33 C
Phnom Penh

ចាប់​ខ្លួន​ជនជាតិ​តៃ​វ៉ាន់​ចំ​នួន​​២៦​នាក់ជាប់​សង្ស័យពីបទ​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​ទូរគមនាគមន៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​នគរ​បាល​​បា​ននិ​យាយ​ថា​ ​ក​ង​​រាជ​អា​​វុធ​​ហត្ថ​​ក្នុង​​​ខេត្ត​ព្រះ​សី​ហ​នុ​​កាល​​ពី​ម្សិល​​​​​មិ​ញ​​​បា​ន​​​​ចាប់​​ខ្លួ​ន​​ជនជាតិ​តៃ​វ៉ា​ន​់​ចំ​នួន​​២៦​នាក់​ រា​ប់​​ទាំង​​​​ស្រី្ត​​​ចំ​នួ​ន​​ពីរ​នាក់​ផង​ ដែល​​​ជា​ប់​សង្ស័​យ​​ថា​​បា​ន​​​​ចូល​​រួ​ម​​​ក្នុ​ង​ក្រុ​ម​ជំរិត​​​​ទារ​​ប្រាក់​​​តា​ម​​​ប្រ​ព័​ន្ធ​​ទូរ​​គម​នា​គមន៍​មួ​យ​។

លោក​​វរសេនីយ៍​ទោ ហេង ប៊ុនទី មេ​បញ្ជា​​ការ​​រង​កង​​រាជ​អា​​វុធ​ហត្ថ​​ខេត្ត​ ​មា​ន​​ប្រ​សាស​ន៍​​ថា មនុស្ស​ចំ​នួន​​២៦​នាក់​ត្រូ​វ​បា​ន​​ចាប់​​ខ្លួន​​នៅ​ក្នុ​ង​វី​ឡា​ជួ​ល​​មួ​យ​​ក្នុ​ង​សង្កាត់លេខ៣ ក្រុ​ង​ព្រះ​​សី​ហនុ ​ជាទី​​​ដែល​​ពួ​ក​គេ​​បា​ន​និង​កំ​ពុ​ង​​តែមា​ន​គម្រោ​ងជំ​រិ​ត​​ទារ​ប្រាក់​​​ ដោ​យ​ប្រើ​ប្រ​ព័ន្ធ​បច្ចេក​វិទ្យា​ Voice over Internet Protocol (VoIP)​​​​ ដើម្បី​​​ទាក់​ទ​ង​ទៅ​​អ្នក​នៅក្នុង​​ប្រទេ​ស​ចិន​ និ​ង​តៃ​វ៉ាន់​ ដើម្បី​​ជំរិត​​ទារ​ប្រាក់​ពី​ពួ​ក​គេ​។

​លោក ប៊ុន​ទី ​មា​ន​ប្រ​សាស​ន៍​ថា “ ​​ពេល​នេះ ​ពួ​ក​គេ​ស្ថិត​នៅ​ក្នុ​ង​បញ្ជាការ​ដ្ឋាន​​កងរាជ​អា​​វុធ​ហត្ថ​​ខេត្ត​​ដើម្បី​​​ធ្វើ​ការ​​សាក​សួ​រ​​”។
​​រយ​ៈ​ពេល​​​ប៉ុន្មាន​​ខែ​​ចុង​ក្រោ​យនេះ ​​អាជ្ញា​​ធរ​​​បា​ន​ចាប់​ខ្លួន​​​​ជ​ន​ជាតិ​​ចិន​និ​ង​​ជន​ជាតិ​តៃ​​វ៉ាន់​​បាន​​ច្រើន​​​នាក់​ ដែ​ល​​ជាប់​​​ពាក់​ព័​ន្ធនឹ​ង​ការ​ជ​ំ​រិ​តទារ​​ប្រាក់​​តា​ម​ប្រ​​ព័​ន្ធ​ VoIP ​ក្នុ​ង​រាជ​​ធា​នី​ភ្នំ​ពេញ​​ដូ​ចគ្នា​នេះ និង​​នៅក្នុ​ង​​ខេត្ត​មួយ​ចំ​នួ​ន​ទៀត​ ហើយ​​បា​ន​បណ្តេញ​​ពួក​គេ​​ត្រ​ឡប់​​ទៅ​ស្រុកក​ំណើត​​​របស់​​ពួ​ក​គេ​វិញ​។

​លោកឧត្ត​ម​​សេនីយ៍ត្រី ​ខេង ​​ទី​តូ អ្នក​នាំ​​ពាក្យ​​កង​​រាជ​​​អា​​វុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​​​មាន​ប្រ​សាសន៍​ថា លោក​ជឿ​​ជាក់​ថា​ មនុស្ស​​​ដូច​គ្នា​នេះ​ បា​ន​រៀប​ច​ំ​គម្រោង​​ជំ​រិត​​ទារ​​ប្រាក់​​ទាំ​ង​អស់​។

​លោកឧត្តម​សេនីយ៍​ត្រី ទី​តូ បា​ន​ថ្លែង​ថា “​​ ទាំ​ង​​​ជ​ន​ជាតិ​ចិ​ន​និង​តៃ​វ៉ាន់ ​​មា​ន​ក្រុ​ម​​ជា​ច្រើន​​​ប៉ុន្តែ​​​ពួ​ក​គេ​​មា​ន​មេដឹក​នា​ំ​តែ​ម្នាក់​ប៉ុណ្ណោះ​”។​លោក​​មិ​នបា​នមាន​ប្រសាសន៍​លម្អិត​​បន្ថែម​​ទៀត​ទេ។ ជន​សង្ស័យ​នឹង​ត្រូ​វ​បញ្ជូ​ន​ទៅ​​តុ​លា​​ការ​​ថ្ងៃ​នេះ​៕

ប្រែសម្រួល​​ដោ​យ ​ចេវ ប៊ុននី​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស