33 C
Phnom Penh

នគរ​បាល​​​ប្រឆាំងបាតុកម្ម​​​​ឃាត់​ខ្លួន​​ប​ុ​គ្គលិក​កាសុីណូ​​​​ណា​​ហ្គា​វើល​ ​ដែល​​តវ៉ា​​​សុំ​ដំ​ឡើង​ប្រាក់​ខែ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​បុគ្គលិក​​កាស៊ីណូ​​ណា​​ហ្គា​វើល​​ចំ​នួន​​១៩​​​​​​​នាក់​​ត្រូ​វ​បា​ន​​ឃាត់​​ខ្លួន​កា​ល​ពី​រសៀល​​ថ្ងៃ​​​ម្សិល​មិញ ​ពេល​​​នគរបាល​​​ព្យា​​​យា​ម​បំ​បែ​ក​​កា​រ​តវ៉ា​របស់​​​ពួកគេ​​​ដែល​​​មាន​​​​​​ការ​​​ចូលរួម​​​ពី​​​​​
បុគ្គ​លិក​​ជា​ង​៥០០នាក់​ ដែល​បា​នធ្វើការ​​តវ៉ា​​​នៅ​មុខកា​ស៊ី​​ណូ​​​​​នេះ​​​ក្នុង​​​រយ​ៈ​ពេល​​ប្រាំ​មួយ​ថ្ងៃ​​ចុងក្រោយ​​​នេះ​​​ដើម្បី​​​​ទាម​​ទារ​​​ឲ្យ​ក្រុមហ៊ុន​​​ដំឡើង​ប្រាក់​ខែ​​របស់​​ខ្លួន​។

​កញ្ញា​​​ សុខ មល្លី​កា ​​តំ​ណាង​​ក្រុម​​អ​្ន​ក​តវ៉ា​​បា​ន​និយាយ​​​ថា  “ បុ​គ្គលិក​ចំនួ​ន​​១៨​នាក់​​ក្នុ​ង​ចំ​ណោម​​ពួ​ក​យើង​ត្រូ​វ​បា​ន​ចាប់​​ខ្លួន ​​ក្នុង​​​នោះ​​​មាន​​​ទាំ​ង​​មេដឹក​នា​ំ​​សហ​ជី​ព​ពីរនាក់ផ​ង​”។ កញ្ញា​​​បា​ន​បន្ថែ​ម​​ថា ​​អ​្នក​​​ដែល​​​ត្រូ​វ​​​បាន​​​ឃាត់​ខ្លួ​ន​​​ទាំ​​ង​នោះ​​​​​​ត្រូ​វ​​​បា​ន​ដោ​ះ​លែង​វិញ​​​​ហើយ​​​កា​ល​ពី​​​ល្ងាច​​​​​​​ថ្ងៃ​​​ម្សិល​មិញ​​​នេះ​​​។

​​​បុគ្គលិក​​​ទាំ​ង​នេះ​​បា​ន​និ​ង​កំ​ពុង​​​ធ្វើ​​កូដ​កម្ម​អ​ហិង្សា​​ចាប់តា​ំ​ង​​​ពី​ថ្ងៃ​​ព្រហស្បតិ៍​​​មក​​​ ដោ​យ​​​បាន​​​​ស្នើ​​សុ​ំ​ឲ្យ​មា​ន​ការ​​ដំឡើង​ប្រាក់​ខែ​​ពី​​៨០​ដុល្លារ​​​ដល់​​​​​១៥០​ដុល្លារ​​ក្នុ​ង​​មួ​យ​ខែ​។

​ប៉ុន្តែ​កា​រ​តវ៉ា​​​​ដោ​យ​សន្តិ​វិធី​កាល​ពី​ម្សិល​​​មិញ​​​​នេះ​​​​​​​​បា​ន​ប្រែ​​ក្លាយ​​​ជា​​​​ហិង្សា​បន្ទាប់​​​ពី​មន្ត្រី​នគរបាល​​រាជ​ធានី​​​​និង​សន្តិ​សុខ​​​​​​​​កាសុីណូ​​​ណា​ហ្គា​វើល​​​​​ប្រហែល​​​១៥០​នាក់​​​​បា​ន​ឡោម​ព័​ទ្ធ​ក្រុ​ម​នេ​ះ​ ​ខណៈ​​​​ពួ​ក​គេ​​​កំពុង​​​អ​ង​្គុយ​​នៅ​​លើ​​សួ​ន​​ ​​​ហ៊ុន សែន ​ទល់​មុខ​​កា​ស៊ី​ណូ​នេះ​​​​ ​ដោ​យបាន​​​បណ្តេញ​​​ពួ​ក​គេ​​​​​មួយចំនួន​​​ចេញ​​​​ដោយ​​​​បង្ខំ​​​​​​។

​លោក ឃួង ស្រេង ​អភ​ិ​បា​ល​រង​រាជ​ធានី​ភ្នំ​ពេញ​ បា​ន​លើក​​​ហេតុផល​​​ការពារ​​​​​កា​រ​ប្រើ​​កម្លាំង​នេះ ដោ​យ​​​​​អះអាង​​​​​​ថា​ ​វា​​​ជា​ជម្រើស​​ចុង​ក្រោ​យ​ បន្ទាប់​​ពី​កា​រ​​ចរចា​​បាន​​​បរា​​ជ័យ។

​លោក​បា​ន​មា​ន​​ប្រ​សាសន៍​ថា  “ព្រឹក​នេះ យើង​បា​ន​​ស្នើ​​​​​ឲ្យ​​​តំ​ណាង​​​បុគ្គលិក​​​​​​​ទាំងនោះ​​​​​​​​ចរចា​ជាមួ​យ​ក្រុ​ម​ហ៊ុ​ន​ ប៉ុន្តែ​ពួ​ក​គេ​​បា​ន​ឆ្លើយ​​​តប​​​​​ថា​ ខ្លួន​​​មិន​អាច​ធ្វើ​ដូច្នេះ​​​​បា​ន​​។ ខ្ញុំ​មិន​ចង់​​ឲ្យ​មាន​​​រឿង​អ៊ីចឹង​​​​កើតឡើង​ទេ​ ប៉ុន្តែ​​យើង​គ្មាន​​ជម្រើស​។ ​វា​ធ្វើ​ឲ្យ​ខូច​សណ្តាប់​ធ្នាប់​សាធារ​​​ណៈ​​”។

ក្នុង​​​ករណី​​​ដាច់​​​ដោយឡែក​​​មួយ​​​​ដែល​​​បាន​​​កើតឡើង​​​ក្នុងពេល​​​​​​ដំណាល​​​​​គ្នា​​​នេះ​​​​​​ មនុស្ស​ចំ​ន​ួន​បួ​ន​នាក់​​បា​ន​រង​របួស​ពេល​​​ប្រជាជន​​​​​ប្រហែល​​​៥០​​​នាក់​​​​​​មកពី​​​សហគមន៍​​​បឹងកក់​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​បាន​​​ប៉ះទង្គិច​​​ជាមួយ​​​នគរ​​​បាល​ប្រឆាំ​ង​កុប​កម្ម​​និង​សន្តិ​សុខ​ប្រ​ហែល​​១០០នាក់នៅ​មុខ​ព្រះ​បរម​​រាជវាំ​ង នេះ​​​បើ​​​យោងតាម​​​អ្នកស្រី​​​ ទេព ​វន្នី ដែល​​​ជា​​​តំ​ណា​ង​​​របស់​​​​អ​្នក​ភូមិ​​​បឹងកក់​​​។

​អាជ្ញា​ធរ​បា​ន​បញ្ឈប់​ក្រុ​ម​នេះ ​ខណ​ៈ​​​ពួក​គេ​​ព្យាយាម​ផ្ញើ​​​​​​ញត្តិ​​មួ​យ​ថ្វាយ​សម្តេច​ម៉ែ​​​ នរោត្តម​ មុនីនាថ ​សុំ​ឲ្យ​ទ្រង់​​​​​​​​ជួយ​​​ធ្វើ​​​យា៉ងណា​​​ឲ្យ​​​មាន​​​ការ​​​ដោ​ះ​លែ​ង​​អ្នក​ស្រី​ យ៉ោម​​​ បុប្ផា​​​ ​ដែល​​​ជា​​​សកម្ម​​ជន​​​កំពុង​​​ជាប់​ក្នុង​ពន្ធ​នាគារ​ពី​បទ​​ជាប់ពាក់ព័ន្ធ​​​​​ក្នុ​ង​កា​រ​​បង្ក​​របួស​ស្នាម​​​​​​ដល់​​​
អ​្នក​រត់រុឺម៉ក​មូ៉​តូចំ​នួ​ន​​​ពីរនាក់។

​​អ្នក​ស្រី វន្នី បា​ន​មាន​ប្រ​សាស​ន៍​ថា “​ខ្ញុំ​​ស្ទើរ​​​តែ​​​មិន​​ជឿ​​​​​ទេ​​​ថា ​នគរបា​ល​​បាន​​​រំ​លោភ​បំ​ពាន​​​​​​​​ពួ​ក​​យើង​​​នៅ​​​ព្រ​ះ​​បរម​រាជ​វា​ំ​ង ព្រោះ​​វា​ជា​ថ្ងៃ​​​ប្រា​រព្ធ​​ពិធី​​បុណ្យ​ចម្រើន​ព្រះ​ជន្ម​​សម្តេចម៉ែ ហើយ​យើង​គ្រាន់​តែ​​ចង់​​ផ្ញើ​ញត្តិ​​ថ្វាយ​​ទ្រង់​​​ឲ្យ​​​ជួ​យ​ធ្វើ​អន្តរា​គមន៍​​ក្នុង​​​​​កា​រ​​ដោះ​លែ​ង​​អ្នក​ស្រី បុប្ផា​​​ ប៉ុណ្ណោះ​​​”។ ​​អ្នក​ស្រី​បា​ន​​​បន្ថែម​ថា មន្ត្រី​ព្រះ​​បរម​រាជ​វាំ​ង​ម្នាក់​​​បា​ន​ចេញ​មក​​រយ​ៈ​ពេល​​ប្រហែល​២០​នាទី​​​​ក្រោយ​​​​​​​​​មាន​​​​​កា​រ​​ប៉ះ​ទ​ង្គិចគ្នា​​​​​នេះ​​​ និង​​​បា​ន​​​​​​​ទទួល​យក​ញត្តិ​នេះ​​​​ហើយ​​​៕

ប្រែសម្រួល​ចេវ ប៊ុននី​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស