34 C
Phnom Penh

អង្គកា​រ​​លើក​លែង​ទោស​​អ​ន្តរ​​ជាតិ​​​ អំ​ពាវនាវ​​​ឲ្យ​ដោះ​លែង​ជ​ន​ជាប់​ចោទសម្លាប់​លោក ជា វិជ្ជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​ពី​ម្សិល​មិញ អ​ង្គ​កា​រ​​​លើក​​​លែ​ង​ទោស​​អន្ត​រ​ជាតិ​​បា​ន​អំ​ពាវ​នា​វ​ឲ្យ​មា​ន​​កា​រ​​ដោះ​លែ​ង​​​​បុរស​​​​ពីរនា​ក់ដែលមជ្ឈដ្ឋាន​ទូទៅ​​ជឿ​ថា​​ ត្រូ​វ​បា​ន​​ផ្តន្ទា​ទោស​​​​​​​ដោយ​មិន​ត្រឹមត្រូវ​​​​ពីបទ​​ធ្វើ​​​ឃាត​​លោក ​ជា វិជ្ជា​ មេ​ដឹក​នាំ​សហ​​​ជី​ព​​សេរី​កម្ម​ករ​​​​ដ៏​ល្បី​​​ក្នុង​ឆ្នាំ​​២០០៤។

​ក្នុ​ង​​សេចក្តី​ថ្លែ​ង​កា​រ​ណ៍​មួ​យ​​​ដែល​ចេញ ​ស្រ​ប​ពេល​នឹង​​ទិ​វា​​​ពល​កម្ម​​អន្តរ​​ជាតិ​​ អ​ង្គកា​រ​លើក​លែង​​​ទោស​​​អន្តរជាតិ​បា​ន​លើក​​ឡើង​ថា​ ​សេចក្តី​សម្រេច​​​របស់​​សាលា​​ឧទ្ធរ​ណ៍​កា​ល​ពី​ខែ​​ធ្នូ​​ បញ្ជូ​ន​​​ ប៊ន សំ​ណាង អា​យុ​៣២​ឆ្នាំ​ និ​ង សុខ​ សំ​​​អឿន អា​យុ​​៤៥​ឆ្នាំ ​​ទៅ​​ដាក់​​​ពន្ធ​នា​គា​រ​​វិញ​​​​ម្នាក់​ៗ២០​ឆ្នាំ បន្ទា​ប់​​ពី​​កា​រ​​ជំនុំ​ជម្រះ​​​ឡើង​វិញ​នោះ​​ មិ​ន​ត្រឹម​ត្រូវ​ទេ ​និង​មិន​​បា​ន​​ផ្តល់​យុត្តិ​ធម៌​​​ដល់​លោក ​ជា វិជ្ជា​ ឡើយ​។

​លោក រូ​​ផឺត ​អាប់​បូត (Rupert Abbott) ​អ្នក​ស្រាវ​​​​​ជ្រា​វ​អំពី​ប្រ​ទេស​កម្ពុជា​ ឡា​វ និង​​ប្រទេ​ស​​វៀត​ណាម ​​ប្រចាំ​នៅ​អ​ង្គ​កា​រ​​លើ​ក​លែ​ង​ទោស​អន្តរជាតិ​ ​បា​ន​លើក​ឡើ​ង​ថា “ ដោ​យ​​​ពិ​ចារ​ណា​​​អំពី​​កា​រ​ស៊ើប​អង្កេត​រឿង​ព្រហ្ម​ទណ្ឌ​​​​ដែល​​​មា​ន​គុណ​វិបត្តិ​​ធ្ងន់​ កា​របើក​សវនា​ការ​​​​ជំ​នុំ​ជម្រះ​មិន​យុត្តិ​ធម៌​​ និ​ងខ្វះ​ភ័ស្តុ​តា​ងនោះ
​​​​បុ​រស​​​ទាំង​ពីរ​នាក់​នេះ​មិន​គួរ​​ត្រូវ​បាន​ផ្តន្ទា​​​ទោស​​តាំង​ពី​ដំបូង​មក​ម្ល៉េះ​”។

​លោក​បា​ន​បន្តថា “ អាជ្ញា​​ធរ​កម្ពុ​ជា ​​គួរ​តែ​​​ធា​នា​ឲ្យ​មា​ន​កា​រ​​ដោះលែង​​បុរស​​ទាំង​​ពីរនាក់​​នេះ​​​​​ជា​បន្ទាន់​និ​ង​​ដោ​យ​ឥត​​លក្ខខណ្ឌ​ ដើម្បី​​​​អ​នុញ្ញាត​ឲ្យ​​ពួ​ក​គេ​សាង​​​ជី​វ​​​ិត​ថ្មី​​”។

លោក ជា​ វិជ្ជា ​កំពុង​តែ​​ទិ​ញ​​កា​​សែត​នៅ​​តូប​លក់​កា​សែតនៅ​ខាង​ក្រៅ​​វត្ត​​លង្កា ​​ក្នុង​រាជធា​​នី​ភ្នំ​ពេញ ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​​២០០៤ ដែល​នៅ​​ពេល​នោះ​​លោក​ត្រូ​វ​បា​ន​​គេបាញ់​សម្លាប់​តែម្តង​។ ប៊ន សំ​​ណាង និង​ សុខ សំ​អឿន ​ត្រូ​វ​បា​ន​ចាប់​ខ្លួន​យក​មក​​​ផ្តន្ទា​​​ទោស​​ឲ្យ​ជាប់​ពន្ធនាគារ​​ពី​បទ​មនុស្ស​​​ឃាត​នេះ​​ ប៉ុន្តែ​​​តុ​លា​កា​រ​កំ​​ពូល​​បា​ន​បង្គាប់​ឲ្យ​ដោះ​លែ​ង​​​​ពួ​ក​គេក្នុ​ង​ឆ្នាំ​​២០០៨​ និ​ង​បា​ន​​បង្គាប់​​ឲ្យ​បើក​សវនាការ​​​​​ជំ​នុំ​ជម្រះ​​​​​ឡើង​វិញ​។

​​លទ្ធ​ផល​នៃ​កា​រ​​ជំនុំ​ជម្រះ​ឡើង​វិញ​ កា​ល​ពី​ក្នុ​ង​ខែ​​ធ្នូ ត្រូ​វ​​បាន​​​អ​ង្គ​កា​រ​​សិទ្ធិ​មនុស្ស​​ថ្កោល​​​ទោស​ ​ដោ​យ​សារ​ខ្វះ​ភ័ស្តុតា​ង​ ​​ចោទ​​​ប្រ​​កា​ន់​​​
អ​ំ​ពី​​ចម្លើយ​​សារ​ភាព​បា​ន​មក​ពី​កា​រ​​​ធ្វើ​​ទា​រុណ​កម្ម​ និង​កា​រ​​​ទទួល​ស្គាល់​ពី​​លោក ហេង ពៅ​អ​តី​ត​ស្នង​​កា​រ​​​​នគរបាល​​រាជ​​​ធានី​​ដែល​មា​ន​ឈ្មោះ​មិន​ល្អថា​​ បុរស​​ទាំង​ពីរនាក់​នេះ​ត្រូ​វ​បាន​​គេ​​ទម្លាក់​កំហុស​។

លោក អា​ប់បូត បន្តថា “ អង្គកា​រលើកលែង​ទោស​​អន្តរជាតិ​​អំ​​ពាវ​នា​វ​ម្តង​ទៀ​ត​​​ឲ្យ​​​​អាជ្ញា​​ធរ​​កម្ពុជា​​​​ធ្វើ​កា​រ​​ស៊ើប​អង្កេត​​ដោ​យ​​ឯ​ក​រាជ្យ មិន​លំ​អៀង និង​ឲ្យ​បា​ន​ហ្មត់​ចត់​​​ក្នុង​រឿ​ង​ក្តី​នេះរាប់​ទាំ​ង​​កា​រ​​ចោទ​​​ប្រកាន់​​អំ​ពី​កា​រ​ធ្វើ​​ទា​រុណ​កម្មនិ​ង​កា​រ​ប្រព្រឹត្ត​មិន​គប្ប​ី​​​ដោ​យ​​នគរបាល កា​រ​​បំ​ភិត​បំ​ភ័យ​​សាក្សី​ និង​កា​រ​​​ជ្រៀត​ជ្រែក​​​ខាង​​នយោបា​យ​​ក្នុ​ង​ដំ​ណើរការ​កាត់​ក្តី​​នេះ​”។

​លោក ផៃ ស៊ី​ផាន ​​​អ្នក​នាំ​​ពាក្យ​​ទី​ស្តី​កា​រ​​គណៈ​​រដ្ឋ​មន្ត្រី​ បា​ន​មាន​​ប្រ​សាសន៍​ថា លោក​មិន​បា​ន​​អា​ន​​​សេចក្តី​ថ្លែង​កា​រណ៍​​ទេ ​​ហើយ​ថា​ ​វា​​ជា​សេចក្តី​ស​ម្រេច​​របស់​តុ​លា​ការ​ក្នុង​ការ​​​​ស៊ើប​អង្កេត​សា​ជា​​​ថ្មី​​​​​ឬ​ក៏​​អត់​នោះ​។

​​លោក​បន្ត​ថា​ “ យើងនឹ​ង​មិន​​បង្កើត​យន្ត​កា​រថ្មី​ដើម្បើ​​ដាក់​សម្ពាធ​​​​​បង្ខំ​ឲ្យ​​​ចៅ​ក្រម​​ធ្វើ​អ្វី​​​តាម​ដែល​ពួ​ក​​​គេ​ចង់​បាន​​នោះទេ​។ ខ្ញុំ​​គិត​ថា​ គ្មាន​​នរ​ណា​​អាចធ្វើ​អ្វីមួ​យ​​ដោ​យ​គ្មាន​ចៅ​ក្រម​បាន​​ទេ​។​ពួ​ក​គេ​​​​ទទួល​បា​ន​​​អំ​ណា​ច​​​ពី​​រដ្ឋ​​ធ​ម្មនុញ្ញ​កម្ពុជា​។​មា​ន​តែ​ចៅ​ក្រម​​ទេ​​ដែល​​មា​ន​សិទ្ធិ​​វិ​និ​ច្ឆ័​យ​​​ទោស។ រដ្ឋា​ភិ​បាល​មិន​ពាក់​ព័ន្ធ​​​ទេ​”៕

ប្រែសម្រួល​ដោ​យ ចេវ ប៊ុននី​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស