននៅចក្រភពអង់គ្លេសមួយនេះដែលបានធ្វើការងារនៅប្រទេសកម្ពុជាចាប់ពីឆ្នាំ១៩៩១ បានបោស សម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបទាំងអស់បានចំនួន៤២៥.០០០គ្រាប់នៅទូទាំងប្រទេសប្រទេសកម្ពុជា។
ហេតុការណ៍ផ្ទុះនេះជាការក្រើនរំឭកដល់ក្រុមអ្នកដោះមីនឲ្យនឹកឃើញដល់គ្រោះថ្នាក់ ដែលអ្នកដោះមីន និងអ្នកជំនាញផ្នែកយុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រឈមមុខនឹងការងារប្រចាំថ្ងៃ។
កាលពីខែមករា អ្នកជំនាញផ្នែកយុទ្ធភណ្ឌមិនទាន់ផ្ទុះអាមេរិក៤នាក់ដែលធ្វើការជាមួយនឹងមជ្ឈ មណ្ឌលសកម្មភាពកម្ចាត់គ្រាប់មីនកម្ពុជា និងអង្គការ Golden West Humanitarian បានរងរបួសពេលយុទ្ធភណ្ឌមិនទាន់ផ្ទុះមួយបានផ្ទុះឡើងដោយចៃដន្យអំឡុងពេលធ្វើការហ្វឹកហ្វឺនមួយនៅក្នុងខេត្តបាត់ដំបង៕
ប្រែសម្រួលដោយ ស៊ុំ សុខភុំ