38.1 C
Phnom Penh

អ្នកជំនួញ​​​ម្នាក់​​​បើក​​​រថយន្ដ​​​បុុកគ្រួសារ​​​មួយ​​​មានគ្នាបី​​​នាក់ឲ្យ​រង​របួស​ធ្ងន់​ ដោយ​​​សាររឿង​​​ជំពាក់​​​ប្រាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ខ្លួន​​​កំពុង​​​ធ្វើ​​​ការ​​​សើុប​​​អង្កេត​​​អ្នកជំនួញ​​​ស្ដុក​ស្ដម្ភ​​​ម្នាក់​​​បន្ទាប់ពី​​​គាត់​​​បាន​​​បើក​​​រថយន្ដ​​​បុក​គ្រួសារ​​​មួយមាន​​​គ្នា​​​បី​​​នាក់​ឲ្យ​រងរបួស​​​ធ្ងន់ ហើយ​បាន​​បើក​រត់​ នៅ​​​ខណ្ឌ​​​សែនសុខ ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ ។

លោក យ៉ែម កុសល ដែល​​​ជាឧកញា៉​​ បាន​បើករថយន្ដ​​​បុកលោក នី សាត អាយុ​​​៤៩​​​ឆ្នាំ ​ឲ្យ​​​បាក់​​​ជើង​​​ទាំង​​​ពីរ ព្រម​ទាំង​ប្រពន្ធ​​​របស់​​​គាត់​​​ឈ្មោះ ទេព លីហ្សា អាយុ​​​៤១​​​ឆ្នាំ ដែល​​​ត្រូវ​​​​របួស​​​ជើង​​​ផង​​​ដែរ និង​​​កូន​​​ស្រី​​​របស់​​​ពួក​​​គាត់​​​ឈ្មោះ សាត នីតា អាយុ​​​១៩​​​ឆ្នាំ បាន​​​បាក់​​​ក​​​ដៃ។

​​​លោក កែវ សន្ទុក នាយ​​​ប៉ុស្ដិ៍​​​នគរបា​​​ល​​​សង្កាត់​​​ភ្នំពេញថ្មី ​​​មាន​​​ប្រសាសន៍​​ថា “ នគរ​បាល​​​សង្កាត់ បាន​​​រាយការណ៍​​​​​​អំពី​​​ករណី​​​នេះ[ទៅនគរបាល​​​ខណ្ឌរួច​​​ហើយ] ហើយ​​​បញ្ហា​​​នេះ កំពុងត្រូវ​​​បាន​​​សើុប​​​អង្កេត ​ប៉ុន្តែ ​នគរបាល​​​នៅ​​​មិន​​​ទាន់​​​ឃាត់​​​ខ្លួន​​​ជនសង្ស័យ​​​នេះ​​​នៅ​​​ឡើយ​​​ទេ”។

​​លោក កែវ សន្ទុក បាន​​​មាន​​​ប្រសាស​​​ន៍​​​ថា លោក យែ៉ម កុសល បាន​​​បើក​​​រថយន្ដ​​​ម៉ាក​​​រេនរ៉ូវ័រមួយ​​​គ្រឿង​​​នៅ​​​​​​ក្នុង​​​តំបន់​​​នេះ កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ ហើយ​នៅ​ពេល​នោះ​​​​គាត់​​​ត្រូវ​​​​​​បាន​​​​ចោទ​​​ប្រកាន់​​​ថា​​​ បាន​បើក​​​រថយន្ដ​​​បុក​​​គ្រួសារ​​​នេះ​​​​​តែម្ដង។លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​​​​ថា លោក យ៉ែម កុសល បាន​​​បើក​​​រថយន្ដ​​​​​​បុក​​​គ្រួសារ​​​នេះ​​​ដោយ​​​ចេតនា ពីព្រោះ​​​ពួក​​គាត់​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់ថា ​​​បាន​​​ជំពាក់ប្រាក់​លោក ឧកញ៉ា​មួយ​​​ចំនួន។

ដោយនិយាយ​​​តាម​​​ទូរស័ព្ទ ពី​​​មន្ទីរ​​​ពេទ្យ​​​មួយ​​​កន្លែង​​​នៅ​​​រាជ​​​ធានី​​​ភ្នំពេញ កាល​​​ពី​​​​​​ម្សិល​​​​​​​​​​​​​​​មិញ លោក នី សាត បាន​​​​​​​​​និយាយ​​​ថា ​គាត់ ​និង ​លោក យែ៉ម កុសល​​​ បានឈ្លោះ​​​ប្រកែក​​​គ្នា​​នៅ​​​តាម​​​ផ្លូវ​​​នេះ នៅក្រៅ​​​ផ្ទះ​​​របស់​​​គាត់ ​កាល​ពី​​​ថ្ងៃ​​​អាទិត្យ ​​​រឿង​​​ជំពាក់​​​ប្រាក់​​​នេះ។ បន្ទាប់​​​ពីការ​​​ឈ្លោះ​​​ប្រកែក​​​គ្នានេះមក​​​ លោក នី​​​ សាត ​បាននិយាយថា លោក យ៉ែម កុសល បានគំរាម​​​​បាញ់​សម្លាប់​គ្រួសារ​​​គាត់ ហើយ​​​បាន​​​​​​បើក​​​រថយន្ដ​​​ចេញ​​​ទៅ។

លោក នី​​​ សាត បាននិយាយ​​​ថា “ យើង​​​បាន​​​​ស្គាល់​​​គ្នា​​​ ប៉ុន្តែ ខ្ញុំ មិន​​​ដឹង​​​ច្បាស់​​​ទេ​​​ថា ហេតុ​​​អ្វី ​លោក យែ៉ម កុសល បើក​​​រថយន្ដ​​​មក​​​ផ្ទះ​​​ខ្ញុំ និង​​​​​​បាន​​​គំរាម​​​បាញ់​​​សម្លាប់​​​គ្រួសារ​​​ខ្ញុំ”។​​​

លោក នី សាត បាន​​​និយាយ​​​ថា បន្ទាប់​​​ពី​​​បាន​​​​បើក​​​រថយន្ដ​​​ចេញ​​​ទៅ​​​ប្រហែល​​​២០​​​នាទី​លោក យែ៉ម កុសល បាន​​​បើក​​​រថយន្ដ​​​ត្រឡប់​​​មក​​​វិញនិង “ ​​បាន​​​បើក​​​រថយន្ដ​​​យ៉ាង​​​លឿន​​​ដើម្បី​បុក​​​​សម្លាប់​​​គ្រួសារ​​​ខ្ញុំ”។គាត់​​​បាន​​​និយាយ​​​បន្ថែម​​​ថា ជន​​​សង្ស័យ នេះ ក៏បាន​​​បើក​​​រថយន្ដ​​​បុក​​​រថយន្ដ​​​​​​​​​​​​មួយ​​​គ្រឿង​ទៀត​​​ ដែល​​​ស្ថិត​​​​​​​​​​​​នៅ​​​​​​ក្បែរ​នោះ ពេល​​​គាត់​​​បើក​​​រថយន្ដ​​​គេច​​​ខ្លួន។

លោក ម៉ក់ ហុង អធិការ​​​នគរបាល​​​ខណ្ឌ ​សែន សុខ បាន​​​មាន​​​ប្រសាសន​​​៍​​​ថា ការ​​​សើុប​អង្កេត​​​លើក​​​ដំបូងបាន​​​ឲ្យ​​​ដឹង​​​ថា ​​​ជន​​​រង​​​គ្រោះ​​​​នេះ បាន​​​ជំពាក់​​​ប្រាក់​​​លោក យែ៉ម​​​ កុសល ​ប្រហែល​​​២.៥០០​​​ដុល្លារពិ​​​ត​​​មែន។

លោក ម៉ក់ ហុង បាន​​​មាន​​​ប្រសាស​​​ន៍​​​ថា “ ជនសង្ស័យ​​​រូប​​​នេះ បាន​​​បើក​​​រថយន្ដ​​​បុក​​​ជន​​​រង​​​គ្រោះ​​​ទាំង​​​​​​បីនាក់នេះ​​​នៅ​​​​តាម​ផ្លូវ​​​នេះ ​និង ​បាន​​​បើក​​​រថយន្ដ​​​រត់​​​គេច​​ខ្លួន។យើង​​​កំពុង​​​ធ្វើការ​​​សើុបអង្កេត​​​ដើម្បី​​​ចាប់​​​ខ្លួន​​​ជន​​​សង្ស័យ​​​នេះ ប៉ុន្តែ យើង​​​មិន​​​ដឹង​​​ថា​​​ជន​​​សង្ស័យ​​​នេះ​​​នៅ​​​ទី​​​ណា​​​នោះ​​​ទេ”៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស