41.3 C
Phnom Penh

សាលា​ដំបូង​កោះ​ហៅ​លោក ជុំ មុី អ្នក​រស់​រាន​ពីគុក​ទួល​ស្លែង​ទៅសាក​សួរ​ជុំវិញ​បណ្ដឹង​បរិហារកេរ្តិ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​​ចេញដីកា​កោះ​ហៅ​លោក ជុំ មុី អ្នក​រស់​រាន​ពីគុក​ទួលស្លែង​ ឲ្យលោក​ចូល​ខ្លួន​សម្រាប់​ការ​សាក​សួរ​ជុំវិញ​ពាក្យ​បណ្ដឹង​បទ​បរិហារកេរ្តិ៍ ដែល​លោក​បាន​ដាក់​ប្ដឹង​លោក កឹម សុខា មេដឹកនាំ​គណបក្ស​ប្រឆាំង​កាលពី​សប្ដាហ៍មុន​។

លោក កួយ ធុនណា មេធាវី​របស់​លោក ជុំ មុី បាន​មាន​ប្រសាសន៍​កាលពីម្សិលមិញ​ថា ការ​សាក​សួរ​នេ​ះនឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ច័ន្ទ​។ លោកបាន​​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា វាជា​នីតិ​វិធី​ធម្មតា​​​ដែល​អំឡុង​ពេល​នោះ​លោក ជុំ មុី នឹង​ត្រូវ​បាន​សាក​សួរ​ “ អំពី​ភ័ស្តុតាង​ និង​មូល​ហេតុ​នៃ​ការ​ដាក់​ពាក្យ​បណ្ដឹង​ពីបទ​បរិហារ​កេរ្តិ៍”។

លោក ជុំ មីុ បាន​អំពាវ​នាវ​ជាសាធារណៈ​ឲ្យ​លោក កឹម សុខា ប្រធាន​ស្ដីទីគណបក្ស​សង្គ្រោះ​ជាតិ​ សូម​អភ័យ​ទោស​ចំពោះ​ការ​អត្ថាធិប្បាយ​តាម​ការ​ចោទ​ប្រកាន់​ថា លោក​បាន​ធ្វើ​ ដោយ​និយាយ​ថា អំពើ​ឃោរឃៅ​​ប្រព្រឹត្ត​នៅ​ទួលស្លែង ​ជា​ផែនការ​របស់​វៀតណាម​។

លោក ជុំ មុី ក៏បានរៀប​ចំ​បាតុកម្មមួយ​ប្រឆាំង​នឹង​លោក កឹម សុខា ផង​ដែរ​​​កាលពី​ដើម​ខែ​នេះ ដើម្បី​ជំរុញ​ឲ្យ​លោក​សុំ​ទោស​។
លោក កឹម សុខា បាន​បដិសេធ​មិនព្រម​សូម​អភ័យ​ទោស​ម្ដង​ហើយ​ម្ដង​ទៀត ដោយ​មាន​ប្រសាសន៍​ថា ការ​អត្ថាធិប្បាយ​របស់​លោក​​ត្រូវ​បាន​គណបក្ស​ប្រជា​ជន​កម្ពុជា​​កាន់​អំណាច​ប្រឌិត​ឡើង៕

ប្រែសម្រួល​ដោយ តែម សុខុម​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស