26 C
Phnom Penh

រោង​ចក្រ​ថាមពល​ធ្យូង​ថ្ម​ថ្មី​នឹង​ជួយ​​​​ស​ម្រាល​ទម្ងន់​បញ្ហា​​ដាច់​ចរន្ត​អគ្គិសនី​នៅ​រាជ​ធានី​ភ្នំ​ពេញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​ក្រុម​ហ៊ុន អគ្គិសនី​កម្ពុជា (Electricite d​u Cambodge) ហៅកាត់​ថា EdC ដែល​ជា​​អ្នក​ផ្គត់​ផ្គង់​ថាមពល​រដ្ឋ​ ​បាន​ប្រកាស​កា​ល​ពីម្សិល​មិញ ថា​ រោង​ចក្រ​ថាមពល​ដំ​ណើ​រ​ការ​ដោយ​ប្រើ​ធ្យូងថ្ម ​ដែលមាន​​កម្លាំងថា​ម​ពល​៥០​មេហ្គា​វ៉ាត់ ​នៅ​ខេត្ត​ព្រះសីហនុ បា​ន​ត្រៀម​ខ្លួន​ចាប់​ផ្តើម​​ប្រតិ​​​បត្តិការ​របស់​ខ្លួន​ក្នុ​ងសប្តាហ៍​នេះ ​ហើយ​នឹង​ចូលរួមដោ​ះ​ស្រា​យ​បញ្ហា​ដាច់​ចរន្ត​អគ្គិសនី​ ដែល​បា​ន​កើត​ឡើ​ងយ៉ាង​ច្រើន​នៅក្នុង​តំបន់​នានានៃរាជធានី​​ភ្នំ​ពេញ​៕​

​ក្នុងរយៈ​ពេល​ប៉ុន្មានខែ​ចុង​ក្រោយ​នេ​ះ​ ​រាជ​ធានីភ្នំពេញ​ ខេត្ត​កណ្តាល និង​ខេត្ត​កំ​ពង់​ស្ពឺ បាន​ជួប​ប្រទះ​បញ្ហា​ដាច់ចរន្ត​អគ្គិស​នី​ជាបន្ត​បន្ទាប់​ អំឡុង​ពេល​មានការ​ប្រើ​ប្រាស់​ថាម​ពល​​​​អគ្គិសនី​ច្រើន​បំផុត​ ដោយ​សារតែ​រដូវក្តៅ​ ​និង​​កង្វះខាត​ទឹក​នៅ​ទំនប់​វារីអគ្គិសនី​មួយ​ចំនួន​នៅ​ប្រទេស​កម្ពុជា​។​

ក៏ប៉ុន្តែ ​លោក កែវ ​រតនៈ​ ​នាយក​អគ្គិ​ស​នី​កម្ពុជា ​បានលើកឡើង​​ក្នុង​សេ​ចក្តី​ប្រកាស​​ថា ចាប់​ពីចុងសប្តាហ៍​នេះតទៅ​​ រោ​ង​ចក្រ​​ផលិត​ថាមពល​ថ្មី នឹង​ចាប់​ផ្តើម​ប្រតិ​បត្តិការ​ក្នុង​ដំណាក់​កាល​ដ៏សំខាន់​មួយ ឆ្ពោ​ះទៅរក​ការ​បំពេញ​តម្រូវការ​ថាមពល​ ក្នុ​ង​ប្រទេស​កម្ពុជា​។

​    សេចក្តីប្រកាស​នេះ​មាន​ខ្លឹម​សារថា “ ការ​ដាក់​ឲ្យ​ដំណើរ​ការ​រោង​ចក្រថាមពល​ធ្យូងថ្ម​ ដែល​មាន​កម្លាំង​៥០​មេហ្គាវ៉ាត់​ នៅ​ខេត្ត​ព្រះ​សីហនុ ក្នុង​សប្តា​ហ៍​នេះ ​នឹងផ្តល់​កម្លាំង​គាំទ្រ​ដល់​អគ្គិ​សនី​​ក​ម្ពុជា​​ ​ក្នុងការ​ផ្គត់​ផ្គង់​ថាមពល​អគ្គិសនី​បន្ថែ​ម​ទៀត​ ដល់​រាជធានីភ្នំពេញ​ទាំង​មូល​ ហើ​យ​ជាហេតុ​បណ្តាល​ឲ្យ​ បញ្ហា​ដាច់​ចរន្ត​អគ្គិ​ស​នី​ធំៗ​ ដែល​បាន​កើត​ឡើង​រហូត​មក​ទល់​ពេ​ល​នេះ​ លែង​កើតឡើង​ទៀតហើយ​”។

សេចក្តីប្រកាស​នេះ​មិនមាន​ការ​បញ្ជា​ក់​ច្បាស់​ថា តើ​សកម្មភាព​សាង​សង់​រោង​ច​ក្រ​ថាម​ពល​មួយណា​ ​នឹង​ត្រូវ​បាន​បញ្ចប់​​ទេ​ ទោះ​​បីជា​មជ្ឈ​ដ្ឋាន​ទូទៅ​ដឹងថា ​នៅ​ក្នុង​ខេត្ត​មាន​រោង​ចក្រ​ថាមពល​ចំនួនពីរ​ ដែល​មាន​កម្លាំង​ថាមពល​៥០មេហ្គាវ៉ាត់ ​ក៏ដោ​យ​។ ​រោង​ចក្រ​មួយ​គឺជា​ក្រុម​ហ៊ុនវិនិយោ​គ​រវាង​ភាគី​កម្ពុជា ​និង​ភាគីចិន​ ​និង​រោង​ច​ក្រ​មួយ​ទៀត​ គឺជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុម​ហ៊ុ​ន លីឌ័រ ​យូនីវើសល​ ហូល​​ឌីង ​(Lead​er Uni​v​ersal Hol​dings​) ដែល​មាន​មូលដ្ឋាន​នៅ​ប្រ​ទេស​ម៉ាឡេស៊ី​។

ប្រទេស​កម្ពុជា​នៅតែ​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​ថាមពល​នាំចូល​ពី​បណ្តា​ប្រទេស​ជិ​ត​ខាង​ ​ហើយ​កាលពីខែ​ឧសភា ​បញ្ហា​កង្វះ​ខាត​ថាម​ពល​ទ្រង់​ទ្រាយ​ធំ ​នៅ​ភាគ​ខាង​ត្បូ​ង​នៃ​ប្រទេស​​វៀតណាម បាន​បណ្តាល​ឲ្យ​មាន​បញ្ហា​ដាច់​ចរន្ត​អគ្គិសនី ​និង​ទឹក​ នៅទូ​ទាំង​រាជ​ធានី​ភ្នំពេញ ​អស់រយៈ​ពេល​ជាង​ប្រាំ​មួយ​ម៉ោង​។

​លោក ​ប្រាំង ជលសា​ នា​យក​ផ្នែក​ផែនការ​នៃ​អគ្គិសនី​កម្ពុជា បាន​មា​ន​ប្រសាសន៍​ថា រាជ​ធានី​ភ្នំពេញ​​នៅតែ​ត្រូ​វ​ការ​​​ថាមពល​នាំចូល​ ​ពី​ប្រទេស​វៀតណា​ម​ ដែល​គ្រប​ដណ្តប់​ប្រហែល​៧០​ភាគរយ​លើ​បរិមាណ​ផ្គត់ផ្គង់​ថា​មពល​ស​រុប​ ក៏ប៉ុន្តែ​​លោក​បាន​ឲ្យដឹង​បន្ថែម​ទៀតថា រោង​ចក្រ​ថ្មីនេះ​នឹង​ជួយ​ដោះ​ស្រាយ​​បញ្ហា​កង្វះ​ថាម​ពល​ប្រើ​ប្រាស់ ​ដែល​យូរ​ៗ​កើត​ឡើង​ម្តង​បែ​បនេះ ដោយ​សារ​មាន​​បញ្ហា​នៅ​ទំ​ន​ប់​វារីអគ្គិសនីនានា​។

​ទោះ​បីជា​មាន​រោង​ចក្រថាមពល​​​​ជិត​ដំណើរការ​ដ៏ដោយ ​ក៏​ជំនាញការ​ផ្នែកថាម​ព​ល​បាន​លើកឡើងថា បរិមាណ​តម្រូវការ​ថា​ម​ពល​នៅ​ក្នុងប្រទេស​កម្ពុជា ​នឹង​កើន​ឡើង​លើស​​បរិមាណ​ផ្គត់​ផ្គង់​ ក្នុង​រយៈ​ពេ​ល​ប​៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​។

​លោក ​ភីធ័រ ​ប្រ៊ី​ម​បល ​(Pet​er Br​imble​) នាយក​រង​ប្រចាំ​ប្រ​ទេស​កម្ពុជា ​នៃ​ធនាគារ​អភិវឌ្ឍ​ន៍អាស៊ី​ (As​ian D​evel​opme​nt B​ank) ​ហៅកាត់​ថា ​ADB ​បាន​មាន​ប្រសាសន៍​ថា​ ​បើ​គិត​ពី​ទិដ្ឋ​ភា​ព​រយៈ​ពេល​វែង​ ​បរិមាណ​តម្រូវ​ការ​ថា​ម​ពល​នៅប្រទេស​កម្ពុជា ​នឹង​កើន​ឡើង​​ដ​ល់​កម្រិត​លើស​ពី​សមត្ថភាព​ផ្គត់​ផ្គង់​ថាម​ព​ល​របស់​ប្រ​ទេស​នេះ​​។

​លោក ​ភីធ័រ ប្រ៊ីម​បល ​បាន​មានប្រសាស​ន៍​​ថា “ ទោះបីជាយ៉ាង​ណាក៏ដោយ ​ក្នុង​ពេល​អនាគត​រយៈ​ពេលខ្លី​ ពោលគឺ​ក្នុងរយៈ​ពេ​ល​ពី៥ឆ្នាំ ទៅ​១០​ឆ្នាំ​ខាង​មុខ ​នៅពេល​ស​មត្ថ​ភាព​​ផ្គត់​ផ្គង់​បន្ថែម​ ពី​រោង​ចក្រ​ថាម​ពល​ធ្យូង​ថ្មី និងទំនប​់វារីអគ្គិសនី​នានា​ ធ្វើ​ប្រតិ​បត្តិការ ​ប្រសិទ្ធភាព​នឹងកើតមាន​”​។​

ក៏ប៉ុន្តែ ​លោក​បាន​មានប្រសាសន៍​បន្ថែម​ទៀ​តថា ​រោង​ចក្រ​ថាមពល​ធ្យូងថ្មថ្មីនេះគឺ​ជា​កម្លាំងផ្តល់​​ជំនួយ​ដ៏​សំខាន់ នៅពេល​រាជ​ធានី​ភ្នំពេញ​ ស្ថិត​ក្នុង​ស្ថាន​ភាព​ជាក់​ស្តែង​ ដែ​ល​មិន​អាច​ពឹង​ផ្អែក​ទាំងស្រុង​ លើ​ថាមពល​​ពី​ទំនប​់​វារី​អគ្គិសន​ី​តាម​រដូវ​បាន​៕

ប្រែសម្រួលដោយ កង សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស