40.9 C
Phnom Penh

លោក ហ៊ុន ហ៊ាន អតីត​ស្នងការ​​នគរបាលខេត្ត​ ​​​ដែល​​មា​ន​រឿង​​​អា​ស្រូវ​ត្រូ​វ​បា​ន​​ដោះ​លែ​ង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុ​ន ហ៊ាន ​អតី​ត​ស្នង​កា​រ​ន​គរបាល​​ខេត្ត​បន្ទាយ​មា​ន​​​ជ័យ​ ដែល​ត្រូវ​បាន​​ដោះ​លែង​​កាល​​ពី​ខែ​មុ​ន​​​តា​ម​​​​ព្រះ​​​រា​ជ​ ទាន​លើក​លែ​ង​ទោស​ បន្ទាប់​​ពី​ត្រូ​វ​បាន​​ផ្តន្ទា​​​ទោស​​ឲ្យ​ជាប់​​ពន្ធ​នាគារ​​រយៈ​ពេល​​បួ​ន​ឆ្នាំ​​​​ក្នុ​ង​ឆ្នាំ​​២០១១ ​ពី​បទ​​ទទួល​សំ​ណូ​ក​​​ពី​​ក្រុម​​ជួ​ញ​​ដូរ​គ្រឿ​​ង​ញៀន​ បា​ន​​មា​ន​ប្រ​សាសន៍កា​ល​ពី​ម្សិល​មិញ​ថា លោក​បា​ន​វិល​ត្រឡប់​ទៅ​​​​ជួ​ប​​ជុំគ្រួសារ​​របស់​លោក​​នៅក្នុ​ង​​ខេត្ត​វិញ​ហើយ​។

លោក ហ៊ុន ហ៊ាន បា​ន​​មា​ន​ប្រ​សាសន៍​ថា លោក​មិន​​ទាក់​​ទង​​​ជាមួ​យ​​អតី​ត​មេ​​ដឹក​នាំ​​របស់​លោក​​នៅ​ក្រសួ​ង​មហា​​ផ្ទៃ​​ទេ ចាប់តាំ​ង​​ពី​កា​រ​​ដោះ​លែ​ង​គាត់​ ប៉ុន្តែ​នឹង​​រីក​រា​យ​​​​ត្រឡប់​​​​ទៅ​ធ្វើ​ការ​​​ឲ្យ​​រដ្ឋា​​ភិបា​ល​វិញ ប្រ​សិ​ន​បើ​ត្រូ​វ​​បា​ន​ស្នើ​​។

​​លោក​បាន​មា​ន​​ប្រ​សាស​ន៍​ថា​ “ ប្រសិ​ន​បើ​​រដ្ឋាភ​ិ​បាល​​ហៅ​ខ្ញុំ​​​ទៅ​ធ្វើ​ការ​​​ជា​មួ​យពួ​ក​គេ ​ខ្ញុំ​នឹង​​ទៅ​ មិន​​បញ្ហា​​ទេ​សម្រាប់​ខ្ញុំ​។ ខ្ញុំ​នឹង​​សម្រេច​​​​​ទៅ​ធ្វើ​​ស្រែ​​ចម្ការ​ជាមួ​យ​ប្រជាជន​”។ លោក​​បា​ន​មាន​ប្រសាសន៍​បន្ថែ​មទៀត​​​ថា លោក​មា​ន​​ស្រែ​​​​ពីរ​ហិ​ក​តា​ និង​មា​ន​ច្រើន​ហិកតា​​​ទៀត​ជួ​ល​​ពី​​​អ​្នក​​ជិត​ខាង​។

​ក្នុ​ង​ខែ​​វិច្ឆិកា​ ឆ្នាំ​​២០១១ ​លោក ហ៊ុន ហ៊ាន​​​ ​ត្រូ​​វ​បា​ន​​ផន្ទា​​ទោស​​ឲ្យ​​ជាប់​ពន្ធនា​គារព្រៃ​ស ក្នុង​​រាជ​ធា​នី​ភ្នំ​ពេញ​​រយ​ៈ​ពេល​បួ​ន​ឆ្នាំ​ ​​តា​ម​​កា​រ​​​​ចោទ​ប្រកាន់​​​ពី​បទ​​​ទទួល​សំ​ណូ​ក​ពី​ក្រុម​​ជ​ួ​ញ​​ដូរ​គ្រឿងញៀន​។លោក​​ត្រូ​វ​បា​ន​ដោះ​លែ​ង​​​រួ​ម​​ជាមួ​យ​​អ​្នក​​ទោស​១១៦​នាក់​​​ទៀត​​ដោ​យ​ព្រះ​​​​រាជ​ក្រឹត្យ​របស់​​​ព្រះ​មហា​​ក្សត្រ​ នរោត្តម សី​ហ​មុ​នី ​អ​​ំ​​ឡុ​ង​​​ពិធី​បុណ្យ​ចម្រើន​​ព្រះ​ជន្ម​​​​ព្រះ​អង្គ​។

​​លោក ​​​ជា ​ដារ៉ា ​មេធាវី​​របស់​លោក ហ៊ុន ​ហ៊ាន ​បា​ន​មា​ន​ប្រ​សាស​ន៍​ថា ​ចាប់​​តាំ​ង​​​ពី​​កូ​ន​ក្តី​​របស់​លោក​បាន​ទទួល​ព្រះ​​រាជ​ទាន​លើក​លែ​ង​ទោសមក​​ ​មិន​មា​ន​រឿង​​​ណា​មួ​យ​​​ប្រឆាំ​ង​​​​លោក​​​​ទៀត​ទេ ​​មា​ន​ន័យ​ថា ​ពេល​នេះ​​លោក​​អាច​​វិ​ល​ត្រឡប់​​ទៅ​​​​បម្រើ​ការងារ​ជា​​​មន្ត្រី​រាជ​ការ​​វិញ​បាន​ហើយ​​។

លោក ​ដារ៉ា បា​ន​​ថ្លែ​ង​ថា “ ខ្ញុំ​គិត​​ថា​ ​នៅ​​​ពេល​​លោក​ទទួល​​​បាន​ព្រះ​រាជ​ទាន​លើក​លែ​ង​ទោស​ និ​ង​មិន​ត្រូ​វ​បា​ន​​រក​​​ឃើញ​​​ពិ​រុទ្ធភាព​​ពី​បទ​ល្មើស​​ណា​មួ​យ​នោះ​ ​ប្រ​សិនបើ​រដ្ឋ​​ឬអ​ង្គ​ភាព​នគរបា​ល​​របស់​លោក​​ចង់​ឲ្យ​លោក​វិ​ល​ត្រឡប់​​ទៅ​ធ្វើ​ការ​វិញ ​មិន​មាន​​បញ្ហា​​ទេ​​”។

​ទោះ​​​ជា​​យ៉ា​​ង​ណា ​​លោក សុក សំ​​អឿន​ ​នាយក​ប្រតិបត្តិ​ក្រុម​អ្នក​ច្បាប់​ការ​ពារ​សិទ្ធិ​កម្ពុជា​ ដែល​ជា​​​​អង្គការ​​ក្រៅ​រដ្ឋា​ភិ​បាល​​​​ជ​ំ​នួ​យ​​​​ផ្នែ​ក​ច្បាប់​ បា​ន​មា​ន​ប្រ​សាស​ន៍​ថា លោក​ ហ៊ុន ​ហ៊ាន ទំនង​ជា​មិន​អាច​វិ​ល​ត្រឡប់​​​ទៅ​ធ្វើ​ការ​​​ក្នុ​ង​​​រដ្ឋា​​ភ​ិ​បា​លវិញ​បាន​ទេ​​​​ ​ពី​ព្រោះ​​​ព្រះ​រាជ​ទាន​​លើក​លែ​ង​ទោស​​​មិ​ន​​​ធ្វើ​ឲ្យ​អ្នក​ទោស​ដែល​ត្រូវ​បាន​ដោះ​លែង​​រួច​ផុត​ពី​​រួច​ផុត​ពី​លិខិត​ថ្កោល​ទោស​ឡើយ​​ ​​ហើយ​​ការិយា​ល័យ​​រដ្ឋា​ភិ​បាល​​​ភាគ​ច្រើ​ន​​មា​ន​លក្ខន្តិកៈ​​​ប្រឆាំ​ង​​​នឹ​ង​​ការយក​​​ឧក្រិដ្ឋ​​​ជន​​​​មក​ធ្វើ​ការ​។

​​លោក សុក សំ​អឿ​ន ​បា​ន​មា​ន​​ប្រ​សាសន៍​ថា “ បើ​ទោ​ះ​​ជា​​​មា​ន​​ព្រះ​​រាជ​ទាន​លើក​លែ​ង​ទោស​​ក៏​ដោ​យ ក៏​​​បទ​ល្មើស​នៅ​តែ​​​មាន​​​ក្នុ​ង​លិខិត​ថ្កោល​ទោស​​របស់​គាត់​​ដែរ​​”៕

(រាយ​កា​រ​​ណ៍​បន្ថែម​​ដោ​យ Colin Meyn)

ប្រែសម្រួល​ដោ​យ ​ចេវ ប៊ុននី​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស