26 C
Phnom Penh

ព្រឹទ្ធសភា​​​អនុម័ត​​​ច្បាប់​​​ដ៏ចម្រូង​​​ចម្រាសស្ដីពី​​​ការ​​​បដិសេធ​​​ថា​​​មិនមាន​​​ឧក្រិដ្ឋ​​​កម្មរបស់​​​ខ្មែរក្រហម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​​​ជំទាស់​​​ទៅ​​​នឹង​​​ការ​​​រិះគន់​​​យ៉ាង​​​ខ្លាំង​​​​​អំពី​​​ធម្មនុញ្ញភាព​​​របស់​​​ខ្លួន​​​នោះ ​​​ច្បាប់​​​ស្ដី​​​ពី​​​ការ​​​បដិសេធ​​​ឧក្រិដ្ឋកម្ម​​​អំឡុង​​​សម័យ​​​​​​កម្ពុជា​​​ប្រជា​ធិបតេយ្យ ត្រូវ​​​បាន​​​សមាជិក​​​ព្រឹទ្ធសភា​​​អនុម័ត ​ដោយ​​​មិន​​​មាន​​​ការ​​​ពិភាក្សា កាលពី​​​ថ្ងៃ​​​សុក្រ។

ច្បាប់​​​ ដែល​​​ត្រូវ​​​បាន​​​លើក​​យក​មក​ពិភាក្សា​​ដោយ​​​ចម្រូង​​​ចម្រាសនៅ​ក្នុង​សម័យ​ប្រជុំ​រដ្ឋ​សភា​​ ដែល​ដឹកនាំ​ដោយ​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ កាល​​​ពី​​​ថ្ងៃ​​​ទី៧​​​ខែ​​​មិថុនា​ បន្ទាប់ពី​លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​​​បាន​​​ស្នើ​ឡើង​តែ​ប៉ុន្មាន​​​ថ្ងៃ​​​មុន​​​នោះ ត្រូវ​​​​​​បាន​​​អនុម័ត​​​ភ្លាមៗ ​កាល​​​​ពី​​​​​​ថ្ងៃ​​​សុក្រ​​​ដោយ​​​សមាជិក​​​ព្រឹទ្ធសភា​​​មក​​​ពី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​៤៨​​​រូប​ក្នុង​​​​ចំណោម​​សមាជិក​ព្រឹទ្ធ​សភា​​​​​​៦១​​រូប​។

លោក អ៊ំុ សារិទ្ធ អគ្គលេខាធិការ​​​ព្រឹទ្ធ​​​សភា ​បាន​​​មាន​​​ប្រសាសន៍​​​ថា “ យើង​​​បាន​​​ចំណាយ​​​ពេល​​​ជាង​​​១ម៉ោង ធ្វើ​​​ការ​​​ត្រួត​​​ពិនិត្យ​​​មើល​​​ច្បាប់​​​​​នេះ​​​ឡើង​​​វិញ និង​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​​​​សមាជិក​​​ព្រឹទ្ធសភា​​​ពីររូប​​​បញ្ចេញ​​​មតិ​​​របស់​​​ខ្លួន​​​អំពី​​​ច្បាប់​​​នេះ”។ លោកបាន​បន្តថា សមាជិក​​​ព្រឹទ្ធសភា​​​ពីរ​​​រូប​​​​​​​​​​​​មក​​​ពី​​​គណ​​​បក្ស​​​កំពុង​​​កាន់​​​អំណាចបាន​​​ផ្ដល់​​​យោបល់​​​ថា ​​​ច្បាប់​​​នេះមាន​សារៈសំខាន់​​​នៅ​​​ក្នុង​​​ការ​​​អប់​​​រំ​​​និង​​​ការ​​​បង្ការ​​​​កំុ​​​ឲ្យ​​​​​​មាន​​​អំពើ​​​ឃោរ​​​ឃៅ​​​បែប​​​នេះ​​​ត​​​ទៀត ។

លោកបាន​​​មាន​​​ប្រសាសន៍​​​ថា សមាជិក​​​ព្រឹទ្ធ​សភា​​​ចំនួន​​​១១​​​រូប​​​មក​​​ពី​​​គណបក្ស​​​ សម រង្សុី  មិន​​​មាន​​​វត្តមាន​​​​​​នៅ​​​ឯ​​​កិច្ច​​​ប្រជុំ​​​នេះ​​​ទេ ​ពីព្រោះ​សមាជិក​​​ព្រឹទ្ធសភា​​​ទាំង១១រូប​​​នេះ​​​ បានស្នើ​​​សុំ​​​ឈ​​​ប់​​​សម្រាក​​​រួច​​​ទៅ​​​ហើយ។

ធម្មនុញ្ញភាព​​​របស់​​​ច្បាប់​​​នេះ​​​ត្រូវ​​​បាន​​​​​លើក​​​ឡើង​ដោយ​សមា​​​ជិក​​​សភា​​​ចំនួន​​​២៧​​​រូប​​​មក​​​ពី​​​គណបក្ស​​​ប្រឆាំង ត្រូវ​​​បាន​​​បណ្ដេញ​​​ចេញ​​​ពី​​​រដ្ឋសភា ដោយ​​​​មិន​ត្រឹម​ត្រូវ​រយៈ​ពេល​​​​ប៉ុន្មាន​​​ថ្ងៃ​​​មុន​​​ពេល​​​ច្បាប់​​​នេះ ត្រូវ​​​បាន​​​អនុ​​​ម័ត ​ដែល​​​មាន​​​ន័យ​​​ថា រដ្ឋសភា មិន​​​មាន​​​សមាជិក​​​សភា​​​ចំនួន​​​១២៣​​​រូប​​​ទៅ​​​តាម​​​ច្បាប់​​​តម្រូវ​​​នោះ​​​ទេ៕​​​​​​

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស